Friday, June 28, 2013

អ្នកលេង​ហ្វេ​សប៊ុក ចាប់ផ្តើម​ទស្សន៍ទាយ​ពី​ការធ្លាក់ចុះ​ចំនួន​កៅអី​សភា​គណបក្ស​ប្រជាជន​កម្ពុជា​

​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន ចាប់ផ្តើម​ទស្សន៍ទាយ​ថា កៅអី​សភា ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង អាចនឹងទទួល​បាន ក្នុង​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ខាង​មុខ ដោយ​លើកឡើង​ថា គណបក្សកាន់អំណាច​នឹង​ទទួលបាន​ចំនួន​កៅអី​តិចជាង​៩០​។
​ការ​ទស្សន៍ទាយ​នេះ ធ្វើឡើង​ស្របពេល​យុទ្ធនាការ​បោះឆ្នោត​ចូលមក​ដល់ ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃ​ទី​២៦ ​ខែកក្កដា  និង​គណបក្ស​នយោបាយ ចាប់ផ្តើម​ឃោ​ស​នា​​គោលនយោបាយ​របស់​ខ្លួន​។​
​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ បាន​បង្ហោះ​ជា​សំណួរ រៀបរាប់​ពី​ចំនួន​កៅអី សម្រាប់​អ្នកលេង​ផ្សេង​ទៀត​ជ្រើសរើស ដោយ​លើកឡើង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​ទទួលបាន​ចាប់​​ទី​២០​ ទៅ​៣០​កៅអី ជម្រើស​ទី​ពីរ អាច​ទទួលបាន​ពី​៣០​ទៅ​៤០​កៅអី ជម្រើស​ទី​បី ពី​៤០​ទៅ​៥០​កៅអី ជម្រើស​ទី​៤ ពី​៥០​ទៅ​៦០​កៅអី និង​ជម្រើស​ទី​៥​អាច​ទទួល​បាន​​ពី​៦០​ទៅ​៧០​កៅអី​។​

​អ្នកលេង​ហ្វេ​សប៊ុក បញ្ចេញ​ទស្សនៈ​ក្នុងការ​ទស្សន៍​ទាយ​ថា គណបក្សប្រឆាំង អាច​ទទួលបាន​ពី​ ៣០​ទៅ​៤០​កៅអី អ្នកខ្លះ​ថា អាច​ទទួលបាន​ពី​ ៥០​ទៅ​៦០​កៅអី​។ នៅ​ពេល​​សួរ​ពី​ចំនួន​កៅអី ដែល​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួលបាន អ្នកខ្លះ​បញ្ចេញមតិ​ថា CPP នឹង​ទទួលបាន​ចំនួន​៦០​ទៅ​៧០​កៅអី​។ អ្នកខ្លះ​ថា នឹង​ទទួលបាន​ពី​៨០​ទៅ​៩០​កៅអី អ្នកខ្លះ​ថា អាច​ទទួលបាន​ពី​៥០​ទៅ​៦០​កៅអី​។​
​ការលើកឡើង​របស់​អ្នកលេង​ហ្វេ​សប៊ុក បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​អាច​ទទួលបាន​កៅអី​សភា ដល់​ទៅ​៩០​កៅអី​នោះ​ទេ​។ កន្លងមក លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន ដាក់​សេចក្តីទុកចិត្ត​ថា ខ្លួន​នឹង​ទទួលបាន លើសពី​៩០​កៅអី​។
​អ្នកផ្តល់​យោបល់​លើ​ហ្វេ​សប៊ុក​ម្នាក់ លោក អ៊ូ រិទ្ឋី ២៦​ឆ្នាំ​ប្រាប់​VOD តាមរយៈ​ទូរស័ព្ទ​ថា គណបក្ស​ប្រជាជន​នឹង​ទទួលបាន​ចាប់ពី​៧០​ទៅ​៨០​កៅអី ចំណែក​កៅអី​សម្រាប់​​គណបក្ស​ប្រឆាំង គឺ​ចាប់ពី ៤០​ទៅ​៥០​កៅអី​។ លោក លើកឡើង​បែប​នេះ តាម​លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​២០១២ និង​តាមរយៈ​កម្លាំង​រួម​គ្នា​នៃ​គណ​បក្ស​ប្រឆាំង​។​
​នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា រូបមន្ត​នៃ​ការបោះឆ្នោត បង្ហាញថា គណបក្ស​ណា​បញ្ចូល​គ្នា នឹង​​ទទួលបាន​កៅអី​សភា​កើនឡើង បើ​ទោះ​ជា​ទទួល​បាន​សន្លឹក​ឆ្នោត​ដដែល​ក៏​ដោយ ​៖
​អ្នកវិភាគ​នយោបាយ លោកស្រី ជា វណ្ណាត កត់សម្គាល់ថា ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ កើន​ឡើង​ជាង​ការបោះឆ្នោត ឆ្នាំ​២០០៨ តាមរយៈ​គណបក្ស​មួយ​នេះ មាន​គោលនយោបាយ​ច្បាស់ៗ សម្រាប់​ប្រជាពលរដ្ឋ​ ​៖
​ការស្ទង់មតិ​ឆ្នាំ​២០០៨​របស់ IRI បង្ហាញថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​៧៥​ភាគរយ ហើយ​គណបក្ស​នេះ ឈ្នះ​អាសនៈ​ចំនួន​៩០​។ រីឯ​គណបក្ស​សមរង្ស៊ី បូក​នឹង​គណបក្ស​សិទ្ធិមនុស្ស ទទួលបាន​អាសនៈ​សរុប​ចំនួន​២៩​។​
​របាយការណ៍​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ ​ខែ​ធ្នូ ឆ្នាំ​២០១២ ឲ្យដឹងថា អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន​ជាង​៩៤​ម៉ឺន​នាក់ ហើយ​អ្នក​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាំ​ង​៩​លាន​៦​សែន​នាក់​៕

3 comments:

Anonymous said...

Now it has many CPP members ,they are nationalist too ,they said they want to change too ,because they don'want Hun Sen stay too long and they don't like Hun Sen any more ,because Hun Sen leads khmer country in the system of communist.

Anonymous said...

I am a Khmer nationalist and one of CPP veteran since 1979 till now, but from now on I will change to CNRP because this party belong to all Khmer, not under Hanoi like CPP. Down with CPP and Dai Viet must go home.

Anonymous said...

A khoum kier don!t hold seat too long you not owner Cambodia or Khmer people go hell Hun Chrook SEn neakta Yourn Yeakong and Hanoi.Kranhun EAsan.