Friday, June 21, 2013

លោក ហ៊ុន សែន៖ វៀតណាម​នៅ​កម្ពុជា​មាន​មិន​ដល់​៤,៥​លាន​នាក់

[KI: ហ៊ានស្បថឲ្យរន្ទះបាញ់ឬទេតេជោសែន?]
លោក ហ៊ុន សែន៖ វៀតណាម​នៅ​កម្ពុជា​មាន​មិន​ដល់​៤,៥​លាន​នាក់
ស្វាព្រៃ សែន ជោរ ចេញមកបោករាស្រ្តខ្មែរទៀតហើយ

បានយួនចូលស្រុកប៉ុណ្ណឹងហើយចង់បានប៉ុណ្ណាទៀត?
 


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះ​អាង​ថា ចំនួន​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​មិន​ដល់ ៤,៥​លាន​នាក់​ដូច​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ធ្លាប់​បាន​និយាយ​នោះ​ទេ។
ដោយ វណ្ណ វិចារ
2013-06-19 RFA
ស្ដាប់ ឬ ទាញ​យក​សំឡេង ស្តាប់សំឡេង
http://www.rfa.org/khmer/news/politics/pm-talks-about-vietnamese-06192013230717.html
វៀតណាម កំពង់ឆ្នាំង ៣០៥
៩-កញ្ញា-២០១២៖ ជន​ជាតិ​វៀតណាម ធ្វើ​ដំណើរ​តាម​ទូក​នៅ​តំបន់​ឆ្នុកទ្រូ ក្នុង​ខេត្ត​កំពង់ឆ្នាំង។
RFA/Mom Sophon
បញ្ហា ​ជន​អន្តោប្រវេសន៍​វៀណាម គឺ​ជា​ប្រធានបទ​ក្ដៅ​មួយ​ដែល​អ្នក​​នយោបាយ​ខ្មែរ​​តែង​លើក​ឡើង​​​​រាល់​​ពេល ​បោះ​ឆ្នោត​ម្ដងៗ។ ចំណែក​បក្ស​ប្រឆាំង​តែង​តែ​ប្រកាស​គោលនយោបាយ​ថា ខ្លួន​នឹង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​តឹងរ៉ឹង​នៅ​​ពេល​​ឈ្នះ​ ឆ្នោត។
ចំនួន ​ស្ថិតិ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រធានបទ​ដ៏​ក្តៅ​មួយ​ដែល​អ្នក​នយោបាយ​បក្ស​ប្រឆាំង​យក​មក​ប្រើ​ ដើម្បី​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្ហាញ​ពី​ទឹក​ចិត្ត​ជាតិ​និយម។ ដើម្បី​វាយ​បក​បក្ស​ប្រឆាំង​វិញ លោក​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​១៩ ខែ​មិថុនា ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​មួយ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បញ្ជាក់​ថា ចំនួន​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រិះគន់​ថា ប្រទេស​កម្ពុជា សំបូរ​ទៅ​ដោយ​ជនជាតិ​វៀតណាម រហូត​ដល់​និយាយ​ថា កម្ពុជា​មាន​ជនជាតិ​វៀតណាម ៤,៥ ​លាន​នាក់​កំពុង​តែ​រស់​នៅ​និង​ប្រកប​របរ​រក​ស៊ី។ លោក​ចាត់​ទុក​ថា អ្នក​ដែល​និយាយ​ថា វៀតណាម​មាន​ចំនួន​ជាង ៤​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​អ្នក​ដែល​ប្រកាន់​ពូជ​សាសន៍ ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​បង្គាប់ ចម្លង​ខ្សែ​អាត់​សំឡេង​យក​ទៅ​ចែក​ជូន​គ្រប់​ស្ថានទូត​បរទេស​ទាំង​អស់​ទៀត​ ផង។
លោក ហ៊ុន សែន៖ «លោក ​ឯង​ស្វែង​រក​ណាស់​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច ដែល​មាន​រឿង​មិន​ពិត​ប្រឌិត​ទៅ​ជា​រឿង​ពិត ដូចជា​អាណិកជន​វៀតណាម មាន​មិន​ដល់ ១០​ម៉ឺន​នាក់​ផង គេ​ថា វៀតណាម​មាន​រហូត​ដល់​ជាង ៤​លាន​កន្លះ។ បើ​អ៊ីចឹង​មាន​ប្រហែល​ជា​នៅ​អង្គស្នួល​ហ្នឹង​មាន​មិន​តិច​ទេ បើ​ដូច្នោះ​លោក​យាយ​ជា​វៀតណាម។ គេ​ថា គ្រប់​ភូមិ​ទាំង​អស់​មាន ឃុំ​ទាំង​អស់​មាន អ៊ីចឹង​កូនៗ​សិស្ស​ទាំង​អស់ និង​លោកគ្រូ​អ្នកគ្រូ សុទ្ធតែ​យួន​ទាំង​អស់។ ខូច​ម្ល៉េះ! ៤​លាន​កន្លះ​ច្រើន​ណាស់ ស្មើ​នឹង​ប្រជាជន​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩»
