ដោយ ម៉ម មុនីរតន៍ 2013-06-06 RFA RFA
ពលរដ្ឋមួយចំនួនបានទម្លាយអាថ៌កំបាំងជុំវិញគម្រោងធ្វើមហា
បាតុកម្មរបស់លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រឆាំង លោក កឹម សុខា
ថាពួកគេត្រូវបានថ្នាក់ដឹកនាំនៅតាមក្រសួង មន្ទីរ បានបង្ខំ
និងចុចឈ្មោះសមាជិកក្រោមបង្គាប់របស់ខ្លួន
ដើម្បីឲ្យទៅចូលរួមធ្វើមហាបាតុកម្មដែលពុំធ្លាប់មាន
ពាក់ព័ន្ធនឹងគុកទួលស្លែង ក្នុងរបបខ្មែរក្រហមនោះ។
ពលរដ្ឋដែលថ្លែងសុំមិនបញ្ចេញឈ្មោះក្នុងរាជធានីភ្នំពេញ
អះអាងនៅថ្ងៃទី៦ មិថុនា ថា
លោកត្រូវបានអ្នកគ្រប់គ្រងនៅក្នុងស្ថាប័នឯកជនមួយ
បង្ខំឲ្យចុះឈ្មោះដើម្បីចូលរួមធ្វើបាតុកម្មនៅថ្ងៃទី៩ មិថុនា
ខាងមុខ ប្រឆាំងនឹងលោក កឹម សុខា។ លោកគិតថា
នេះជាមធ្យោបាយដែលគណបក្សប្រជាជនកម្ពុជា
ធ្វើដើម្បីកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ។
ហើយប្រសិនបើលោកខកខានក្នុងការចូលរួមបាតុកម្មតាមការរៀបចំនេះ
លោកនឹងត្រូវបាត់បង់ការងារនៅចំពោះមុខ៖ «ខ្ញុំធ្វើការនៅស្ថាប័ន
ឯកជនមួយដែរ
ហើយក៏ត្រូវបានគេបង្ខំឲ្យចូលរួមធ្វើបាតុកម្មហ្នឹងដែរបង។ បាទ!
ហើយយើងធ្វើការកន្លែងគេមួយអ៊ីចឹង ហើយបើយើងមិនទៅតាមគេ
ក៏គេត្រូវកត់ចំណាំទុកយើង ថាយើងថាជានរណា ជានរណាអ៊ីចឹងអ្ហាបង។
ហើយមួយៗ អ្នកខ្លះក៏គេមិនចង់ទៅដែរ។ ប៉ុន្តែ
ដោយសារមានគំនាបអ៊ីចឹងទៅ គេចេះតែទៅទាំងមិនពេញចិត្តបាទ»។
មិនខុសពីយុវជននេះឡើយ
ពលរដ្ឋដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះម្នាក់ផ្សេងទៀត
ចាត់ទុកថា ការព្យាយាមកៀងគរដោយបង្ខំ
ដើម្បីឲ្យពលរដ្ឋបានចូលរួមធ្វើបាតុកម្ម គឺជាផ្នែកមួយបង្ហាញថា
ប្រទេសកម្ពុជា
ហាក់កំពុងអនុវត្តគោលនយោបាយតាមរបបកុម្មុយនិស្តផ្ដាច់ការ។
លោកបន្តថា ស្ថានភាពបច្ចុប្បន្ន ដើម្បីបានរស់នៅសុខស្រួល
គឺចាំបាច់ណាស់ពលរដ្ឋត្រូវតែធ្វើខ្លួនឲ្យក្លាយទៅជាសកម្មជនរបស់
គណបក្សប្រជាជនកម្ពុជា ជាមុនសិន។
លោកបន្តថា បើមិនដូច្នេះទេ ការប្រកបមុខរបរ ឬមុខងារតួនាទី នឹងមិនអាចរក្សាបានឡើយ៖ «ដូច
ជាកន្លែងខ្ញុំក៏អ៊ីចឹងដែរ។ ពីដំបូងគេគ្រាន់តែឲ្យយើងអើ
កាតគណបក្សប្រជាជនអ៊ីចឹងអ្ហា។ បាទ! ដល់អ៊ីចឹងគេបង្ខំមែនថានេះទេ
ដំបូងថាស្ម័គ្រចិត្ត។ ក៏ប៉ុន្តែ គេហៅម្ដងមួយៗមកជួបគេ។
គេនិយាយគេសួរអ៊ីចឹងអ្ហា។ បាទ! ដល់ពេលអ៊ីចឹង ទោះបីជានេះ
យើងអត់ហ៊ានប្រកែកទេ បើយើងប្រកែកនៅមុខគេទៅ
អាហ្នឹងខ្លាចវាប៉ះពាល់ដល់ការងារ។ ភាគច្រើន គឺខាងខ្ញុំ
គឺចូលទាំងអស់គ្នាអ៊ីចឹងទៅ គឺអ្នកដែលប្រកែកហ្នឹង គឺមានតិច។
ពេលចូលរបស់គេអ៊ីចឹងទៅ ឥឡូវគេចុចឈ្មោះឲ្យទៅបាតុកម្ម។ បាទ!
