Monday, July 22, 2013

បទវិភាគ៖ ល្បិច​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ បរាជ័យ

(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី ថ្ងៃទី ១៩ ខែកក្កដា ២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុនរ៉ានី ថ្ងៃទី ២៧ ខែមុថិនា ២០១៣  RFA

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ធ្លាប់​មាន​ប្រសាសន៍​ថា​ លោក​ប្រើ​លិ្បច​យុទ្ធសាស្រ្ត​ តាម​បែប​សាម​កុក​របស់​ចិន​ ក្នុង​ការ​បំបែកបំបាក់​គូ​ប្រកួត​។ លោក​អួតអាង​ថា​ ដោយ​ប្រើ​ល្បិច​ចិន​នេះ​ លោក​បាន​ទទួល​ជោគជ័យ​ ក្នុង​ការ​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ (Funcinpec) អោយ​ខ្ទេចខ្ទី​។
ដោយ តាំង សារ៉ាដា 2013-07-21 RFA
ចំណែក​លោក​ សម រង្ស៊ី​ ដែល​ជា​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​នា​ពេល​នេះ​វិញ​ ក៏​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ប្រកាស​ថា​លោក​បាន​ខ្ចី​ដៃ​ប្រើ​ ដើម្បី​បន្ថយ​អំណាច​ត​ថ្លៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​ដើម្បី​ជួយ​លោក​ និង​គណបក្ស​លោក​ អោយ​អាច​ជិះ​សេះ​លែង​ដៃ​បាន​ ក្នុង​កិច្ច​ការ​សភា​ និង​កិច្ចការ​ដឹក​នាំ​រដ្ឋាភិបាល​ដែរ​។​
តើ​ យុទ្ធសាស្ត្រ​សាមកុក​ចិន​នេះ​ អាច​ជួយ​អោយ​លោក​ ហ៊ុន​ សែន​ បំផ្លាញ​អ្នក​នយោបាយ​ខ្មែរ​បាន​ដោយ​ជោគជ័យ​ជានិច្ច​ ឬ​ក៏​តម្រិះ​នេះ​ អាច​ជិះ​ក​ឯង​វិញ​នៅ​ថ្ងៃ​ណា​មួយ​?​
លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មិន​គ្រាន់​តែ​ទទួល​រង​ឥទ្ធិពល​របស់​ចិន​នា​សម័យ​បច្ចុប្បន្ន​នេះ​ទេ​ លោក​សារភាព​ថា​លោក​ក៏​បាន​ប្រើ​ល្បិច​ យុទ្ធសាស្រ្ត​ពី​បុរុម​បុរាណ​របស់​ចិន​ ក្នុង​ការ​កំទេច​ក្រុម​អ្នក​នយោបាយ​ណា​ដែល​ប្រឆាំង​នឹង​លោក​ដែរ​។​ នោះ​គឺ​ល្បិច​ក្នុង​សង្គ្រាម​សាមកុក​ ដែល​ភាគ​ច្រើន​ជា​ល្បិច​បំបែកបំបាក់​ បំផ្លាញ​កំទេច​ និង​ទិញ​ទឹកចិត្ត​ ដើម្បី​គ្រប់គ្រង​ទៅ​លើ​ក្រុម​មន្រ្តី​បក្ស​ជំទាស់​។


យោង​តាម​ ប្រវត្តិសាស្ត្រ​ប្រទេស​ចិន​ នៅ​អំឡុង​ឆ្នាំ​ ១៨៤​ ដល់​ ២៨០​ នៃ​រាជ្ជកាល​ស្តេច​ហាន​ ក្រុម​ស្តេច​ចិន​ និង​មេទ័ព​ចិន​បាន​ប្រើ​ល្បិច​គ្រប់​លទ្ធភាព​ ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ធ្វើ​ចំបាំង​ ដើម្បី​ដណ្តើម​ទឹកដី​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក​ ហ៊ុន សែន​ ធ្លាប់​បាន​សារភាព​ថា​លោក​ជា​អ្នក​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ធ្លាប់​ជា​បក្ស​កាន់​អំណាច​ឲ្យ​ទៅ​ជា​ចំរៀកៗ​ នៅ​មុន​ការ​ធ្វើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​ ១៩៩៧​។​ មិន​តែ​ប៉ុណ្ណោះ​លោក​ ហ៊ុន សែន​ ក៏​ធ្លាប់​គំរាម​ជា​សាធារណៈ​ដែរ​ថា​ ជន​ណា​ក៏​ដោយ​ បក្ស​ណា​ក៏​ដោយ​ ដែល​ហ៊ាន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​នោះ​ នឹង​មាន​វាសនា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​មិន​ខាន​៖ «​ខ្ញុំ​និយាយ​ អំពី​រឿង​ហ៊្វុនស៊ិនប៉ិច​ចុះ​ ហ៊្វុនស៊ិនប៉ិច​ខ្ញុំ​ទទួល​ស្គាល់​។​ មូលហេតុ​អី​ដែល​ខ្ញុំ​ធ្វើ​ ដោយសារ​ហ៊្វុនស៊ិនប៉ិច​ ពូកែ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ច្រើន​ពេក​។​ អញ្ចឹង​ ខែ​មេសា​ ឆ្នាំ​ ១៩៩៧​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ហ៊្វុនស៊ិនប៉ិច​មួយ​ទៅ​ជា​១១​ហ៊្វុនស៊ិនប៉ិច​ ហើយ​តាំង​ពី​ហ្នឹង​មក​ ហ៊្វុនស៊ិនប៉ិច​ បាន​ចុះ​ខ្សោយ​។​ បើ​សិន​ពេល​នោះ​ ហ៊្វុនស៊ិនប៉ិច​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ ខ្ញុំ​នឹង​មិន​ធ្វើ​ហ៊្វុនស៊ិនប៉ិច​ទេ​។​ ប៉ុន្តែ​ពេលនេះ​ ខ្ញុំ​បញ្ជាក់​ថា​ អ្នកណា​ក៏​ដោយ​ បក្សណា​ក៏​ដោយ​ បើ​ហ៊ាន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ អ្នក​ឯង​នឹង​មិន​បាន​សុខ​ទេ​។​ ខ្ញុំ​នឹង​ចូល​ទៅ​ដល់​ជម្រក​ចុង​ក្រោយ​របស់​អ្នក​ឯង​តែ​ម្តង​ »​។

