ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន
ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នៅការិយាល័យ នារាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣។
RFA/Den Ayuthyea
ដោយ ដែន អយុធ្យា 2013-06-24 RFA
លិខិតបានបញ្ជាក់ថា
ខេត្តក្រុងដែលគណបក្សប្រជាជនបានយកបរិវេណសាលា សិស្សានុសិស្ស
និងគ្រូបង្រៀន សម្រាប់ជួបជុំបក្សនយោបាយ មានខេត្តកណ្ដាល តាកែវ
រាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ ជាដើម។
លើសពីនេះ លោក រ៉ុង ឈុន
បានចាត់ទុកសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា
ដែលបានយកសិស្សានុសិស្ស គ្រូបង្រៀន
និងទីធ្លាសាលាយកទៅប្រជុំការងារបក្ស
គឺច្បាប់ត្រូវបានហាមឃាត់ជាដាច់ខាត
មិនឲ្យប្រើប្រាស់សម្ភារៈរបស់រដ្ឋ និងម៉ោងរដ្ឋបាល
ដើម្បីបម្រើសកម្មភាពនយោបាយរបស់បុគ្គលណាមួយឡើយ ហើយថា
បញ្ហានេះមានចែងនៅក្នុងមាត្រា ៣៧
នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងមាត្រា ៣៤
មាត្រា ៥២ នៃច្បាប់ស្ដីពីការអប់រំ។ ម៉្យាងទៀត
សកម្មភាពនេះគឺបានរំលោភច្បាប់ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស
និងកម្មវិធីបង្រៀនរបស់គ្រូបង្រៀន។
ផ្ដើមពីបញ្ហានេះ
សមាគមគ្រូបង្រៀនស្នើឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ ពិនិត្យ
និងបញ្ឈប់សកម្មភាពនេះជាបន្ទាន់ កុំឲ្យកើតមានតាមគ្រឹះស្ថាន
និងសាលារៀនបន្តទៀត៖ «យើងចង់ឲ្យក្រសួងអប់រំ
ត្រូវតែមានចេញសេចក្ដីណែនាំទៅកាន់សាលា គ្រឹះស្ថាននីមួយៗ
កុំឲ្យយកទីធ្លាសាលា ឬគ្រូបង្រៀន
និងសិស្សនៅក្នុងម៉ោងរដ្ឋបាលយកទៅប្រើប្រាស់
ដើម្បីផលប្រយោជន៍បុគ្គល អ្នកនយោបាយ
ឬគណបក្សនយោបាយណាមួយនោះឲ្យសោះ»។
ប្រធាននាយកដ្ឋានមធ្យមសិក្សានៃក្រសួងអប់រំ លោក អ៊ឹង ង៉ោហុក
បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ
ជុំវិញលិខិតស្នើសុំអន្តរាគមន៍របស់សមាគមគ្រូបង្រៀននៅរសៀលថ្ងៃទី
២៤ ខែមិថុនា។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តមុនីសាលវ័ន្ត
នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមិថុនា
បានថ្លែងអំពាវនាវដល់សមត្ថកិច្ចបន្តរក្សាភាពស្ងៀមស្ងាត់
និងពង្រឹងសន្តិសុខឲ្យបានល្អ
ដើម្បីជំរុញឲ្យការបោះឆ្នោតគ្មានអំពើហិង្សានយោបាយ។
ទាក់ទិនបញ្ហានេះ លោក ទេព នីថា
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ធ្លាប់បានឲ្យដឹងថា
ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតច្បាប់បោះឆ្នោត
បានហាមមិនឲ្យមន្ត្រីរាជការយកពេលវេលាក្នុងម៉ោងធ្វើការទៅចូល
រួមឃោសនាឲ្យបក្សនយោបាយណាមួយទេ។ ជាងនេះទៀត សម្ភារៈ
ឬមធ្យោបាយដឹកជញ្ជូនផ្សេងៗរបស់រដ្ឋ ក៏ត្រូវហាមឃាត់។
លោក ទេព នីថា៖ «សូមមេត្តាចូលរួមសហការធ្វើយ៉ាងណារក្សា
បរិយាកាសអព្យាក្រឹតភាពនៅក្នុងពេលឃោសនាបោះឆ្នោត ជួយរក្សាសន្តិសុខ
