Friday, June 28, 2013

គ្រូ​បង្រៀន​៩២៨​នាក់​នៅ​ស្រុក​បាធាយ​មិន​ទាន់​ទទួល​បាន​លុយ​ពី​លោក​នាយក​រដ្ឋមន្ត្រី

ហ៊ុន សែន ប្រែថាបោក គឺបោកមែន

គ្រូ​បង្រៀន​ជិត ១​ពាន់​នាក់ រិះគន់​មន្ត្រី​អប់រំ​ស្រុក​បាធាយ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​លុយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ផ្ដល់​ឲ្យ​គ្រូ​បង្រៀន​គ្រប់​កម្រិត កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មាន​ការ​កិបកេង​លុយ​របប​ឧបត្ថម្ភ​ប្រមាណ​ជាង ២៧​លាន​រៀល​នោះ​ទៅ​ប្រើ​ការ​ផ្សេង។
ដោយ ម៉ម មុនីរតន៍ 2013-06-26  RFA
គ្រូ​បង្រៀន​ជិត ១​ពាន់​នាក់ រិះគន់​មន្ត្រី​អប់រំ​ស្រុក​បាធាយ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​លុយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ផ្ដល់​ឲ្យ​គ្រូ​បង្រៀន​គ្រប់​កម្រិត កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មាន​ការ​កិបកេង​លុយ​របប​ឧបត្ថម្ភ​ប្រមាណ​ជាង ២៧​លាន​រៀល​នោះ​ទៅ​ប្រើ​ការ​ផ្សេង។
ក៏ប៉ុន្តែ មន្ត្រី​អប់រំ​ស្រុក​បាធាយ អះអាង​ថា ពួក​គេ​កំពុង​រៀបចំ​នីតិវិធី​ក្នុង​ការ​ផ្ដល់​ជូន​គ្រូ​បង្រៀន​ទាំង​នោះ​ទៅ​ តាម​ដំណាក់​កាល​ហើយ។
ក្រុម​គ្រូ​បង្រៀន​ជាង ៩​រយ​នាក់ (៩២៨​នាក់) នៅ​ទូទាំង​ស្រុក​បាធាយ ចោទ​ប្រកាន់​មន្ត្រី​ដែល​បម្រើ​ការ​នៅ​ការិយាល័យ​អប់រំ​ក្នុង​ស្រុក​មួយ​នេះ ​ថា បាន​កិបកេង​លុយ​សរុប​ជាង ២៧​លាន​រៀល ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ផ្ដល់​ឲ្យ​ពួក​គេ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ លុយ​ទាំង​នោះ​ពួក​គាត់​បញ្ជាក់​ថា នៅ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ។
លោក ហៃ ឡុង គ្រូ​បង្រៀន​ប្រចាំ​វិទ្យាល័យ​មួយ​ក្នុង​ចំណោម​សាលា​អប់រំ​ទាំងអស់​របស់​ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ មិថុនា ថា គ្រូ​បង្រៀន​គ្រប់​កម្រិត​ចំនួន ៩២៨​នាក់ ស្នើសុំ​ឲ្យ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បាធាយ ត្រូវ​បើក​លុយ​ឲ្យ​បាន​គ្រប់​ចំនួន​ដូច​ការ​ផ្ដល់​ឲ្យ​របស់​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ម្នាក់ ៣​ម៉ឺន​រៀល។ លោក​បន្ត​ថា ភាព​យឺតយ៉ាវ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់ និង​ការ​សន្យា​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល នៅ​គ្រា​ប្រាក់​ឧបត្ថម្ភ​នានា​ចំនួន ១​លាន​រៀល សម្រាប់​សាលារៀន​នីមួយៗ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត ត្រូវ​បាន​ផ្ដល់​ឲ្យ​រួច​ហើយ​នោះ៖ «សម្ដេច ហ៊ុន សែន គាត់​ប្រគល់​លុយ​ឲ្យ​គ្រូៗ​ម្នាក់ ៣​ម៉ឺន បែរ​ជា​ថ្នាក់​លើ​ហ្នឹង​យក​លុយ​ហ្នឹង​បង្វិល​ទៅ​ការងារ​ផ្សេង។ អ៊ីចឹង​មិន​ចង់​ឲ្យ​ថា​សន្យា​ភរភូត​កុហក​សម្ដេច​អ៊ីចឹង​ទេ​ណា ព្រោះ​តួលេខ​គ្រូ​មួយ​ស្រុក​ទៅ​ហើយ បែរ​ជា​មិន​ឲ្យ​លុយ​វិញ។ រួច​ហើយ​ភរ​សម្ដេច​យក​ចែក​គ្រូ ប៉ុន្តែ​ឥត​បាន​ដល់​ដៃ​គ្រូ យក​លុយ​ទៅ​ចាយ​អី​ផ្សេង​វិញ»
