Thursday, June 06, 2013

ពលរដ្ឋ​អះអាង​ថា​ទាហាន​ថៃ​រំលោភ​យក​ដី​កសិករ​ជាង​១០​ហិកតារ

ដី​ចម្ការ​ជាង ១០​ហិកតារ នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា បាន​បាត់បង់​ទៅ​ប្រទេស​ថៃ ថ្មីៗ​នេះ​បន្ថែម​ទៀត។ ដី​ចម្ការ​របស់​កសិករ​នៅ​ក្រុង​ប៉ៃលិន ត្រូវ​ទាហាន​ថៃ ចូល​គ្រប់គ្រង​ទាំង​ស្រុង។
ដោយ ម៉ម មុនីរតន៍ 2013-06-05 RFA
បញ្ហា​នេះ ពួក​គាត់​ស្នើសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ ដើម្បី​ឲ្យ​ពួក​គេ​បាន​ប្រកប​អាជីវកម្ម​លើ​ដី​នោះ​ដូច​ធម្មតា​វិញ។
ទន្ទឹម​នឹង​នេះ អតីត​មេ​ប៉ុស្តិ៍​បរយ៉ាខា ម្នាក់ ត្រូវ​គេ​បញ្ឈប់​ពី​តួនាទី​ភ្លាមៗ​ដែរ ព្រោះ​តែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កំហុស​មួយ​ដែល​ត្រូវ​គេ​រក​ឃើញ​ថា លោក​បាន​ឈឺ​ឆ្អាល​ពី​បូរណភាព​ទឹកដី​នៅ​តាម​ព្រំដែន រវាង​កម្ពុជា និង​ថៃ។
ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​បន្ទាន់​មួយ ចំពោះ​ករណី​ទាហាន​ថៃ បំពាន​កាន់​កាប់​ជា​ថ្មី​បន្ត​ទៀត​លើ​ដី​ចម្ការ​របស់​កសិករ​ខ្មែរ នៅ​តាម​ព្រំដែន ដែល​ស្ថិត​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា នៅ​ខេត្ត​ប៉ៃលិន ចំនួន ១២​ហិកតារ។

