Friday, June 28, 2013

រដ្ឋាភិបាល​រិះគន់​ការស្នើ​របស់​ព្រឹទ្ធសភា​អាមេរិកឲ្យ​ពិចារណាប​ញ្ឈប់​ផ្តល់​ជំនួយ​មក​កម្ពុជា​

កំណត់ត្រា​សេចក្តីសម្រេច​របស់​ព្រឹទ្ធសភា​ទាំង​ពីរ​រូប  ស្នើឲ្យ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​អាមេរិក​(USAID) គួរតែ​ឈប់​ផ្តល់​ជំនួយ​ដល់​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា និង​បញ្ឈប់​ដាក់​អ្នក​សង្កេតការណ៍​នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨ ខែ​កក្កដា​ខាង​មុខ​។​
ដោយ ថុល ស្រីលក្ខណ៍ និងដួង​ សុខា ថ្ងៃព្រហស្បតិ៍ ទី27 មិថុនា ឆ្នាំ2013 ម៉ោង18:07 VOD
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រិះគន់​ព្រឹទ្ធសភា​អាមេរិក​ពីររូប គឺ​លោក  Graham និង​លោក Rubio ដែល​បាន​ស្នើ​ឲ្យ​ភ្នាក់ងារ​អភិ​វឌ្ឍន៍​អន្តរជាតិ​របស់​អាមេរិក​(USAID) ពិចារណា​​បញ្ឈប់​ផ្តល់ជំនួយ និង​អ្នក​អង្កេត​ការណ៍​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​។​
​ការរិះគន់​នេះ​ធ្វើឡើង​បន្ទាប់​ពី ព្រឹទ្ធសភា​អាមេរិក​ទាំង​ពីរ​រូប បាន​ផ្ញើ​សេចក្តីសម្រេច​មួយ​ក្នុង​កំណត់ត្រា​សភា​របស់​អាមេរិក ដោយ​អំពាវនាវ​ឲ្យមាន​ការ​រឹតបន្តឹង និង​ការ​កាត់​បន្ថយ​ជំនួយ​មក​កម្ពុជា ដោយសារ​ស្ថានភាព​មិន​ល្អ​ជាច្រើន ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្ពុជា​មិន​ខ្វល់​ពី​ការលើកឡើង​នេះ​ទេ ព្រោះនេះ​ជា​ការលើកឡើង​ដោយ​បុគ្គល ហើយ​កម្ពុជា និង​អាមេរិក​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​។ លោក​ថា ការបោះឆ្នោត​នៅ​កម្ពុជា គឺ​ដើម្បី​ពលរដ្ឋ​កម្ពុជា មិនមែន​ដើម្បីឲ្យ​អាមេរិក​សប្បាយចិត្ត​នោះ​ទេ ​៖ "អញ្ចឹង​អាមេរិក​ គាត់​ថា គាត់​​ប្រ​ជា​​ធិបតេយ្យ​​ ប៉ុន្ដែ​ចាំ​ទេ​ប្រ​ជា​ជន​ប៉ាឡេ​ស្ទីន​ បោះ​ឆ្នោត​ បើ​បោះ​ឲ្យ​លោក​ យ៉ាសា​អា​រ៉ាហ្វាត​ គាត់​មិន​ឲ្យ​​ជំនួយទេ​ មិន​ដឹង​ជា​អញ្ចឹង ប្រ​ជា​ធិបតេយ្យ​របស់​គាត់​ មាន​មួយ​ម៉ា​​គី​ឡូ​ មួយ​ម៉ាខាំ​ ចំពោះ​យើង​អត់សំខាន់​ទេ អាមេរិក​ឲ្យ​ឫ​មិន​ឲ្យ​អត់​សំខាន់​ទេ​ សំខាន់​គឺ​យើង​ទាំង​អស់​គ្នា​ជា​ប្រ​ទេស​ទាំង​អស់ គេ​មើល​ឃើញ​តើ​យើង​បោះ​ឆ្នោត​ដោយ​ប្រ​ជា​ធិបតេយ្យ​អត់​ យើង​បោះឆ្នោត​ឲ្យ​អាមេរិក​សប្បាយ​នោះ​គឺ​មិន​ជារឿង​ កម្ពុជា​មិន​មែន​ជា​រណប​របស់​អាមេរិក​ទេ​ណាស់​" ។
