Friday, June 14, 2013

ខ្មែរឈប់ឆោត (ដោយ អ៊ុម ហាក់)



(ដោយ អ៊ុម ហាក់  ថ្ងៃទី១៤ មិថុនា ២០១៣)
   ដដែលជាដដែល លើកណាក៏ដូចជាលើកណា ឲ្យតែជិតដល់ពេលបោះឆ្នោតប្រជាពល
រដ្ធខ្មែរតែងត្រូវបានអ្នកនយោបាយថ្នាក់ថ្នមចុះទៅជួបសំណេះសំណាលគួរសម ថែមទាំង
មានរបស់របរផ្សេងៗមានសារុង ក្រមា ប៊ីចេង មី ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ នឹងរូបិយវត្ថុកំដរដៃ
ផងដើមបីលួងចិត្ត ទិញទឹកចិត្តឲ្យបោះឆ្នោតឲ្យបក្សគេ។
   ជាទំលាប់ប្រចាំ គេតែងតែឲ្យប្រជាពលរដ្ធស្បថស្បែថានឹងបោះឆ្នោតឲ្យបក្សគេមុននឹង
គេប្រគល់អំណោយដ៏ស្តូចស្តើងនោះ។ គេឲ្យស្បថថា បើមិនបោះឆ្នោតឲ្យបក្សគេទេនឹង
ត្រូវរន្ទះបាញ់ឬពស់ចឹកស្លាប់ជាដើម។ល។ ព្រោះតែខ្លាចសម្បថនេះហើយទើបគណបក្ស
ប្រជាជនឈ្នះឆ្នោត ក្តោបក្តាប់អំណាចជិះជាន់ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ធខ្មែរលុះសព្វ
ថ្ងៃនេះ។
   បងប្អូនរួមឈាមខ្មែរជាទីគោរព ស្រឡាញ់ យើងចាញ់បោកបក្សប្រជាជនទទឹកស្លាបទៅ
ហើយ ល្មមដល់ពេលខ្មែរឈប់ឆោតហើយ។ ក្នុងន័យនេះ បើគេឲ្យសារុងយកសារុង គេឲ្យ
ក្រមាយកក្រមា គេឲ្យប៊ីចេងយកប៊ីចេង ឲ្យលុយយកលុយ... បើគេបង្ខំឲ្យស្បថក៏ស្បថទៅ
រួចហើយស្រឡាញ់បក្សណាបោះឆ្នោតឲ្យបក្សនោះទៅ គ្មាននរណាមកតាមមើលយើងនៅ
ក្នុងបន្ទប់សម្ងាត់នោះបានឡើយ រួចហើយក៏គ្មានអ្វីអាចបញ្ជាក់ថានរណាបោះឆ្នោតឲ្យបក្ស
ណាបានឡើយ កុំជឿពាក្យគំរាមកំហែងរងបស់នរណាទាំងអស់។ សូមជំរាបថាទីកន្លែងគេ
បំភ័យយើងឲ្យស្បថស្បែនោះ បើមិននៅក្នុងវត្តអារាមយកព្រះពុទ្ធជាប្រធានទេ គេបង្ខំឲ្យ
យើងស្បថនៅក្បែរឬក៏នៅមុខតូបអ្នកតា។ សូមជំរាបថាបើគេឲ្យបងប្អូនស្បថនៅមុខព្រះ
ភ័ក្រ្តព្រះពុទ្ធនោះបងប្អូនមិនត្រូវខ្លាចអ្វីទាំងអស់ទោះបីបងប្អូនមិនគោរពតាម សម្បថរបស់
ខ្លួនក៏ដោយព្រោះព្រះពុទ្ធមិនមែនជាចៅក្រមកាត់សេចក្តីផ្តន្ទាទោសជនណាមួយឡើយ។
     បើគេបង្ខំឲ្យស្បថនៅក្បែរឬមុខតូបអ្នកតានោះ ពិធីលាសម្បថនោះមិនមានអ្វីពីបាកសោះ
     ឡើយ១- តាមបែបចាស់ទំ លោកថាអុចធូបបីសសៃប្រកាសលាសម្បថនោះទៅជាការ
     ស្រេច២- អ្នកតាកាច់តែអ្នកខ្លាចទេ បើយើងមិនខ្លាច នោះអ្នកតានឹងខ្លាចយើងវិញ អីចឹងបើ
     ស្បថមុខអ្នកតាណា ទៅប្រាប់អ្នកតានោះថា កាលអញថាលើកមុននោះព្រោះតែមានគេ
     បង្គាប់ឲ្យអញថាទេ កុំរករឿងអញ បើចង់កាច់ទៅកាច់ពួកអាអ្នកបង្គាប់នោះទៅ។តិចលោ
     មកប៉ះពាល់អញឬគ្រួសារអញ អញនឹងយកអ្នកឯងទៅដេកត្រាំទឹកនៅបាតទន្លេហើយ។
     តែប៉ុននឹងទៅអ្នកតាខ្លាចយើងវិញហើយ។ ដល់ពេលឈប់ឆោតហើយ។
         ខ្លួនខ្ញុំផ្ទាល់ធ្លាប់ស្បថនៅបុខអ្នកតាសាលាដំបូង ធ្លាប់ស្បថនៅប្រាសាទខេមរិន្ទពីរដង
     ចំពោះមុខព្រះមហាស្វេតច្ឆត្យផិកទឹកសម្បថដែលគេយកព្រះខ័នរាជ្យមកកូរ ស្បថនៅមុខ
      សំណាកព្រះនរោត្តមម្តងដែរ។ ដោយខ្ញុំមានចំណូលចិត្តនឹងរបបសាធារណរដ្ធ ខ្ញុំមិនជឿ
      ថាខ្ញុំបានគោរពតាមពាក្យសម្បថរបស់ខ្ញុំឲ្យបានត្រិមត្រូវឡើយ ហើយខ្ញុំក៏មិនដែលឃើញ
      បារមីឯណាមួយមកធ្វើទុក្ខបុកម្និញខ្ញុំដល់ម្តងណាឡើយ៕