លិខិត​ចុះ​ថ្ងៃ​ទី៥ មិថុនា របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍ ឲ្យ​ដឹង​ថា ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ៣​គ្រួសារ សរុប​ចំនួន ១២​ហិកតារ ក្នុង​ភូមិសាស្ត្រ​ឡាក់​៦៧ នៃ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​បាន​ទាហាន​ថៃ បំពាន​យក។ ហើយ​ទាហាន​ថៃ មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង្កបង្កើត​ផល​ឡើយ ចាប់​តាំង​ពី​ថ្ងៃ​ទី៦ មេសា កន្លង​ទៅ។ លិខិត​បន្ត​ថា ក្នុង​នោះ​ក៏​មាន​គ្រួសារ​លោក មួន ទឹម ហៅ ញ៉ន អតីត​មេ​ប៉ុស្តិ៍​វរ​ព្រំដែន​៨២១ ប្រចាំ​នៅ​ចំណុច​បរថ្មី ក៏​ត្រូវ​បាត់បង់​ទៅ​ប្រទេស​ថៃ ដែរ។
បន្ថែម​លើ​សេចក្ដី​ថ្លែងការណ៍​នេះ លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និយាយ​ថា តាម​ការ​ចុះ​អង្កេត​របស់​ថ្នាក់​ដឹកនាំ​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​ កម្ពុជា កាល​ពី​ថ្ងៃ​ទី២៥ ឧសភា រក​ឃើញ​ថា ទឹកដី​របស់​កម្ពុជា មាន​ចំណុច​ផ្សេង​ទៀត​បាន​បាត់បង់​ទៅ​ប្រទេស​ថៃ ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ លោក​បន្ត​ថា បើ​ប្រមុខ​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការ​ទេ ក្នុង​នាម​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នឹង​ទាមទារ​បន្ត​ទៀត​ទៅ​អន្តរជាតិ៖ «ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​គ្មាន​ សមត្ថភាព​ទេ យើង​និយាយ​ប្រាប់​គ្នា​ឲ្យ​ត្រង់​ទៅ​ថា អូរ! ថា​យើង​អត់​មាន​សមត្ថភាព​ទេ ក្នុង​ការពារ​បូរណភាព​ទឹកដី​ទាំង​លិច ទាំង​កើត​ហ្នឹង សូម​ឲ្យ​អស់​លោក​ជួយ​ផង។ យើង​លើក​បញ្ហា​ហ្នឹង​ដាក់​ជូន​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី ស្ដីពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ស្ដីពី​បញ្ហា​កម្ពុជា ថ្ងៃ​២៣​តុលា ឆ្នាំ​៩១ ហ្នឹង​ទៅ»
ចំណែក​ពលរដ្ឋ​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​សង្កាត់​បរយ៉ាខា អះអាង​ថា កម្ពុជា នឹង​ត្រូវ​បាត់បង់​ទឹកដី​បន្ថែម​លើស​ពី​អ្វី​ដែល​ទាហាន​ថៃ ចូល​កាន់​កាប់​ថ្មីៗ​នេះ​ទៅ​ទៀត៖ «ដី​ខ្ញុំ​ទាំង​អី​ហ្នឹង​ណា ដី​ខ្ញុំ ១០​ហិកតារ នៅ​ហ្នឹង​អ្ហា។ គេ​យក​ដែរ​ហ្នឹង ពួក​ថៃ វា​មក​យក។ ដី​ហ្នឹង​បើ​វា​កាត់​យក​ហ្នឹង​ឡាក់​៦៧ ប្រហែល​ជា ១.០០០​ហិកតារ​អី​ហ្នឹង។ ប្រហែល​ជា ១.០០០​ហិកតារ​ណោះ​មែន​តិច​ណា។ គេ​ចាប់​ខ្ញុំ​យក​ទៅ​ដាក់​គុក​ទៀត​ណោះ ដោយសារ​អា​រឿង​ហ្នឹង ដី​ហ្នឹង​ឯង»
ក៏ប៉ុន្តែ មេ​បញ្ជា​ការ​រង​វរ​ព្រំដែន​៨២១ ប្រចាំ​សង្កាត់​បរយ៉ាខា លោក អែម ជាតិ និយាយ​ថា កម្ពុជា មិន​បាន​បាត់បង់​ទឹកដី​ដូច​ការ​រក​ឃើញ​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​ កម្ពុជា និង​ដូច​អ្វី​ដែល​ពលរដ្ឋ​អះអាង​នោះ​ឡើយ៖ «អត់​ទេ»
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា អតីត​មេ​ប៉ុស្តិ៍​បរថ្មី លោក មួន ទឹម ត្រូវ​ស្នងការ​ប៉ូលិស​ខេត្ត​ប៉ៃលិន សម្រេច​បញ្ឈប់​ពី​តួនាទី និង​បន្ត​ដាក់​ទណ្ឌកម្ម​ឲ្យ​ចុះ​ហត្ថលេខា​ចំនួន ៤​ដង​ក្នុង​មួយ​ថ្ងៃ គិត​មក​ដល់​ថ្ងៃ​ទី៥ មិថុនា។ ការ​ដាក់​ទណ្ឌកម្ម​នេះ ត្រូវ​អង្គភាព​វរ​ព្រំដែន​៨២១ រក​ឃើញ​ថា លោក​មាន​កំហុស​ព្រោះ​តែ​ការពារ​សុវត្ថិភាព​អ្នក​យក​ព័ត៌មាន​វិទ្យុ​ អាស៊ីសេរី ៣​នាក់ ចុះ​ពិនិត្យ​បង្គោល​ឡាក​៦៤ នៅ​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ចំណុច​ភូមិសាស្ត្រ​អូរអែម នៃ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

វាសមនឹងឈ្មោះដែល លោក សមរាង្ស៊ី
បានដាក់ឱ្យ ថា​ហ៊ុនសែន ជាជនក្បត់ជាតិ
កាត់ដីឱ្យ អាយួន និង អាសៀម៕

Anonymous said...

Kim n Sam អាមោក
មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
ដោយ ៖ នាយខ្វែក
ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