Saturday, June 22, 2013

អ្នក​វិភាគ៖ ការ​ព្រមាន​ប្ដឹង​របស់​បក្ស​កាន់​អំណាច​ជា​រឿង​បំភាន់​ភ្នែក​ម្ចាស់​ឆ្នោត

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ព្រមាន​ប្ដឹង​ផ្ដល់​គ្នា​អំពី​ការ​រិះគន់​គ្នា​ទាក់ទង​នឹង​រឿង​នយោបាយ​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នេះ មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​ចង់​ត​ទល់​គ្នា​អំពី​រឿង​អ្វី​មួយ​នៅ​មុន​ពេល​ បោះឆ្នោត​នេះ ពួក​គាត់​ត្រូវ​ឡើង​ត​ទល់​គ្នា​នៅ​ក្នុង​វេទិកា ដើម្បី​វែកញែក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង។
ប្រធាន​សមាគម​ជន​រង​គ្រោះ​ក្នុង​​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ សមាគម​ក្សេមក្សាន្ត លោក ជុំ ម៉ី (រូប​កណ្ដាល) ថ្លែង​ទៅ​កាន់​បាតុករ​ប្រឆាំង​លោក កឹម សុខា នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៣។
RFA/Uon Chhin 
គណបក្ស​កាន់​អំណាច​ព្រមាន​ប្ដឹង​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​មុន​ពេល​ បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥​នេះ ជា​ប្រធាន​បទ​នយោបាយ​មួយ​ដែល​អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា ជា​រឿង​បំភាន់​ភ្នែក​ម្ចាស់​ឆ្នោត។ ការ​ខិតខំ​របស់​គណបក្ស​កាន់​អំណាច​បង្ហាញ​រឿង​អាស្រូវ​របស់​គណបក្ស​ប្រឆាំង​ នេះ ដើម្បី​បង្វែង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ដេញដោល​លើ​គោល​នយោបាយ​ សេដ្ឋកិច្ច និង​សង្គម​កិច្ច​របស់​គណបក្ស​កាន់​អំណាច។