ហើយបើសិនជាយើងអត់ទៅហ្នឹង គេដកយើងក្រវាត់ចោល។ អាហ្នឹង
វាត្រូវតែអ៊ីចឹង»។
ចំណែកក្រុមអ្នកវិភាគបញ្ហាសង្គមវិញ គិតថា
បញ្ហានេះកើតឡើងដោយសារតែគណបក្សគ្រប់គ្រងអំណាចចង់ចំណេញផ្នែក
នយោបាយ និងការគាំទ្ររបស់ខ្លួននៅមុនការបោះឆ្នោតខាងមុខ។
ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំគួរផ្គុំឧសបង្កាត់ភ្លើង
ដើម្បីបញ្ចេះកំហឹងនយោបាយនោះទេ។
ក្រៅពីបុគ្គលិករដ្ឋនៅក្នុងមុខងារសាធារណៈ ក្នុងនោះ សិស្ស និស្សិត
នៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ
ក៏ត្រូវបានគេទម្លាយឲ្យដឹងដែរថា
ពួកគេត្រូវបានទិញទឹកចិត្តក្នុងម្នាក់យ៉ាងតិច
៥ដុល្លារសហរដ្ឋអាមេរិក ឬប្រមាណ ២ម៉ឺនរៀល
ដើម្បីលើកទឹកចិត្តឲ្យទៅចូលរួមធ្វើបាតុកម្មនៅចុងសប្ដាហ៍ខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើមសប្ដាហ៍នេះ
បានប្រកាសជាពិសេសម្ដងហើយម្ដងទៀត ប្រឆាំងនឹងការថ្លែងរបស់លោក កឹម
សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវគេរកឃើញថា គុកទួលស្លែង
គឺជារបស់សិប្បនិម្មិតដែលរៀបចំឡើងដោយវៀតណាម នោះ។
ក៏ប៉ុន្តែ ទាំងលោក កឹម សុខា
និងមន្ត្រីក្នុងជួរនៃគណបក្សសង្គ្រោះជាតិ សុទ្ធតែបានអះអាងថា
នេះគឺជាការប្រឌិតផ្នែកនយោបាយរបស់លោក ហ៊ុន សែន
និងគណបក្សប្រជាជនកម្ពុជា ដើម្បីទាញប្រជាប្រិយភាព
និងរកការគាំទ្រនៅមុនការបោះឆ្នោតប៉ុណ្ណោះ។
ហើយខ្សែអាត់សំឡេងដែលត្រូវបានរកឃើញដោយគណបក្សកាន់អំណាចទៀតសោត
គឺផ្ទុយស្រឡះពីអ្វីដែលលោក កឹម សុខា ថ្លែងសារនយោបាយរបស់ខ្លួន
ក្នុងការជួបជុំជាមួយសកម្មជននយោបាយនៅមូលដ្ឋាន។
ចំពោះខ្សែអាត់សំឡេងដែលត្រូវបានគណបក្សប្រជាជនកម្ពុជា
រកឃើញថាមានកំហុសនោះ គឺកើតឡើងកាលពីថ្ងៃទី១៨ ឧសភា
នៅខេត្តព្រៃវែង។ ក៏ប៉ុន្តែ មន្ត្រីគណបក្សប្រឆាំងអះអាងថា
កាលពីថ្ងៃទី១៨ ឧសភា នោះ លោក កឹម សុខា នៅខេត្តកំពង់ចាម ទៅវិញ។
ការប្រកាសធ្វើមហាបាតុកម្មនៅថ្ងៃទី៩ មិថុនា
ដែលត្រូវបានអ្នកវិភាគសង្គមគិតថា គឺជាការកម្រ
ពាក់ព័ន្ធនឹងរបបខ្មែរក្រហមនេះ ចាត់ទុកថា
នេះគឺជាវិធីបញ្ចេះកំហឹងផ្នែកនយោបាយកាន់តែជ្រៅរបស់គណបក្ស
ប្រជាជនកម្ពុជា។ ហើយសកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា
ធ្វើឡើងក្រោមហេតុផល និងរូបភាពនយោបាយ។
ចំណែកអតីតអ្នកទោសនៅគុកទួលស្លែង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
លោក ជុំ ម៉ី អំពាវនាវក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៦ មិថុនា