ឆ្លើយ ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ថា មាន​មន្ត្រី​ណា​ម្នាក់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និយាយ​ថា វៀតណាម​នៅ​ស្រុក​ខ្មែរ​មាន​ចំនួន​ជាង ៤​លាន់​នាក់​នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន តែង​លាប​ពណ៌​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ហូរហែ ដូច​ជា​ការ​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ដឹកនាំ​ប្រទេស​តាម​របៀប ប៉ុល ពត ជាដើម។
លោក ​បន្ត​ថា លំហូរ​នៃ​ជនអន្តោប្រវេសន៍​វៀតណាម បាន​បង្ក​បញ្ហា​ជា​ច្រើន ដូចជា​អំពើ​អសន្តិសុខ​សង្គម បញ្ហា​រំលោភ​បំពាន​ព្រំដែន និង​ការ​ដណ្ដើម​មុខ​របរ​រក​ស៊ី​របស់​ខ្មែរ​ជាដើម។ លោក​បញ្ជាក់​ថា  គណបក្ស ​ប្រជាជន​កម្ពុជា មាន​កិច្ចសន្យា​ពិសេស​ជាមួយ​ភាគី​វៀតណាម តាំង​ពី​ឆ្នាំ​១៩៧៩ ក្នុង​កិច្ច​ការពារ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​វៀតណាម ដែល​មក​រស់​នៅ​ប្រទេស​កម្ពុជា។
លោក សុន ឆ័យ៖ «ដើម្បី ​ធានា​នូវ​អធិបតេយ្យភាព​របស់​ខ្មែរ គណបក្ស​សង្គ្រោះ​ជាតិ ដាក់​នូវ​គោលនយោបាយ​របស់​ខ្លួន​ថា ត្រូវ​តែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​លើ​ ជនអន្តោប្រវេសន៍​ខុស​ច្បាប់ មិន​ថា ជនជាតិ​វៀតណាម ជនជាតិ​ចិន ជនជាតិ​ណា​នោះ​ទេ។ ដូច្នេះ​ចង់​បញ្ជាក់​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា ឲ្យ​លោក​អាន​នូវ​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​ជា​ផ្លូវ​ការ ដែល​អាច​ឲ្យ​នាយករដ្ឋមន្ត្រី​ជ្រាប​ឲ្យ​បាន​ច្បាស់លាស់​អំពី​អ្វី​ដែល​ គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង និង​អនុវត្ត​នៅ​ពេល​កាន់កាប់​រាជរដ្ឋាភិបាល ហើយ​យើង​នឹង​ធ្វើ​ការ​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធានា​នូវ​សុខ​សន្តិភាព និង​ការ​រួមរស់​នៅ​ប្រកប​ដោយ​សន្តិភាព​ជាមួយ​ប្រទេស​វៀតណាម ផង​ដែរ»
លោក​បន្ត​ថា គណបក្ស​ប្រឆាំង​មិន​មាន​គោលនយោបាយ​ប្រឆាំង​នឹង​វៀតណាម ឬ​ប្រកាន់​ពូជសាសន៍​ឡើយ។
ទោះ ​យ៉ាង​ណា​ក្តី សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៨ របាយការណ៍​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ជនជាតិ​វៀតណាម មាន​ចំនួន ៩​ម៉ឺន​នាក់។ របាយការណ៍​ឆ្នាំ​២០០៩ ចំនួន​ជនជាតិ​វៀតណាម រស់​លើ​ទឹក​ដី​ខ្មែរ​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ និង​របាយការណ៍​ឆ្នាំ​២០១០ បញ្ជាក់​ថា ជន​ជាតិ​វៀតណាម មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​មិន​ទាន់​ជឿ​ស្ថិតិ​នោះ​នៅ​ឡើយ។
អ្នក ​ស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា គេ​មិន​អាច​ជឿ​បាន​ថា ជនជាតិ​វៀតណាម រស់​នៅ​ទឹក​ដី​កម្ពុជា មាន​ចំនួន ១០​ម៉ឺន​នាក់ ឬ​ក៏​មាន​ចំនួន ៤,៥ ​លាន​នាក់​នោះ​ទេ ហើយ​ក៏​មិន​អាច​មាន​នរណា​ម្នាក់​ប៉ាន់​ស្មាន​ព្រាវៗ​ថា មាន​ជនជាតិ​វៀតណាម ចំនួន​ប៉ុន្មាន​ដែល​កំពុង​រស់​នៅ និង​រក​ស៊ី​ក្នុង​ដី​ខ្មែរ​ឡើយ។
