[តំរិះជិះ ក
ឯង របស់ ហ៊ុន សែន]
ដោយ កែវ និមល
2013-06-26
2013-06-26
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក
កឹម សុខា (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
RFA
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាន់តែខិតជិតមកដល់ហើយ។
មុនថ្ងៃកំណត់ការបោះឆ្នោតមកដល់ អ្នកនយោបាយមកពីគណបក្សនានា
ឆ្លៀតប្រើប្រាស់គ្រប់មធ្យោបាយ និងលទ្ធភាពដែលខ្លួនមាន
ដើម្បីទាក់ទាញការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោត។
ក្រៅពីទាក់ទាញប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យខ្លួន
អ្នកនយោបាយខ្លះក៏បានធ្វើសកម្មភាពមួយចំនួនដើម្បីបង្អាប់គូប្រកួត
របស់ខ្លួនកុំឲ្យសម្រេចជោគជ័យបានដែរ។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
បានទទួលរងការវាយលុកផ្ទួនៗពីលោក ហ៊ុន សែន ប៉ុន្តែលោក កឹម សុខា
មិនបានដកថយឡើយ។ ការបង្អាប់ ការចោទប្រកាន់ពីលោក ហ៊ុន សែន ទៅលើលោក កឹម
សុខា អាចមានផលប៉ះពាល់អ្វីខ្លះទៅលើកេរ្តិ៍ឈ្មោះរបស់លោក?
អ្នក
យុទ្ធសាស្ត្រទាំងឡាយតែងមានវិធីរបស់គេដើម្បីដណ្ដើមយកជ័យជំនះ
ជាពិសេសអ្នកនយោបាយ។ លោក ហ៊ុន សែន ជាអ្នកនយោបាយ ជាអ្នករៀបចំយុទ្ធសាស្ត្រមួយរូប
ជាជនបង្គោលរបស់គណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន
ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
និងជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយរូបគត់គ្មានពីររបស់គណបក្ស។
នៅ
ក្នុងស្ថានភាពជាអ្នកនយោបាយមានបទពិសោធន៍យូរមកហើយលើឆាកនយោបាយ ជាតិ និង
អន្តរជាតិ
និងជាអ្នកផ្ដួលមិនប្រណីលើគូប្រជែងនយោបាយនានាជាច្រើនដំណាក់កាល
នៅប្រទេសកម្ពុជា នោះ លោក ហ៊ុន សែន ទំនងជាមើលឃើញថា លោក កឹម សុខា
អាចជាគូប្រជែងមួយរូបដែលអាចប្រកួតជាមួយលោកបាន
និងអាចមានជ័យជំនះលើរូបលោកទៀតផង បើសិនជាលោក ហ៊ុន សែន
ធ្វេសប្រហែសក្នុងការរៀបចំយុទ្ធវិធីនយោបាយ
ក្នុងគោលបំណងសម្រេចគោលដៅជាយុទ្ធសាស្ត្រ និងជ័យជំនះនៅទីបំផុត។
ដោយមានប្រព័ន្ធតុលាការរារាំងលោក សម រង្ស៊ី
មិនឲ្យចូលស្រុកបានទៅហើយនោះ លោក ហ៊ុន សែន បានកត់សម្គាល់ឃើញថា លោក កឹម
សុខា ជាបេក្ខជនមកពីគណបក្សប្រឆាំងដែលមានថ្វីមាត់និងវោហារសាស្ត្រ
មានគោលនយោបាយសង្គមកិច្ច និងសេដ្ឋកិច្ច ទាក់ទាញប្រជាពលរដ្ឋអ្នកបោះឆ្នោតបាន។
ដូច្នេះរូបលោកត្រូវតែចាត់ការបង្អាប់បន្តុះគូប្រកួតនយោបាយរបស់លោក
