Monday, July 08, 2013

ប្រតិកម្ម​ជុំវិញ​ការ​ដោះលែង​ជន​សង្ស័យ​ប្រើ​ហិង្សា​លើ​ក្បួន​ឃោសនា​បក្ស​សង្គ្រោះ​ជាតិ

http://www.youtube.com/watch?v=rxxSi1WtoPA 

គណបក្ស​ប្រឆាំង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដែល​សម្រេច​ដោះលែង​ជន​សង្ស័យ ដែល​ពួក​គេ​ជឿ​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ 
ដោយ ខែ សុណង 2013-07-06 RFA
កាល​ពី​យប់​ថ្ងៃ​ទី៥ កក្កដា មាន​ការ​ប៉ះ​ទង្គិច​ដោយ​ពាក្យ​សម្ដី ឈាន​ទៅ​ដល់​ការ​វាយ​តប់ និង​គប់​ដុំ​ថ្ម​ទៅ​លើ​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ និង​បាញ់​កាំភ្លើង​ឡើង​លើ​គំរាម​ផង​នៅ​ពេល​ក្បួន​ហែ​ទៅ​ដល់​ចំណុច​ភូមិ​៧ ផ្លូវ​១៣៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន បណ្ដាល​ឲ្យ​យុវជន ៣​នាក់​រង​របួស។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​អំពើ​ហិង្សា​ក្នុង​ក្បួន​ឃោសនា​គណបក្ស​នេះ បាន​ប្រតិកម្ម​ចំពោះ​ការ​ដោះលែង​ជន​សង្ស័យ និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ផ្ដន្ទាទោស​ជន​សង្ស័យ​ដែល​បាន​បង្ក​ទៅ​លើ​អ្នក​ចូលរួម​ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
អនុ​ប្រធាន​គណៈកម្មាធិការ​វិន័យ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ លោក ហូរ វ៉ាន់ បាន​ថ្លែង​នៅ​ថ្ងៃ​ទី៦ កក្កដា ថា គណបក្ស​បាន​សម្រេច​ប្ដឹង​ករណី​នេះ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​តុលាការ ដើម្បី​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ចំពោះ​ជន​ប្រព្រឹត្តិ​ហិង្សា​មក​លើ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ករណី​នេះ​ចាត់​ទុក​ថា​ជា​ការ​រំខាន​ដោយ​ហិង្សា​មក​លើ​ក្បួន​ឃោសនា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «ទោស​ហ្នឹង​ជា​ទោស​ព្រហ្មទណ្ឌ ពុំ​អាច​គ្រាន់​តែ​ឃុំ​មួយ​យប់​ដោះលែង មិន​អាច​ទៅ​រួច​ទេ ប្រើប្រាស់​អាវុធ​ក៏​ដូច​ជា​ការ​បាញ់​មក​លើ​ហ្វូង​ហែ​ក្បួន​របស់​យុវជន​ដទៃ​ទៀត​ដែរ។ ការ​ដោះលែង គឺ​ជា​ការ​មិន​ត្រឹមត្រូវ​ទេ»។ យ៉ាង​ណា​ក៏​ដោយ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ករណី​នេះ​លោក​មិន​ចាត់​ចូល​ទៅ​ក្នុង​ភាព​មិន​ប្រក្រតី​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ធ្ងន់ធ្ងរ​នោះ​ទេ។ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ បាន​ផ្ដល់​សម្ភាសន៍​ថា ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដោះលែង​ជន​សង្ស័យ​ទាំង ៤​នាក់ ដោយ​យោង​លើ​ហេតុផល​គ្មាន​ភស្តុតាង​ដាក់​បន្ទុក ប៉ុន្តែ​នៅ​មាន​ជន​សង្ស័យ​ម្នាក់​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ ដែល​ជា​ម្ចាស់​កាំភ្លើង​ត្រូវ​ត្រៀម​ខ្លួន​ចូល​បំភ្លឺ​នៅ​តុលាការ។ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ម្នាក់ ដែល​បាន​តាម​ដាន​ករណី​នេះ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ដំណឹង​ពី​ការ​ដោះលែង​ជន​សង្ស័យ ដែល​គាត់​ជឿ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ចូលរួម​ហែ​ក្បួន​បក្ស​សង្គ្រោះ​ជាតិ។ ស្រដៀង​គ្នា​នេះ​ដែរ លោក បាន ហេង ដែល​បាន​ចូលរួម​ហែ​ក្បួន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី៦ កក្កដា បាន​ស្នើ​ឲ្យ គ.ជ.ប ចាត់​ករណី​នេះ​ជា​រឿង​មិន​ប្រក្រតី​មួយ​ដែល​បង្អាក់​ទឹក​ចិត្ត​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង។ ប៉ុន្តែ ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ថ្លែង​ថា លោក​ពុំ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ចំពោះ​ការ​ដោះលែង​ជន​សង្ស័យ​នេះ។ លោក​បាន​ហៅ​ការ​ដោះលែង​ជន​សង្ស័យ​ដែល​គេ​ជឿ​ថា បង្ក​ហិង្សា​លើ​ក្បួន​ឃោសនា​បក្ស​សង្គ្រោះ​ជាតិ ថា​ជា​រឿង​អយុត្តិធម៌​ចំពោះ​គណបក្ស​នេះ។ ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត មាន​ទស្សនៈ​ថា ការ​ចាត់​វិធាន​ការ​ដោះលែង​ជន​សង្ស័យ ហាក់​លឿន​ពេក​ដែល​ជឿ​បាន​ថា ការ​ស៊ើប​អង្កេត​នៅ​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ។ កាល​ពី​យប់​ថ្ងៃ​ទី៥ កក្កដា មាន​អំពើ​ហិង្សា​មួយ​បាន​កើត​មាន​ឡើង​ចំពោះ​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​យុវជន ៣​នាក់ ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​នោះ​រង​របួស។ ជន​រងគ្រោះ​បាន​អះអាង​ថា ពួក​គេ​រង​របួស​ដោយ​ការ​វាយ​តប់ និង​ប៉ះ​ទង្គិច​ដោយ​ដុំ​ថ្ម កែវ និង​ដប ដែល​ភាគី​ម្ខាង​ទៀត​បាន​គប់​មក​លើ​ក្បួន នៅ​ពេល​ក្បួន​ហែ​មក​ដល់​ចំណុច​ភូមិ​៧ ផ្លូវ​១៣៥ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន និង​មាន​បាញ់​កាំភ្លើង​ឡើង​ទៅ​លើ​ដើម្បី​គំរាម​ទៀត​ផង៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