លោក ​បន្ត​ថា តួលេខ​ដែល​អាច​ឲ្យ​គេ​ជឿ​បាន ពោល​គឺ​រាជរដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​មួយ​ជា​ មុន​សិន ទើប​ដោះស្រាយ​បញ្ហា​នេះ​បាន។ លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម ច្រើន​រស់​នៅ​តំបន់​សេដ្ឋកិច្ច ហើយ​ពួកគេ​មាន​ចំណេះ​ដឹង​បច្ចេកទេស​ច្រើន​ជាង​ជនជាតិ​ខ្មែរ និង​នាំ​ឲ្យ​ជន​ជាតិ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​បន្ត​ទៅ​ក្រៅ​ប្រទេស​ទៀត​ផង។
អ្នក ​ជំនាញ​បញ្ហា​សង្គម​បញ្ជាក់​ថា លំហូរ​ជនជាតិ​វៀតណាម ចូល​ក្នុង​ប្រទេស​កម្ពុជា នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន ដូចជា​កង្វះ​ការងារ​ក្នុង​ប្រទេស បញ្ហា​អសន្តិសុខ​សង្គម​ប៉ះពាល់​ដល់​វប្បធម៌ និង​ជា​ពិសេស​ប៉ះពាល់​ដល់​បញ្ហា​នយោបាយ​ទៀត​ផង។ អ្នក​ជំនាញ​រំលឹក​ថា ឧបមា​ថា​ជនជាតិ​វៀតណាម បាន​កាន់​តំណែង​ធំ​ក្នុង​ស្រុក​ខ្មែរ ឬ​អាច​បោះ​ឆ្នោត​បាន នោះ​ពួក​គេ​នឹង​មាន​លទ្ធភាព​សម្រេច​ជោគវាសនា​ប្រទេស​ខ្មែរ​ជំនួស​ជនជាតិ​ ខ្មែរ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ​ដូចជា​បញ្ហា​ការទូត និង​បញ្ហា​ព្រំដែន។
ជនជាតិ ​វៀតណាម ចាប់​ផ្ដើម​មក​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​តាំង​ពី​សម័យ​បុរាណ។ ស្ត្រី​វៀតណាម​ខ្លះ​ថែម​ទាំង​បាន​ចង​សម្ពន្ធមេត្រី​ជាមួយ​មេដឹកនាំ​ធំៗ​នៃ​ ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​អោយ​មាន​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​ផង។
ព្រឹត្តិការណ៍ ​លេចធ្លោ​ជាង​គេ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាក់ទង​នឹង​រឿង​ឲ្យ​ដី​ទៅ ​សាច់​ញាតិ​ជា​ជនជាតិ​វៀតណាម​នេះ កើត​ឡើង​នៅ​ដើម​សតវត្ស​ទី​១៧ ក្នុង​រាជ​របស់​ព្រះបាទ ព្រះ​ជ័យ​ជេស្ដា​ទី​២។ ដោយ​យោគយល់​ដល់​ព្រះបិតា​ក្មេក និង​អគ្គមហេសី​អង្គ​ចូវ ព្រះអង្គ​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះបិតា​ក្មេក «ខ្ចី​ដី» ខេត្ត ​កំពង់ក្របី ព្រៃនគរ ដើម្បី​បង្ហាត់​សេនា​ទាហាន​វៀតណាម។ ការ​ខ្ចី​ដី​ធ្វើ​ជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ មាន​រយៈពេល ៥​ឆ្នាំ គ្រប់ ៥​ឆ្នាំ​ថា​នឹង​សង​ថ្វាយ​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជនជាតិ​វៀតណាម បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ ឡើងៗ រហូត​ដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ លោក លន់ នល់ បាន​បោស​សំអាត​ជនជាតិ​វៀតណាម ម្ដង​ដែរ។
លុះ ​ដល់​របប ប៉ុល ពត ដែល​ចាត់​ទុក​វៀតណាម ជា​សត្រូវ​របស់​ខ្មែរ បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​កម្ទេច​ជនជាតិ​វៀតណាម ស្ទើរ​អស់​គ្មាន​សល់។ លុះ​ដល់​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ពេល​ដែល​វៀតណាម គាំទ្រ​កងទ័ព​គណបក្ស​ចូល​រំដោះ​ទឹក​ដី​ខ្មែរ​ពី​កណ្ដាប់​ដៃ ប៉ុល ពត វៀតណាម​ក៏​បាន​ដាក់​ប្រជាជន​មក​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ជា​ថ្មី​ម្ដង​ ទៀត។ មិន​តែ​ប៉ុណ្ណោះ វៀតណាម​ក៏​បាន​ដាក់​ពង្រាយ​ជំនាញការ​ឲ្យ​ធ្វើ​ការ​ទូទាំង​ប្រទេស​ទៀត​ផង៕