8 comments:

Anonymous said...

គង់ គាំ គ្រូរបស់ ហ៊ុន សែន ពេលនេះរើសយកភាសាអសីលធម៌ ដែលខ្លួនបង្រៀន ហ៊ុន សែន យកមកនិយាយសាជាថ្មី ដោយជេរដៀល ពលរដ្ឋខ្មែរថា ‹‹ម្ចាស់ឆ្នោតអត់ពូជ››.......

សង់ហ្សាក់ រ៉ូសូ អ្នកទ្រឹស្តីវិទ្យាសាស្រ្តនយោបាយនិយាយថា ៖ ‹‹អ្នកធំនិយាយ គឺត្រូវរហូត›› នេះជាទស្សនៈវិជ្ជាផ្លូវគំនិតដែលតម្រូវអោយក្រុមយុវជនត្រូវតែយក ពាក្យនេះមកគិតហើយធ្វើ បដិវត្តន៍ផ្នត់គំនិត កុំអោយជាន់ដានលើទ្រឹស្តីនេះ ។ ចំណែកឯនៅក្នុងប្រទេសខ្មែរវិញ គឺច្រើន របប ច្រើនជំនាន់មកហើយដែលមេដឹកនាំយកតួរនាទីជាអ្នកធំ (អ្នកត្រួត ឬអ្នកបញ្ជា) មកធ្វើ នយោបាយដឹកនាំពលរដ្ឋខ្មែរអោយខ្លបខ្លាចអំណាចពួកគេ ។ បើទោះបីជាសម័យទំនើបមាន ការបោះឆ្នោត មានការបើកចំហរនូវនូវសេរីភាពមួយចំនួនក៏ដោយ ក៏ផ្នត់គំនិតរបស់ពួកអ្នក នយោបាយបាយដែលសេសសល់ពីសង្គមចាស់ ឬដែលមានចំណាស់អាយុចាប់ពី ៦៥ ឆ្នាំ ឡើងទៅ គឹនៅតែប្រកាន់ខ្លួនឯងត្រូវរហូតមិនដែលខុស បើទោះបីជាខ្មែរជិតអស់ស្រុកហើយក៏ ដោយ ក៏ពួកគេនៅតែអួត នៅតែអាងថាខ្លួនជាអ្នកត្រូវ ។

