ដោយ ស៊ុន ណារិន
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង10:21 VOD
អ្នកលេង
ហ្វេសប៊ុក(Facebook)
ចាប់ផ្តើមយុទ្ធនាការរិះគន់តាមប្រព័ន្ធអ៊ិនធើណែតលើសេចក្តីណែនាំរបស់
ក្រសួងព័ត៌មាន ដែលហាមមិនឲ្យផ្សាយបន្តពីវិទ្យុបរទេស
ក្នុងរយៈពេលយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោត
ដោយបំផុសឲ្យមានការធ្វើបាតុកម្មប្រឆាំងនឹងបញ្ជា
ដែលមានលក្ខណៈរឹតត្បិតមួយនេះ។
សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា
ឲ្យដឹងថា ស្ថានីយវិទ្យុ FM រដ្ឋ និងឯកជន
ផ្អាកការផ្សាយបន្តពីវិទ្យុបរទេសទាំងអស់ ដែលផ្សាយជាខេមរភាសា
ក្នុងរយៈពេលបើកការឃោសនារកសំទ្បេងឆ្នោត ៣១ថ្ងៃ
មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត។សេចក្តីណែនាំបន្តថា ក្នុងករណី
ស្ថានីយវិទ្យុ FM ណា មិនគោរពតាមសេចក្តីណែនាំនេះ
ក្រសួងព័ត៌មាននឹងចាត់វិធានការតាមច្បាប់ជាធរមាន។
ក្រសួងព័ត៌មាន ក៏បានណែនាំឲ្យនាយក-នាយិកាស្ថានីយវិទ្យុ FM
រដ្ឋនិងឯកជនទាំងអស់ ត្រូវមានភាពអព្យាក្រឹតក្នុងការរាយការណ៍ព័ត៌មាន
ពាក់ព័ន្ធការបោះឆ្នោតជូនអ្នកបោះឆ្នោត។
អ្នកលេងហ្វេសប៊ុកភាគច្រើន
បានរិះគន់ពីសេចក្តីណែនាំនេះដោយចាត់ទុកថា
ជាការរឹតត្បិតសេរីភាពនៃការផ្សព្វផ្សាយ
និងបិទព័ត៌មានដែលពួកគេត្រូវការ។ អ្នកខ្លះអំពាវនាវឲ្យក្រសួងព័ត៌មាន
លុបចោលសេចក្តីណែនាំនេះ
និងអ្នកខ្លះបង្ហោះជាគំនិតក្នុងការធ្វើបាតុកម្ម
ទាមទារឲ្យរដ្ឋាភិបាលដកសេចក្តីណែនាំវិញ។
អ្នកលេងហ្វេសប៊ុកម្នាក់
និងជាប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់
សហគមន៍ លោក មឿន តុលា បានសរសេរនៅលើWallរបស់ខ្លួនថា វិទ្យុអាស៊ីសេរី
និង សម្លេងសហរដ្ឋអាមេរិក ផ្សាយតែ២ដងក្នុងមួយថ្ងៃ
ហើយមានរយៈមួយម៉ោងក្នុងមួយពេល គឺមានសរុបប្រមាណជា៤ម៉ោង។ដោយឡែក
វិទ្យុដែលមានទំនោរទៅរកគណបក្សប្រជាជនកម្ពុជា
មានរហូតដល់ជាង១០០ប៉ុស្តិ៍ ឬស្ថានីយ៍ផ្សាយ ហើយផ្សាយពេញមួយថ្ងៃ
និងមានប៉ុស្តិ៍ខ្លះផ្សាយ២៤ម៉ោង។ លោកបន្តថា ក្រៅពីនេះ
គណបក្សប្រជាជនកម្ពុជា មានទូរទស្សន៍ជិត១០ប៉ុស្តិ៍
និងកាសែតក្នុងស្រុកជាច្រើនទៀត។ ហេតុអ្វីបានជាបក្សនេះ
ខ្លាចវិទ្យុទាំងពីរនេះទៅវិញ? តើវិទ្យុ ទូរទស្សន៍ និងកាសែតទាំងនោះ
មិនមានគុណភាព និងមិនមានប្រសិទ្ធភាពមែនទេ?
