Monday, June 24, 2013

កម្មករណាហ្គាវើល ធ្វើកូដកម្មទាមទារឲ្យថៅកែ គោរពច្បាប់ការងារជាលើកទី៣


ពាក់ពន្ធ័និងកាស៊ីណូណាហ្គា នេះកន្លងមកមានពត៌មានក្នុងស្រុក ជាច្រើន បាន​ចុះ​ផ្សាយ​ថា មន្ត្រី ជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរួមមាន លោក ហ៊ុន សែន លោក សុខ អាន និងអតីតអគ្គស្នង​ការនគរបាល​ជាតិ លោក ហុក ឡង់ឌី ក៏មានភាគហ៊ុន​យ៉ាង​ច្រើន​ជាមួយកាស៊ីណូនេះដែរ ។ ចំណែកភាគហ៊ុនរបស់លោក ហុក ឡង់ឌី ក៏ត្រូវបានបន្ត​ឲ្យកូនបង្កើតរបស់លោកគឺលោក ឌី វិជ្ជា បច្ចុប្បន្នជាកូនប្រសារលោក ហ៊ុន សែន កាន់កាប់បន្ទាប់ពីលោក ហុក ឡង់ឌី ស្លាប់ទៅ ។

http://www.youtube.com/watch?v=s_qOSa6P0nQ&feature=youtu.be 
អាជ្ញាធរក្រុងភ្នំពេញបង្រ្កាកូដកម្មរបស់កម្មករ ណាហ្គា កន្លងមក

ដោយៈ ឆាំ ឆានី ២៤ មិថុនា ២០១៣
កម្មករជាងមួយពាន់នាក់ របស់កាស៊ីណូណាហ្គា បាននាំគ្នាធ្វើកូដកម្មជាលើកទី៣ នៅថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០១៣នេះ ។
ស្រីពៅ ( ឈ្មោះហៅក្រៅ ) ដែលជាតំណាងកម្មករ បានឲ្យដឹងថា នៅថ្ងៃនេះអាជ្ញាធរ ក្រុងភ្នំពេញ មិនបានបង្រ្កាបកម្មករដូចសព្វដងទេ តែអាជ្ញាធរក៏មិនឲ្យកម្មករធ្វើកូដកម្ម នៅកន្លែងលើសួន ដូចមុនដែរ ។ ដូច្នេះហើយកម្មករបាននាំគ្នាតវ៉ានៅជាប់របង កាស៊ីណូ ណាហ្គា តែម្តង ។ ស្រីពៅ បានបញ្ជាក់ថា មូលហេតុដែលកម្មករធ្វើកូដកម្មនេះគឺទីមួយ សុំឲ្យតំឡើងប្រាក់ខែ ១៥០ ដុល្លារ ក្នុងមួយខែ និងទី២ សុំឲ្យថៅកែផ្តល់នូវសុវត្ថិភាព ការងារ គឺជាបុគ្គលិកពេញសិទ្ធិ ដោយហេតុថា កម្មករជាច្រើនបានបំរើការពី ៨ ទៅ១០ ឆ្នាំហើយ តែមិនទាន់បានជាប់​ជា​បុគ្គលិក​ពេញ​សិទ្ធិទេ ។
ស្រីពៅ បន្តថា កូដកម្មនេះបានធ្វើបីលើកមកហើយ ហើយក៏ធ្លាប់មានការជជែកដោះ​ស្រាយ ជាមួយ​ភាគីថៅកែ និងក្រសួងផងដែរ តែពុំមានលទ្ធផល ព្រោះភាគីថៅមិនបាន និយាយអ្វីក្រៅពីឲ្យកម្មករ ចូលធ្វើការ បើមិនចូលធ្វើការ ភាគីថៅកែនិងបណ្តេញចេញ ជាក់ស្តែងនៅថ្ងៃនេះថៅកែបាន បញ្ឈប់កម្មករជាង៣០០នាក់ ហើយ ។
ទោះជារងនៅការបង្រាបយ៉ាងឃោរឃៅពីសំណាក់អាជ្ញាធរក្រុងភ្នំពេញនាពេលកន្លងក្តី ស្រីពៅ​បាន​ប្តេជ្ញាថា និងរួមកម្លាំងគ្នាតស៊ូទាមទាររហូតបានទទួលដំណោះស្រាយសមរម្យ បើទោះជា ឈរក្រោមកំដៅថ្ងៃ និងដំណក់ទឹកភ្លៀងក៏ដោយ ។
ពាក់ពន្ធ័និងកាស៊ីណូណាហ្គា នេះ កន្លងមកមានពត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយថា មន្ត្រី ជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរួមមាន លោក ហ៊ុន សែន លោក សុខ អាន និងអតីតអគ្គស្នង​ការនគរបាល​ជាតិ លោក ហុក ឡង់ឌី ក៏មានភាគហ៊ុនយ៉ាងច្រើនជាមួយកាស៊ីណូនេះដែរ ។ ចំណែកភាគហ៊ុនរបស់លោក ហុក ឡង់ឌី ក៏ត្រូវបានបន្តឲ្យកូនបង្កើតរបស់លោក គឺលោក ឌី វិជ្ជា បច្ចុប្បន្នជាកូនប្រសារលោក ហ៊ុន សែន កាន់កាប់បន្ទាប់ពីលោក ហុក ឡង់ឌី ស្លាប់ទៅ ។
តាមការកត់សម្គាល់ ជម្លោះរវាងកម្មករ និងថៅរោងចក្រទូទាំងកម្ពុជា គឺភាគច្រើនបំផុតកម្មករ តែង តែទាមទារឲ្យភាគីថៅកែគោរពច្បាប់ការងារ បើទោះជាកម្ពុជាមានក្រសួងជាអ្នកឃ្លាំមើលដំណើរ ការរកស៊ីរបស់ថៅកែក្រុមហ៊ុនក្តី តែការឃ្លាំមើលនោះហាក់ដូចជាគ្មានប្រសិទ្ធិភាព ផ្ទុយទៅវិញ​យើងតែងតែសង្កេតឃើញឥរិយាបទរបស់មន្ត្រីក្រសួង ទៅជាអ្នកជួយបង្ខំគំរាមកម្មករឲ្យទទួលយក លក្ខន្ធ័ពីនិយោជកទៅវិញ ។ កត្តានេះបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនរិះគន់ថា គឺបណ្តាលមកពីមន្ត្រី​ពាក់ពន្ធ័បានទទួលលាភសក្ការៈ ឬថាមកពីពួកថៅកែអាងខ្នងដោយខ្លួនបានរួមចំណែកជាមួយអ្នក មានអំណាចក្នុងការរកស៊ី ដូចករណីកាស៊ីណូ ណាហ្គា នេះជាដើម៕