គង់ គាំ បច្ចុប្បន្នជាប្រធាន គណៈបក្ស សម រង្ស៊ី (អ្នកចាំផ្ទះអោយ សម រង្ស៊ី) និងជាទីប្រឹក្សា ជាន់ខ្ពស់ (សីលធម៌ទាប) របស់ គណៈបក្សសង្គ្រោះជាតិ និងដែលមានអតីតៈកាលជាគ្រូរបស់ ហ៊ុន សែន នៅក្នុងក្រសួងការបរទេសរបស់អតីតៈរបបសាធារណៈរដ្ឋកម្ពុជា ដែលយួនលើក បន្តុបអោយកាន់អំណាចកាលពីក្រោយ ៧ មករា ១៩៧៩ នោះ ពេលនេះបានបញ្ចេញនូវចរឹត និងសារជាតិរបស់ខ្លួនសាជាថ្មី ក្នុងវេទិការសាធារណៈមួយនៅស្រុកលើកដែក ខេត្តកណ្តាល ដោយកាន់ក្បាលមេក្រូ ស្រែកជេរប្រមាថពលរដ្ឋម្ចាស់អំណាចថា ‹‹ជាម្ចាស់ឆ្នោត អត់ពូជន៍›› ដែលពាក្យនេះមិនគួរគប្បីចេញពីមាត់អ្នកនយោបាយម្នាក់ដែលក្រុមខ្លួនអះអាងថា ជាក្រុម សង្គ្រោះជាតិ ស្នេហាចាតិសោះ ។

ហ៊ុន សែន ធ្លាប់បានប្រើពាក្យសំដីប្រមាថពលរដ្ឋខ្មែរថាជាសត្វ ‹‹ឆ្កែ›› ព្រោះពេលដែលក្រុម ចលនា អំណាចពលរដ្ឋខ្មែរ ដឹកនាំដោយលោក សួន សេរីរដ្ឋា ប្រកាសពីគោលនយោបាយ ប្រឆាំងការបោះឆ្នោតបង្គ្រប់កិច្ច ហើយពន្យល់អោយពលរដ្ឋប្រើអំណាចក្រោកឡើងប្រឆាំង ពួកផ្តាច់ការនេះ ហ៊ុន សែន បាននិយាយថា ៖ ‹‹បើហ៊ាននាំគ្នាងើបឡើងធ្វើបាតុកម្ម គឺខ្លួននិង បិទទ្វាវាយឆ្កែ›› ។ ពាក្យមួយឃ្លានេះ ហ៊ុន សែន គឺកំពុងប្រមាថហៅពលរដ្ឋខ្មែរថាជាសត្វ ‹‹ឆ្កែ›› ។ ហើយជាញឹកញាប់ផងដែរ ហ៊ុន សែន តែងប្រើក្បាលមេក្រូក្នុងវេទិកាដែលខ្លួនទៅ ដល់ជេរដៀលអ្នកនយោបាយ និងអ្នកវិភាគនយោបាយថា ៖ ‹‹អាភ្លើ … អាល្ងង់…ហែង…អញ …›› និងពាក្យអសុរសគ្មានសីលធម៌ជាច្រើនទៀត ។ ពេលនេះ គង់ គាំ ដែលជាគ្រូរបស់ ហ៊ុន សែន ក៏បានក៏បានរំលឹកមេរៀនដែលខ្លួនបង្រៀន ហ៊ុន សែន នោះយកមកអនុវត្តន៍ម្តង ។

គួបញ្ជាក់ថា នៅក្នុងបាវចនាទាំង ៣ របស់ គណៈបក្ស សម រង្ស៊ី មានពាក្យមួយគឺ ‹‹សីលធម៌›› តែដល់មេដឹកនាំ គណៈបក្ស សម រង្ស៊ី គ្មានសីលធម៌ វិញនោះមិនដឹងថាតើ គណៈបក្ស មាន វិន័យអ្វីដាក់ទោសជនអសីលធម៌ដែរឬទេ ?