កំទេច ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ អោយ​ហិនហោច​ប៉ុណ្ណឹង​ហើយ​ ក៏​លោក​ ហ៊ុន សែន​ នៅ​មិន​ទាន់​អស់​ចិត្ត​ទៀត​។​ លោក​ត្រូវ​បំផ្លាញ​មេ​គណបក្ស​នេះ​ទៀត​ គឺ​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឬទ្ធិ​។​ នៅ​ឆ្នាំ​ ២០០៧​ លោក​ ហ៊ុន សែន​ ត្រូវ​គេ​ឯង​ដឹង​ថា​អាច​ជា​អ្នក​នៅ​ពី​ក្រោយ​ នៃ​ការ​បង្កើត​ច្បាប់​ឯកពន្ធភាព​ ដែល​គេ​ហៅ​ថា​ច្បាប់​ដាក់​ទោស​អ្នក​មាន​ប្រពន្ធ​ពីរ​។​ ច្បាប់​នេះ​ទំនង​មាន​គោល​បំណង​តែ​មួយ​គត់​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ដាក់​ ទោស​ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឬទ្ធិ​ ដោយសារ​មាន​មហេសី​ដល់​ទៅពីរ​។

នៅ ​ពេល​នោះ​ អ្នក​ម្នាង​ ម៉ារី រណឬទ្ធិ​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ព្រះអង្គម្ចាស់​ នរោត្តម រណឬទ្ធិ​ ពី​បទ​មាន​មហេសី​ពីរ​។​  ហើយ​លោក​ ហ៊ុន សែន​ អាច​ជា​អ្នក​បញ្ឆេះ​ឲ្យ​មន្រ្តី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាន់​ខ្ពស់​ផ្សេងៗ​ ទៀត​ប្តឹង​ព្រះអង្គ​ពី​បទ​លួច​លក់​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​តំលៃ​ ​៣​លាន​ ​៦​សែន​ដុល្លារថែមទៀត​។​ ពេលនោះ​ តុលាការ​រាជធានី​ភ្នំពេញ​បាន​ កាត់ទោស​ព្រះអង្គម្ចាស់​ នរោត្តម​ រណឬទ្ធិ​ អោយ​ជាប់​ពន្ធនាគារ​ចំនួន​ ១៨​ខែ​។​

ដើម្ប​គេច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​ ព្រះអង្គម្ចាស់​ នរោត្តម រណឬទ្ធិ​ នៅ​គ្រា​នោះ​បាន​ភៀស​ព្រះកាយ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ រស់​នៅ​ជា​មួយ​ស្រី​ក្មេង​ថ្មី​របស់​ព្រះអង្គ​។​ ល្បិច​បុរាណ​ចិន​ ក្នុង​ការ​បំបែក​បំបាក់​ត្រង់​ចំណុច​នេះ​ លោក​ ហ៊ុន សែន​ ទំនង​ជា​លេង​បាន​យ៉ាង​ល្អ​។​ គោលបំណង​នៃ​ល្បិច​សាមកុក​របស់​ លោក​ ហ៊ុន សែន​ ដែល​លោក​បាន​រចនា​ក្បួន​ពេលនោះ​ គឺ​ដើម្បី​បំផ្លាញ​ និង​លុប​ឈ្មោះ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឬទ្ធិ​ ចេញ​ពី​បញ្ជី​នយោយបាយ​តែ​ម្តង​។​

