Thursday, July 25, 2013

សម រង្ស៊ី សន្យា​ដក​យក​អង្គរ​ពី​ការ​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន

លោក​សម រង្ស៊ី នៅ​ពេល​ធ្វើ​យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត នៅ​ខាង​មុខ​ប្រា​សាទ​អង្គ​រ​ក្នុង​ខេត្ត​សៀម​រាប កាល​ពី​ម្សិល​មិញ​។ រូបថត ហេង ជីវ័ន
សៀមរាបៈ នៅ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជា​លើក​ដំបូង នៅ​ក្រុង សៀមរាប​កាល​ពី​ម្សិលមិញ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​និង​អ្នក​ឃ្លាំ​មើល បាន​ប៉ាន់​ប្រមាណ​ថា មាន​អ្នក​ចូល​រួម​គាំទ្រ​រហូត​ដល់ ១០ ម៉ឺន​នាក់​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស ដែល​ទើប​តែ​វិល​ត្រឡប់​មក​ពី​ការ​និរទេស​បាន​ធ្វើ​ការ​សន្យា​ទៅ​កាន់​អ្នក ខេត្ត សៀមរាប​ថា នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត កិច្ច​ការ​ដំបូង​ដែល​គណបក្ស​នេះ​ត្រូវ​ធ្វើ​នៅ​សៀមរាប គឺ​ត្រូវ​យក​ប្រាសាទ អង្គរវត្ត ពី​ក្រុមហ៊ុន​ឯកជន​មក​វិញ។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ខ្ញុំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​គ្រប់​គ្រង​ប្រទេស​ឲ្យ​ខ្លាំង​ ដូច​អាណាចក្រ​អង្គរ ហើយ​វិធានការ​អាទិភាព​[របស់​រដ្ឋាភិបាល​ខ្ញុំ​]​នឹង​រឹប​អូស​អង្គរវត្ត​ពី​ យួន​មក​វិញ​»។ «ខ្ញុំ​នឹង​នាំ​មក​នូវ​យុត្តិធម៌​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ដោយ​សារ​ [ចំណូល​ពី​]​អង្គរវត្ត អាច​ចិញ្ចឹម​ប្រជាជន​ទាំង​មូល​ក្នុង​ខេត្ត សៀមរាប។