15 comments:

Anonymous said...

there will be no justice for you if you live in a corrupted society like Cambodia right now .
Khmer Ga

Anonymous said...

hunsen is ah low scum leader in the world !

Anonymous said...

Yuon is trying a different tactic by introducing the violence because Ah Kantorb saw the CNRP's popularity is skyrocketing.

We must find way for this Yuon Kantorb to pay the price for its violence.

Anonymous said...

Dear brothers, sisters ,Kaune Khmer compatriot.
This is your only time to change for your better chance in
The future. We are living abroad trying our best to back up
All of you to rescue our motherland off from expansionist
Vietnam.
Please get up and together we will be strong, and happiness will be ours

Anonymous said...

Scum bag Hun Sen and his minions are now scared shit. they know when Sam Rainsy goes back the people are jumping for joy and are voting for him. the Viets in Cambodia are also scared. they banked all their money on Hun Sen in power to keep them in Cambodia. Watch out all, CNRP supporters. I would not be surprise if something like the burning of embassy like last time happens again. Hun Sen just need an excuse to clam down on CNRP people.

Anonymous said...

what's number 7 and 4 mean?

Anonymous said...

OK! OK! Hun Sen orders them to do so.Ok!

Anonymous said...

It is all Youns' plans , and Ah Hun Sen do not want to do anything about it, because he is alive by Youns. So wake up all Khmers, this is maybe your last chance to be free from Youns.

Anonymous said...

ONLY VIOLANCE AGAIN VIOLANCE when you are parade YOU ALL NEED TO KEEP AN EYES WHO EVER NEXT TO YOU ALL SO. WE NEED TO TAKE HUN SEN FAMILY OUT OF power.

Anonymous said...

I live outside the country, I am ready to protest when ever needed.

Solidarity of all Khmer in the world in and out the country.

Khmer Samaky, Khmer Chneas!!!!!!!

Anonymous said...

The power hungry Khmer rouge Hun Sen will do any thing to any body to exchange his power. He gave Koh Tral, Koh Kror Chak Sess and the other part of Khmer land for Yuon to keep him in power. hun Sen will die by Khmer executeshim. Also his family will not live as easy as today. The Chinese fortune teller said finaly the greedy Female Pig AK Bunrany will not even has an American penny in her pocket. Kama; Kama; Kama

Anonymous said...

Are we happy with this sort of treatment from this government?
Change is the only ways to send a clear message to this government and the next government that we will not stop fighting for justice and freedom.

Anonymous said...

If CNRP win, all Viets and Chinese and khmers will be at peace, because Sam rainsy means peace, so, peace to everyone!!! We 'together' will help our new PM to rebuild our country with our way of life, that is, based on the rule of law. We will be prosperous with full of love and justice for all. International communities will welcome change in cambodia and more tourism and business flooding in because of social right and social justice for all, plus they love to help to rebuild the whole srok khmer for the betterment, as they already know the truth like, who were behind the killing field and why?

The answer was 'ethnic cleansing', committed by their neighbouring countries for hundreds of years and time to reflect back on what went wrong....why? because god is right and just and god knows every move you make and that, the 'truth will always be the truth and the truth has to be revealed like always in the end' Gandhi, Jesus, Scholars etc, simple as that.

Anonymous said...

MCQ for Khmer People

Who is dare giving Koh Tral island to Vietnam and try to shift blame other and manipulate Khmer history?

a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above

Anonymous said...

It's easy:
If you're weak and want to eat pho, your answer to Hun sen is a & d .

Do not waver and wither Khmer- we all know the truth so just state the truth! It's c.

If you're stupid, you belong to cpp- so get lost!