Wednesday, July 10, 2013

លោក ផៃ ស៊ីផា​ន​៖​ លោក សម រង្ស៊ី ​គួរ​ដាក់​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​មុន​ពេល​ចូល​ស្រុក​

សម្រាប់​អ្នកវិភាគ​នយោបាយ លោក សុខ ទូច មានប្រសាសន៍ថា លោក សម រង្ស៊ី គួរតែ​សរសេរ​លិខិត​សុំ​ព្រះរាជទាន​ទោស​ ពី​ព្រះមហាក្សត្រ​ផ្ទាល់ ហើយ​ប្រសិនបើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ​សរសេរ​លិខិត​សុំ​អនុញ្ញាតពី​លោកនាយក​រដ្ឋមន្ត្រី នោះ​ហាក់បីដូចជា​ប្រទេស​មួយ​គ្មាន​នីតិរដ្ឋ​ ៖


​មន្ត្រីជាន់ខ្ពស់​របស់​រា​ជ​រដ្ឋាភិបាល ពន្លយ​ពាក្យ​ឲ្យ​លោក សម រង្ស៊ី សរសេរ​លិខិត​ស្នើ​លោកនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន មុន​នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ មុន​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​២៨​ ខែកក្កដា ​ឆ្នាំ​២០១៣​នេះ​។​
អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន បាន​ថ្លែង​នៅ​ចុងបញ្ចប់​ នៃ​វេទិកា​តុមូល​របស់​វិទ្យុ​អាស៊ីសេរី នៅ​រាត្រី​ថ្ងៃ​អង្គារ ទី០៩​ ខែកក្កដា​នេះ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី គួរតែ​សរសេរ​លិខិត​មួយ​ច្បាប់​ដាក់​ជូន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ ដែល​ជា​មធ្យោបាយ​ល្អ​ក្នុង​ការវិល​ចូល​ស្រុក​វិញ​។​
​ការលើកឡើង​របស់​លោក ផៃ ស៊ីផា​ន ហាក់​ផ្ទុយគ្នា នឹង​ការអះអាង​របស់​អ្នកនាំពាក្យ ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ​គៀត ច័ន្ទ​ថា​រិទ្ធ ដែល​បានប្រកាសថា​នគរបាល​នឹង​អនុវត្ត​ដីកា ចាប់ខ្លួនលោក សម រង្ស៊ី ភ្លាម ប្រសិន​បើ​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ ​វិល​ត្រ​ទ្ប​ប់​ចូល​ប្រទេស​វិញ​។​
សម្រាប់​អ្នកវិភាគ​នយោបាយ លោក សុខ ទូច មានប្រសាសន៍ថា លោក សម រង្ស៊ី គួរតែ​សរសេរ​លិខិត​សុំ​ព្រះរាជទាន​ទោស​ ពី​ព្រះមហាក្សត្រ​ផ្ទាល់ ហើយ​ប្រសិនបើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ​សរសេរ​លិខិត​សុំ​អនុញ្ញាតពី​លោកនាយក​រដ្ឋមន្ត្រី នោះ​ហាក់បីដូចជា​ប្រទេស​មួយ​គ្មាន​នីតិរដ្ឋ​ ៖
​ដោយឡែក អ្នកវិភាគ​ឯករាជ្យ លោក ឡៅ ម៉ុងហៃ ជំរុញ​ឲ្យលោក សម រង្ស៊ី​ សរសេរ​លិខិត​ដាក់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផ្ទាល់ដើម្បី​ឲ្យ​លោក​ជួយ​ទួល​ ស្នើសុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ ​៖
​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​កម្ពុជា កាត់ទោស​កំបាំង​មុខ​ដាក់ពន្ធនាគារ​១២​ឆ្នាំ ពី​បទ​ក្លែងបន្លំ​អក្សរ​ក្នុង ឯកសារ​សាធារណៈ​ ការផ្សាយ​ព័ត៌មាន​មិន​ពិត ការដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង និង​បរិហារកេរ្តិ៍​លោក ហោ ណាំហុង ថា​ជា​អតីត​មេ​គុក​បឹងត្របែក ​ក្នុង​របប​ខ្មែរក្រហម​។ ប៉ុន្តែ​បន្ទាប់ពី​ការ​និរទេស​ខ្លួន​ប្រមាណ​៤​ឆ្នាំ កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា លោក សម រង្ស៊ី បានបញ្ជាក់​ថា លោក​នឹង​មក​កម្ពុជា​វិញ​ នៅ​មុន​ថ្ងៃ​បោះឆ្នោត ​ទី​២៨ ​ខែកក្កដា ​ឆ្នាំ​២០១៣​នេះ ទោះ​ជា​រដ្ឋាភិបាល​ចាប់ខ្លួន​លោក​ក៏​ដោយ​៕

3 comments:

Anonymous said...


លោកប្រធានជាទីគោរព!
លោកគួរសរសេរសំបុត្រថ្វាយព្រះមហាក្សត្រ តែកុំសំលើកលែងទោសពី ហ៊ុន សែនឲ្យសោះ។

ការលើកលែង ឬមិនលើកលែង ក៏ត្រូវតែមក ពីព្រោះពួកយើង និងជាតិត្រូវការលោកប្រធានដាច់ខាត។​

ចាំមើលតើ ហ៊ុន​ សែន ហ៊ានធ្វើអី? នោះពួកយើងស៊ូស្លាប់ជាមួយពួកសង្គមទម្មិឡនេះ។

ជយោ...កំលាំងសាមគ្គី និងរំដោះជាតិ!

Anonymous said...

If Sam RAINSY want to be Prime Minister in the future Do not beg Hun Sen to go in Cambodia,if you do you I will call you LOP LOP...Lop..because you are not CRIMINAL man.

Anonymous said...

លោកប្រធានគ្មានកំហុសអ្វីដែលត្រូវសុំទោសពីស្ដេចនោះទេ គឺគ្រាន់តែឲ្យដំណឹងទៅស្ដេចថាលោកនឹងអញ្ជើញមកស្រុកវិញនៅថ្ងៃណាទៅវាចប់សព្វគ្រប់ហើយ ។