អ្នក​នាង រីវ ជី អាយុ ២៥ ឆ្នាំ ជា​អ្នក​លក់​ភេសជ្ជៈ នៅ​មុខ​ប្រាសាទ អង្គរវត្ត បាន​លើក​ឡើង​ដូច​លោក សម រង្ស៊ី ផង​ដែរ​ថា នៅ​មុខ​អង្គរវត្ត ជនជាតិ​វៀតណាម ធ្វើ​អាជីវកម្ម​សេរី​ជាង​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​ប្រទេស​ទៅ​ទៀត ​។
អ្នក​នាង ជី បាន​ថ្លែង​ថា​៖ «ខ្ញុំ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​របស់​ខ្ញុំ ដូចជា​ជនជាតិ​វៀតណាម​អាច​ចត​ឡាន​បាន ប៉ុន្តែ​ខ្មែរ​មិន​អាច​ចត​បាន​ទេ​។ ខ្មែរ​មិន​អាច​រត់​ចេញ​ទៅ​លក់ ភេសជ្ជៈ​របស់​ខ្លួន​បាន​ទេ ប៉ុន្តែ​វៀតណាម​អាច​ធ្វើ​បាន​។ ខ្ញុំ​ឆ្ងល់ ខ្ញុំ​បង់​ប្រាក់​ថ្លៃ​កន្លែង ហេតុ​អ្វី​ខ្ញុំ​មិន​អាច​លក់​បាន​ដោយ​សេរី ប៉ុន្តែ​ជនជាតិ​វៀតណាម​មិន​បង់​ថ្លៃ​កន្លែង ប៉ុន្តែ​ពួក​គេ​បែរ​ជា​អាច​លក់​ដោយ​សេរី​»។
ស្រ្តី​រូប​នេះ​បន្ត​ថា «ខ្ញុំ​ត្រូវ​បង់​ថ្លៃ​កន្លែង​រាល់​ថ្ងៃ រាល់​ខែ​និង​រាល់​ឆ្នាំ» ប៉ុន្តែ​នៅ​តែ​មិន​អាច​មាន​លទ្ធភាព​ដូច​ជនជាតិ​វៀតណាម​។ អ្នក​នាង ជី បាន​ថ្លែង​បន្ត​ថា អ្នក​នាង​បាន​លក់​ភេសជ្ជៈ​តាំង​ពី​អាយុ ៩ ឆ្នាំ ហើយ​បាន​ឃើញ​ថា មាន​ជនជាតិ​វៀតណាម​ប្រហែល ១០ ទៅ ២០ នាក់ ប្រកប​អាជីវកម្ម​ដូច​អ្នក​នាង​ដែរ ប៉ុន្តែ​សេរីភាព​គឺ​ខុស​គ្នា​។
អ្នក​នាង ជី បាន​បន្ត​ទៀត​ថា​៖ «គ្មាន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ ឥឡូវ​នេះ ខ្ញុំ​ដូរ​ហើយ»។
អ្នក​នាង​បាន​ថ្លែង​ថា ដូច​ជា​នៅ​សង្កាត់ ចុងឃ្នៀស ក្រុង សៀមរាប មាន​វៀតណាម​ច្រើន​ណាស់​មាន​សិទ្ធិ​បោះឆ្នោត​។
អ្នក​នាង ជី បន្ត​ទៀត​ថា​៖ «ខ្ញុំ​មិន​ដឹង​ថា មាន​ជនជាតិ​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ប៉ុន​ណា​ទេ ប៉ុន្តែ​មាន​ច្រើន​ណាស់​នៅ ចុងឃ្នៀស...»។
អ្នក​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ​ដែល​គណបក្ស​នេះ បាន​ប៉ាន់​ប្រមាណ​ថា អាច​មាន​ដល់ ១០ ម៉ឺន​នាក់ ទាំង​នៅ​លើ​ឡាន និង​លើ​ម៉ូតូ​បាន​ធ្វើ​ឲ្យ​ប្រវែង​នៃ​ក្បួន​ហែ របស់​ពួក​គេ មាន​ចម្ងាយ​បួន​ប្រាំ​គីឡូម៉ែត្រ ពេញ​ណែន​ទៅ​ដោយ​មនុស្ស​រួម​ជាមួយ​នឹង​ធុង​បាស ជាមួយ​នឹង​ការ​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដើម្បី​បញ្ជូន​ជនជាតិ​វៀតណាម​ចេញ​ពី​ខេត្ត សៀមរាប និង​ចេញ​ពី​ប្រទេស កម្ពុជា ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ។
ស្រ្តី​ម្នាក់​ដែល​ប្រាប់​ថា ឈ្មោះ ចែ ធី អាយុ ៣៣ ឆ្នាំ អ្នក​លក់​ភេសជ្ជៈ​នៅ​តាម​ចញ្ចើម​ផ្លូវ បាន​ថ្លែង​ថា អ្នក​នាង​អបអរ​សាទរ ក្បួន​ឃោសនា​ដែល​មាន​រយៈ​ពេល​ប្រហែល ៣ ម៉ោង​ទើប​ឆ្លង​កាត់​ផុត​ពី​កន្លែង​លក់​របស់​អ្នក​នាង។ អ្នក​នាង​ថ្លែង​បន្ត​ថា៖«ខ្ញុំ​គិត​ថា​មនុស្ស​ប្រហែល ១០ ម៉ឺន​នាក់ ហែ​តាម​ផ្លូវ​ក្នុង​ក្រុង​ហើយ​ខ្ញុំ​គាំទ្រ​នូវ​កម្មវិធី​នយោបាយ​របស់​ គណបក្ស​សង្គ្រោះ ជាតិ»។
ទន្ទឹម​នោះ​ផង​ដែរ​ប្រជាជន​រាប់​ពាន់​នាក់ ក៏​បាន​ឈរ​ជា​ជួរ​ទាំង​សង​ខាង​ផ្លូវ​ជាមួយ​នឹង​ស្នាម​ញញឹម​និង​ស្វាគមន៍​ ក្បួន​ដង្ហែ​ជាមួយ​នឹង​ការ​ស្រែក​បន្ទរ ឲ្យ​ដោះស្រាយ​ជនជាតិ​វៀតណាម ដែល​មាន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ខេត្ត​ដែល​ជា​តំបន់​ទេសចរណ៍​មួយ​នេះ​។ ក្រុម​អ្នក​គាំទ្រ​ជាច្រើន​បាន​ស្រែក​តាម​ធុង​បាស​ថា​៖ «ដេញ យួន! យួន!»។
លោក នីម វាន់សាម ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត សៀមរាប បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង​តែង​តែ​ប្តឹង​អំពី​ជនជាតិ​វៀតណាម មាន​សិទ្ធិ​បោះឆ្នោត នៅ​សង្កាត់ ចុងឃ្នៀស ប៉ុន្តែ​ជនជាតិ​វៀតណាម​ទាំង​នោះ​ពួក​គេ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត តាំង​ពី​ការ​បោះឆ្នោត​សម័យ អ៊ុនតាក់ មក​ម៉្លេះ។
លោក នីម វាន់សាម បន្ត​ថា៖ «គណបក្ស​ប្រឆាំង មាន​សិទ្ធិ​ដាក់​បណ្តឹង ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​ទាំង​នោះ​ប៉ុន្តែ​ពួក​គេ​»។ «ខ្ញុំ​មិន​ដឹង​ថា មាន​វៀតណាម​ប៉ុន្មាន​នាក់​ទេ​មាន​សិទ្ធិ​បោះឆ្នោត​ប៉ុន្តែ​សារ​នយោបាយ​របស់​ គណបក្ស​ប្រឆាំង អាច​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​កាន់​អំណាច»។
មុន​នឹង​ទៅ​ដល់​ខេត្ត សៀមរាប លោក សម រង្ស៊ី និង​លោក កឹម សុខា អនុ​ប្រធាន​របស់​លោក​បាន​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ខ្លួន នៅ​ពេល​ដែល​លោក​វិល​ត្រឡប់​ពី​ការ​និរទេស​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ដោយ​ចាប់​ផ្តើម​ពី​រាជធានី ភ្នំពេញ កំពង់ស្ពឺ តាកែវ កំពត ព្រះ សីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្ត បន្ទាយ​មាន​ជ័យ ដោយ​ប្រើ​សារ​នយោបាយ​ស្ទើរ​តែ​ដដែលៗ​គឺ​ដេញ​វៀតណាម​ចេញ​ដើម្បី​សង្គ្រោះ​ ព្រៃឈើ និង​ត្រី​ក្នុង​ទន្លេ​សាប។
តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ថ្លែង​ថា​៖ «ប្រជាជន​ដ៏​ច្រើន​សម្បើម ចេញ​មក​អបអរ​គណបក្ស​ប្រឆាំង​យើង​នឹង​ឈ្នះ​។ ប្រទេស​នេះ​ជា​ប្រទេស​ផ្តាច់ការ​។ នៅ​ពេល​ប្រជាជន​មក​គាំទ្រ​ក្នុង​ចំនួន​ច្រើន​បែប​នេះ​វា​ច្បាស់​ថា ពួក​គេ​មិន​ភ័យ​ខ្លាច​ទៀត​ទេ​ពួកគេ​ចង់​ដូរ»។
លោក​បាន​បន្ត​ថា​៖ «វា​កើត​ឡើង​ចាប់​តាំង​ពី​មុន​ពេល​លោក សម រង្ស៊ី មក​ដល់​។ បើ​ប្រៀប​ធៀប​ចំនួន​អ្នក​គាំទ្រ​គឺ​លើស​មុន​ដប់​ដង​ខ្ញុំ​មិន​ដឹង ថា តើ​មក​ពី​ការ​រួម​បញ្ចូល​គណបក្ស​ឬ​គោល​នយោបាយ ឬ​ថា តើ​ប្រជាជន​ឆ្អែត​ចិត្ត​នឹង​រដ្ឋាភិបាល​ឬ​យ៉ាង​ណា​ទេ​។ ការ​មក​របស់​លោក សម រង្ស៊ី គឺ​ជា​ការ​ជំរុញ​ឲ្យ​កាន់​តែ​មាន​អ្នក​គាំទ្រ​ច្រើន​ថែម​ទៀត។ ប្រជាជន​ស្រែក​ដូរ ឬ​មិន​ដូរ​»៕ PS