17 comments:

Anonymous said...

I want to get that monkey as my pet.
Why does that monkey look like Hun Sen?

So, that means Hun Sen = Monkey

From now on we should call Hun Sen Ah Sva Hun Sen.

Anonymous said...

ចយដឹកអឺយ អឺសុទ្ធតែដួន!

Anonymous said...

I don't think hun Sen should be blamed for all this mess Viet, it was Sihanouk who started all this with his wife and his mother in law took all the bribes from viet cong and allow Ho Chi Minh trail thru Cambodia and Sihanouk ville Port to ship all weapons. Without Sihanouk help, Viet could have been smashed during the war. Hun sen helped kick that idiot Pol Pot out, Sihanouk is the mess creator from the beginning. history was already written down.

Anonymous said...

3:48am,
what is the benefit of blame the death ? use your brain for Cambodia benefit if you are not yuon.

Anonymous said...

 ​    ប្រហែលមានតែមួយគ្មានពីរទេមើលទៅដែលរដ្ឋាភិបាលប្រឆាំងជាមួយប្រជាពលរដ្ឋខ្លួនដែលចេញ
   មុខការពារផលប្រយោជន៍ជាតិដូចជាលោកហ៊ុនសែននេះ។
     ការពារពុំបានន័យថាធ្វើសង្គ្រាម
     ពុំតបតពុំមែនបានន័យថាល្ងង់ឬកំសាកទន់ខ្សោយ
     ទប់ស្កាត់និគមជនបរទេសពុំមែនបានន័យថារើសអើងពូជសាសន៍
       សូមដាក់ខ្លួនឱយសមឋានៈជាអ្នកដឹកនាំគំរូម្នាក់របស់ជាតិផងនាសតវត្យទី២១នេះ
              ជនអគតិ

Anonymous said...