ក្រុមអ្នកគាំទ្រ គណៈបក្ស សម រង្ស៊ី និង គណៈបក្ស សិទ្ធិមនុស្ស ដែលជ្រោង គណៈបក្សថ្មី ឈ្មោះ សង្គ្រោះជាតិនោះ គេខំនិយាយការពារទាំងមិនទទួលស្គាល់ការពិតថា ‹‹មិនដឹងជាមាន រឿងអ្វី ឬរឿងនេះបណ្តាលមកពីមូលហេតុអ្វី? ដូច្នោះមិនអាចបន្ទោស គង់ គាំ បានទេ ហើយ នេះជាល្បិចរបស់ គណបក្សប្រជាជនកម្ពុជា ។ សំណួរសួរថា បើដឹងថានេះជាល្បិចរបស់ពួក អាយ៉ងយួន ដែលជួលពលរដ្ឋខ្មែរក្រខ្សត់ខ្វះព័ត៌មានអោយទៅសួរសំណួរអុកឡុកហើយ ចុះ ម្តេចយើងមិនប្រើឱកាសនេះពន្យល់ពួកគេអោយយល់ ដើម្បីទាញយកកម្លាំងពលរដ្ឋខ្មែរទាំង នោះមកគាំទ្រខ្លួនវិញ? ចុះម្តេចក៏ចាំកាន់ក្បាលមេក្រូស្រែកជេរ ដូចមនុសបាតផ្សា ជេរពលរដ្ឋ ថា ‹‹អត់ពូជ›› ដូច្នោះ? ៕

Anonymous said...

Good idea Mr. Um Hak.

Anonymous said...

នៅ​ពេល​នោះក្នុង​សាលា​ប្រជុំមាន​​បុរស​ម្នាក់ដែល​មាន​វិញ្ញាណល្អ​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖ កក្តាន់! កក្តាន់!

Anonymous said...

@ above, a mental dude...

Anonymous said...

កក្តាន់!កក្តាន់ 3:42AM!

ស្អីៗក៏អាហ្អែងទាស់ដែរ.. ចង់អោយតែគេជេរ សមមុខហើយ...

បើជាខ្មែរ មានន័យថា ខ្លួនអាហ្អែងវាមាន កម្ម អាយង់ឃ្នង..អាតិរិច្ឆានចុយតែម៉ែវា .ហាស! ហា!!!

Anonymous said...

mi ហាស! ហា!!!
keu mi s.theary

Anonymous said...

Hun Sen installed by Vietnam and represents Vietnam's interest.

Cambodia's real enemy is Vietnam(Yuon), which is in the process of colonizing Cambodia.

Vietnam is a thief who never respects its promises. During Vietnam American war, King Sihanouk of Cambodia helped Vietnam by offering a sanctuary or a hiding place near the border of Cambodia and Vietnam to protect Vietnamese and Vietcong from US bombing. In return Vietnam repays the debt by taking a big chunk of Cambodian territory including Kah Tral.

The 1991 Paris Peace Agreement (1991 PPA) signed by 19 signatory countries including Cambodia and Vietnam guaranteeing the territorial integrity of Cambodia.

If Cambodia National Rescue Party win the July 28, 2013 Election, a new government which is independent of Vietnam, can ask the signatory countries to reconvene the 1991 PPA to rescind all unequal treaties between Hun Sen Government and Vietnam from 1979 to 2005 and reclaim all lost territory annexed by Vietnam during that period including Kah Tral.

Anonymous said...

សំណេរ របស់លោក អ៊ុម ហាក់កាលដំបូងស្ដាប់
ទៅដូចពិរោះលុះដល់មកឥឡូវ ប្លែកខុសពីដំបូង
ឆ្ងាយណាស់!