របស់ខ្លួន ដល់អ្នកចូលរួមមហាបាតុកម្មថា គោលបំណងនៃមហាបាតុកម្មនេះ
គឺសំដៅទៅលើតែលោក កឹម សុខា ម្នាក់ប៉ុណ្ណោះ
និងមិនប៉ះពាល់ដល់គណបក្សនយោបាយ និងសាច់ញាតិរបស់លោក កឹម សុខា
នោះឡើយ។
ស្ថិតក្រោមបរិបទនេះ អ្នកវិភាគបញ្ហាសង្គមគិតថា
ទំនងជាគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន
មានចេតនាប្រើប្រាស់តាមប្រព័ន្ធច្បាប់
ដើម្បីធ្វើឲ្យជីវិតនយោបាយរបស់លោក កឹម សុខា
ត្រូវបញ្ចប់នៅមុនការបោះឆ្នោតចូលមកដល់
ដោយយកមនោសញ្ចេតនារបស់អ្នកទោសក្នុងរបបខ្មែរក្រហមមកធ្វើជាលេស។
យ៉ាងណាក៏ដោយចុះ បញ្ហានេះត្រូវបានលោក ទិត្យ សុធា ច្រានចោល
និងចាត់ទុកថាគ្មានជនរងគ្រោះណាម្នាក់ដែលមិនឈឺចាប់
នៅពេលរងការប្រមាថដូច្នេះឡើយ។ លោកបដិសេធថា ការចូលរួមនោះទៀតសោត
គឺពុំមានការទិញទឹកចិត្ត ឬបង្ខិតបង្ខំនោះដែរ៖ «ដែលជាជន
រងគ្រោះធ្វើការតវ៉ានេះ តើយើងយកស្អីយកទៅទិញទឹកចិត្ត
ព្រោះអ្នកទាំងនោះដែលចូលរួមធ្វើមហាបាតុកម្មនេះ គឺបើតាមដឹង
គឺសុទ្ធតែជាអ្នកដែលឈឺចាប់នៅពាក្យសម្ដី
ដែលមេដឹកនាំបក្សប្រឆាំងនិយាយប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគាត់។
ដូច្នេះ ការប៉ះពាល់របួសផ្លូវចិត្តនេះ
មិនអាចយកលុយកាក់ទៅទិញទឹកចិត្ត
ដើម្បីឲ្យមនុស្សទៅធ្វើអ៊ីចឹងទេ។ នេះ គឺជាពាក្យចចាមអារ៉ាម
កើតឡើងដោយក្រុមប្រឆាំងនៅក្នុងចេតនាទុច្ចរិត
ដើម្បីទម្លាក់បញ្ហានេះមកលើរដ្ឋាភិបាល»។
ទាំងសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា
និងអ្នកគាំទ្រគណបក្សគ្រប់គ្រងអំណាចមួយនេះ បានប្រកាសថា
ខ្លួននឹងបង្ហាញវត្តមានក្នុងការចូលរួមមហាបាតុកម្មប្រឆាំងនឹងលោក
កឹម សុខា នៅថ្ងៃទី៩ មិថុនា ខាងមុខ។
ការធ្វើបាតុកម្មនេះ
គឺដើម្បីទាមទារឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
សុំទោសជាសាធារណៈចំពោះអ្វីដែលត្រូវគេគិតថា
លោកបានធ្វើឲ្យបាក់ទឹកចិត្តដល់ជនរងគ្រោះ
ដែលធ្លាប់ឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។
លោក កែម ឡី អ្នកវិភាគឯករាជ្យ យល់ឃើញថា យុទ្ធនាការធ្វើបាតុកម្មនេះ
គេហាក់មើលឃើញតិចតួចប៉ុណ្ណោះ ដែលលោក ហ៊ុន សែន
ធ្វើបង្ហាញចំពោះការឈឺចាប់ ដើម្បីងាកទៅរកអតីតរបបខ្មែរក្រហម។
ប៉ុន្តែ អ្វីដែលជាយុទ្ធសាស្ត្រនេះ
គឺជាចេតនាដើម្បីធ្វើឲ្យមានការខឹងសប្បាយពីម្ចាស់ឆ្នោតច្រើន
ជាង៖ «ការធ្វើបាតុកម្មនេះ ខ្ញុំបានធ្វើការវិភាគទៅ