នៅ​ឆ្នាំ​ ២០០៨​ លោក​ ហ៊ុន សែន​ ទទួល​ជោគជ័យ​ធំ​ទៅ​តាម​បំណង​ប្រាថ្នា​របស់​លោក​មែន​ គឺ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឬទ្ធិ​ បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​នយោបាយ​ គឺ​លា​ចាក​ពី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​

ចំពោះ​ករណី​របស់​ ប្រធាន​គណបក្ស​ជំទាស់​វិញ​ ក៏​ស្រដៀង​ករណី​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឬទ្ធិ​ដែរ​។​ នៅ​ឆ្នាំ​ ២០០៥​ លោក​ សម រង្ស៊ី​ បាន​និរទេស​ខ្លួន​ចេញ​ពី​កម្ពុជា​ ក្រោយ​ពី​រដ្ឋសភា​បាន​ដក​អភ័យឯកសិទ្ធ​តំណាងរាស្រ្ត​របស់​លោក​ ដោយសារ​លោក​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ថា​មាន​អំពើ​ពុករលួយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចំរុះ​ ហើយ​បាន​ចោទ​លោក​ ហ៊ុន សែន​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​សម្លាប់​លោក​ ជា​ វិជ្ជា​ ប្រធាន​សហជីព​សេរី​កម្មករ​។​ ពេលនោះ​ តុលាការ​កម្ពុជា​បាន​កាត់ទោស​ឲ្យ​លោក សម​ រង្ស៊ី​ ជាប់​គុក​ ១៨​ខែ​។​

នៅ​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០០៦​ លោក​ សម រង្ស៊ី​ បាន​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ​ ដោយសារ​លោក​បាន​ដក​បណ្តឹង​ ឈប់​ប្តឹង​លោក​ ហ៊ុន​ សែន​ នៅ​តុលាការ​ក្រុង​ញូវ​យ៉ក​សហរដ្ឋអាមេរិក​ ពី​បទ​គប់​គ្រាប់​បែក​មុខ​រដ្ឋសភា​ កាល​ពី​ឆ្នាំ​ ១៩៩៧​ ហើយ​ពេលនោះ​ លោក​ សម រង្ស៊ី​ បាន​សរសេរ​លិខិត​មួយ​សុំទោស​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ថា​លោក​ខុស​ហើយ​ មិនសម​ធ្វើ​ដូច្នេះ​ទេ​។​ ក្រោយ​មក​បន្តិច​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក​ សម​ រង្ស៊ី​ ចូល​ប្រទេស​កម្ពុជា​វិញ​។​

