ដោយ យន់ សាមៀន 2013-06-22 RFA
លិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ លោក វង សូត
និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ កាលពីចុងខែឧសភា
ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រ ម្សិលមិញ ឲ្យដឹងថា
ក្រុមហ៊ុន ណៃគី ព្រួយបារម្ភចំពោះអំពើហិង្សាលើកម្មករកាលពីថ្ងៃទី២៧
ឧសភា ដែលបានបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះចំនួនពីរនាក់រលូតកូន
និងកម្មករមួយចំនួនទៀតរងរបួស។
ក្រុមហ៊ុននេះស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា
រកមូលហេតុដែលបានបង្កឲ្យមានអំពើហិង្សានេះ
និងសូមឲ្យរដ្ឋាភិបាលផ្តល់ការគាំទ្រដល់កម្មករដែលបានរងរបួសក្នុង
ការបង្ក្រាបនោះ។ លិខិតបន្តថា លក្ខខណ្ឌក្រមសីលធម៌របស់ក្រុមហ៊ុន
ណៃគី បានធានាថា
កម្មករទាំងអស់ត្រូវបានគោរពសិទ្ធិនៃការប្រមូលផ្តុំ
និងសិទ្ធិសម្ដែងមតិដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង និងសងសឹក។
ក្រុមហ៊ុននេះក៏បានសុំឲ្យរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់
ទៅលើកម្មករ ដូចអ្វីដែលក្រុមហ៊ុន ណៃគី បានសម្ដែង
ហើយគ្រោងសហការនឹងរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហារបស់កម្មករ។
ក្រោយពីការបង្ក្រាបបាតុកម្មនេះ
តំណាងសហជីពកម្មករមកពីសហជីពសេរីកម្មករចំនួន ៨នាក់
ត្រូវបានចាប់ខ្លួន និងកំពុងជាប់ការឃុំឃាំងរង់ចាំសវនាការ។
សហជីពសេរីកម្មករ ក៏បានជំរុញឲ្យក្រុមហ៊ុន ណៃគី
ជួយអន្តរាគមន៍ដោះលែងតំណាងសហជីពទាំង ៨នាក់នោះ។
រដ្ឋលេខាធិការក្រសួងការងារ លោក អុំ មាន កាលពីថ្ងៃសុក្រ
បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងទៅនឹងសំណើរបស់ក្រុមហ៊ុន ណៃគី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
គ្មានអ្វីដែលសម្តេចនាយកត្រូវព្រួយបារម្ភនោះទេ ព្រោះមានក្រុមហ៊ុនច្រើនណាស់ដែលរួម
គំនិតឃុបឃិតជាមួយសម្តេច ឱទាហរណ៍ក្រុមហ៊ុនចិន វៀតណាម ។លនិងល។
អ្នកដែលត្រូវព្រួយបារម្ភនោះគឺកម្មករកម្មការនីរោងចក្រឯណោះទេ តើត្រូវដោះស្រាយយ៉ាង
ណានូវជីវភាពប្រចាំថ្ងៃនោះ?នេះហើយសង្គមអយុត្តិធ៌ម សង្គមអនាធិបតេយ្យដែលគ្មានសិលធ៌មខ្វះ
ភាពសាមគ្គី ដណ្តើមគ្នារស់។បញ្ហាចំបងដែលត្រូវចាប់ផ្តើមមុនដំបូងគឺកម្មករកម្មការនីគ្រប់រូបត្រូវរួបរួមគ្នា
ឡើង ឈប់មើលបំណាំគ្នាទៀតទៅ បើសម្រេចថាធ្វើអ្វីគឺឱយស្របគ្នា ក្នុងពេលតែមួយ កុំស្តាយ
នូវប្រាក់ដែលគេកាត់ ត្រូវចេះពិគ្រោះគ្នាជួយគ្នាការពារគ្នា ស្វែងរកអ្នកដឹកនាំដែលមានមនៈសិការពិតៗ
ក្នុងកិច្ចការងារ ពិសេសត្រូវហ៊ានក្រោកតវ៉ានូវអ្វីដែលជាសិទ្ធិរបស់អ្នក។
ពេលនោះកិច្ចការងាររបស់អ្នកនិងឈានឆ្ពោះទៅមុខដោយរលូនជាក់ជាពុំខាន។
ជនអគតិ
Post a Comment