​មន្ត្រី​សម្របសម្រួល​បណ្តាញ​រួបរួម​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​ បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ការស្នើ​បែបនេះ វា​ជា​ការសោកស្តាយ​សម្រាប់​កម្ពុជា ដោយសារ​កម្ពុជា ត្រូវការ​លទ្ធិប្រជាធិបតេយ្យ និង​កំពុង​ដំណើរការ​នីតិរដ្ឋ​។ លោក​ថា វា​មិន​ទាន់​ដល់ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​លើកឡើងថា​ ជំនួយ​អាមេរិក​មិន​សំខាន់ ៖ "យើង​ចង់​ឃើញ​ការសម្ព័ន្ធ​មិត្ដ​​ជាមួ​យ​ប្រ​ទេ​ស​មហា​អំណាច​ ដែល​គេ​អះអាង​ថា​​ជា​ប្រ​ទេ​សដែល​មាន​លទ្ធិប្រ​ជា​ធិបតេយ្យ​ ហើយ​គេ​ក៏ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ដូច​គេ​ដែរ ចឹង​មាន​តែ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទេ ដែល​នាំ​ប្រទេ​ស​ជាតិ នាំ​សេដ្ឋកិច្ច​ជាតិ​ទៅ​រក​ការ​រីក​ចំរើន​" ។
​កំណត់ត្រា​សេចក្តីសម្រេច​របស់​ព្រឹទ្ធសភា​ទាំង​ពីរ​រូប ស្នើឲ្យ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​អាមេរិក​(USAID) គួរតែ​ឈប់​ផ្តល់​ជំនួយ​ដល់​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា និង​បញ្ឈប់​ដាក់​អ្នក​សង្កេតការណ៍​នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨ ខែ​កក្កដា​ខាង​មុខ​។​
​កំណត់ត្រា​នោះ បានលើកឡើង​ពី​ភាព​មិន​ល្អ​ជាច្រើន​ ដែល​បាន​កើតឡើង និង​កំពុង​កើតឡើង​នៅ​កម្ពុជា ដែល​ផ្ទុយ​ពី​គោលការណ៍​នៃ​ការផ្តល់​ជំនួយ​របស់​ USAID និង​ការវិនិយោគ​របស់​អាមេរិក ដោយ​ក្នុង​កំណត់ត្រា​នេះ​ បានលើកឡើង​ពី​របាយការណ៍​ចំនួន​៦ ដូចជា របាយការណ៍​របស់ USAID ចាប់ពី​ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​២០១១  របា​យ​ការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ឲ្យដឹងថា កម្ពុជា​ក៏​ស្ថិត​ក្នុង​លំដាប់​ថ្នាក់ ១៥៧ លើ​១៧៤​នៃ​អំពើ​ពុករលួយ ដែល​ទាប​ជាង​ប្រទេស​យេ​ម៉េន និង​របាយ​ការណ៍​​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចេញ​របាយការណ៍ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​ជាង​១០០០០​ថ្ងៃ​(៣៤​ឆ្នាំ​) តាម​រយៈ​​ហិង្សា​ផ្នែក​នយោបាយ និង​ការគ្រប់គ្រង​អំណាច​យោធា ការប្រើប្រាស់​អំពើពុករលួយ​ជាដើម​៕

4 comments:

Anonymous said...