អ្នកលេងហ្វេសប៊ុកមួយចំនួន បានបន្តចែករំលែកនៅសេចក្តីណែនាំនោះ ភ្ជាប់ជាមួយពាក្យរិះគន់មួយចំនួន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើហ្វេសប៊ុកខ្លួននៅ
ថ្ងៃសៅរ៍ ទី២៩ខែមិថុនានេះ ប្រាប់ទៅអ្នកលេងហ្វេសប៊ុកថា
ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣
លោកមិនទទួលខុសត្រូវកិច្ចការនៅក្រសួងព័ត៌មានទេ
ព្រោះលោករវល់ធ្វើយុទ្ធនាការបោះឆ្នោតក្នុងខេត្តកំពង់ចាម។
អ្នកលេងហ្វេសប៊ុកបានចោទសួរសំណួរថា
តើនរណាជាអ្នកចេញសេចក្តីណែនាំលើការហាមមិនឲ្យផ្សាយបន្តពីវិទ្យុបរទេស
លោកខៀវ កាញារីទ្ធ បានប្រាប់ឲ្យអ្នកលេងហ្វេសប៊ុក
មើលឈ្មោះអ្នកចុះហត្ថលេខាលើលិខិតនោះ
ដែលលោកចង់សំដៅទៅលើរដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក ប្រាថ្នា។
VOD មិនទាន់អាចទាក់ទង លោក អ៊ុក ប្រាថ្នា ដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះ បាននៅឡើយទេ៕
4 comments:
យើងមិនចាំបាច់រងចាំ UN និង Obama ជួយយើងទេ ។យើងទាំងអស់គ្នាត្រូវធ្វើក្រោកឈរតវ៉ាភ្លាមទៅក្រសួងព៌តមានថ្ងៃចន្ទ័នេះ។ យើងត្រូវមានអ្នកដឹកនាំនិងធ្វើការផ្សព្វផ្សាយព៌តមានតវ៉ានេះដល់មហាជន ថាយើងជូបជុំគ្នាកន្លែងណាជាក់លាក់? នៅពេលណាជាក់លាក់? តើនរណាចាប់ផ្តើម?
- យើងរង់ចាំជាការឆ្លើយតបភ្លាមៗៗ និងបន្ទាន់!!!
- ក្រោកឈរឡើង!!!
បើតាមការចងចាំរបស់ខ្ញុំនេះពុំមែនជាលើកទីមួយឡើយ គឺរាល់ការបោះឆ្នោតតែងតែមានករណី
នេះជាដរាប។ ដូច្នេះគ្មានអ្វីប្លែកទេ គឺអ្នករាល់គ្នាទេដែលទើបនិងងើបពីយល់សបិ្តម្តងហើយម្តងទៀត
ហើយធ្វើជាពុំដឹងពុំឮ។
បើចង់យល់ការពិតឱយកាន់តែច្បាស់ អញ្ជើញសួរគណៈបក្យប្រឆាំងទៅឬក៍លោកប្រធានគ្រប់
គណៈបក្យប្រឆាំងទៅជាការពិតឬមួយយ៉ាងណា?
បើជាការពិតតើចូលរួមបោះឆ្នោតដើម្បីអ្វី?
ឬក៍ប្រជាធិបតេយ្យស្រុកខ្មែររបៀបយ៉ាងនេះ?
ឱ...កូនឈ្លូសកូនរមាំងកូនអណ្តើកអើយ...ហេតុតែពុំទាន់ស្គាល់ភ្លើង អនិច្ចារ...
ជនអគតិ
ចុះវិទ្យុភាសារយួនក្នុងស្រុក បិទឬអត់?
នែ!កញ្ញារិទិ្ធ អាម្នាលក្មេងឥន្រ្ទទេវី(ទួលគោក) ការរៀនសូត្រមិនទៀងទាត់រីឯកម្រិតវិជ្ជាដែលម្នាលឯងមានបានត្រឹមតែធ្វើការជាមួយពួកអាខ្វាក់មេ
ចោរ បញ្ជាក់ថាវាជាការសមល្មមនឹងចំណេះវិជ្ជា
របស់ឯង។ណែអាកូនចិនកន្ដាំងកញ្ញារិទ្ធ ឯងចាំទ
ទួលកម្មរបស់ឯងអំពីកូនដែលជាពូជម្ចាស់ប្រទេស
ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ។
សេចក្ដីអំពាវនាវសុំឲ្យបងប្អូនខ្មែរនឹងយុវជនខ្មែរ
ទាំងពីរប្រភេទនាំគ្នាទៅសួរសុខទុក្ខអាក្មេងវិទ្យា
ល័យឥន្ទ្រទេវី(១៩៦០-១៩៧០)នៅឯទីផ្ទះវាតែ
ម្តងទៅ ព្រោះអានេះវាជាមាន់ត្រចៀកសទេ។
អាកញ្ញារិទ្ធ ឯងចាំទទួលពងមាន់ឬនំប័ងក្រៀមពី
ខ្មែរចុះ(ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់)៕
Post a Comment