តាមគ្រប់មធ្យោបាយដែលអាចទៅរួចជាមុនឲ្យហើយ មុនពេលការបោះឆ្នោតមកដល់។
ការ ធ្វើបាតុកម្មប្រឆាំងនិងទាមទារឲ្យលោក កឹម សុខា
សុំទោសរបស់លោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែង
គឺជារឿងមួយដែលមហាជនទូទៅមើលឃើញថា បើគ្មានការយល់ព្រម និងគាំទ្ររបស់លោក
ហ៊ុន សែន ទេ ប្រភេទបាតុកម្ម តវ៉ា កម្រិតទូទាំងប្រទេស
និងចាក់ផ្សាយសឹងតែគ្រប់ប៉ុស្តិ៍ទូរទស្សន៍ល្បីៗនៅកម្ពុជា
នោះប្រហែលជាទៅមិនរួចទេ ហើយច្បាប់ស្ដីពីការផ្ដន្ទាទោសអ្នកណាបដិសេធថា
គ្មានការសម្លាប់ក្នុងរបបខ្មែរក្រហមរបស់រដ្ឋសភានោះ
ប្រហែលជាមិនទាន់អនុម័តបាននៅឡើយទេ បើលោក ហ៊ុន សែន មិនលូកដៃចូលទេនោះ។
បញ្ហា ប្រពន្ធទី២ និងម្ដាយក្មេករបស់លោក កឹម សុខា
នោះទៀត ក៏ត្រូវសាធារណៈមតិមើលឃើញថា
ជាចេតនាបង្កើតឡើងដោយអ្នកមានអំណាចណាមួយ ដើម្បីធ្វើឲ្យលោក កឹម សុខា
អាប់ឱនកេរ្តិ៍ បាត់បង់ការជឿទុកចិត្ត
ការគាំទ្រក្នុងពេលបោះឆ្នោតខាងមុខតែប៉ុណ្ណោះ។
តើលោក កឹម សុខា បានដកថយ
នឹងបានបាត់បង់ការគាំទ្រដោយសារបញ្ហាជាច្រើនកើតឡើងប៉ះពាល់ជាមួយកេរ្តិ៍ឈ្មោះរបស់លោក
ឬទេ?
ចម្លើយ គឺទេ។ ផ្ទុយទៅវិញ ការចោទប្រកាន់
និងរឿងអាស្រូវទាំងនោះ
កាន់តែធ្វើឲ្យមនុស្សជាច្រើននាក់មើលឃើញពីសមត្ថភាពដោះស្រាយបញ្ហា
សេចក្ដីក្លាហាន ការហ៊ានប្រឈមជាមួយការពិត និងភាពស្មោះត្រង់របស់លោក កឹម
សុខា ទៅវិញទេ។
លោក កឹម សុខា មិនបានដកថយ និងសុំទោសតាមការទាមទាររបស់លោក
ជុំ ម៉ី ឡើយ។ មិនតែប៉ុណ្ណោះ លោក ហ៊ាន ប្រឈម ចំពោះការធ្វើបាតុកម្មជាសាធារណៈ
និងការប្ដឹងឡើងតុលាការទៀតផង។ ពីបាតុកម្មមួយទៅបាតុកម្មមួយទៀត លោក កឹម
សុខា ទាក់ទាញបានការគាំទ្រជាច្រើន គឺបាតុកម្មទី១
ទាក់ទងជាមួយការទាមទារឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោតនោះ មិនមានការហែក្បួនតាមផ្លូវសាធារណៈឡើយ
តែការធ្វើបាតុកម្មទី២ មានមនុស្សកាន់តែច្រើនជាងមុនមកចូលរួម
ហើយមានការហែក្បួនតវ៉ាជាចំហទៀតផង។
ការ ប្ដឹងរបស់ស្ត្រីមួយរូប ដែលអះអាងថា ជាអតីតម្ដាយក្មេកលោក
កឹម សុខា នៅតុលាការខេត្តព្រៃវែង នោះ ក៏មានមនុស្សប្រមាណ
១ម៉ឺននាក់បានទៅចូលរួមធ្វើសាក្សី
បញ្ជាក់ពីភាពបរិសុទ្ធត្រឹមត្រូវរបស់លោក កឹម សុខា
នៅទីលានបាល់ទាត់ខេត្តព្រៃវែងដែរ។
ឈាន ពីការចោទប្រកាន់មួយទៅការចោទប្រកាន់មួយទៀត
ធ្វើឲ្យលោក កឹម សុខា កាន់តែល្បី កាន់តែទទួលការគាំទ្រកាន់តែច្រើន។
ការចោទប្រកាន់ទៅលើលោក កឹម សុខា នោះ ធ្វើឲ្យគេមើលឃើញថា លោក កឹម សុខា
ឈានពីការរងគ្រោះមួយទៅការរងគ្រោះមួយទៀត