ស្រដៀង​គ្នា​នេះ​ដែរ គ្រូ​បង្រៀន​មួយ​ចំនួន​ក្នុង​ចំណោម​គ្រូ​បង្រៀន​ជិត ១​ពាន់​នាក់ បញ្ជាក់​ថា តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​មន្ត្រី​ពាក់ព័ន្ធ ដូច​ជា​ប្រធាន​មន្ទីរ​អប់រំ​ស្រុក និង​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បាធាយ និយាយ​ថា លុយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ផ្ដល់​ឲ្យ​គ្រូ​បង្រៀន​ក្នុង​ម្នាក់ ៣​ម៉ឺន​រៀល​នេះ ត្រូវ​ចំណាយ​ទៅ​លើ​កិច្ចការ​ផ្សេង​ទៅ​វិញ ពោល​គឺ​មិន​បាន​ប្រគល់​សម្រាប់​គ្រូ​បង្រៀន​ដូច​ការ​សន្យា​របស់​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ៖ «សម្ដេច​ថា​ក្នុង​ម្នាក់ៗ​ហ្នឹង​ចំនួន ៣​ម៉ឺន​រៀល អ៊ីចឹង​ណា​បង។ ថវិកា​ហ្នឹង​អា​ដែង​មិន​ទាន់​បាន​ដល់​ដៃ​បុគ្គលិក​ជា​លោកគ្រូ​អ្នកគ្រូ​ ហ្នឹង​នៅ​ឡើយ​ទេ។ កាក​បាទ​ក្រហម កូន​សិស្ស​កាយរឹទ្ធិ​អី​ហ្នឹង គេ​បាន​លុយ​ភ្លាមៗ ចំណែក​គ្រូ​ម្នាក់ ៣​ម៉ឺន​ហ្នឹង បែរ​ជា​អត់​បាន​វិញ។ គេ​ថា​លុយ​ហ្នឹង​គេ​ទុក​ចាត់​ចែង​ថ្លៃ​រោង​ថ្លៃ​អី​ណា​ណោះ​វិញ។ ទំនាក់ទំនង​ទៅ​ថ្នាក់​លើ​នៅ​ការិយាល័យ​ស្រុក​ហ្នឹង គេ​ថា​គេ​យក​លុយ​ហ្នឹង​មក​សម្រាប់​ទូទាត់ ទូទាត់​ពេល​សម្ដេច​មក​អស់​ប៉ុន្មានៗ​អី​អ៊ីចឹង​អ្ហា»
ការ​ខកខាន​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល ៣​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ និង​បញ្ចុះ​ខណ្ឌ​សីមា​វត្ត​រាមាជើងព្រៃ នៅ​ស្រុក​បាធាយ កាល​ពី​ថ្ងៃ​ទី២៤ មិថុនា។
ក៏ប៉ុន្តែ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បាធាយ លោក អុន លៀងអាន បញ្ជាក់​យ៉ាង​ខ្លី​ថា អង្គភាព​របស់​លោក​កំពុង​រៀបចំ​ថវិកា​ទាំង​នេះ និង​ពន្លឿន​នីតិវិធី​ដើម្បី​ផ្ដល់​ជូន​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ចូលរួម​កាល ​ពី​ថ្ងៃ​ទី២៤ មិថុនា ឲ្យ​បាន​គ្រប់ៗ​គ្នា៖ «ខ្ញុំ​កំពុង​តែ​ចាត់​ចែង​ហើយ។ ចាត់​ចែង​បាន​មួយ​ចំនួន​នៅ​មួយ​ចំនួន​ទៀត​ដែល​នៅ​ឆ្ងាយៗ»
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ គិត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ផ្នែក​ពាក់ព័ន្ធ​គួរ​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ឆ្លើយ​តប​ឲ្យ​ទាន់​ពេល​វេលា​ក្នុង​ន័យ​ថា ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​អប់រំ៖ «ហើយ​ អ្នក​ដែល​ទទួល​លុយ​ហ្នឹង ត្រូវ​តែ​ចែក​ទៅ​តាម​អ្វី​ដែល​ម្ចាស់​លុយ​ចង្អុល​បង្ហាញ ថា​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ម្នាក់ ៣​ម៉ឺន ត្រូវ​តែ​ឲ្យ​ម្នាក់ ៣​ម៉ឺន មិន​អាច​យក​លុយ​របស់​លោក​នាយក​រដ្ឋមន្ត្រី បង្វែរ​ទៅ​ប្រើប្រាស់​អ្វី​ផ្សេង។ អា​ហ្នឹង​វា​ជា​រឿង​មួយ​ខុស​ធ្ងន់ធ្ងរ​ហើយ។ ហើយ​យើង​គិត​ថា​លោក​នាយក​រដ្ឋមន្ត្រី​ឮ​តាម​រយៈ​វិទ្យុ​អាស៊ីសេរី នឹង​មាន​វិធាន​ការ​ជុំវិញ​បញ្ហា​អស់​ហ្នឹង»
ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​រង​ការ​រិះគន់​ថា ជា​ស្ថាប័ន​មួយ​ដែល​ធ្វើ​កំណែ​ទម្រង់​យឺតយ៉ាវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​អំពើ​រលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