ឣា ខៀវ កាញារីទ្ធ វានិយាយ ត្រូវល្ឣណាស់ ពួកឣាពុករលួយវាមានលុយចាយមិនឣស់ រឿងឣីវាត្រូវខ្វល់ ។ បើ ឣន្ដរះជាតិកាត់ជំនួយ វាស្លាប់ ខ្មែរ ឣ្នកក្រ ឯណោះទេ។
ត្រង់នេះហើយដែល ធ្វើឱ្យឣន្ដរះជាតិ បន្ដជួយខ្មែរ។

Anonymous said...

សហរដ្ឋអាមេរិក គួរតែដាក់គំនាបលើរដ្ឋាភិបាលខ្មែរ អោយគោរពលិទ្ឋិមនុស្ស ប្រជាធិបតេយ្យ កែទំរង់ច្បាប់តុលាការនិង បោះឆ្នោត ។ល។ អោយ ដូច ប្រទេស បាំងក្លាដេស។

Anonymous said...

Hun Sen will win this election because the election commission belongs to HUN SEN, who cares, if EU, or USA will not accept the result or stop the Financial Aid to Cambodia, Poor Cambodian people will die, rich and power full CCP members will be OK because they have enough money for survival at least another 100 years to go.

Anonymous said...

តាមដឹងជាផ្លូវការ គឺ កាលដែលមិនទាន់មានប្រាក់
ជំនួយបរទេសហូរចូលស្រុកខ្មែរ ពួកមេក្បត់ជាតិ
គណៈបក្សប្រជាជនយួនក្ររហាម សីុតែចុងអង្ករ
ក្រហម ដែលសម័យមុនគេទុកឲជ្រូកសីុនោះ ។
ជាពិសេស នៅឆ្នាំ​​ ១៩៧៩ ពេលពួកវាទើបតែចូល
ដល់ស្រុកខ្មែរដំបូង ។

បន្ទាប់មកពួកវាដើរប្លន់យកផ្ទះសម្បែង និង​ទ្រព្យ
សម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងក្រុងទាំងអស់ ធ្វើ
ជាសម្បត្តិផ្ទាល់ខ្លួនរបស់ពួកវា ។ បន្ទាប់មក ពួក
វានំាគ្នាលក់សម្បត្តិរដ្ឋ ចែកគ្នាម្តងមួយ ៗ រហូត
ដល់អស់រលីង ។​​​ ទោះជាយ៉ាងនេះក្តី ក៍ពួកវា
មិនទាន់ក្លាយជាមហាសេដ្ឋីនៅឡើយទេ ។ ទើប
តែក្រោយពីឆ្នាំ ១៩៩១ ប្រាក់ជំនួយដ៍មហាសាល
ហូរចូលមកប្រទេសកម្ពុជា ទើបពួកវាចាប់ផ្តើម
ក្លាយជាមហាសេដ្ឋីដូចសព្វថ្ងៃនេះ ។

សូមជំរាបដល់អស់លោកដែលមិនដឹងខ្យល់ ដឹង
តែរហើយឲបានជ្រាបថាៈ ប្រាក់ជំនួយទាំងអស់
ដែលហូរចូលស្រុកខ្មែរទាំងប៉ុន្មាន វាចូលហា
ប៉ៅពួកមេក្បត់ជាតិកាន់អំណាចសព្វថ្ងៃជាងពាក់កណ្តាលទៅហើយ ។ សល់មិនដល់ពាក់កណ្តាល
ទេដែលបានទៅលើការងភិវឌ្ឈន៍ ឯប្រជារាស្រ្គ
គ្មានបានអ្វីទាំងអស់ ​ នៅតែក្រដដែល ? ។