ហើយមនោសញ្ចេតនាគាំទ្រកាន់តែកើនតាមនោះដែរ។ ទន្ទឹមនឹងឈ្មោះលោក កឹម សុខា
ត្រូវលោក ហ៊ុន សែន រិះគន់នោះ ប្រព័ន្ធឃោសនានានា
បានផ្សាយព័ត៌មានទាក់ទងជាមួយឈ្មោះលោក កឹម សុខា កាន់តែច្រើន
ដោយមិនដឹងខ្លួន។
ប្រជាពលរដ្ឋ
ដែលរស់នៅតាមបណ្ដាខេត្តនៅភាគពាយ័ព្យប្រទេស ដូចជាបាត់ដំបង សៀមរាប
បន្ទាយមានជ័យ ប៉ៃលិន ជាដើម កាន់តែស្គាល់ឈ្មោះលោក កឹម សុខា កាន់តែច្រើន។
ក្រោយ មានការចោទប្រកាន់ខ្លះៗមកនោះ លោក កឹម សុខា
នៅតែបន្តចុះមូលដ្ឋាន
ហើយចំនួនសកម្មជនដែលចូលរួមស្ដាប់សេចក្ដីថ្លែងការណ៍នយោបាយរបស់គាត់
នៅតែមានចំនួនច្រើន មិនមានការថយចុះឡើយ។
ក្រោយ ពីលេងល្បែងកកូរកកាយឲ្យស្អុយ
ឲ្យស្អប់មួយរយៈមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានវិលមកភាពចាស់ទុំនយោបាយឡើងវិញ ក្នុងនាមជាអ្នកដឹកនាំប្រទេស
និងជាអ្នកទទួលខុសត្រូវក្នុងការរៀបចំបោះឆ្នោត។ លោក ហ៊ុន សែន
បានប្រកាសសុំឲ្យផ្អាកបាតុកម្មប្រឆាំងជាមួយលោក កឹម សុខា
រឿងសុំទោសទាក់ទងរឿងគុកទួលស្លែង។
លោក ហ៊ុន សែន បានព្រមាន
និងសុំឲ្យអ្នកណាបំផ្លាញស្លាកគណបក្សប្រឆាំងចេញមកសារភាពទទួលខុស
ត្រូវជាដើម។ ការងាកមកទទួលខុសត្រូវ គ្រប់គ្រងស្ថានការណ៍បោះឆ្នោតឡើងវិញនេះ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ
មានតម្លាភាព និងមានការទទួលស្គាល់លទ្ធផលបោះឆ្នោត ទាំងថ្នាក់ជាតិ
និងអន្តរជាតិ ហើយអ្នកចាញ់ព្រមទទួលយកដោយស្ម័គ្រចិត្ត។
មេរៀន នយោបាយនៅកម្ពុជា
បានធ្លាប់បង្ហាញម្ដងរួចមកហើយ គឺអ្នកនយោបាយត្រូវគេធ្វើបាប ចោទប្រកាន់
តែងតែវិលមកវិញ ដោយនាំយកនូវជ័យជំនះ ដូចករណីលោក សម រង្ស៊ី
ធ្លាប់ត្រូវគេបោះឆ្នោតបណ្ដេញចេញពីគណបក្សហ៊្វុនស៊ិនប៉ិច
ហើយបានបង្កើតគណបក្សនយោបាយមួយថ្មី និងបោះឆ្នោតទទួលការគាំទ្រ
បានអាសនៈចំនួន ២៦ ក្នុងចំណោមអាសនៈចំនួន ១២៣ នៃរដ្ឋសភា។
ករណី លោក កឹម សុខា លើកនេះប្រហែលជាមិនខុសករណីលោក សម
រង្ស៊ី ពីមុននោះឡើយ។ បើលោក កឹម សុខា ទទួលការរារាំង ការធ្វើបាប
ការបង្អាប់កាន់តែខ្លាំង និងកាន់តែខុសពីការពិតកាន់តែច្រើននោះ លោក កឹម
សុខា មុខជាទទួលការគាំទ្រកាន់តែច្រើនជាមិនខាន ហើយបើលោក កឹម សុខា
កាន់តែទទួលការគាំទ្រច្រើននោះ
គណបក្សសង្គ្រោះជាតិមុខជាទទួលអាសនៈច្រើនក្នុងចំណោមអាសនៈ ១២៣
នៅក្នុងរដ្ឋសភាជាមិនខាន។
ក្រៅ ពីកត្តាលោក កឹម សុខា នោះ គណបក្សសង្គ្រោះជាតិ
នៅមានចំណុចខ្លាំងមួយទៀត ដែល ទាក់ទាញប្រជាពលរដ្ឋនិងយុវវ័យ
គឺគោលនយោបាយសង្គមកិច្ច និងសេដ្ឋកិច្ច ៧ចំណុច