អាខ្មែរណាគំាទ្រគណបក្សយួនCPP?
គិតឃើញួយ៉ាងម៉េចទៅគំាទ្រគណបក្សប្រជាជនអោយយួនចូលស្រុកប្លន់ទឹកដីខ្មែរខ្លួនឯង?
ខ្មែរណាគំាទ្រគណបក្សប្រជាជន ដូចជាធ្វើអត្តឃាត
ជាតិឯង ពូជពង្ស ត្រកូល កូនចៅខ្លួនឯងចឹង។
ភ្ញាក់ខ្លួនឡើងខ្មែរទំាងអស់គ្នាដើម្បីសង្រ្គោះជាតិ។
កុំទទួលស្គាល់គណៈកម្មាការរៀបចំការបោះឆ្នោត
ពេលដែលវាប្រកាសលទ្ធផលអោយគណបក្សប្រជាជនឈ្នះ។យើងទំាងអស់គ្នាត្រូវតែឈ្នះពីព្រោះ
យើងជាខ្មែរមិនអាចបណ្ដោយអោយយួនលួចទឹកដី
ទ្រព្យសម្បត្តិជាតិ បញ្ចូលនិគមយួនតាមចិត្តបានឡើយ។
គណបក្សយួនCPPយកសាលារៀនជាកន្លែងបណ្ដុះមនោគមវិជ្ជា
លាងខួរក្បាលនិសិ្សតដោយអោយហ៊ុន​សែនដើរចែកសញ្ញាប័ត្រដល់និសិ្សតគ្រប់សាលា
ដើម្បីគៀងពួកគេអោយគំាទ្របក្សនយោបាយរបស់ខ្លួន ។ម្យ៉ាងទៀត នាយករដ្ឋមន្ត្រីអាយ៉ងយួនលួចលុយជាតិមកសង់
សាលារៀនបានជាច្រើនរាប់រយដោយដាក់ឈ្មោះ
ខ្លួនឯង ។វាគិតថាសាលារៀនជាកន្លែងសំខាន់
ដើម្បីទាញយកការគំាទ្រពីប្រជាជនខ្មែរពីព្រោះនរណាក៏ធ្លាប់ទៅរៀននៅសាលារៀនដែរ។
តាមពិតសិស្សសាលាគួរជាអ្នករៀនគួរជាអ្នកចេះគិតពិចារណា យល់ដឹងកិច្ចកលល្បិចនយោបាយបោកប្រាស់
របស់មេដឹកនំាដែលជាខ្ញុំបំរើយួនអោយយួនមកលេបទឹកដីលួចទ្រព្យសម្បត្តិជាតិ បញ្ចូលនិគមយួនក្នុងបំណងធ្វើអោយកម្ពុជាក្លាយជាកម្ពុជាក្រោមទី២។
សិស្សនិសិ្សតសាលាមិនចំាបាច់គិតពិចារណារឿងអំពើពុករលួយទេ វាជារឿងបន្ទាប់បន្សំទេ។រឿងសំខាន់ត្រូវដឹងថាកម្ពុជាសព្វថ្ងៃនៅក្រោមអណាចយួន ដូច្នេះត្រូវតែគិតរំដោះជាតិខ្មែរខ្លួនឯងសិនទៅ ហើយបញ្ហាផ្សេងៗទៀតនឹងដោះស្រាយបាន។
ដោយសារយើងនៅក្រោមយួនហ្នឹងហើយបបានជា
ខ្មែររហាម វេទនារាប់សិបឆ្នំា ហើយរឿងពុករលួយគឺមកពីវាលួចទ្រព្យសម្បត្តិជាតិយើង វាបំផ្លាញធនធានធម្មជាតិយើង វាលួចការងារយើង វាលួចលុយយើង វាលួចទឹកដីយើង (រំកិលព្រំដែន ដី ទឹក កោះ
លួចដីតាមរបៀបដីសម្បទាន លេបដីខ្មែរដោយ
បញ្ចូលនិគមយួនរាប់លាននាក់.....)។