នៅ​ក្នុង​ខ្សែ​អាត់​សម្លេង​របស់​លោក​ ហ៊ុន សែន​ ដែល​បែកធ្លាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ (Facebook)​ កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​ ២០១៣​ លោក​ ហ៊ុន សែន​ និយាយ​ក្តែងៗ​ថា​ ការ​អនុញ្ញាត​ឲ្យ​លោក​ សម​ រង្ស៊ី​ វិល​ចូល​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ឆ្នាំ​ ២០០៦​ នោះ​ គឺ​លោក​ជា​អ្នក​ធ្វើ​អន្តរាគមន៍​ ដោយសារ​ពេលនោះ​ លោក​ចង់​ខ្ចី​ដៃ​លោក​ សម រង្ស៊ី​ ដើម្បី​កែ​រដ្ឋ​ធម្មនុញ្ញ​ពី​រូបមន្ត​ពីរ​ភាគ​បី​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ មក​រូបមន្ត​ ៥០​ភាគរយ​បូក​មួយ​វិញ​ ដើម្បី​បន្ថយ​អំណាច​តថ្លៃ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ស្ថិត​ក្នុង​រដ្ឋាភិបាល​ចំរុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៖ «លើក​ មុន​តុលាការ​កាត់​ឲ្យ​ជាប់​គុក​ ខ្ញុំ​ជា​អ្នក​អន្តរាគមន៍​ឲ្យ​ចូល​មក​វិញ​ តែ​មិនមែន​អត់​ប្រយោជន៍​ទេ​ គឺ​មក​ដើម្បី​ប្រើ​ដៃ​សម រង្ស៊ី​ ជួយ​រំដោះ​ខ្លួន​ពី​រណឬទ្ធិ​ បាន​សេចក្តី​ថា​មក​ជួយ​កែ​រដ្ឋ​ធម្មនុញ្ញ​ បាន​ខ្ញុំ​ឲ្យ​មក​។​ និយាយ​ឲ្យ​ច្បាស់​ត្រង់ៗ​ជាមួយ​គ្នា​។​ អ្នក​ដែល​លើក​អំណាច​ថ្វាយ​ គណបក្ស​ប្រជាជន​ចុងក្រោយ​បំផុត​ គឺ​សម​ រង្ស៊ី​ នេះ​ឯង​ បើ​សម រង្ស៊ី​ ទុក​ពីរ​ភាគ​បី​ រណឬទ្ធិ​ នៅ​តែ​សង្កត់​ក្បាល​យើង​ងាប់​។​ អញ្ចឹង​តម្រូវ​ការ​ពេលនោះ​ យក​សម​ រង្ស៊ី​ ចូល​ស្រុក​សុំ​ការ​លើកលែង​ទោស​ឲ្យ​ ដើម្បី​ជួយ​កែ​រដ្ឋ​ធម្មនុញ្ញ​ទេ​។​ ដំណាក់កាល​មួយ​ ប្រើ​ដៃ​រណឬទ្ធិ​ កំចាត់​សម​ រង្ស៊ី​ សិន​ពី​ព្រោះ​ប៉ាប៉ា​ យើង​ស្នើ​រូបមន្ត​បី​ភាគី​ ឯ​គណបក្ស​យើង​តែ​ពីរ​ភាគី​។​ ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ចេញ​អា​បី​ភាគី​ ហើយ​ថ្ងៃ​ទី​ ៦​ វិច្ឆិកា​ ចេញ​លទ្ធផល​ពិត​ និង​លទ្ធផល​មិនពិត​ វា​ទាត់​ប្រឡែង​ដូច​បាល់​អញ្ចឹង​។​ ប៉ុន្តែ​ចុង​បញ្ចប់​ គេ​យក​រណឬទ្ធិ​ បង្កើត​រដ្ឋាភិបាល​ទ្វេ​ភាគី​ ហើយ​ដាក់​សម​ រង្ស៊ី​ ឲ្យ​នៅ​ក្រៅ​។​ រួច​ហើយ​ទាញ​យក​ដៃ​សម​ រង្ស៊ី​ មក​កែ​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​បន្ថយ​អំណាច​តថ្លៃ​របស់​ហ៊្វុនស៊ិនប៉ិច​។​ អាហ្នឹង​និយាយ​ឲ្យ​ក្បួន​អស់​ខ្នាត ​តិច​ទៅ​ចុះ​។​ ប៉ុន្តែ​បើ​សិន​អ្នក​ឯង​អត់​ចេះ​លេង​ល្បែង​សាមកុក​ កុំ​ទាន់​អាល​លេង​ជាមួយ​ ហ៊ុន សែន​។​ ពេលខ្លះ​ ខុង ម៉ីង​ មិន​ទាន់​ធ្វើ​ស៊ឺម៉ាអ៊ី​ មិន​ទាន់​ធ្វើ​ត្រូវ​ ហ៊ុន សែន​ ធ្វើ​នៅ​សតវត្ស​ទី​ ២១​ ឯណេះ​វិញ​ទេ​ ពីព្រោះ​កាល​នោះ​ ចាប់ផ្តើម​ឡើង​គេ​វៃ​គ្នា​ទេ​ ល្បិច​វៃ​គ្នា​ទេ​។​ តែ​នេះ​ជា​ល្បិច​ក្នុង​ល្បិច​នៃ​ការ​យក​ប្រៀប​នៅ​ក្នុង​ល្បែង​ប្រជាធិបតេយ្យ ​»​។

រូប​មន្ត​ពីរ​ភាគ​បី​ ជា​រូបមន្ត​ដែល​បង្កើត​រដ្ឋាភិបាល​ចំរុះ​ជាមួយ​គណបក្ស​ផ្សេង​ ដែល​មាន​អសនៈ​ក្នុង​រដ្ឋ​សភា​ ហើយ​រូបមន្ត​៥០​ភាគរយ​បូក​មួយ​ ជា​រូបមន្ត​ ដែល​គណបក្ស​មាន​អសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​អាច​បង្កើត​រដ្ឋាភិបាល​ ខ្លួន​ឯង​បាន​ដោយមិន​ចាំបាច់​មាន​ការ​ចូលរួម​ពី​បក្ស​ផ្សេង​។​

ដូច្នេះ ​ល្បែង​នយោបាយ​តាម​ក្បួន​សាមកុក​ ហាក់​ត្រូវ​បាន​លោក​ ហ៊ុន​សែន​ យក​មក​លេង​យ៉ាង​មាន​ប្រសិទ្ធិភាព​ជា​បន្តបន្ទាប់​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ប្រឆាំង​ចុះ​ទន់ខ្សោយ​។​

ក៏​ប៉ុន្តែ​ តើ​ក្បួន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៣​ នេះ​ អាច​ធ្វើ​អោយ​លោក​មាន​ជ័យជំនះ​ទៀត​ ឬ​នេះ​ជា​ចំណេះ​ជិះ​ក​ឯង​ ដែល​នាំ​អោយ​លោក​ទទួល​បរាជ័យ​នៅ​ចុង​បញ្ចប់​ទៅ​វិញ​?

