អ្នកស្រី មូរ សុខហួរ
ផ្ដល់សម្ភាសន៍នៅខាងមុខទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌចំការមន
កាលពីយប់ថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៣
បន្ទាប់ពីអ្នកស្រីចាប់បានរថយន្តពាក់ស្លាកលេខ ខ.ម
បិទស្លាកបក្សប្រជាជនកម្ពុជា។
អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា
សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរដែលរំលោភតួនាទីឯករាជភាពរបស់កង
ខេមរភូមិន្ទនៅមុនពេលចាប់ផ្តើមការឃោសនាបោះឆ្នោត។
សមត្ថកិច្ចខណ្ឌចំការមន
បានចាប់ខ្លួនអ្នកបើកបររថយន្តមានពាក់ស្លាកសញ្ញាកង
យោធពលខេមរភូមិន្ទបញ្ជូនទៅទីស្នាក់ការ ហើយនៅមិនទាន់ដោះលែងនៅឡើយទេ។
ចំណែកបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពត របស់គណបក្សសង្គ្រោះជាតិ
លោក ជា ប៉ូច កាលពីថ្ងៃអង្គារ
ក៏បានចោទប្រកាន់មន្ត្រីរៀបចំការបោះឆ្នោតខេត្តថា
បានលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា
ដោយសារមន្ត្រីរៀបចំការបោះឆ្នោតបានបញ្ជាឲ្យគណបក្សសង្គ្រោះជាតិ
រុះរើស្លាកសញ្ញាគណបក្សចេញពីផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិ
ដើម្បីទុកឲ្យគណបក្សប្រជាជនកម្ពុជា
ដើរក្បួនឃោសនាបោះឆ្នោតនៅថ្ងៃពុធ ទី២៧ មិថុនា នៅទីក្រុងកំពត
ខេត្តកំពត។
លោក ជា ប៉ូច បន្តថា លោកបានសម្រាកនៅផ្ទះសកម្មជនគណបក្សរបស់លោក
ដើម្បីការពារមិនឲ្យមន្ត្រីរៀបចំការបោះឆ្នោតរុះរើស្លាកសញ្ញា
គណបក្សសង្គ្រោះជាតិចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
THREE STOOGES SEASON FINALE!!!
To all Cambodian citizens that CTN has had announced "The Three Stooges" show been running for 30 years may come to an end on 08/27/13 due lack of viewing. Therefore, if more suppose on the way for viewing the show will be continue to run as usual. Thus, CTN can't be reached for any comment until further notice.
CTN chauffer
ស្អីធ្វើដូចសម្បើមម្ល៉េះ? ធ្វើមើលស្រុកខ្មែរមាន ប្រជាធិបតេយ្យសម្បើមណាស់ ម៉េចមិននិយាយត្រង់ ពួកយួន/បក្សប្រជាជន ប្រើសប្រាស់ប្រពន្ធ័ ផ្សព្វផ្សាយឃោសនាតាមតាមតែអំពើចិត្ត ។ លោកស្រីនិងបក្សពួកហាក់មានល្បិចឆ្ពិនភ្នែកខ្មែរ ច្រើនម្ល៉េះ?
អាសែន ប្រែមកថា ត្រង់យ៉ាងខ្វៀន!
អាស៊ី ប្រែមកថា បោកយ៉ាងសម!
អាខា ប្រែមកថា ពុតយ៉ាងពិស!
Post a Comment