ហ៊ុន សែន ប្រែថាបោក គឺបោកមែន
ដោយ ម៉ម មុនីរតន៍ 2013-06-26 RFA
គ្រូបង្រៀនជិត ១ពាន់នាក់ រិះគន់មន្ត្រីអប់រំស្រុកបាធាយ
មានការយឺតយ៉ាវក្នុងការបើកលុយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
សន្យាផ្ដល់ឲ្យគ្រូបង្រៀនគ្រប់កម្រិត
កាលពីដើមសប្ដាហ៍កន្លងទៅនេះ។
ក្រុមគ្រូបង្រៀនទាំងនោះបានដាក់ការសង្ស័យថា
អាចមានការកិបកេងលុយរបបឧបត្ថម្ភប្រមាណជាង
២៧លានរៀលនោះទៅប្រើការផ្សេង។
ក៏ប៉ុន្តែ មន្ត្រីអប់រំស្រុកបាធាយ អះអាងថា
ពួកគេកំពុងរៀបចំនីតិវិធីក្នុងការផ្ដល់ជូនគ្រូបង្រៀនទាំងនោះទៅ
តាមដំណាក់កាលហើយ។
ក្រុមគ្រូបង្រៀនជាង ៩រយនាក់ (៩២៨នាក់) នៅទូទាំងស្រុកបាធាយ
ចោទប្រកាន់មន្ត្រីដែលបម្រើការនៅការិយាល័យអប់រំក្នុងស្រុកមួយនេះ
ថា បានកិបកេងលុយសរុបជាង ២៧លានរៀល ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
សន្យាផ្ដល់ឲ្យពួកគេកាលពីដើមសប្ដាហ៍កន្លងទៅនេះ
ហើយរហូតមកដល់ពេលនេះ លុយទាំងនោះពួកគាត់បញ្ជាក់ថា
នៅមិនទាន់ទទួលបាននៅឡើយទេ។
លោក ហៃ ឡុង
គ្រូបង្រៀនប្រចាំវិទ្យាល័យមួយក្នុងចំណោមសាលាអប់រំទាំងអស់របស់
ស្រុកបាធាយ ខេត្តកំពង់ចាម ឲ្យដឹងនៅថ្ងៃទី២៦ មិថុនា ថា
គ្រូបង្រៀនគ្រប់កម្រិតចំនួន ៩២៨នាក់
ស្នើសុំឲ្យប្រធានការិយាល័យអប់រំស្រុកបាធាយ
ត្រូវបើកលុយឲ្យបានគ្រប់ចំនួនដូចការផ្ដល់ឲ្យរបស់លោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងម្នាក់ ៣ម៉ឺនរៀល។ លោកបន្តថា
ភាពយឺតយ៉ាវនេះនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់
និងការសន្យារបស់ប្រមុខដឹកនាំរដ្ឋាភិបាល
នៅគ្រាប្រាក់ឧបត្ថម្ភនានាចំនួន ១លានរៀល សម្រាប់សាលារៀននីមួយៗ
និងប្រាក់ឧបត្ថម្ភផ្សេងទៀត ត្រូវបានផ្ដល់ឲ្យរួចហើយនោះ៖ «សម្ដេច
ហ៊ុន សែន គាត់ប្រគល់លុយឲ្យគ្រូៗម្នាក់ ៣ម៉ឺន
បែរជាថ្នាក់លើហ្នឹងយកលុយហ្នឹងបង្វិលទៅការងារផ្សេង។
អ៊ីចឹងមិនចង់ឲ្យថាសន្យាភរភូតកុហកសម្ដេចអ៊ីចឹងទេណា
ព្រោះតួលេខគ្រូមួយស្រុកទៅហើយ បែរជាមិនឲ្យលុយវិញ។
រួចហើយភរសម្ដេចយកចែកគ្រូ ប៉ុន្តែឥតបានដល់ដៃគ្រូ
យកលុយទៅចាយអីផ្សេងវិញ»។
ស្រដៀងគ្នានេះដែរ គ្រូបង្រៀនមួយចំនួនក្នុងចំណោមគ្រូបង្រៀនជិត
១ពាន់នាក់ បញ្ជាក់ថា តាមការឆ្លើយបំភ្លឺរបស់មន្ត្រីពាក់ព័ន្ធ
ដូចជាប្រធានមន្ទីរអប់រំស្រុក និងប្រធានការិយាល័យអប់រំស្រុកបាធាយ
និយាយថា លុយដែលលោកនាយករដ្ឋមន្ត្រីផ្ដល់ឲ្យគ្រូបង្រៀនក្នុងម្នាក់