លោក​ ហ៊ុន​ សែន​ ធ្លាប់​ស្រែក​ប្រកាស​នៅ​ចំពោះ​មុខ​ក្រុម​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​ គ្មាន​ផ្លូវ​ណា​ ដែល​បើក​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ​។​  ប៉ុន្តែ​ឥឡូវ​ លោក​ សម​ រង្ស៊ី​ កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ ទំនង​ជា​ដោយសារ​សម្ពាធ​របស់​ប្រទេស​មហា​អំណាច​ ហើយ​សម្ពាធ​នេះ​បាន​បង្ខំ​ឲ្យ​លោក​ ហ៊ុន​ សែន​ ត្រូវ​តែ​បើក​ផ្លូវ​ឲ្យ​លោក​ សម​ រង្ស៊ី​ ចូល​ស្រុក​វិញ​។​

ក្បួន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ ពេល​នេះ​ ប្រហែល​ជា​បែង​ខុស​ក្រឡា​បន្តិច​។​ ក្បួន​នេះ​អាច​លេង​ជោគជ័យ​ទៅ​បាន​ ប្រសិនបើ​ពិភពលោក​នេះ​ បិទជិត​ហើយ​គ្មាន​ការ​ឃ្លាំ​មើល​របស់​អន្តរជាតិ​។​ ប៉ុន្តែ​ក្នុង​សតវត្ស​ទី​២១​ ដូច្នេះ​អ្វីៗ​ កាន់​តែ​បើក​ចំហរ​ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ ប្រព័ន្ធ​អ៊ីនធឺណែត​ សម្ពាធ​របស់​មហាជន​ និង​ស​ម្ពាធ​របស់​បណ្តា​ប្រទេស​មហា​អំណាច​ ដែល​សេដ្ឋកិច្ច​កម្ពុជា​ត្រូវការ​ពឹងពាក់​បណ្តា​ប្រទេស​ទាំងនោះ​ដែរ​។​

បរាជ័យ ​ក្បាច់​សាមកុក​ គឺ​ជា​បរាជ័យ​ដ៏​ធំ​បំផុត​របស់​លោក​ ហ៊ុន​ សែន​ ដោយសារ​សម្ពាធ​របស់​មហា​អំណាច​អាមេរិក​ ដែល​នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​ ប្រសិនបើ​គ្មាន​មេ​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​។  ទីពីរ​ លោក​ ហ៊ុន​ សែន​ ទំនង​អាច​ខ្លាច​ប្រឡាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក​ ដែល​តំណាង​រាស្រ្ត​សហរដ្ឋអាមេរិក​គំរាម​ដាក់​រូប​លោក​ ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​មេ​ដឹកនាំ​អាក្រក់​បំផុត​លើ​ពិភពលោក​។​