សុវត្ថិភាព នៅក្នុងការឃោសនាបោះឆ្នោតនៅក្នុងប្រទេសយើងឲ្យបានល្អ
ព្រោះថា នៅក្នុងដំណើរការរៀបចំបានល្អ បានប្រកបដោយសន្តិសុខ
សុវត្ថិភាពហ្នឹង ក៏វាជាជោគជ័យមិនមែនតែរបស់ គ.ជ.ប
តែវាជារបស់ប្រទេសកម្ពុជាទាំងមូល»។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥
នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៨
បានចុះឈ្មោះចូលរួមប្រកួតប្រជែង ហើយពេលវេលាសំរាប់គណបក្សនយោបាយ
បើកយុទ្ធនាការឃោសនា នឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនា
ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
3 comments:
ក្មួយៗយុវជនដែលជាទំពាំងស្នងឬស្សីទាំងឡាយ មុននឹងក្មួយៗបោះឆ្នោតរើសអ្នកដឹកនាំ តោងក្មួយពិចារណាថា ក្មួយជាសសរទ្រូងរបស់ប្រទេស ហើយអនាគតរបស់ក្មួយគឺនៅវែងឆ្ងាយជាងអុំដែលជាឬស្សីចាស់ជ្រេរទៅហើយ ដូចនេះបើសិនជាក្មួយៗបោះឆ្នោតជ្រើសអ្នកដឹកនាំខុស ក្មួយៗនឹងទទួលនូវផលប៉ះពាល់និងរងកម្ម ច្រើនជាងអុំដែលជាមនុស្សចាស់ ព្រោះក្មួយៗអាចមានជីវិតរស់នៅបានយូរជាងអុំ ជាហេតុឲ្យការរងកម្មរបស់ក្មួយត្រូវយូរដែរ។ បច្ចុប្បន្ននេះ ក្មួយៗយុវជនភាគច្រើនជាអ្នកដែលទទួលនូវការបណ្តុះបណ្តាលខ្ពស់ មានបញ្ញាវាងវៃដែលអាចពិចារណាដឹងខុសត្រូវជាងមាមីងនិងបងប្អូនដែលនៅជនបទចុងកាត់មាត់ញក។ ជាពិសេស ក្មួយៗយុវជនភាគច្រើនចេះភាសាបរទេស និងមានលទ្ធភាពអាននិងតាមដានព័ត៌មានក្នុងគេហទំព័រនានាបាន ហើយក៏មានព័ត៌មានជាច្រើនដែលបានដាក់ក្នុងគេហទំព័រជាច្រើនដែរ។ ជាបណ្តាំរបស់អុំ មុននឹងក្មួយៗបោះឆ្នោតរើសអ្នកដឹកនាំយ៉ាងហោចណាស់ ក្មួយៗត្រូវចេះប្រវត្តិសាស្ត្រ និងមូលហេតុនៃការកកើតឡើងនូវខ្មែរក្រហម។ ក្មួយៗត្រូវចោទជាសំណួរថា ហេតុអ្វីបានជាមានខ្មែរក្រហម និងហេតុអ្វីបានជាខ្មែរក្រហមសម្លាប់ខ្មែរអស់រាប់លាននាក់? បើសិនជាក្មួយចំណាយពេលអាននិងស្រាវជ្រាវឫសគលនៃបញ្ហា ក្មួយប្រាកដជាអាចឆ្លើយសំណួរនេះបានដោយងាយ។ សូមក្មួយកុំបំផ្លាញអនាគតរបស់ក្មួយដោយសន្លឹកឆ្នោតមួយសន្លឹក ឬដោយការសម្រេចចិត្តខុស ព្រោះតែមិនបានយល់ដឹងប្រវត្តិសាស្រ្ត ជាហេតុឲ្យយើងដើរជាន់ប្រវត្តិសាស្ត្រចាស់ដដែល។ យើងមានច្បាប់ផ្តន្ទាទោសចំពោះអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម អីចឹងមានន័យថារបបខ្មែរក្រហមជារបបអាក្រក់ តើខ្មែរក្រហមកើតឡើតាំងពីពេលណា ហើយអ្នកណាជាអ្នកបង្កើតរបបខ្មែរក្រហម និងអ្នកណាជាអង្គការនាសម័យខ្មែរក្រហម? សង្ឃឹមថា ក្មួយៗមិនយក អនាគតដ៏ល្អមកលេងសើចជាមួយឆ្នោតមួយសន្លឹកឡើយ។
នាយជ្រុញ
ទំពាំងcnrp yuon ស្នងឬស្សីcpp yuon!
*******(~_-)********
***ខ្មែរអើយក្រោកឡើង***
កុំនូវឲ្យគេជាន់ក្បាលខ្មែរ ទៅបំរើយួន?
កុំទុកឲ្យពួកចោរលួចជាតិ សំឡាប់ខ្មែរ?
កុំស៊ូទ្រាំរហូតដល់ដំណាក់កាលចុងក្រោយ?
កុំទុករហូតអស់ទឹកដី ដូចខ្មែរក្រោម?
...ស្តាប់បាននូវខ្មែរ...
Post a Comment