 
ដោយ ទីន ហ្សាការីយ៉ា 2013-06-21 RFA
ការ​លេង​ល្បែង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​បែប​នេះ ជា​ជម្រើស​ថ្មី​មួយ​នៅ​ក្នុង​អាណត្តិ​នេះ ដែល​ខុស​ពី​អាណត្តិ​មុនៗ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ភាគ​ច្រើន​យក​ករណី​បុគ្គល​ចោទ​ប្រកាន់​ទៅ​លើ​បក្ស ​ប្រឆាំង រហូត​ដល់​ព្រមាន​ប្ដឹង​ទៅ​តុលាការ​ទៀត ប៉ុន្តែ​ករណី​នេះ​អ្នក​វិភាគ​នយោបាយ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​អាច​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​ដោយ​តម្លាភាព។
សកម្មភាព​ប្រកួត​ប្រជែង​នយោបាយ​បាន​ចាប់​ផ្ដើម​ហើយ​នៅ​ក្នុង​រយៈពេល​ ប៉ុន្មាន​ខែ​ចុង​ក្រោយ នៅ​មុន​ពេល​កំណត់​ថ្ងៃ​បោះឆ្នោត​បាន​ឈាន​មក​ដល់។ ក៏ប៉ុន្តែ ការ​បញ្ចេញ​សារ​នយោបាយ​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា។
គណបក្ស​ប្រឆាំង​បាន​ប្រឹងប្រែង​បញ្ចេញ​នូវ​សារ​នយោបាយ​របស់​ខ្លួន​ចំនួន ៧​ចំណុច​សំខាន់ៗ ទាក់ទង​សេដ្ឋកិច្ច និង​សង្គមកិច្ច ទៅ​កាន់​ម្ចាស់​ឆ្នោត ដោយ​រំពឹង​ថា សារ​នយោបាយ​នោះ​នឹង​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​ចាប់​អារម្មណ៍​មក​លើ​បក្ស​ខ្លួន។
ក៏ប៉ុន្តែ គណបក្ស​កាន់​អំណាច​វិញ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀត​យក​ឱកាស​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី បញ្ចេញ​សារ​នយោបាយ​ទៅ​កាន់​ម្ចាស់​ឆ្នោត ដោយ​ទាញ​យក​រឿង​បុគ្គល​មេ​បក្ស​សង្គ្រោះ​ជាតិ​ស្តីទី​ដោយ​ប្រយោល មក​លាត​ត្រដាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង។
នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​ករណី​ជាច្រើន​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ពី​ករណី​បុគ្គល​មេ​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា ទោះ​បី​ជា​លោក​មិន​បាន​លើក​ចំ​ឈ្មោះ​ក្ដី ដូចជា​ករណី​ចោទ​លោក កឹម សុខា និយាយ​ថា គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត និង​ប្ដឹង​ទៅ​តុលាការ។ ករណី​ស្នេហា​លួច​លាក់​របស់​លោក កឹម សុខា ជាដើម។
ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​បដិសេធ ហើយ​ថា​ដោយ​ចោទ​ប្រកាន់​ថា​ជា​រឿង​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ពេល​បោះឆ្នោត។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថា គណបក្ស​ប្រជាជន នឹង​ប្ដឹង​ទៅ​តុលាការ។ លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​មន្ត្រី​គណបក្ស​ប្រឆាំង​ចំពោះ​ការ​ចោទ​ប្រកាន់​បែប​នេះ។
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី២០ មិថុនា ថា លោក​មិន​ខ្វល់​ចំពោះ​ការ​គ្រោង​ប្ដឹង​ផ្ដល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ​ទេ ហើយ​លោក​ក៏​មិន​ត្រៀម​រក​មេធាវី​អ្វី​ដែរ។
អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា​ករណី​ទាំងអស់​ដែល​លោក​បាន​រិះគន់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ក្ដី ក៏ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោក​ជា​រឿង​នយោបាយ​នៅ​មុន​ពេល​បោះឆ្នោត​បាន​មក​ ដល់។
ម្យ៉ាង​វិញ​ទៀត ថ្វី​ត្បិត​តែ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​សហគមន៍​ជាតិ អន្តរជាតិ បាន​រិះគន់​ថា ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​ក្ដី ក៏ប៉ុន្តែ​អ្នក​វិភាគ​បាន​លើក​ឡើង​ថា តុលាការ​នឹង​ពិបាក​ចាត់​ការ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​ណាស់​នៅ​ ក្នុង​ស្ថានភាព​ការ​បោះឆ្នោត​ជិត​មក​ដល់​នេះ ដោយ​អ្នក​វិភាគ​បាន​លើក​ទឡ្ហីករណ៍​ជាច្រើន​អំពី​បញ្ហា​នេះ ដូចជា លោក កឹម សុខា ឬ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នោះ មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ឡើយ ទោះ​បី​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ផ្អាក​ប្រាក់​ខែ​ក្ដី។
សភា​មិន​អាច​កោះ​ប្រជុំ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ដើម្បី​ប្រជុំ​ដក​អភ័យ​ឯកសិទ្ធិ​បាន​ទេ លុះត្រា​តែ​មាន​ករណី​ទាក់ទង​នឹង​ប្រទេស​ជាតិ​ធំ​ដុំ ដែល​សភា​ត្រូវ​កោះ​ប្រជុំ​ជា​ចាំបាច់​មិន​អាច​ខាន​បាន។ ប៉ុន្តែ ករណី​ព្រមាន​ប្ដឹង​របស់​គណបក្ស​ប្រជាជន នេះ មិន​មែន​ជា​រឿង​ជាតិ​ទេ តែ​ជា​រឿង​នយោបាយ​រវាង​គណបក្ស និង​គណបក្ស។ ហើយ​បញ្ហា​នេះ ទោះ​បី​ជា​មេ​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ថា​មិន​មែន​ជា​រឿង​នយោបាយ​ក្ដី តែ​នៅ​ក្នុង​បរិបទ​នេះ សាធារណជន​បាន​ដឹង​ច្បាស់​ទៅ​ហើយ​ថា​ជា​រឿង​ល្បែង​នយោបាយ​នៅ​មុន​ពេល​ បោះឆ្នោត។
ប្រធាន​ផ្នែក​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា បញ្ហា​នេះ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល​អាច​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ ពោល​គឺ​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​លេង​ល្បែង​នយោបាយ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ​លើ​ប្រព័ន្ធ​តុលាការ ដើម្បី​ចាត់​ការ​មន្ត្រី​បក្ស​ប្រឆាំង​នោះ គឺ​អាច​ធ្វើ​ទៅ​បាន​ទៅ​លើ​បណ្ដឹង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ប្ដឹង​នោះ តែ​បើ​ផ្អែក​លើ​ផ្លូវ​ច្បាប់​អំពី​ករណី​បណ្ដឹង​នេះ មិន​អាច​ទៅ​រួច​ទេ។
លើស​ពី​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ឲ្យ​គណបក្ស​ប្រឆាំង និង​ជំរុញ​ឲ្យ​គណបក្ស​គូ​ប្រជែង​នេះ​បោះបង់​ការ​ប្រកួត​នៅ​មុន​ថ្ងៃ​ប្រកួត​ មក​ដល់​ដែរ។ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ស្វាគមន៍​បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​បោះឆ្នោត​នោះ។
ការ​ប្រកាស​បែប​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​បោះឆ្នោត តែ​នឹង​មិន​ទទួល​យក​លទ្ធផល​បោះឆ្នោត​ទេ ប្រសិន​បើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រំខាន​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត រៀបចំ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​នៅ​ពេល​បោះឆ្នោត​នោះ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​លើក​ឡើង​ថា នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​តែ​រៀបចំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ការពារ​គ្រប់​គណបក្ស​នយោបាយ​ ទាំងអស់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ឲ្យ​បាន​ស្មើ​ភាព​គ្នា ក្នុង​នាម​លោក​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​នោះ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ព្រមាន​ប្ដឹង​ផ្ដល់​គ្នា​អំពី​ការ​រិះគន់​គ្នា​ទាក់ទង​នឹង​រឿង​នយោបាយ​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នេះ មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ប៉ុន្តែ​បើ​សិន​ជា​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​ចង់​ត​ទល់​គ្នា​អំពី​រឿង​អ្វី​មួយ​នៅ​មុន​ពេល​ បោះឆ្នោត​នេះ ពួក​គាត់​ត្រូវ​ឡើង​ត​ទល់​គ្នា​នៅ​ក្នុង​វេទិកា ដើម្បី​វែកញែក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​បាន​លើក​ឡើង​ថា សកម្មភាព​របស់​នាយក​រដ្ឋមន្ត្រី​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នេះ ជា​រូបភាព​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​នៅ​មុន​ពេល​បោះឆ្នោត​បាន​មក​ដល់។ អ្នក​វិភាគ​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គណបក្ស​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាត់​ការ​មន្ត្រី​ បក្ស​ប្រឆាំង​នៅ​មុន​ពេល​បោះឆ្នោត​នេះ គណបក្ស​ប្រឆាំង​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ពីព្រោះ​ការ​ប្រកួត​ប្រជែង​នោះ​ឆ្លុះ​បញ្ចាំង​អំពី​អតុល្យភាព​ក្នុង​ការ​ ប្រកួត​ប្រជែង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ នៅ​ពេល​នោះ រដ្ឋាភិបាល​ថ្មី​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ ហើយ​នឹង​មាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ ដោយ​ហេតុ​ថា​កម្ពុជា ជា​សមាជិក​អង្គការ​សហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