Anonymous said...

This is for sharing why Hun Sen has stay so long time in power. Why oil in Cambodia delay for four years before pumping….

Watch this:
https://www.youtube.com/watch?v=HbvCxMfcKv4
This one makes you open your eyes:
https://www.youtube.com/watch?v=lEV5AFFcZ-s

https://www.youtube.com/watch?v=KSgzgbHxuCc

https://www.youtube.com/watch?v=sfDASCapA9Q

http://www.youtube.com/watch?annotation_id=annotation_20449&feature=iv&list=PLPaGUdXLTiWB7CmbqxT1y1qEqNyLSXq3g&src_vid=KSgzgbHxuCc&v=dlNUadDqCxY

WHO OWN THE WATER IN CAMBODIA
http://www.youtube.com/watch?annotation_id=annotation_358806&feature=iv&src_vid=dlNUadDqCxY&v=SUsd916mMX4

Enjoy your view!
NOTHING IS BETTER THAN UNDERSTANDING!
Peace

Anonymous said...

4:47 am
none of those is accessable, can you tell how to access them though?

Anonymous said...

All the monies Ah Chhkuot Hun Shit promised, either went to CPP campaign or those leaders in Bateay had use it to play Tong Tin.
This is what "WIN WIN" policy of lawless CPP all about.

Anonymous said...

This man is a mad man or a mad dog. If people don't get rid of him, he will kill all of us in the end anyway, so kill him and his family tree before they kill us, simple as that.