http://www.youtube.com/watch?v=rxxSi1WtoPA
គណបក្សប្រឆាំង មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានសម្ដែងការខកចិត្តចំពោះអាជ្ញាធរ និងសមត្ថកិច្ចក្រុងភ្នំពេញ ដែលសម្រេចដោះលែងជនសង្ស័យ ដែលពួកគេជឿថា បានប្រើអំពើហិង្សាទៅលើអ្នកហែក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ។
ដោយ ខែ សុណង
2013-07-06 RFA
កាលពីយប់ថ្ងៃទី៥ កក្កដា មានការប៉ះទង្គិចដោយពាក្យសម្ដី ឈានទៅដល់ការវាយតប់ និងគប់ដុំថ្មទៅលើក្បួនឃោសនាគណបក្សសង្គ្រោះជាតិ និងបាញ់កាំភ្លើងឡើងលើគំរាមផងនៅពេលក្បួនហែទៅដល់ចំណុចភូមិ៧ ផ្លូវ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បណ្ដាលឲ្យយុវជន ៣នាក់រងរបួស។
មន្ត្រីគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍អំពើហិង្សាក្នុងក្បួនឃោសនាគណបក្សនេះ បានប្រតិកម្មចំពោះការដោះលែងជនសង្ស័យ និងទាមទារឲ្យសមត្ថកិច្ចផ្ដន្ទាទោសជនសង្ស័យដែលបានបង្កទៅលើអ្នកចូលរួមហែក្បួនរបស់គណបក្សសង្គ្រោះជាតិ។
អនុប្រធានគណៈកម្មាធិការវិន័យ និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ លោក ហូរ វ៉ាន់ បានថ្លែងនៅថ្ងៃទី៦ កក្កដា ថា គណបក្សបានសម្រេចប្ដឹងករណីនេះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតុលាការ ដើម្បីឲ្យមានការផ្ដន្ទាទោសចំពោះជនប្រព្រឹត្តិហិង្សាមកលើអ្នកគាំទ្របក្សសង្គ្រោះជាតិ។
លោកថា ករណីនេះចាត់ទុកថាជាការរំខានដោយហិង្សាមកលើក្បួនឃោសនា និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការឃោសនារបស់គណបក្សសង្គ្រោះជាតិ៖ «ទោសហ្នឹងជាទោសព្រហ្មទណ្ឌ ពុំអាចគ្រាន់តែឃុំមួយយប់ដោះលែង មិនអាចទៅរួចទេ ប្រើប្រាស់អាវុធក៏ដូចជាការបាញ់មកលើហ្វូងហែក្បួនរបស់យុវជនដទៃទៀតដែរ។ ការដោះលែង គឺជាការមិនត្រឹមត្រូវទេ»។
យ៉ាងណាក៏ដោយ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា ករណីនេះលោកមិនចាត់ចូលទៅក្នុងភាពមិនប្រក្រតីក្នុងយុទ្ធនាការឃោសនាបោះឆ្នោតធ្ងន់ធ្ងរនោះទេ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បានផ្ដល់សម្ភាសន៍ថា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងជនសង្ស័យទាំង ៤នាក់ ដោយយោងលើហេតុផលគ្មានភស្តុតាងដាក់បន្ទុក ប៉ុន្តែនៅមានជនសង្ស័យម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ ដែលជាម្ចាស់កាំភ្លើងត្រូវត្រៀមខ្លួនចូលបំភ្លឺនៅតុលាការ។
ពលរដ្ឋដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ម្នាក់ ដែលបានតាមដានករណីនេះ បានសម្ដែងការសោកស្ដាយចំពោះដំណឹងពីការដោះលែងជនសង្ស័យ ដែលគាត់ជឿថាបានជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើអ្នកចូលរួមហែក្បួនបក្សសង្គ្រោះជាតិ។
ស្រដៀងគ្នានេះដែរ លោក បាន ហេង ដែលបានចូលរួមហែក្បួនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៦ កក្កដា បានស្នើឲ្យ គ.ជ.ប ចាត់ករណីនេះជារឿងមិនប្រក្រតីមួយដែលបង្អាក់ទឹកចិត្តអ្នកគាំទ្រគណបក្សប្រឆាំង។
ប៉ុន្តែ ពលរដ្ឋម្នាក់រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា លោកពុំមានការភ្ញាក់ផ្អើលនោះទេ ចំពោះការដោះលែងជនសង្ស័យនេះ។ លោកបានហៅការដោះលែងជនសង្ស័យដែលគេជឿថា បង្កហិង្សាលើក្បួនឃោសនាបក្សសង្គ្រោះជាតិ ថាជារឿងអយុត្តិធម៌ចំពោះគណបក្សនេះ។
ទាក់ទងបញ្ហានេះដែរ មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានទស្សនៈថា ការចាត់វិធានការដោះលែងជនសង្ស័យ ហាក់លឿនពេកដែលជឿបានថា ការស៊ើបអង្កេតនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។
កាលពីយប់ថ្ងៃទី៥ កក្កដា មានអំពើហិង្សាមួយបានកើតមានឡើងចំពោះក្បួនឃោសនាគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ បណ្ដាលឲ្យយុវជន ៣នាក់ ដែលចូលរួមក្នុងយុទ្ធនាការឃោសនានោះរងរបួស។ ជនរងគ្រោះបានអះអាងថា ពួកគេរងរបួសដោយការវាយតប់ និងប៉ះទង្គិចដោយដុំថ្ម កែវ និងដប ដែលភាគីម្ខាងទៀតបានគប់មកលើក្បួន នៅពេលក្បួនហែមកដល់ចំណុចភូមិ៧ ផ្លូវ១៣៥ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងមានបាញ់កាំភ្លើងឡើងទៅលើដើម្បីគំរាមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
15 comments:
there will be no justice for you if you live in a corrupted society like Cambodia right now .
