skip to main |
skip to sidebar
CNRP in Siem Reap today, June 24
លោក គង់ គាំ អំពាវនាវ ឲ្យអ្នកម្ចាស់ឆ្នោត ចូលរួម សង្រ្គោះជាតិយើង ថ្លែងក្នុងពិធីជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅភូមិ ស្វាយអាណាត, ឃុំញរ, ស្រុកកំពង់រោទិ៍, ខេត្តស្វាយរៀង
លោក គង់ គាំ ឧត្តមទីប្រឹក្សា គណបក្សសង្រ្គោះជាតិ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងអស់ ចូលរួម សង្រ្គោះជាតិយើង តាមរយៈ ការបោះឆ្នោត ឲ្យគណបក្សសង្រ្គោះជាតិ ដែលមាន លេខរៀងទី៧ នៅថ្ងៃ ទី២៨ ខែកក្កដា ខាងមុខ, ដែលការបោះឆ្នោតនេះ គឺ ដើម្បី លើកស្ទួយ ជីវភាពរស់នៅ របស់ អ្នកម្ចាស់ឆ្នោត និងដើម្បី សង្រ្គោះប្រទេសយើង ឲ្យរួចផុត ពីការរំលោភ បូរណភាពទឹកដី ពីប្រទេស ជិតខាង។ សូម បញ្ជាក់ថា, កាលពីថ្ងៃទី២៣ ខែមិថុនានេះ, គណបក្សសង្រ្គោះជាតិ ខេត្តស្វាយរៀង បានរៀបចំ វេទិកាសាធារណៈ ពេលព្រឹក នៅភូមិ ស្វាយអាណាត ឃុំញរ, និងពេលរសៀល នៅភូមិ ត្រពាំងថ្នា ឃុំរាជមន្ទីរ, ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលពិធីនេះ ត្រូវ បានអញ្ជើញ ចូលរួម ដោយលោក គង់ គាំ ឧត្តមទីប្រឹក្សា គណបក្សសង្គ្រោះជាតិ, លោក សេង ម៉ារ៉ាឌី, លោក ញ៉យ ចំរើន, លោក រៀល ខេមរិន្ទ្រ, លោក គង់ សភា, រួមជាមួយ ថ្នាក់ដឹកនាំ ខេត្តមួយចំនួន ផ្សេងទៀត។
1 comment:
គួរកត់សំគាល់៖
ក្រុមCNRPនៅលើបដាឬលើក្បាលសរសេរថា៖
( សមាជប្រជាជនកម្ពុជា ?)
* ពួក CNRP នេះនៅតែជាអាយ៉ង
ក្រោមអាយ៉ង CPP ដដែល។
@ សព្វថ្ងៃ សំរាប់ក្រុមកុម្មុយនីស្តយួនCPP,
ប្រជាជន = ជនកុម្មុយនីស្ត(យួន)
កម្ពុជា = សំរាប់របបកុម្មុយនីស្ត(យួន)
-ប្រជាធិបតេយ្យកុម្មុយនីស្ត(យួន) ឬ
.ប្រជាធិបតេយ្យក្លែងបន្លំ ឬ
.របបចោរធិបតេយ្យ!
________________________________
@ សំរាប់ ខ្មែរមិនកុម្មុយនីស្ត៖
-ពលរដ្ឋខ្មែរ ឬ ប្រជាពលរដ្ឋខ្មែរ
-ប្រទេសខ្មែរ
-ប្រជាធិបតេយ្យសេរី ពិតប្រាកដ...........
Post a Comment