លោក ​ ហ៊ុន​ សែន​ ក៏​ទំនង​ជា​ខ្លាច​សហរដ្ឋអាមេរិក​ប្រមូល​កៀងគរ​ប្រទេស​ជា​មិត្ត​របស់​អាមេរិក ​ទាំងអស់​អោយ​កាត់ផ្តាច់​ជំនួយ​សេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​។​ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​ អាច​ជា​ការ​បញ្ឈប់​មិនអោយ​ប្រទេស​កម្ពុជា​ នាំ​ផលិតផល​សម្លៀកបំពាក់​កាត់ដេរ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​។​ ពេលនោះ​ កម្មករ​ប្រមាណ​៧០​ម៉ឺន​នាក់​នៅ​កម្ពុជា​នឹង​អត់​ការងារ​ធ្វើ​។​ គួបផ្សំ​នឹង​យុវជន​កំពុង​អត់​ការងារ​ធ្វើ​ស្រាប់​រាប់ម៉ឺន​នាក់​ផង​នោះ​ កម្ពុជា​អាច​នឹង​កើត​មាន​ភាពចលាចល​សង្គម​។​ នោះ​ហើយ​ ទំនង​ជា​ក្តី​បារម្ភ​ធំ​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។​ និង​ទីបី​ ការ​បង្រួបបង្រួម​នៃ​គណបក្ស​ប្រឆាំង​ទាំងពីរ​ អោយ​ទៅ​ជា​ គណបក្ស​សង្គ្រោះជាតិ​នេះ​ បាន​ធ្វើ​អោយ​កំលាំង​ប្រឆាំង​កាន់​តែ​មាន​ អនុភាព​ និង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​។​
ម៉្យាងទៀត​ លោក​ កឹម​ សុខា​ បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ មន្រ្តី​គណបក្ស​ប្រឆាំង​ ដែល​នៅ​សេសសល់​ពេល​នេះ​ សុទ្ធ​តែ​ជា​មន្រ្តី​ដែល​លែង​ចុះ​ញ៉ម​តាម​ការ​អូសទាញ​ តាម​ល្បិច​បុរាណ​ចិន​របស់​លោក​ ហ៊ុន​ សែន​ ទៀត​ហើយ​៖ «​យើង​ខ្ញុំ​ស៊ូ​ ប៉ុណ្ណឹង​ហើយ​ រឿង​អី​ចុង​ក្រោយ​យើង​ខ្ញុំ​ទៅ​ធ្វើ​អំពើ​ថោកទាប​ ដូច​អ្នក​នយោបាយ​ខ្លះ​។​ យើងខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ​ យើង​ខ្ញុំ​បញ្ជាក់​ ហើយ​គឺ​ទិញ​មិន​លក់​ សំឡុត​មិន​ខ្លាច​ ពាក់ព័ន្ធ​នឹង​ថ្នាក់​មន្រ្តី​បន្ទាប់ៗ​។​ ខ្ញុំ​ឃើញ​ថា​អស់​លោក​ទាំង​ហ្នឹង​មាន​មេរៀន​ច្រើន​ហើយ​។​ អ្នក​ដែល​ទៅ​ហ្នឹង​ គេ​យក​ទៅ​ទុក​ឯណា​ គឺ​ទុក​នៅ​ធុង​សំរាម​។​ គេ​មិន​ដែល​ប្រើ​ឲ្យ​ធ្វើ​អី​ផង​ ហើយ​បើ​គេ​ប្រើ​ គឺ​ប្រើ​គ្រាន់​តែ​ឲ្យ​មក​ជេរ​ មក​បញ្ចោរ​ មក​បង្កាច់​ មក​បង្ខូច​អ្នក​ដែល​ដឹកនាំ​ពី​មុន​មក​តែ​ប៉ុណ្ណឹង​។​ ដូច្នេះ​ហើយ​ វា​អត់​មាន​តំលៃ​។​ គូ​ប្រកួត​របស់​យើង​ដែល​គេ​ដឹង​ខ្លួន​ គេ​ភ័យ​ខ្លួន​ថា​ ចាញ់​គេ​អត់​មាន​ធម៌​សូត្រ​ទៀត​ អញ្ចឹង​ហើយ​គេ​ចេះ​តែ​ឆ្កឹះ​ឆ្កៀល​ គេ​ចេះ​តែ​បង្កើត​ពាក្យ​ចចាមអារ៉ាម​ ថា​យើង​អញ្ចេះ​ យើង​អញ្ចុះ​។​ ប៉ុន្តែ​មេរៀន​នេះ​ដដែល​ៗ​ទេ​ អត់​មក​បំបែក​ សម ​រង្ស៊ី​ កឹម​ សុខា​ បាន​ទេ​ ទិញ​មិន​លក់​ សម្លុត​មិន​ខ្លាច​ ដូច្នេះ​ហើយ​ឲ្យ​ច្បាស់​ត្រង់​ហ្នឹង​»។

ប្រសិន​បើ​ទ្រឹស្តី​«​ ទិញ​មិន​លក់​ សំឡុត​មិន​ខ្លាច​»​ ដែល​លោក​ កឹម​ សុខា​ អះអាង​នេះ​ ជា​អ្វី​ដែល​លោក​ និង​សមាជិក​គណបក្ស​របស់​លោក​ប្រកាន់​យក​ដោយ​ខ្ជាប់ខ្ជួន​នោះ​ ល្បិច​បុរាណ​ចិន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នឹង​ទទួល​បរាជ័យ​ ហើយ​ចំណេះ​នេះ​នឹង​ជិះ​ក​ឯង​វិញ​ជា​មិន​ខាន​៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

11 comments:

yim pisal said...

 ​​    កាំបិតចិតដងឯង
       យឹម ពិសាល

Anonymous said...

Perhaps Hun Sen should use his claimed skills (if he possesses any!) obtained from reading Sam Kok to ensure that he and his CPP can free themselves from the grip of Nguyen Tan Dung and Vietnam by creating division in the Vietnamese leadership instead of using such skills to destroy his own country!

I challenge him to try!!!

Pissed Off

Anonymous said...

“លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ធ្លាប់​មាន​ប្រសាសន៍​ថា​ លោក​ប្រើ​លិ្បច​យុទ្ធសាស្រ្ត​ តាម​បែប​សាម​កុក​របស់​ចិន​ ក្នុង​ការ​បំបែកបំបាក់​គូ​ប្រកួត​។ លោក​អួតអាង​ថា​ ដោយ​ប្រើ​ល្បិច​ចិន​នេះ​ លោក​បាន​ទទួល​ជោគជ័យ​ ក្នុង​ការ​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ (Funcinpec) អោយ​ខ្ទេចខ្ទី​។“

And yet FUNCINPEC still wants to be Hun Sen‘s dog barking every now and then, here and there, and wagging its tail to greet Hun Sen for chewed bones falling off his dining table!

What a useless and prideless party!

Pissed Off

Anonymous said...

“គោលបំណង​នៃ​ល្បិច​សាមកុក​របស់​ លោក​ ហ៊ុន សែន​ ដែល​លោក​បាន​រចនា​ក្បួន​ពេលនោះ​ គឺ​ដើម្បី​បំផ្លាញ​ និង​លុប​ឈ្មោះ​ព្រះអង្គម្ចាស់​ នរោត្តម​ រណឬទ្ធិ​ ចេញ​ពី​បញ្ជី​នយោយបាយ​តែ​ម្តង​។​“

Hun Sen is not that smart!