8 comments:

Anonymous said...

​ល្បែង​បំភាន់​ភ្នែក​ម្ចាស់​ឆ្នោតតែ​អា​ទាំងពី​រ:
CNRP + CPP

អាអ្នកស្រែមានខ្លួន?

Anonymous said...

this motherfucker chu may is a fake khmer rouge victim.he is a real khmer viet minh disguise as khmer rouge pol pot ,if he were a real khmer rouge pol pot he would have been killed .


former kiet chhun's friend

Anonymous said...

chum mey,kem sokha cpp tae muoy.

Anonymous said...

ឆ្វេងនិយមខាំតែខ្មែរគ្នាឯង។ចេះតែលាងគូថយួន។
ថោកទាបណាស់។

Anonymous said...

កញ្ញាសេងក្ដិតរីក អាជុំក្រមី អាប៉ាន់ទុធីគឺជាហ្វូងបិសាចដ៏សាហាវ

Anonymous said...

កញ្ញាសេងក្ដិតរីក អាជុំក្រមី អាប៉ាន់ទុធីគឺជាហ្វូងបិសាចដ៏សាហាវដែលបាននិង
កំពង់ជញ្ជក់ព្រលឹងជាតិខ្មែរតាមអាវុធឃោសនាគ្រប់រូបភាពក្រោមការឧបត្ថម្ភនៃខ្មាំងសត្រូវរបស់ជាតិខ្មែរៗៗៗ

Anonymous said...

Another dumb Khmer want to play politic....what happen to all the smart one in Cambodia....why people supporting this guy or even showing up here...

Anonymous said...

"Phay Siphan blamed Cambodia’s culture for the lack in prosecution against human trafficking, saying it is considered taboo in the country to speak out against perpetrators."

=AH Phay Siphan blamed Cambodian's culture? AH Phay Siphan doesn't even know what the fuck he is talking about! If AH HUN SEN Vietcong slave government fails to prosecute the human traffickers and don't blame on Cambodian's culture! If there is no fucken law in the book against human traffickers and how can the human traffickers be prosecuted?

AH Phay Siphan is old and very stupid man. Stop blaming Cambodian culture for your failure because Cambodian culture is based on Buddhism and you are blaming the Buddhism for encouraging human trafficking? Fuck you bitch and you can go to hell!

This is blasphemy!