Thursday, June 27, 2013

មន្ត្រី​បក្ស​ប្រឆាំង​ឃាត់​ឡាន​ពាក់​ស្លាក​ខ.ម​បិទ​ស្លាក​បក្ស​ប្រជាជន

 អ្នកស្រី មូរ សុខហួរ ផ្ដល់​សម្ភាសន៍​នៅ​ខាង​មុខ​ទីស្នាក់ការ​កងរាជអាវុធហត្ថ​ខណ្ឌ​ចំការមន កាល​ពី​យប់​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៣ បន្ទាប់​ពី​អ្នកស្រី​ចាប់​បាន​រថយន្ត​ពាក់​ស្លាក​លេខ ខ.ម បិទ​ស្លាក​បក្ស​ប្រជាជន​កម្ពុជា។
RFA/Uon Chhin
កាល​ពី​យប់​ថ្ងៃ​ទី​២៦ មិថុនា មុន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត បេក្ខជន​តំណាងរាស្ត្រ​លំដាប់​ទី​១ មណ្ឌល​បាត់ដំបង នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​ឃាត់​រថយន្ត​ពាក់​ស្លាក​លេខ​កង​ខេមរភូមិន្ទ (ខ.ម) ដែល​បាន​បិទ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​រូបថត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដោយ យន់ សាមៀន 2013-06-26 RFA
អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​បើកបរ​ដែល​រំលោភ​តួនាទី​ឯករាជភាព​របស់​កង​ ខេមរភូមិន្ទ​នៅ​មុន​ពេល​ចាប់​ផ្តើម​ការ​ឃោសនា​បោះ​ឆ្នោត។
សមត្ថកិច្ច​ខណ្ឌ​ចំការមន បាន​ចាប់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​មាន​ពាក់​ស្លាក​សញ្ញា​កង​ យោធពលខេមរភូមិន្ទ​បញ្ជូន​ទៅ​ទីស្នាក់ការ ហើយ​នៅ​មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ។
ចំណែក​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពត របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ជា ប៉ូច កាល​ពី​ថ្ងៃ​អង្គារ ក៏​បាន​ចោទ​ប្រកាន់​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ថា បាន​លំអៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រុះរើ​ស្លាក​សញ្ញា​គណបក្ស​ចេញ​ពី​ផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទុក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​ក្បួន​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ ទី​២៧ មិថុនា  នៅ​ទីក្រុង​កំពត ខេត្ត​កំពត។
លោក ជា ប៉ូច បន្ត​ថា លោក​បាន​សម្រាក​នៅ​ផ្ទះ​សកម្មជន​គណបក្ស​របស់​លោក ដើម្បី​ការពារ​មិន​ឲ្យ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​រុះរើ​ស្លាក​សញ្ញា​ គណបក្ស​សង្គ្រោះ​ជាតិ​ចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

THREE STOOGES SEASON FINALE!!!

To all Cambodian citizens that CTN has had announced "The Three Stooges" show been running for 30 years may come to an end on 08/27/13 due lack of viewing. Therefore, if more suppose on the way for viewing the show will be continue to run as usual. Thus, CTN can't be reached for any comment until further notice.

CTN chauffer

Anonymous said...

ស្អីធ្វើដូចសម្បើមម្ល៉េះ? ធ្វើមើលស្រុកខ្មែរមាន ប្រជាធិបតេយ្យសម្បើមណាស់ ម៉េចមិននិយាយត្រង់ ពួកយួន/បក្សប្រជាជន ប្រើសប្រាស់ប្រពន្ធ័ ផ្សព្វផ្សាយឃោសនាតាមតាមតែអំពើចិត្ត ។ ល‌ោកស្រីនិងបក្សពួកហាក់មានល្បិចឆ្ពិនភ្នែកខ្មែរ ច្រើនម្ល៉េះ?

Anonymous said...

អាសែន ប្រែមកថា ត្រង់យ៉ាងខ្វៀន!
អាស៊ី ប្រែមកថា បោកយ៉ាងសម!
អាខា ប្រែមកថា ពុតយ៉ាងពិស!