ដោយ បូ សាវី
ថ្ងៃអាទិត្យ ទី21 កក្កដា ឆ្នាំ2013 ម៉ោង15:21VOD
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា
បានប៉ះពាក្យសំដីគ្នាទៅវិញទៅមកតាមឧឃោសនស័ព្ទ
ខណៈដង្ហែក្បួនឃោសនារកសំឡេងឆ្នោត
នៅក្បែរគ្នាស្ថិតនៅផ្សាររលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប
នៅព្រឹកថ្ងៃអាទិត្យនេះ។
ប្រធានគណៈកម្មការរៀបចំបោះឆ្នោត ខេត្ដសៀមរាប លោក នឹម វាន់សំ
ប្រាប់VODតាមទូរស័ព្ទថា
ក្រុមអ្នកចូលរួមហែក្បួនឃោសនារបស់គណបក្សកាន់អំណាច និង គណបក្សប្រឆាំង
ដែលមានអ្នកគាំទ្ររាប់ពាន់នាក់ដូចគ្នា
បានហែក្បួនឃោសនាប៉ៈសំដីគ្នានៅផ្សាររលួស ស្រុកប្រាសាទបាគង។
លោកបន្ដថា ក្រុមអ្នកគាំទ្រគណបក្សទាំងពីរនោះ
បានស្រែកតាមឧបករណ៏បំពងសំឡេង ឌឺដងដាក់គ្នាទៅវិញទៅមក
ដោយប្រើពាក្យថា ដូរ ដូរ និងមិនដូរ មិនដូរ
តែមិនមានហិង្សាកើតឡើងទេ។
គណបក្សនយោបាយចំនួន០៨
បានចុះឈ្មោះប្រកួតប្រជែងសម្រាប់ការបោះឆ្នោត អាណត្តិទី៥
ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែកក្កដានេះ
តែក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត
គឺមានការប៉ះទង្គិចគ្នាជាញឹកញាប់ មានតែគណបក្សពីរទេ
គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕
1 comment:
យើងខ្ញុំ សុំសួរថា ប្រសិនបើគណបក្សសង្រ្គោះជាតិ
មានវាសនានឹងទទួលជោគជ័យលើគណបក្សប្រជា
ជន តើ អាចនឹងមានសង្រ្គាមកើតឡើងទេ?ជាពិសេស
សង្រ្គាមស៊ីវិល
Post a Comment