មានមើលឃើញទេ សព្វថ្ងៃ ពួកគណៈបក្សមេចារ
ក្បត់ជាតិកាន់តែមាន​ រាស្រ្គកាន់តែក្រ សួរថាតើ
ពួកមេចារក្បត់ជាតិទាំងអស់ហ្នុងបានប្រាក់ពីណា
យកមកធ្វើមានលឿនដូចព្រួញបែបនេះ ? ។ តើ
ប្រាក់ខែពួកវាប៉ុន្មានក្នុងមួយខែ ?តើពូជពង្សវង្សត្រ
កូលពួកវាទុកកេរ៍មត៌កឲបានប៉ុន្មានដែរ ? ។ ​ តាមដឹង ពូជពួកអស់ហ្នឹងសុទ្ធតែពូជរហេមរហាម
ដើរធ្វើចោរលួចមាន់ទា និង​ គោក្របី អ្នកស្រុក
តែប៉ុណ្ណោះ តើមានកេរ៍មត៌កមានតម្លៃពីណា​ ទុក
ឲពួកវានោះ ? ។ បើទោះជាមានមែនក៍ពួកខ្មែរ
ក្រហមប្លន់យកអស់កាលបីឆ្នាំ ១៩៧៥ ទៅ
ហើយ ។

ដូច្នេះ បើគ្មានជំនួយបរទេស ពួកវាក៍គ្មានលុយដ៍
មហាសាលសំរាប់លួចទៀតដែរ ពួកវានឹងសីុ
លុយចាស់ ៗ នោះនឹងអស់បន្តិចម្តង ៗ ឬទ្ធិអំ
ណាចពួកវាក៍នឹងចុះអន់ថយតាមហ្នឹងដែរ ។

ម្យ៉ាងវិញទៀត នៅពេលដែលពួកវាអស់មានជំ
នួយពីបរទេស និង មានការហ៊ុំព័ទ្ធសេដ្ឋកិច្ចទៀត
នោះ ៗ បានបង្ហាញ និង បញហជាក់ឲឃើញថា
ពួកវាអស់មានការគាំទ្រពីអន្តរៈជាតិហើយ ។ ដល់ពេលនោះ សូម្បីតែចិនដែលជាថៅកែពួកវា
ក៍ត្រូវតែដកខ្លួនចេញ ឬ ផ្អាកជំនួយ និង ការផ្តល់
ប្រាក់កំចីដែរ ។ ព្រោះដែលចិនព្រមឲពួកកាន់អំ
ណាចលក់ជាតិខ្ចីប្រាក់ដ៍ច្រើនមហិមានោះ ក៏ដោយ
សាគេសម្លឹងឃើញប្រាក់ជំនួយបរទេសដ៍ច្រើន
នោះដែរ ។ បើគ្មានប្រាក់ជំនួយបរទេសដ៍ច្រើន
សម្បើមនោះ ពួកកាន់អំណាចក្បត់ជាតិ លក់ជាតិ
នោះ នឹង​ ឯកោហើយ ។​

ដូច្នោះហើយ ទើបពួកវា​ និង អ្នកគាំទ្រវាភ័យ
ស្លន់ស្លោយ៉ាងខ្លាំង ហើយ ខំជំទាស់មិនឲមានការ
ផ្អាកជំនួយ និង ហ៊ុំព័ទ្ធសេដ្ឋកិច្ចនេះកើតមាន
ឡើង ។ ត្រូវចាំថា កាលពីឆ្នាំ ១៩៨០​ ដល់ ១៩៩០ ដែលពួករដ្ឋាភិបាលក្បត់ជាតិ លក់
ជាតិ របបភ្នំពេញ និង ចៅហ្វាយយួនពួកវាក្រ
រហាមរហូតដល់ច្បាំងលែងកើតដោយសាអ្វីដែរ ?។ មិនដោយសាគ្មានជំនួយបរទេស ហើយ និងត្រូវហ៊ុំព័ទ្ធសេដ្ឋកិច្ចឬទេ ? ។

ដូច្នេះ គួរតែធ្វើម្តងទៀត កុំឲពួកអាធ្លាប់រហាមវា
ក្អេងក្អាងពេក ។