Reading MARK
ដំណឹងល្អ រៀបរៀងដោយ លោកម៉ាកុស
Background Notes
Background Notes
Sermons of Dr. Rob Norris by chapter
| 1 | 1 | 1 | 1 | 2 | 2 | 3 | 3 | 4 | 4 | 5 | 6 | 6 | 6 | 6 | 7 | 7 | 8 | 8 | 9 | 9 | 9 | 10 | 10 | 11 | 12 | 13 | 13 | 14 | 14 | 14 | 14 | 15 | 15 | 16 |
ព្រះយេស៊ូ
យាងចូល ក្រុងយេរូសាឡឹម
ព្រះយេស៊ូ យាងមក
ជាមួយសិស្ស ជិតដល់ ក្រុងយេរូសាឡឹម ហើយ។ លុះ មកដល់ ជិតភូមិ បេតផាសេ និងភូមិ បេថានី
ដែលនៅ ចង្កេះភ្នំ ដើមអូលីវ, ព្រះអង្គ ចាត់សិស្ស ពីរ រូប ឲ្យទៅមុន,
ដោយមាន ព្រះបន្ទូល ថា៖
«ចូរ ទៅភូមិ នៅមុខ អ្នករាល់គ្នា។
ពេលទៅដល់ភ្លាម អ្នក នឹងឃើញ កូនលាមួយ
ដែលគេ ចងទុក, ពុំ ទាន់ដែលមាន នរណា ជិះនៅឡើយទេ។ ចូរ ស្រាយវា ដឹកមក។ ប្រសិនបើ មានគេ សួរថា,
“ហេតុអ្វី បានជាអ្នក ស្រាយវា?” ចូរ ឆ្លើយ
ប្រាប់គេ ថា, “ព្រះអម្ចាស់ ត្រូវការវា, តែ ព្រះអង្គ នឹងឲ្យគេ ដឹកមក វិញភ្លាម ជាមិនខាន។”»
«ជយោ! ហូហ្សាណា!»
«សូម
ព្រះជាម្ចាស់ ប្រទានពរ ដល់ព្រះអង្គ ដែលយាងមក ក្នុងព្រះនាម ព្រះអម្ចាស់!»
«សូម
ព្រះជាម្ចាស់ ប្រទានពរ ដល់ព្រះរាជ្យ ដែលកំពុងតែ មកដល់, គឺ ព្រះរាជ្យ របស់ ព្រះបាទដាវីឌ, ជាបិតា របស់យើង!»
«ហូហ្សាណា! ព្រះជាម្ចាស់ នៅស្ថាន ដ៏ខ្ពង់ខ្ពស់ បំផុត!»
កាលព្រះយេស៊ូ ទៅដល់ក្រុង
យេរូសាឡឹម,
ទ្រង់ ក៏យាងចូល ក្នុងព្រះវិហារ។ ក្រោយពីបាន
ទតមើល សព្វគ្រប់ អស់ហើយ, ព្រះអង្គ យាងទៅ ភូមិបេថានី
ជាមួយសិស្ស ទាំងដប់ពីរ រូប, ដ្បិត ល្ងាចណាស់ហើយ។
ដើមឧទុម្ពរ
ត្រូវបណ្ដាសា
នៅថ្ងៃបន្ទាប់
ព្រះអង្គ យាងចេញ ពីភូមិ បេថានី, ពេលនោះ
ព្រះអង្គ ឃ្លាន។ ព្រះអង្គ ទតឃើញ ឧទុម្ពរ មួយដើម
ពីចម្ងាយ មានស្លឹកខៀវខ្ចី។ ទ្រង់ ក៏យាង
តម្រង់ទៅ, ក្រែងលោ មានផ្លែ។ ពេលព្រះអង្គ យាងទៅជិត, ទ្រង់ ទតឃើញ