3 comments:

Anonymous said...

Long Live Viet Nam and Long Live Hun Sen and CPP...

We will killed all of you useless human.. we prepared 3 billion dollars after the election if you not joint the government... We prepared snipers forces to kills all of you and we prepared secret forces if you protest after election ... at the end we will kills all of you..

You will not get free and fair election ... because we deleted more then 1millions voters and we have more then 1 millions ghost voters and other.. so lost just with this ... CPP already won 25% just from this .. This election we will win 90 seats or more ...

Long live Viet Nam and CPP and Hun Sen...

U will never see Khmer Prime Minister only Viet Nam approved one or Vietnamese bloods ... You are all useless khmer and should never live .. soon your country will be our NEW PROVINCE ....

Anonymous said...

ដេញកំចាត់ខ្មាំង ៖ បទកាកគតិ
ជយោ!កម្ពុជា យើងស្រាក់ដៃគ្នា ដេញកំចាត់ខ្មាំង ក្មេងចាស់ប្រុសស្រី រួមដៃតតាំង គ្មានអ្វីឃាត់ឃាំង រារាំងបានទេ ។
ជយោ!កម្ពុជា យើងសាមគ្គីគ្នា កម្លាំងកើនទ្វេ ដេញចោរអប្រីយ៍ លុកលុយដីកេរ ប្លន់ទ្រព្យធនខ្មែរ លួចសម្បត្តិជាតិ ។
ជយោ!កម្ពុជា ខ្មែរព្រួតដៃគ្នា មិនឲ្យរវាត បោះឆ្នោតជូនក្រុម បក្សសង្គ្រោះជាតិ ពួកទមិឡចោលម្សៀត នឹងអស់អាជ្ញា ។
ជយោ!កម្ពុជា យើងពួតដៃគ្នា
បញ្ចេញវាចា យកសន្លឹកឆ្នោត កំចាត់ខ្មាំងមារ កសាងកម្ពុជា រុងរឿងក្សេមក្សាន្ត ។
បរាជ័យទៅ ពួកពាលឃោឃៅ ដូចសត្វតិរច្ឆាន បរាជ័យទៅ ពួកចោរឈ្លានពាន ខ្មែររស់សាន្តត្រាណ
សុខសាន្តជយោ!៕

Anonymous said...

Now only One U.S Congressman said:

HUN SEN MUST GO.

Pretty soon, the United States of America is going to say:

HUN SEN MUST GO.