វាមិនមែនជារឿងការទប់ស្កាត់មិនឲ្យខ្មែរក្រហមវិលវិញ
ហើយក៏មិនមែនជាការរឿងការបង្ខំឲ្យមានការសុំទោសអីដែរ
គឺជារឿងនយោបាយ ដើម្បីធ្វើម៉េចឲ្យមានការស្អប់ម្ខាងទៅម្ខាង
នៅក្នុងការទទួលយកប្រជាប្រិយភាព។ ហើយម្នាក់ម្ខាងទៀតទៅ
គឺអាប់ឱនប្រជាប្រិយភាព និងធ្លាក់សន្លឹកឆ្នោត»។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម
ហៅការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា
ថាហាក់មិនបានធ្វើដោយស្មើភាពរវាងអង្គការសង្គមស៊ីវិល
និងបក្សប្រឆាំង ស្ដីពីការធ្វើបាតុកម្មឡើយ។ សំខាន់ត្រង់ថា
រាល់ការស្នើសុំដើម្បីធ្វើបាតុកម្មរបស់សមាគម សហជីព
អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំង
តែងត្រូវលើកហេតុផលដោយក្រសួងមហាផ្ទៃ
និងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថាមិនអនុញ្ញាតឲ្យធ្វើលើសពី ១០០នាក់
និងមិនត្រូវដង្ហែក្បួនលើដងវិថីនោះទេ
ព្រោះនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ
និងសន្តិសុខដល់អ្នកធ្វើដំណើរ។
ក៏ប៉ុន្តែ បើតាមគម្រោងនៃការធ្វើមហាបាតុកម្មនេះ
នឹងមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់
និងត្រូវហែក្បួនថែមទៀតនៅតាមដងវិថី
ដែលជាយុទ្ធនាការមួយចាប់បង្ខំលោក កឹម សុខា
ត្រូវតែទទួលកំហុសនូវអ្វីដែលគេគិតថាលោកបានធ្វើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
6 comments:
ANTICIPATING VIETNAM’S NEXT MOVE IS THE KEY TO SAVE CAMBODIA
As the election is approaching, Khmer people should foresee some events that would likely to occur.
If the CNRP is able to convince the puppet government to reform the NEC, there will be good chance that the CNRP wins this upcoming election.
What would happen to Cambodia thereafter?
I have kept saying that after the CNRP wins the election, Vietnam will stage a fake civil war to destabilize the new government and at the same time Vietnam will launch a psychological warfare by spreading the words that “ you see, without Hun Sen and the CPP, there is war in Cambodia”. And some Khmer people would believe so because they normally don’t spend time to find the cause of the problem.