Ranariddh made it possible for Hun Sen to destroy FUNCINPEC and his own self through his own uncontrolled lust for young girls without looking at the gray hairs on his head, incompetence, the greed and self-interests of his subordinates (the weakness of many Cambodian so-called leaders).

So many opportunists and incompetents and really few true patriots in FUNCINPEC!

Pissed Off

Anonymous said...

ក៏​ប៉ុន្តែ​ តើ​ក្បួន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៣​ នេះ​ អាច​ធ្វើ​អោយ​លោក​មាន​ជ័យជំនះ​ទៀត​ ឬ​នេះ​ជា​ចំណេះ​ជិះ​ក​ឯង​ ដែល​នាំ​អោយ​លោក​ទទួល​បរាជ័យ​នៅ​ចុង​បញ្ចប់​ទៅ​វិញ​?

With a free and fair election, it will be for sure ​ចំណេះ​ជិះ​ក​ឯង​..

Pissed Off

Anonymous said...

ប្រសិន​បើ​ទ្រឹស្តី​«​ ទិញ​មិន​លក់​ សំឡុត​មិន​ខ្លាច​»​ ដែល​លោក​ កឹម​ សុខា​ អះអាង​នេះ​ ជា​អ្វី​ដែល​លោក​ និង​សមាជិក​គណបក្ស​របស់​លោក​ប្រកាន់​យក​ដោយ​ខ្ជាប់ខ្ជួន​នោះ​ ល្បិច​បុរាណ​ចិន​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ នឹង​ទទួល​បរាជ័យ​ ហើយ​ចំណេះ​នេះ​នឹង​ជិះ​ក​ឯង​វិញ​ជា​មិន​ខាន​៕

Beautiful Conclusion!!!

Pissed Off

Anonymous said...

DEAR JUNGLE AN HUN SEN,
YOU LIKE THE CHINESE HISTORY, GOOD!
HERE IS WHAT THE CHINESE PHILOSOPHY:
1. THE GIANT WAVES IN THE DEEP OCEAN THAT CAN SINK THE GIANT SHIPS WILL DISAPPEAR WHEN THEY REACH THE SHORE. SO, ONE DAY YOU WILL BE DESTROYED, CRUSHED, AND SHOT ON THE HEAD.
2. THE GIANT STORMS THAT DESTROYED THE BIG TREES, BUT THE VERY SMALL & INVISIBLE GRASS THAT JUST TAKE ROOTS WILL BE SAFE AND CAN BE A VERY BIG OBSTACLE FOR THE STORM WHEN THEY GROW UP. SO, ONE DAY YOU WILL FACE THE PEOPLE THAT YOU LIKE TO UNDERESTIMATE.

Anonymous said...

យ៉ាងណាយើងត្រូវតែប្រយ័ត្នឱ្យបានដល់កម្រិត
ព្រោះ យួនកន្ទប នៅមានល្បិចបោកប្រាសច្រើន
ណាស់ដើម្បីលេបកម្ពុជា។ លោក ហ៊ុនសែន
មិនមែន ចេះប្រើស្នៀតក្បួនសាមកុក ដោយ
ខ្លួនឯងទេ គឺ រាល់ការដឹកនាំពិសេសក្បួនបំបែក
ហ៊្វុនស៊ីនប៉ិច គឺ ចៅហ្វាយយួនវាតែម្ដងបាន
រៀបចំគ្រោងផ្លូវទុកឱ្យ ហ៊ុនសែនដើរតាម៕

Khem Rint said...

បើដឹងថាវាអញ្ចឹងហើយចូរជៀសឲ្យឆ្ងាយពួកម្នាលទាំងឡាយអើយ ប៉ុនែ្ដជៀសរួច ឬ មិនរួចនោះវានៅលើម្ចាស់បំណុលឬអ្នកដែលមាន(ព្រះគុណ)របស់ម្នាលទាំងអស់
នោះឯងហ្នឹង ។

Anonymous said...

Hey, Pissed Off

Why would any true patriot join FUNCINPEC?!! - it's political suicide! Your political career is dead, just like Dumb ass Ranarith.

People who joint FUNCINPEC are just cowards who won't admit that they're CPP.

I don't intend to create any divisions but Khmers must be smarter - know a political ploy when you see one.

Khem Rint said...