ដែលប៉ះពាល់ផ្ទាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅ
គ្រប់ស្រទាប់វណ្ណៈក្នុងសង្គមកម្ពុជា។
សាធារណៈ មតិបានមើលឃើញថា លោក កឹម សុខា
អាចដណ្ដើមជ័យជំនះឲ្យគណបក្សសង្គ្រោះជាតិបាន
ដោយគិតចាប់តាំងពីការបង្កើនចំនួនអាសនៈក្នុងរដ្ឋសភាឡើងទៅ។
នៅទីណាក៏គេឮពាក្យថាប្ដូរដែរ ។ ទ្រឹស្ដីបដិច្ចសមុប្បាទ
ឬអរិយសច្ចៈរបស់ព្រះពុទ្ធ បានចែងអំពីភាពជាសកល និងអមត ៤ ក្នុងនោះមានចំណុចមួយនិយាយថា
"អ្វីៗតែងមានការប្រែប្រួល ផ្លាស់ប្តូរ"។
យើងនៅចាំមើលថា តើលោក កឹម សុខា
អាចប្ដូរបានអ្វីខ្លះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី៥
នេះ?
លោក កឹម សុខា
បានទទួលជ័យជំនះមួយទៅហើយនៅក្នុងការប្រើពាក្យថា ប្ដូរថ្មីនោះ
គឺយ៉ាងហោចណាស់លោកបានទាញការចាប់អារម្មណ៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ឲ្យប្ដូរការគិតចំពោះរូបលោកពីអ្នកនយោបាយធម្មតាមួយរូប
ទៅជាបេក្ខជននយោបាយមួយរូបដ៏មានសក្តានុពល
ដែលអាចដឹកនាំឲ្យមានការប្ដូរមួយក្នុងសង្គមកម្ពុជាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ
យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
ចំពោះពួកកាសែតដែលគាំទ្រគណបក្សប្រជាជន
ទាំងអស់ បានជួយផ្សព្វផ្សាយពីករណីលោក
សមរង្ស៊ីឬលោកកឹមសុខាឲ្យគេស្គាល់បានច្រើន។
ពួកអស់លោកគួរយល់ថា ការគាំទ្ររបស់អស់លោក
មិនទាន់មានវិជ្ជាជីវៈជាអ្នកកាសែតនៅឡើយទេ
ការធ្វើគ្រាន់តែដើម្បីរស់ចិញ្ចឹមក្រពះប៉ុណ្ណោះបាន
សេចក្ដីថាម៉ាៗយកតែស៊ង បើស្រុកខ្មែរក្លាយខ្លួន
ជាកម្មសិទ្ធិជាតិសាសន៍ដទៃព្រោះការធ្វេសប្រហែស
របស់មេដឹកនាំ តើពួកអស់លោកចូលរូងក្ដាមជា
មួយពួកអ្នកដឹកនាំដែរឬទេ ? គួរអស់លោកជួយ
គាំទ្រដោយសម្ងាត់ចំពោះអ្នកស្នេហាជាតិ។
អ្វីដែលមានន័យថាកាសែត? នាំមកនូវព័ត៌មានសម្រាប់ជាសាធារណៈមិនមែនសម្រាប់បម្រើមនុស្សម្នាក់ឬភាគីមួយ.ប្រសិនបើអ្នកបម្រើរបស់ភាគីមួយឬមនុស្សដែលអ្នកក្បត់ ជំនាញ វិជ្ជាជីវៈនិងសតិសម្បជញ្ញៈរបស់អ្នក.
Baay Kdaing
THREE STOOGES SEASON FINALE!!!
To all Cambodian citizens that CTN has had announced "The Three Stooges" show been running for 30 years may come to an end on 08/27/13 due lack of viewing. Therefore, if more suppose on the way for viewing the show will be continue to run as usual. Thus, CTN can't be reached for any comment until further notice.
CTN chauffer
Post a Comment