We must find out who start this fake civil war after the CNRP wins the election. Khmer people should expose these criminals who start this fake civil war and bring them to face justice in the International court, which has prosecuted many criminals against humanity in recent years.
Notice that by being able to install a puppet government since 1979, Vietnam has allowed Cambodia to have peace in exchange for its total dominance in Cambodia.
Just look at the Khmer natural resource, the temple Angkor Wat, the border’s encroachment, and most importantly the incessant mass influx of the Vietnamese into Cambodia. So, the current peace in Cambodia is extremely dangerous because Khmer people will become a minority in the near future. And Vietnam can legally absorb Cambodia through legal means.
Why does Vietnam initiate a new war in Cambodia after the CNRP wins ?
Here is the trend:
1- After march 18, 1970, Vietnam invaded Cambodia. We must know that this invasion would have occurred with or without Sihanouk’s request.
2- In late 1978 and 1979, Vietnam invaded Cambodia because Pol Pot refused to submit to Vietnam. Again, we must know that this invasion would have occurred with or without Heng Samrin, Chea Sim, and Hun Sen’s request. Vietnam has its own plan to attack Cambodia.
3- Therefore, after this July 28, 2013, after the CNRP wins the election, Vietnam will use its special force who have been living in Cambodia since 1979 to attack the new government to create social turbulence. Again this attack would occur with or without Hun Sen’s request.
Vietnam might also create some groups to act violently such as killing people and then linking those groups with the CNRP, thus giving Vietnam and its puppet the right to restore order and crush the CNRP’s government. We should aware of this “blaming” tricks deployed by Vietnam.
4- If Vietnam is a friendly neighbor, what is Vietnam’s ulterior motive behind the creation of Khmer Vietminh? These Khmer Vietminh have been using by Vietnam as a mask or a tool to cover Vietnam’s action in Cambodia. The scene of Khmer killed Khmer largely stemmed from this Khmer Vietminh – Vietnam genius idea.
5- The CNRP should inform the international community, particularly the UN about this strong possibility of a fake civil war generated by Vietnam..
Khmer people must remember that let Cambodia to have peace and prosperity has never been in Vietnam’s dictionary. Vietnam makes profit over Khmer suffering and social unrest.
Bun Thoeun
51% of Khmers were born after the Vietnam invasion of
Cambodia . They care about looking into the future rather
than into the Khmer Rouge era in the past . Caparing to
Pol Pot Cambodia , CPP has made a lot progress but Cambodia today is far behind her neighbors in term of
everything ( economy , health , education , jobs ) . Every
election time , CPP leaders have nothing to brag about
besides 7 Makara ( January ) , for over 34 years . This election time , CPP leaders want to divert voters attentions
from their incompetence, natural resource depletion & corruption We need the leaderswho will do something useful & more benefit to us - not the slave Heroes from the
past & the present PhD holders who cannot find us jobs for
decent living .
Khmer youth ( after 7 Makara )
than the one who stick us to the past
Correction : Capairing to Compairing .
Khmer Youth ( after 7 Makara ) .
This Hanoi's tricks to breaks up khmers'unity folks,Hanoi uses its dogs Hun Bunal and Chheang Vun and Chum Mey to break us parts,its not about S-21,its all about break up Khmer's unity prolong its dog Hun Bunal in power until all khmers natural resources and land is gone like Lao or Kampuchea Krom.Please understand yuon purpose or tricks to divide and conquer as they have done for century,we are khmers people were the hard head one,not easy to conquer!...Yuons knew that too,thatwise they use the tricks to divide us first then conquer later.
Lawless CPP is a coward!
When they lost the war or became suspect in the court of law, then one by one will start accusing Vietnamese faults or Vietnamese interfered.
What a cheap EVIL gold digger!
This is like the case in the upcoming election:many khmer people will be forced to vote for cpp after receing
cpp's gifts .many of them will lose
job if not voting for cpp.
Only free and fair elections can
give hope to cambodian people.
Post a Comment