លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត ពេជ្រ សុធារី)
ដោយ សេង ម៉ូលីនី
ថ្ងៃអាទិត្យ ទី21 កក្កដា ឆ្នាំ2013 ម៉ោង16:54 VOD
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
ដាក់បញ្ចូលឈ្មោះក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះ
ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់មណ្ឌលខេត្តកណ្ដាល
ក្នុងការបោះឆ្នោតខាងមុខនេះ។
លិខិតរបស់គណបក្សសង្គ្រោះជាតិ
ផ្ញើជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម
សួស្តី ចេញផ្សាយថ្ងៃទី២១កក្កដានេះ
បានស្នើសុំដាក់ឈ្មោះប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ក្នុងបញ្ជីផ្លូវការបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល។
សួមបញ្ជាក់ថា សហគមន៍អន្តរជាតិរួមមាន សភាអឺរ៉ុប សហរដ្ឋអាមេរិក
អូស្ត្រាលី ជាដើម បានជំរុញឲ្យរដ្ឋាភិបាល ធានាសុវត្ថិភាពលោកសម
រង្ស៊ី ចូលស្រុកវិញ
ហើយអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រប្រកួតប្រជែង
សម្រាប់ការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ៕
2 comments:
When you want to go the same ways without respect the democracy and the law reform of the country, than you are not good or bad as Mr. Hun Sen.
other than cheat decieve manipulate and liar beging for food oh no fund raising what else your madnese man rainsy can do. nothing. right ?. and your guy kept donating barking oh no losing the money that you stealingfrom your wife arent you steal your wif money ?. , right?.i kept telling you nuon chea is thai. this thai thug that kill khmer.
Post a Comment