Khmer Ga
hunsen is ah low scum leader in the world !
Yuon is trying a different tactic by introducing the violence because Ah Kantorb saw the CNRP's popularity is skyrocketing.
We must find way for this Yuon Kantorb to pay the price for its violence.
Dear brothers, sisters ,Kaune Khmer compatriot.
This is your only time to change for your better chance in
The future. We are living abroad trying our best to back up
All of you to rescue our motherland off from expansionist
Vietnam.
Please get up and together we will be strong, and happiness will be ours
Scum bag Hun Sen and his minions are now scared shit. they know when Sam Rainsy goes back the people are jumping for joy and are voting for him. the Viets in Cambodia are also scared. they banked all their money on Hun Sen in power to keep them in Cambodia. Watch out all, CNRP supporters. I would not be surprise if something like the burning of embassy like last time happens again. Hun Sen just need an excuse to clam down on CNRP people.
what's number 7 and 4 mean?
OK! OK! Hun Sen orders them to do so.Ok!
It is all Youns' plans , and Ah Hun Sen do not want to do anything about it, because he is alive by Youns. So wake up all Khmers, this is maybe your last chance to be free from Youns.
ONLY VIOLANCE AGAIN VIOLANCE when you are parade YOU ALL NEED TO KEEP AN EYES WHO EVER NEXT TO YOU ALL SO. WE NEED TO TAKE HUN SEN FAMILY OUT OF power.
I live outside the country, I am ready to protest when ever needed.
Solidarity of all Khmer in the world in and out the country.
Khmer Samaky, Khmer Chneas!!!!!!!
The power hungry Khmer rouge Hun Sen will do any thing to any body to exchange his power. He gave Koh Tral, Koh Kror Chak Sess and the other part of Khmer land for Yuon to keep him in power. hun Sen will die by Khmer executeshim. Also his family will not live as easy as today. The Chinese fortune teller said finaly the greedy Female Pig AK Bunrany will not even has an American penny in her pocket. Kama; Kama; Kama
Are we happy with this sort of treatment from this government?
Change is the only ways to send a clear message to this government and the next government that we will not stop fighting for justice and freedom.
If CNRP win, all Viets and Chinese and khmers will be at peace, because Sam rainsy means peace, so, peace to everyone!!! We 'together' will help our new PM to rebuild our country with our way of life, that is, based on the rule of law. We will be prosperous with full of love and justice for all. International communities will welcome change in cambodia and more tourism and business flooding in because of social right and social justice for all, plus they love to help to rebuild the whole srok khmer for the betterment, as they already know the truth like, who were behind the killing field and why?
The answer was 'ethnic cleansing', committed by their neighbouring countries for hundreds of years and time to reflect back on what went wrong....why? because god is right and just and god knows every move you make and that, the 'truth will always be the truth and the truth has to be revealed like always in the end' Gandhi, Jesus, Scholars etc, simple as that.
MCQ for Khmer People
Who is dare giving Koh Tral island to Vietnam and try to shift blame other and manipulate Khmer history?
a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above
It's easy:
If you're weak and want to eat pho, your answer to Hun sen is a & d .
Do not waver and wither Khmer- we all know the truth so just state the truth! It's c.
If you're stupid, you belong to cpp- so get lost!
Post a Comment