៣ម៉ឺនរៀលនេះ ត្រូវចំណាយទៅលើកិច្ចការផ្សេងទៅវិញ
ពោលគឺមិនបានប្រគល់សម្រាប់គ្រូបង្រៀនដូចការសន្យារបស់លោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ៖ «សម្ដេចថាក្នុងម្នាក់ៗហ្នឹងចំនួន
៣ម៉ឺនរៀល អ៊ីចឹងណាបង។
ថវិកាហ្នឹងអាដែងមិនទាន់បានដល់ដៃបុគ្គលិកជាលោកគ្រូអ្នកគ្រូ
ហ្នឹងនៅឡើយទេ។ កាកបាទក្រហម កូនសិស្សកាយរឹទ្ធិអីហ្នឹង
គេបានលុយភ្លាមៗ ចំណែកគ្រូម្នាក់ ៣ម៉ឺនហ្នឹង បែរជាអត់បានវិញ។
គេថាលុយហ្នឹងគេទុកចាត់ចែងថ្លៃរោងថ្លៃអីណាណោះវិញ។
ទំនាក់ទំនងទៅថ្នាក់លើនៅការិយាល័យស្រុកហ្នឹង
គេថាគេយកលុយហ្នឹងមកសម្រាប់ទូទាត់
ទូទាត់ពេលសម្ដេចមកអស់ប៉ុន្មានៗអីអ៊ីចឹងអ្ហា»។
ការខកខាននេះ ធ្វើឡើងក្នុងរយៈពេល
៣ថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
សម្ពោធដាក់ឲ្យប្រើប្រាស់ និងបញ្ចុះខណ្ឌសីមាវត្តរាមាជើងព្រៃ
នៅស្រុកបាធាយ កាលពីថ្ងៃទី២៤ មិថុនា។
ក៏ប៉ុន្តែ ប្រធានការិយាល័យអប់រំស្រុកបាធាយ លោក អុន លៀងអាន
បញ្ជាក់យ៉ាងខ្លីថា អង្គភាពរបស់លោកកំពុងរៀបចំថវិកាទាំងនេះ
និងពន្លឿននីតិវិធីដើម្បីផ្ដល់ជូនលោកគ្រូអ្នកគ្រូដែលបានចូលរួមកាល
ពីថ្ងៃទី២៤ មិថុនា ឲ្យបានគ្រប់ៗគ្នា៖ «ខ្ញុំកំពុងតែចាត់ចែងហើយ។ ចាត់ចែងបានមួយចំនួននៅមួយចំនួនទៀតដែលនៅឆ្ងាយៗ»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គិតថា
ដើម្បីដោះស្រាយបញ្ហានេះ
ផ្នែកពាក់ព័ន្ធគួរចាត់វិធានការឲ្យមានប្រសិទ្ធភាព
និងឆ្លើយតបឲ្យទាន់ពេលវេលាក្នុងន័យថា
ដើម្បីរួមចំណែកកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យអប់រំ៖ «ហើយ
អ្នកដែលទទួលលុយហ្នឹង
ត្រូវតែចែកទៅតាមអ្វីដែលម្ចាស់លុយចង្អុលបង្ហាញ
ថាឲ្យលោកគ្រូអ្នកគ្រូម្នាក់ ៣ម៉ឺន ត្រូវតែឲ្យម្នាក់ ៣ម៉ឺន
មិនអាចយកលុយរបស់លោកនាយករដ្ឋមន្ត្រី
បង្វែរទៅប្រើប្រាស់អ្វីផ្សេង។
អាហ្នឹងវាជារឿងមួយខុសធ្ងន់ធ្ងរហើយ។
ហើយយើងគិតថាលោកនាយករដ្ឋមន្ត្រីឮតាមរយៈវិទ្យុអាស៊ីសេរី
នឹងមានវិធានការជុំវិញបញ្ហាអស់ហ្នឹង»។
ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា ត្រូវរងការរិះគន់ថា
ជាស្ថាប័នមួយដែលធ្វើកំណែទម្រង់យឺតយ៉ាវក្នុងការប្រយុទ្ធប្រឆាំង
នឹងអំពើរលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
5 comments:
អាខ្មែរណាគំាទ្រគណបក្សយួនCPP?
គិតឃើញួយ៉ាងម៉េចទៅគំាទ្រគណបក្សប្រជាជនអោយយួនចូលស្រុកប្លន់ទឹកដីខ្មែរខ្លួនឯង?