ប្រជាពលរដ្ធខ្មែរខ្វះអង្ករច្រកឆ្នាំងនាំគ្នាទៅជីក
ក្តួចបរិភោក បែរជាពុលឯលោកហ៊ុន សែនព្រមទាំ
ងគ្រួសារ នឹងបក្សពួកទៅវិញ។ ទាំងអស់គ្នាវង្វេង
វង្វាន់ងីងើលែងដឹងខ្យល់អីទាំងអស់។ ម្តងថានៅ
ស្រុកខ្មែរមានយួនប៉ុននេះ ម្តងថាមានប៉ុននោះ។
ម្តងលោកហ៊ុន សែនខ្លូនឯងបានប្រកាសថា « បើ
និយាយត្រង់ទៅត្រង់មក វាមានអា១០ម៉ឺននាក់នៅ
ពីលើក្បាលខ្ញុំ ខ្ញុំជាកញ្ជះយួន...»។ នេះលោកច
ង់និយាយអំពីទ័ពយួនដែលនៅពីលើក្បាលគាត់
ត្រួតត្រាគាត់ជាប្រចាំ មិនរាប់យួនដែលហូរចូលដូច
ទឹកបាក់ទ្រនប់ជាជនស៊ីវីលមករស់នៅពេញស្រុក
ខ្មែរទៅហើយនោះផងទេ។ ឥឡូវលោកថ្លែងថាយួ
ននៅស្រុកខ្មែរមានប្រហែល៨ម៉ឺននាក់តែប៉ុននោះ
។ ស្វាព្រៃឫស្សីនៅឯស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
ក៏វាមិនអាចជឿបានដែរ កុំថាដល់ទៅស្វាវត្តភ្នំ។
លោកហ៊ុន សែនមិនចេះរាប់ ឬមួយអា១០ម៉ឺននាក់
នៅពីលើក្បាលយូរពេកទៅលែងដឹងថានរណាខ្មែរ
នរណាយួនទៅហើយ ឬមួយក៏ពួកវាបានទទួល
សញ្ជាតិខ្មែរអស់ទៅហើយ។​ ល្បែងថ្ពិនភ្នែករបស់
ដែកជោរពិតជាពូកែមែន
ស៊ី អេងគ្រុយ








Anonymous said...

It's possible that hun sen doesn't know that there are many illegal viets in Cambodia not beause he's blind but his body guard unit which compromised of some Viet would not allow any Viets to be seen by hun sen.

In Khmer rouge, they would evacuate sicks and malnutrition who worked close to the freeway when high ranking or foreign delegates drove by.


Baay Kdaing

Anonymous said...

7 = គ្រាប់អំពិលសំផឹងយួន

Anonymous said...

THE KHMER KING IS THE STUPID KING IS SIHANOUCK FAMILY.ONLY ONCE THING THAT HE OVERTHROW THE FRENCH OUT FROM CAMBODIA OTHER THEN THAT HE IS STUPID.HE DID NOT GO TO POLITICAL SCHOOL HE GO TO PLAYBOY SCHOOL.

Anonymous said...

Thank You for some VIETNAM WEARING CAMBODIA CAP.

Anonymous said...

អង្គការជានរណា?របស់អ្នកស្រី គឹម ធីអ៊ូយ(ហៅយាយ ទៀង)៖

http://api.ning.com/files/Mli5pM7T5XOt6fegybHvX6sSPSN17MWzsi5yVewA6...
_


​ ​ ​ សេចក្ដីផ្ដើម

គួរអោយចំឡែកណាស់

ប្រទេសខ្មែរកំពុងតែបានសេចក្ដីសុខក្សេមក្សាន្ត ស្រាប់តែមានព្រឹត្តិការណ៍ដ៏មហាចង្រៃ

មួយផ្ទុះឡើង។នៅថ្ងៃ១៧មេសា១៩៧៥,ប្រទេសខ្មែរក្លាយជាលានមរណៈភ្លាម។ខ្មែរមួយ

ក្រុមក្លាយជាឃាតករលើសាសន៍ខ្លួនយ៉ាងព្រៃផ្សៃ។ប៉ុន្តែមេបញ្ជាការគឺ«អង្គការអនាមិក»

មិនមែនសម្ដេចស៊ីហនុ មិនមែនខៀវ សំផន...គួរអោយចម្លែកណាស់!គូបដិបក្ខប្រឆំាងគ្នា

ក្នុងកំឡុង៥ឆ្នំា១ខែត្រូវចាញ់ទំាងអស់គ្នា។មើលចុះ ...លោកលន់ ណុលសុំចាញ់ ស្ម័គ្រចិត្ត

ដើរចាកចោលស្រុក,សម្ដេចស៊ីហនុបែរជាជាប់ឃុំឃាំងទៅវិញ,រីឯខៀវ សំផន...គ្មានឮឈ្មោះ។

សំណួរ៖តើនរណាជាអ្នកឈ្នះ?

