ដោយ ញឹម សុខន
ថ្ងៃសៅរ៍ ទី29 មិថុនា ឆ្នាំ2013 ម៉ោង11:28 VOD
ក្រុមប្រឹក្សា
ឃ្លាំមើលកម្ពុជាលោករ៉ុង ឈុន នៅថ្ងៃសៅរនេះ បាន ថ្កោលទោស
រាជរដ្ឋាភិបាល ថាបានរំលោភច្បាប់
និងរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរ រឿងចាត់វិធានការណ៍
បិទការផ្សាយកម្មវិធីព័ត៌មានវិទ្យុអន្តរជាតិ
ដែលជួយម៉ោងផ្សាយនៅកម្ពុជា ។
តាមសេចក្តីថ្លៃងការរបស់លោក រ៉ុង ឈុន ចុះថ្ងៃទី២៩ខែមិថុនានេះ
បានហៅវិធានការរបស់ក្រសួងព័ត៌មានហាមវិទ្យុក្នុងស្រុកផ្អាកជួយម៉ោង
ផ្សាយបន្តពីវិទ្យុអន្តរជាតិផ្សាយជាខេមរៈភាសា ដោយចាត់ទុក
វិធានការណ៍នោះថា ជាការរំលោភច្បាប់ និង
រំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរ។
លោក រ៉ុង ឈុន
យល់ឃើញថាវិធានការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋបាត់បង់សិទ្ធិសេរីភាព
បញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានពិត
និងនាំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាល
ទី៥ នាពេលខាងមុខនេះ
និងជះឥទ្ធិពលអាក្រក់ដល់ដំណើរការបោះឆ្នោតអាណត្តិទី៥នេះធ្វើឲ្យគ្មាន
លក្ខលៈប្រជាធិបតេយ្យ សេរី និងយុត្តិធម៌។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជាពិចារណាឡើងវិញ ចំពោះវិធានការណ៍នេះ
និងជំរុញឲ្យគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់
មាត្រា៣១-៤១និងសេចក្តីថ្លែងការណ៍ជាសកលស្តីពី សិទ្ធិមនុស្ស
ដែលកម្ពុជាផ្តល់សច្ចាប័ន។
កាលពីថ្ងៃទី២៥ខែមិថុនាក្រសួងព័ត៌មាន
បានចេញសេក្តីណែនាំដល់វិទ្យុFM រដ្ឋ
និងឯកជនក្នុងស្រុកមួយចំនួនដែលជួលម៉ោងផ្សាយឲ្យវិទ្យុបរទេស
ត្រូវផ្អាកការជួលមួយរយៈ រហូតដំណើរការបោះឆ្នោតត្រូវបានបញ្ចប់
ដើម្បីធានាឲ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ស្របតាមច្បប់ស្តីពីការបោះឆ្នោតជ្រើសតំណាងតំណាងរាស្ត្រ
និងស្របតាមលិទ្ធិប្រជាធិបតេយ្យ ។
ក្រោយពីការជូនដំណឹងរបស់ក្រសួងព័ត៌មានវិទ្យុអន្តរជាតិពីរ
ផ្សាយជាភាសាខ្មែរផ្នែកកម្មវិធីព័ត៌មាន
ដូចជាវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិច
(VOA)និងវិទ្យុអាស៊ីសេរី(RFA)ជាដើម ត្រូវបានគេបិទកម្មវិធីផ្សាយ ។
3 comments:
បិទវិទ្យុ មើលInternet..OK..នៅមួយដែរតើ វីទ្យុតាព្រហ្ម FM 93.50,,
ដូចដែលខ្ញុំតែងតែនិយាយជារឿយៗ គ្មានទេលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ គ្មានទេវិរៈបុរសជាតិ
គំរូ គ្មានទេគំនិតក្នុងការបង្រួបបង្រួមសង្គមជាតិ ។ យើងត្រូវទទួលស្គាល់នូវអ្វីដែលជាកាពិតឬពុំពិត ពុំ
មែនដោយលាភសក្ការៈអំណាចបក្យពួកធ្វើជាមើលពុំឃើញពុំដឹងពុំឮដោយរុញស្ថានភាពឱយកាន់តែជ្រៅទៅៗ
នោះឡើយ។
យើងត្រូវធ្វើការពិចារណាឡើង បើទង្វើនេះជាកាពិត ឯណាទៅដែលហៅថាប្រជាធិបតេយ្យ?
ឯណាទៅដែលថាដើម្បីជាតិមាតុភូមិ ប្រជាពលរដ្ឋ?
នេះជាការបញ្ជាក់ច្បាស់ណាស់ថាជាការដណ្តើមអំណាចគ្នា ហែកហួគ្នាដោយមធ្យោបាយត្រជាក់
(ជាការចាប់ផ្តើមដោយយកប្រជាធិបតេយ្យរបៀបប្រជាភិថុត)ដល់ទីបញ្ចប់ទើបគេប្រើគ្រប់មធ្យោបាយទៅតាម
កម្លាំងសមត្តភាពនៃក្រុមឬបក្យនិមួយៗដោយយកជីវិតប្រជាពលរដ្ឋស្លូតត្រង់ទៅប្រឡែងលេងនិងល្បែងមហិច្ឆិតានេះ។
តើយើងដែលជាប្រជាពលរដ្ឋក្នុងឬក្រៅប្រទេសបណ្តោយឱយគេបន្តធ្វើការអូសទាញភូតភមិនចេះចប់
មិនចេះហើយតទៅទៀតឬមួយយ៉ាងណា?
ល្មមហើយ ល្មមឈប់លាពព៌ណឱយគ្នាទៅ ឈប់លើកតម្កើងបុគ្គលទៀតទៅ ព្រោះពេលនេះ
វេលានេះជារយៈពេលដែលយើងត្រូវស្តាប្រទេសជាតិមាតុភូមិយើង ជាពេលដែលយើងត្រូវចាប់ដៃគ្នាស្វែងរកអ្នក
ដែលមានសមត្តភាពដោយពុំរើសប្រកាន់និន្នាការនយោបាយឡើយ គ្រប់ផ្នែកគ្រប់ក្រសួងស្ថាប័នមិនថាប្រុសឬស្រី
ដូច្នេះយើងត្រូវតែភ្ញាក់រលឹកឡើង! ដឹងខ្លួនឡើង! ចាប់ដៃគ្នាឡើង! ជួយគ្នាឡើង!
ត្រូវបែងចែកឱយច្បាស់ អ្វីដែលជាប្រយោជន៍ជាតិ? និងអ្វីដែលជាប្រយោជន៍បុគ្គលនិងបក្យ?
ឃ្លាំង មឿង
ចុះវិទ្យុភាសាយួនក្នុងស្រុកយ៉ាងណាដែរ បិទឬអត់?
Post a Comment