នៅក្នុងប្រទេសខែ្មរយើងបច្ចុប្បន្ន គ្រប់ស្ថាប័នទោះជាសំខាន់ឬ មិនសំខាន់ គឺត្រូបានកាន់កាប់ឬគ្របដណ្ដប់ដោយគណបក្ស(ប្រជាជន និង ហ៊ុនសែន ទាំងស្រុងគឺ (មិនខុស ពីរបបខែ្មរក្រហមឡើយ)ឬលោកគិតថាខុស ? ។
របប ប៉ុល ពត ជារបប(កម្មុយនិស្តផ្តាច់ការ)ចំណែករបប ហ៊ុន សែន(បច្ចុប្បន្ន)ជារបប (រាជាកម្មុយ និស្តផ្ដាច់ការ)ឬ(ប្រជាធិបតេយ្យផ្ដាច់ការ)+(យោធានិយម)ដូច្នេះការបោះឆ្នោតតាមរបប ប្រជាធិប តេយ្យសេរី នោះគឺមិនអាចកើតមានបានទេពួកគេCPP+ក្រុង(ប៉េកាំង)និងក្រុង(ហណូយ)ពិតជា មិនបណ្ដោយឲ្យរបប ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ បាត់បង់អំណាចទៅលើលោក សម រង្សី ដោយងាយៗ នោះឡើយ ។
ពួកគេពិតជានិងប្រើប្រាស់គ្រប់មធ្យោបាយដែលពួកគេមាននៅ និងដៃ ដើម្បីរក្សាអំណាច និង ផលប្រយោជន៍ដ៏មហាសាលដែលពួកគេបានកាន់ កាប់និងគ្រប់គ្រងអស់រយះពេល(3) ទសវត្សរ៍ កន្លងមកនេះឲ្យខាងតែបាន ។
ដូច្នេះការបោះឆ្នោតគឺជា(ឧប្បករណ៍)ដ៏ល្អរបស់ពួកគេ +គ.ជ.ប.+ លាភសក្ការះ +យួន+ ការគៀប សង្កត់គំរាមកំហែង។ល។និង។ល។ ចាប់តាំងពីក្រោយឆ្នាំ2003 មកពួកគេ(ហ៊ុន សែន)មិនដែល ខ្លាច នូវការបោះ ឆ្នោតទៀតឡើយ ។
ជាការពិតសម្រាប់គាត់(រង្សី) មើលឃើញយ៉ាងច្បាស់នូវ(ចំណុចខ្សោយ)របស់របប ហ៊ុន សែន ជាពិសេសនាពេលបច្ចុប្បន្នបើយើងប្រៀបធៀបទៅនឹងមនុស្សវិញគឺប្រៀបបាននិងមនុស្សដែលកំពុងតែមាន(ដំបៅរលុះរលួយ)ពេញទាំងខ្លួនដោយគ្រាន់តែយើង ហ៊ានយក( ឈើចាក់ធ្មេញ )ទៅ ចាក់នៅលើដំបៅទាំងអស់នោះគឺ(ឈាមវានិងហូរខ្សោះខ្លួនស្លាប់បាត់ទៅហើយ) ប៉ុនែ្តហេតុអី្វ បានជាគាត់(រង្សី)មិនព្រមធើ្វ ? ។
ឥឡូវនេះពួកគាត់(រង្សី)កំពុងលើកយករឿង(សាមកុក)(FUNCINPEC)(ឫណរិទិ្ធ)។ល។និង។ល។មកបើកកកាយដើម្បីសមែ្តងប្រាប់គេឯងថាខ្លួនដឹង ខ្លួន ឆ្លាតប៉ុនែ្តរឿងទាំងអស់ហ្នឹង នរណាក៏ គេបានដឹងបានឮដែរកន្លងមកនេះពីព្រោះ ហ៊ុន សែន គេនិយាយប្រាប់ដោយខ្លួនគេ ។
បើវាដូច្នេះ សូមខែ្មរទាំងអស់គ្នារងចាំមើលថាតើពួកគេ(រង្សី)និងមានវិធីណាដើម្បីទប់ស្កាត់ (នយោបាយសាមកុក)របស់អាយ៉ងខ្ញុំកញ្ជះ ចិន-យួន មួយនេះបានបើមនុស្សរបស់គេមាន នៅ ពាសពេញគណបក្ស( សង្គ្រោះជាតិ)( យួន )រួចទៅហើយនោះ សួរថា (តើមាននរណាខ្លះ)? ។ សូមមេត្ដាក្រឡេកមើលទៅក្រោយក្នុងឆ្នាំ1993(FUNCINPEC) អ៊ុង ផន និង បក្ខពួក + ទន់ ចាយ និង បក្ខពួក ចំណែកបក្ស(សង្គ្រោះជាតិ)(យួន)វិញគឺមាន ប៉ែន សុវណ្ណ - ស៊ីសុវត្ថ ធម្មិកោ និង បក្ខពួក+កឹម សុខា - ស៊ុន ឆៃ និង បក្ខពួក ។ រឿងទាំអស់នេះនិងកើតឡើងនៅ ក្រោយថ្ងៃ បោះ ឆ្នោតនេះយ៉ាងពិតប្រាកដ ហើយវាមិនមែនជាការបំបែកខ្លួនដូចកាលសម័យ
នៃ(FUNCINPEC)ទេ ។