ចម្លើយ៖គឺក្រុមសំងាត់ជាអ្នកឈ្នះ...រួចវាលួចបន្លំប្រើឈ្មោះ«អង្គការ»។

ជាដំបូងអង្គការចាត់សំលាប់ជាបន្ទាន់នូវបញ្ញវន្ត ព្រះសង្ឃ រួចវាលើកបន្តុកចោរសិន។

កាលណោះ អង្គការគ្រប់គ្រងប្រទេសខ្មែរប្រើរបបចោរ គឺយើងឃើញចោរក្ដាប់អណាច

យ៉ាងពេញលេញ ប៉ុន្តែវាប្រើយីហោខ្មែរក្រហម។ខ្មែរក្រហមធុននេះដើរប្លន់បាញ់

សម្លាប់ខ្មែរដោយសេរី។វាកែទម្រង់ពាក្យប្លន់ ជាពាក្យស្នើ។ប៉ុន្តែពាក្យស្នើនេះសាហាវ

យង់ឃ្នងជាងពាក្យប្លន់ទៅទៀត។ព្រោះរដ្ឋធម្មនុញ្ញរបស់អង្គការការពារចោរដើរស្នើ...

បើម្ចាស់់ទ្រព្យមិនព្រមអោយចោរ គឺមិនព្រមអោយខ្មែរក្រហមធុននោះ វាសំលាប់ចោល

ដោយសេរី រួចវាចោទថាក្បត់អង្គការ។អង្គការដេញប្រជាពលរដ្ឋខ្មែរមួយនគរ អោយ

ចាកចេញពីទីលំនៅ ត្រូវចោលទ្រព្យសម្បត្តិយ៉ាងច្រើនឥតគណនា។អង្គការច្ឆៃរដ្ឋធានី

ភ្នំពេញនិងទីក្រុងទំាងឡាយអោយទៅជាទីក្រុងខ្មោច។ពេលនោះអង្គការបែរបញ្ចូលចិន

បញ្ចូលយួនមកកាន់កាប់ប្រទេសខ្មែរ,ប្រមូលទ្រព្យសម្បត្តិរបស់ខ្មែរ,ប្លន់ដឹកនំាចេញទៅ

ដោយសេរី,សេសសល់បន្តិចបន្តួច អង្គការបញ្ជាអោយបំផ្លាញចោល។(ត)

អង្គការធ្វើទារុណកម្មដល់រាស្រ្តខ្មែរគ្រប់បែបយ៉ាងគឺធ្វើដូចម្ដេចក៏ដោយអោយតែដល់

ស្លាប់ រួចវាចាត់ក្រុមឃាតករអាថ៌កំបំាងអោយចេញមកសម្លាប់ខ្មែរជាដំណាក់ៗ។

មើលចុះ...បងប្អូនខ្មែរដែលមិនទាន់ដល់វេនស្លាប់ កំពុងអូសនង័្គល រនាស់ហាលក្ដៅ
ហាលភ្លៀងស្ទើរឆ្កួតវង្វេង ឈប់ចេះនិយាយ ឈប់ចេះសើច ឈប់ចេះយំ...ស្រាប់តែឮ

អង្គការបញ្ជាអោយដកអាវុធពិក្រុមខ្មែរក្រហមអតីតចោរអស់រលីង។ហើយស្រាប់តែ

ថ្ងៃទី២០តុលា១៩៧៨ ម៉ោងប្រហែលប្រាំបីយប់ មានក្រុមឃាតករអាថ៌កំបំាង ចូលមកវាយ

សំលាប់ក្រុមខ្មែរក្រហមអតីតចោរទំាងនោះអោយស្លាប់អស់រលីង។ស្រាប់តែឮថា៖មានក្រុម

អាថ៌កំបាំងចេញមកព័ទ្ធបាញ់ខ្មែរក្រហមនិន្នាការខ្មែរ ឃើញតែខ្មោចដេកស្លាប់ពាសពេញព្រៃ។

ស្រាប់តែឮថា៖អង្គការបញ្ជាអោយចាប់កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដែលមាននិន្នាការខ្មែរ