មានតែ ស្លឹកប៉ុណ្ណោះ, ដ្បិត ពុំ ទាន់ដល់រដូវ ឧទុម្ពរផ្លែ
នៅឡើយទេ។ ព្រះយេស៊ូ
មានព្រះបន្ទូល ទៅកាន់ ដើមឧទុម្ពរ នោះថា៖ «ចាប់ពីពេលនេះ តទៅ, គ្មាននរណា បរិភោគផ្លែ របស់ឯង ទៀតឡើយ។» ពួកសិស្ស បានឮ ព្រះបន្ទូល របស់ព្រះអង្គ។
ព្រះយេស៊ូ
ដេញអ្នក លក់ដូរ ចេញពី ព្រះវិហារ
ព្រះយេស៊ូ យាងមកដល់
ក្រុង យេរូសាឡឹម ជាមួយ ពួកសិស្ស។ ព្រះអង្គ យាងចូល ក្នុងព្រះវិហារ, ហើយ
ដេញអ្នក លក់ដូរ ចេញ។ ព្រះអង្គ ផ្ដួលតុ
ពួកអ្នក ប្ដូរប្រាក់, ផ្ដួលកៅអី របស់ អ្នកលក់ព្រាប។ ព្រះអង្គ មិនឲ្យ នរណា លីសែង
អីវ៉ាន់ កាត់ទីធ្លា ព្រះវិហារឡើយ។
ព្រះអង្គ មានព្រះបន្ទូល ប្រៀនប្រដៅគេ ថា៖ «ក្នុងគម្ពីរ មានចែង ថា៖
“ដំណាក់ របស់យើង ត្រូវ ធ្វើ ជាដំណាក់
សម្រាប់
ឲ្យជាតិសាសន៍ ទាំងឡាយ អធិស្ឋាន,
តែ អ្នករាល់គ្នា
យកធ្វើជា “សំបុកចោរ ទៅវិញ។”»
កាលពួក នាយក បូជាចារ្យ
និងពួក អាចារ្យ ដឹងរឿងនេះ, គេ នាំគ្នា រកមធ្យោបាយ ធ្វើគុត ព្រះយេស៊ូ។ ប៉ុន្តែ គេ ខ្លាចព្រះអង្គ, ដ្បិត បណ្ដាជន ទាំងមូល ចាប់អារម្មណ៍ នឹង
សេចក្ដី ដែលព្រះអង្គ
បង្រៀនណាស់។
លុះ ដល់ល្ងាច
ព្រះយេស៊ូ យាងចាកចេញ ពីទីក្រុង ជាមួយ ពួកសិស្ស។
ដើម
ឧទុម្ពរ ងាប់
ព្រឹកឡើង ពេលធ្វើ
ដំណើរ តាមផ្លូវនោះ, ពួកសិស្ស ឃើញដើមឧទុម្ពរ ក្រៀមស្វិត រហូត ដល់ឫស។ លោកពេត្រុស នឹកឃើញ ព្រះបន្ទូល
របស់ ព្រះយេស៊ូ ក៏ទូល ព្រះអង្គ ថា៖ «ព្រះគ្រូ, សូមមើល! ដើមឧទុម្ពរ ដែលព្រះគ្រូ
បានដាក់ បណ្ដាសានោះ ក្រៀមស្វិត ទៅហើយ!»
ព្រះយេស៊ូ មានព្រះបន្ទូល
ទៅកាន់ ពួកសិស្ស ថា៖ «ចូរ មានជំនឿ លើព្រះ ជាម្ចាស់ចុះ។ ខ្ញុំ សូមប្រាប់ ឲ្យអ្នករាល់គ្នា
ដឹងច្បាស់ ថា, បើ អ្នកណាម្នាក់ និយាយ ទៅកាន់ ភ្នំនេះ
ថា, “ចូរ ចេញ ពីទីនេះ ធ្លាក់ក្នុង សមុទ្រទៅ!”