3 comments:

Anonymous said...

ក្មួយៗយុវជនដែលជាទំពាំងស្នងឬស្សីទាំងឡាយ មុននឹងក្មួយៗបោះឆ្នោតរើសអ្នកដឹកនាំ តោងក្មួយពិចារណាថា ក្មួយជាសសរទ្រូងរបស់ប្រទេស ហើយអនាគតរបស់ក្មួយគឺនៅវែងឆ្ងាយជាងអុំដែលជាឬស្សីចាស់ជ្រេរទៅហើយ ដូចនេះបើសិនជាក្មួយៗបោះឆ្នោតជ្រើសអ្នកដឹកនាំខុស ក្មួយៗនឹងទទួលនូវផលប៉ះពាល់និងរងកម្ម ច្រើនជាងអុំដែលជាមនុស្សចាស់ ព្រោះក្មួយៗអាចមានជីវិតរស់នៅបានយូរជាងអុំ ជាហេតុឲ្យការរងកម្មរបស់ក្មួយត្រូវយូរដែរ។ បច្ចុប្បន្ននេះ ក្មួយៗយុវជនភាគច្រើនជាអ្នកដែលទទួលនូវការបណ្តុះបណ្តាលខ្ពស់ មានបញ្ញាវាងវៃដែលអាចពិចារណាដឹងខុសត្រូវជាងមាមីងនិងបងប្អូនដែលនៅជនបទចុងកាត់មាត់ញក។ ជាពិសេស ក្មួយៗយុវជនភាគច្រើនចេះភាសាបរទេស និងមានលទ្ធភាពអាននិងតាមដានព័ត៌មានក្នុងគេហទំព័រនានាបាន ហើយក៏មានព័ត៌មានជាច្រើនដែលបានដាក់ក្នុងគេហទំព័រជាច្រើនដែរ។ ជាបណ្តាំរបស់អុំ មុននឹងក្មួយៗបោះឆ្នោតរើសអ្នកដឹកនាំយ៉ាងហោចណាស់ ក្មួយៗត្រូវចេះប្រវត្តិសាស្ត្រ និងមូលហេតុនៃការកកើតឡើងនូវខ្មែរក្រហម។ ក្មួយៗត្រូវចោទជាសំណួរថា ហេតុអ្វីបានជាមានខ្មែរក្រហម និងហេតុអ្វីបានជាខ្មែរក្រហមសម្លាប់ខ្មែរអស់រាប់លាននាក់? បើសិនជាក្មួយចំណាយពេលអាននិងស្រាវជ្រាវឫសគលនៃបញ្ហា ក្មួយប្រាកដជាអាចឆ្លើយសំណួរនេះបានដោយងាយ។ សូមក្មួយកុំបំផ្លាញអនាគតរបស់ក្មួយដោយសន្លឹកឆ្នោតមួយសន្លឹក ឬដោយការសម្រេចចិត្តខុស ព្រោះតែមិនបានយល់ដឹងប្រវត្តិសាស្រ្ត ជាហេតុឲ្យយើងដើរជាន់ប្រវត្តិសាស្ត្រចាស់ដដែល។ យើងមានច្បាប់ផ្តន្ទាទោសចំពោះអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម អីចឹងមានន័យថារបបខ្មែរក្រហមជារបបអាក្រក់ តើខ្មែរក្រហមកើតឡើតាំងពីពេលណា ហើយអ្នកណាជាអ្នកបង្កើតរបបខ្មែរក្រហម និងអ្នកណាជាអង្គការនាសម័យខ្មែរក្រហម? សង្ឃឹមថា ក្មួយៗមិនយក អនាគតដ៏ល្អមកលេងសើចជាមួយឆ្នោតមួយសន្លឹកឡើយ។
នាយជ្រុញ

Anonymous said...

*******(~_-)********
***ខ្មែរអើយក្រោកឡើង***
កុំនូវឲ្យគេជាន់ក្បាលខ្មែរ ទៅបំរើយួន?
កុំទុកឲ្យពួកចោរលួចជាតិ សំឡាប់ខ្មែរ?
កុំស៊ូទ្រាំរហូតដល់ដំណាក់កាលចុងក្រោយ?
កុំទុករហូតអស់ទឹកដី ដូចខ្មែរក្រោម?

...ស្តាប់បាននូវខ្មែរ...

Anonymous said...

To this official work under dictator we need to use force again force, because this VIETNAM WASH BRAIN DON'T CARE ABOUT THEIR OWN PEOPLES.