ខ្មែរណាគំាទ្រគណបក្សប្រជាជន ដូចជាធ្វើអត្តឃាត
ជាតិឯង ពូជពង្ស ត្រកូល កូនចៅខ្លួនឯងចឹង។
ភ្ញាក់ខ្លួនឡើងខ្មែរទំាងអស់គ្នាដើម្បីសង្រ្គោះជាតិ។
កុំទទួលស្គាល់គណៈកម្មាការរៀបចំការបោះឆ្នោត
ពេលដែលវាប្រកាសលទ្ធផលអោយគណបក្សប្រជាជនឈ្នះ។យើងទំាងអស់គ្នាត្រូវតែឈ្នះពីព្រោះ
យើងជាខ្មែរមិនអាចបណ្ដោយអោយយួនលួចទឹកដី
ទ្រព្យសម្បត្តិជាតិ បញ្ចូលនិគមយួនតាមចិត្តបានឡើយ។
គណបក្សយួនCPPយកសាលារៀនជាកន្លែងបណ្ដុះមនោគមវិជ្ជា
លាងខួរក្បាលនិសិ្សតដោយអោយហ៊ុនសែនដើរចែកសញ្ញាប័ត្រដល់និសិ្សតគ្រប់សាលា
ដើម្បីគៀងពួកគេអោយគំាទ្របក្សនយោបាយរបស់ខ្លួន ។ម្យ៉ាងទៀត នាយករដ្ឋមន្ត្រីអាយ៉ងយួនលួចលុយជាតិមកសង់
សាលារៀនបានជាច្រើនរាប់រយដោយដាក់ឈ្មោះ
ខ្លួនឯង ។វាគិតថាសាលារៀនជាកន្លែងសំខាន់
ដើម្បីទាញយកការគំាទ្រពីប្រជាជនខ្មែរពីព្រោះនរណាក៏ធ្លាប់ទៅរៀននៅសាលារៀនដែរ។
តាមពិតសិស្សសាលាគួរជាអ្នករៀនគួរជាអ្នកចេះគិតពិចារណា យល់ដឹងកិច្ចកលល្បិចនយោបាយបោកប្រាស់
របស់មេដឹកនំាដែលជាខ្ញុំបំរើយួនអោយយួនមកលេបទឹកដីលួចទ្រព្យសម្បត្តិជាតិ បញ្ចូលនិគមយួនក្នុងបំណងធ្វើអោយកម្ពុជាក្លាយជាកម្ពុជាក្រោមទី២។
សិស្សនិសិ្សតសាលាមិនចំាបាច់គិតពិចារណារឿងអំពើពុករលួយទេ វាជារឿងបន្ទាប់បន្សំទេ។រឿងសំខាន់ត្រូវដឹងថាកម្ពុជាសព្វថ្ងៃនៅក្រោមអណាចយួន ដូច្នេះត្រូវតែគិតរំដោះជាតិខ្មែរខ្លួនឯងសិនទៅ ហើយបញ្ហាផ្សេងៗទៀតនឹងដោះស្រាយបាន។
ដោយសារយើងនៅក្រោមយួនហ្នឹងហើយបបានជា
ខ្មែររហាម វេទនារាប់សិបឆ្នំា ហើយរឿងពុករលួយគឺមកពីវាលួចទ្រព្យសម្បត្តិជាតិយើង វាបំផ្លាញធនធានធម្មជាតិយើង វាលួចការងារយើង វាលួចលុយយើង វាលួចទឹកដីយើង (រំកិលព្រំដែន ដី ទឹក កោះ
លួចដីតាមរបៀបដីសម្បទាន លេបដីខ្មែរដោយ
បញ្ចូលនិគមយួនរាប់លាននាក់.....)។
This is for sharing why Hun Sen has stay so long time in power. Why oil in Cambodia delay for four years before pumping….
Watch this:
https://www.youtube.com/watch?v=HbvCxMfcKv4
This one makes you open your eyes:
https://www.youtube.com/watch?v=lEV5AFFcZ-s
https://www.youtube.com/watch?v=KSgzgbHxuCc
https://www.youtube.com/watch?v=sfDASCapA9Q
http://www.youtube.com/watch?annotation_id=annotation_20449&feature=iv&list=PLPaGUdXLTiWB7CmbqxT1y1qEqNyLSXq3g&src_vid=KSgzgbHxuCc&v=dlNUadDqCxY
WHO OWN THE WATER IN CAMBODIA
http://www.youtube.com/watch?annotation_id=annotation_358806&feature=iv&src_vid=dlNUadDqCxY&v=SUsd916mMX4
Enjoy your view!
NOTHING IS BETTER THAN UNDERSTANDING!
Peace
4:47 am
none of those is accessable, can you tell how to access them though?
All the monies Ah Chhkuot Hun Shit promised, either went to CPP campaign or those leaders in Bateay had use it to play Tong Tin.
This is what "WIN WIN" policy of lawless CPP all about.
This man is a mad man or a mad dog. If people don't get rid of him, he will kill all of us in the end anyway, so kill him and his family tree before they kill us, simple as that.
Post a Comment