ហើយ បើ អ្នកនោះ ជឿជាក់ ក្នុងចិត្ត ដោយឥតសង្ស័យ ថាពាក្យ របស់ខ្លួន
នឹងបានសំរេច, នោះ ព្រះជាម្ចាស់ នឹងប្រទាន ឲ្យបានសំរេច
តាមពាក្យគេមែន។ ហេតុនេះហើយ
បានជា ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា ថា, អ្វី ក៏ដោយ
ឲ្យតែ អ្នករាល់គ្នា អធិស្ឋានសុំ, ចូរ ជឿថា, អ្នករាល់គ្នា បានទទួលហើយ។ នោះ
ព្រះជាម្ចាស់ នឹងប្រទានឲ្យ អ្នករាល់គ្នា ជាពុំខាន។ ម្យ៉ាងទៀត ពេលឈរ អធិស្ឋាន, បើ អ្នករាល់គ្នា មានទំនាស់អ្វី នឹងនរណាម្នាក់, ចូរ អត់ទោស ឲ្យគេទៅ, ដើម្បី ព្រះបិតា របស់ អ្នករាល់គ្នា
ដែលគង់នៅ ស្ថានបរមសុខ អត់ទោស ឲ្យអ្នករាល់គ្នា។ ប៉ុន្តែ ប្រសិនបើ អ្នករាល់គ្នា
មិនអត់ទោស ឲ្យគេទេ, ព្រះបិតា របស់ អ្នករាល់គ្នា
ដែលគង់នៅ ស្ថានបរមសុខ ក៏មិនអត់ទោស ឲ្យអ្នករាល់គ្នាដែរ។»
អំណាច
របស់ ព្រះយេស៊ូ
ព្រះយេស៊ូ យាងចូល
ទៅក្រុង យេរូសាឡឹម ជាមួយ ពួកសិស្ស ម្ដងទៀត។ កាលព្រះអង្គ កំពុងតែ យាងចុះ យាងឡើង ក្នុងព្រះវិហារ, ពួកនាយក
បូជាចារ្យ និងពួក អាចារ្យ នាំគ្នា មកជួប ព្រះអង្គ។ គេ ទូលសួរ ព្រះអង្គ ថា៖ «តើ លោក ធ្វើការទាំងនេះ ដោយអាង អំណាចអ្វី? តើ នរណា ប្រគល់អំណាច ឲ្យលោក
ធ្វើការ ទាំងនេះ?»
ព្រះយេស៊ូ មានព្រះបន្ទូល
តបថា៖ «ខ្ញុំ សូមសួរ អស់លោក នូវសំណួរមួយ, បើ អស់លោក
ឆ្លើយមកខ្ញុំ, ខ្ញុំ នឹងប្រាប់ អស់លោកវិញ ថា,
ខ្ញុំ ធ្វើការ ទាំងនេះ ដោយអាង លើអំណាចអ្វី។ សូម ឆ្លើយប្រាប់ខ្ញុំ មើល៍—តើ នរណា
ចាត់លោកយ៉ូហាន ឲ្យមកធ្វើ ពិធីជ្រមុជទឹក? ព្រះជាម្ចាស់ ឬមនុស្ស?»
គេ ពិគ្រោះគ្នា
ថា៖ «បើ
យើងឆ្លើយ ថា, “ព្រះជាម្ចាស់ ចាត់លោកយ៉ូហាន
ឲ្យមក,” គាត់ មុខជាសួរយើង ថា, “ហេតុអ្វី បានជា អ្នករាល់គ្នា មិនជឿ លោកយ៉ូហាន?” ផ្ទុយទៅវិញ, បើ យើង ឆ្លើយថា, “មនុស្ស ចាត់លោក ឲ្យមក”…។» (ពួកគេ
ខ្លាចប្រជាជន, ព្រោះ មនុស្ស គ្រប់ៗគ្នា ចាត់ទុក លោកយ៉ូហាន
ជាព្យាការី ពិតប្រាកដមែន។)
ដូច្នេះ គេ ឆ្លើយទៅ
ព្រះយេស៊ូ ថា៖ «យើង មិនដឹងទេ។»
ព្រះយេស៊ូ មានព្រះបន្ទូល
ទៅគេវិញ ថា៖ «រីឯ ខ្ញុំវិញ, ខ្ញុំ
ក៏មិនប្រាប់ អស់លោក ថា, ខ្ញុំ ធ្វើការ ទាំងនេះ ដោយអាង
លើអំណាច អ្វីដែរ។»
Jesus Comes to Jerusalem as King
11 As they approached Jerusalem and came to Bethphage and Bethany at the Mount of Olives, Jesus sent two of his disciples, 2 saying to them, “Go to the village ahead of you, and just as you enter it, you will find a colt tied there, which no one has ever ridden. Untie it and bring it here. 3 If anyone asks you, ‘Why are you doing this?’ say, ‘The Lord needs it and will send it back here shortly.’”
“Hosanna![a]”
“Blessed is he who comes in the name of the Lord!”[b]
10 “Blessed is the coming kingdom of our father David!”