ដូចជាលោកខែក ប៉ែន ហៅមិត្តស៊ូនិងប្រពន្ធ,លោកដាហួនហៅមិត្តវ៉ាញ,លោកហូនឹមនិងប្រពន្ធ,

លោកពេញ ធួកហៅវ៉ន វ៉េតនិងប្រពន្ធ,កែវ មាស ,កុយធួន ជាដើមនំាទៅបញ្ចូលគុកទួលស្លែង

ធ្វើទារុណកម្មជាច្រើនខែ រួចសម្លាប់ចោលនៅទីនោះអស់ទៅ។

លុះសម្លាប់ខ្មែរក្រហមនិន្នាការខ្មែរជិតអស់ អ្នកនៅសល់បន្តិចបន្តួចក៏រត់រប៉ាត់រប៉ាយអស់។

ពេលនោះអង្គការចាត់់តែងតំាងអតីតខ្មែរវៀតមិញក្រុមទី២អោយសម្លាប់បំបាត់ពូជខ្មែរតទៅទៀត។

វាប្រើយីហោខ្មែរក្រហមដដែលគឺ«ក្រុមខ្មែរក្រហមនីរតី»។

នៅចុងខែធ្នូ១៩៧៨ ស្រាប់តែឮថាអង្គការបញ្ជូន «យោធាស្រលាញ់សម្ដេចឪ»ចំនួន៤ម៉ឺននាក់

អោយចូលចំអន្ទាក់ខ្សែត្រៀមបូដូយ(ទាហានយួន)។បូដូយបាញ់សម្លាប់ខ្ទិចអស់។ល។

និង។ល។

ដូច្នេះចុងខែធ្នូឆ្នំា១៩៧៨ ប្រទេសកម្ពុជាចំហធ្លុង...ខ្មោចយោធាកៀរកប់មិនទាន់ស្រេចបាច់

ផង...នៅថ្ងៃទី២៥ធ្នូ១៩៧៨ជាថ្ងៃបុណ្យណូអែល...យួនហាណូយបញ្ជាអោយបូដូយចេញពីព្រៃ

ចូលមកលុកលុយរាតត្បាតពាសពេញទីក្រុងខ្មែរ។

ភារកិច្ចដំបូង វាបើកបរឡានដើរប្រមូលខ្មែរក្រហមដែលមាននិន្នាការយួនដែលជាអតីតខ្មែរវៀតមិញ

នំាយកមកបំពាក់បុណ្យសក្ដិឡើងវិញ។

Anonymous said...

3:48 AM. AH chkae Youn. It wasnt Sihamonuk that signed the land treaty from 1979 to 2013.

Are you going to blame Sihanouk for signign those land treaties? Ah chkae.

Anonymous said...

Hun Sen
Combien y a t-il de Yuons dans le Pays Khmer ?

Anonymous said...

ស៊ី អេងគ្រុយ អើយ​​​! ស៊ី អេងគ្រុយ! យូរណាស់
ហើយ(៣០ឆ្នាំជាង) លោកមិនដឹងទេឬ ?
អា ហ៊ុន សែន វា កក្តាន់ ឲ្ស យួន ណា!!
ហាស!​​​ ហា!!!!

Anonymous said...

PLEASE ALL CAMBODIAN PEOPLE STOP BELIEVE THIS IDIOT HUN SEN. HE HAS BEEN A LIAR AND KHMER MURDERER FOR 30 YEARS. IF KHMER PEOPLE CONTINUE TO VOTE FOR THIS GUY AGAIN, THEY WILL LOST EVERYTHING. IT' A POINT OF NO RETURN.

Anonymous said...

VC, Chinese and CPP traitor crooks continue to control srok khmers until we are doomed. Soon, Hun Sen will yell out, ah 'crocodile' just like all of our predecessors did. They are very good at lying, decieving and manipulating. Now they are trying to make Hun Sen turn against his own people just like they did before and they will continue to do it again and again. They are evils of the Southeast Asia. The world will be at peace if both VC and Chinese crooks are out of their existence, because they are full of shit. They don't have social democracy at all. They are dictators! I suggest every nation should join together to eliminate those two nations out of their existence for good or else, the world will not be at peace.

Anonymous said...

អង្គការជានរណា?

-អង្គការជា អាខ្មែរតែមួយ 7CNRP + 4CPP