“Hosanna in the highest heaven!”
11 Jesus
entered Jerusalem and went into the temple courts. He looked around at
everything, but since it was already late, he went out to Bethany with
the Twelve.
Jesus Curses a Fig Tree and Clears the Temple Courts
12 The next day as they were leaving Bethany, Jesus was hungry. 13 Seeing in the distance a fig tree in leaf, he went to find out if it had any fruit. When he reached it, he found nothing but leaves, because it was not the season for figs. 14 Then he said to the tree, “May no one ever eat fruit from you again.” And his disciples heard him say it.15 On reaching Jerusalem, Jesus entered the temple courts and began driving out those who were buying and selling there. He overturned the tables of the money changers and the benches of those selling doves, 16 and would not allow anyone to carry merchandise through the temple courts. 17 And as he taught them, he said, “Is it not written: ‘My house will be called a house of prayer for all nations’[c]? But you have made it ‘a den of robbers.’[d]”
18 The chief priests and the teachers of the law heard this and began looking for a way to kill him, for they feared him, because the whole crowd was amazed at his teaching.
19 When evening came, Jesus and his disciples[e] went out of the city.
20 In the morning, as they went along, they saw the fig tree withered from the roots. 21 Peter remembered and said to Jesus, “Rabbi, look! The fig tree you cursed has withered!”
22 “Have faith in God,” Jesus answered. 23 “Truly[f] I tell you, if anyone says to this mountain, ‘Go, throw yourself into the sea,’ and does not doubt in their heart but believes that what they say will happen, it will be done for them. 24 Therefore I tell you, whatever you ask for in prayer, believe that you have received it, and it will be yours. 25 And when you stand praying, if you hold anything against anyone, forgive them, so that your Father in heaven may forgive you your sins.” [26] [g]
The Authority of Jesus Questioned
27 They arrived again in Jerusalem, and while Jesus was walking in the temple courts, the chief priests, the teachers of the law and the elders came to him. 28 “By what authority are you doing these things?” they asked. “And who gave you authority to do this?”29 Jesus replied, “I will ask you one question. Answer me, and I will tell you by what authority I am doing these things. 30 John’s baptism—was it from heaven, or of human origin? Tell me!”
31 They discussed it among themselves and said, “If we say, ‘From heaven,’ he will ask, ‘Then why didn’t you believe him?’ 32 But if we say, ‘Of human origin’ …” (They feared the people, for everyone held that John really was a prophet.)
33 So they answered Jesus, “We don’t know.”
Jesus said, “Neither will I tell you by what authority I am doing these things.”
Footnotes:
- Mark 11:9 A Hebrew expression meaning “Save!” which became an exclamation of praise; also in verse 10
- Mark 11:9 Psalm 118:25,26
- Mark 11:17 Isaiah 56:7
- Mark 11:17 Jer. 7:11
- Mark 11:19 Some early manuscripts came, Jesus
- Mark 11:23 Some early manuscripts “If you have faith in God,” Jesus answered, 23 “truly
- Mark 11:26 Some manuscripts include here words similar to Matt. 6:15.
3 comments:
Is this an act of God or an act of Theary Seng ?
ព្រះយេស៊ូ យាងមក ជាមួយសិស្ស ជិតដល់ ក្រុងយេរូសាឡឹម ហើយ។ លុះ មកដល់ ជិតភូមិ បេតផាសេ និងភូមិ បេថានី ដែលនៅ ចង្កេះភ្នំ ដើមអូលីវ, ព្រះអង្គ ចាត់សិស្សខ្ទើយ ពីរ រូប ឲ្យទៅមុន, ប៉ុន្តែសិស្សខ្ទើយទាំងពីរបែរជាកក្តាន់គ្នាធ្វើមិនដឹងទៅវិញ។
ព្រះយេស៊ូ យាងចេញ ពីទីនោះ ឆ្ពោះទៅ ស្រុកយូដា និងត្រើយខាង នាយ ទន្លេយ័រដាន ស្រាប់តែព្រះអង្គទតឃើញសិស្សខ្ទើយមួយក្រុមកំពុងកក្តាន់គ្នាទៅវិញទៅមកយ៉ាងស្វាហាប់។
Post a Comment