Thursday, July 25, 2013

អតីត​អ្នក​ទោស​ដក​តម្រុយ​ព្រំដែន​មិន​ដែល​មាន​វិប្បដិសារី

អ្នក​ស្រី​មាស ស្រី បង្ហាញ​អតី​ត​ទី​តាំង​តម្រុយ​បង្គោល​ព្រំ​ដែន​ ដែល​បោះ​នៅ​ក្នុង​​ដី​ស្រែ​របស់​អ្នក​ស្រី​​។ រូបថត ម៉ៃ វីរៈ
ស្វាយរៀងៈ អតីត​អ្នក​ទោស​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម ពីរ​នាក់ មិន​ដែល​មាន​វិប្បដិសារី​ទេ ក្នុង​ការ​ដក​តម្រុយ​ព្រំដែន​ដ៏​ចម្រូង​ចម្រាស ជាមួយ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ ២០០៩ បើ​ទោះ​បី​ជា​ទង្វើ​នោះ បាន​ធ្វើ​ឲ្យ​ពួក​គេ ជាប់​ពន្ធនាគារ ក្នុង​ម្នាក់ៗ​មួយ​ឆ្នាំ ហើយ​មេ​បក្ស​ប្រឆាំង បាន​និរទេស​ខ្លួន​ក៏​ដោយ។
ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​កាន់​តែ​មាន​មោទនភាព​ខ្លាំង​ឡើង​ថែម​ទៀត ខណៈ​ដែល​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី បាន​លើក​លែង​ទោស​មេ​បក្ស​ប្រឆាំង បើ​ទោះ​បី​ជា​មក​ដល់​ពេល​នេះ​ពួក​គេ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ភូមិ កោះ​ក្បាន​ខាង​ជើង​ឃុំ សំរោង ស្រុក ចន្ទ្រា​រើស​អើង និង​តាម​ដាន​ជាប់​ជា​ប្រចាំ​ចាប់​តាំង​ពី​ពួក​គេ​ត្រូវ​បាន​ដោះលែង​ពី​ ពន្ធនាគារ​ក៏​ដោយ។

លោក ព្រំ ជា ដែល​បាន​ជាប់​ពន្ធនាគារ ៩ ខែ ២១ ថ្ងៃ ជាមួយ​អ្នក​ស្រី មាស ស្រី ដោយ​សារ​តែ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ត្រូវ​បាន​ដាំ​នៅ​លើ​ដី​ស្រែ ប្រជា​ពលរដ្ឋ​ខ្មែរ បាន​និយាយ​បញ្ជាក់​ជា​ថ្មី​ទៀត កាល​ពី​ម្សិលមិញ​ថា ការ​ដែល​ព្រះ​មហាក្សត្រ លើក​លែង​ទោស​លោក សម រង្ស៊ី គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា មេ​បក្ស​ប្រឆាំង​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ទឹក​ដី​រូប​នេះ ពុំ​មាន​ទោស​ទេ ហើយ​រូប​លោក និង​អ្នក​ស្រី មាស ស្រី ក៏​ពុំ​មាន​ទោស​អ្វី​ដែរ។
លោក បាន​និយាយ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ក្រោម​ផ្ទះ​របស់​លោក ក្នុង​ភូមិ កោះ​ក្បាន​ខាង​ជើង ខណៈ​ដែល​នគរបាល​មូលដ្ឋាន កំពុង​តែ​តាម​ឃ្លាំ​មើល​ជាប់​ជា​ប្រចាំ​ថា​៖ «លោក ប្រធាន សម រង្ស៊ី និង​ពួក​ខ្ញុំ​ធ្វើ គឺ​ជួយ​ទប់​ស្កាត់ និង​ការពារ​បូរណ​ភាព​ទឹក​ដី​តែ​ប៉ុណ្ណោះ បើ​យើង​មិន​ធ្វើ​ទេ គឺ​គេ​យក​ដី​អស់​ហើយ អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ជួយ​លើក​ទឹក​ចិត្ត​ពួក​យើង​ទេ តែ​បែរ​ជា​មក​គំរាម​ថា ពួក​ឯង​ចាំ​មើល​ទៅ​បោះឆ្នោត​ហើយ​ដឹង​ហើយ»។
ចំណែក អ្នក​ស្រី មាស ស្រី បាន​សម្តែង​នូវ​ការ​សប្បាយ​ចិត្ត នៅ​ពេល​ដែល​និយាយ​ពី​ព្រះ​មហាក្សត្រ លើក​លែង​ទោស​លោក សម រង្ស៊ី បើ​ទោះ​បី​ជា​មាន​សកម្មជន​គណបក្ស​ប្រជាជន កំពុង​តែ​ប្រើ​ទូរស័ព្ទ​ទំនើប​ថត​រូប​អ្នក​ស្រី ពី​ចម្ងាយ ខណៈ​ដែល​អ្នក​ស្រី​កំពុង​ផ្តល់​បទ​សម្ភាស ដល់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ក្រោម​ផ្ទះ​ឈើ​ទ្រេត​របស់​អ្នក​ស្រី​ក៏​ដោយ​។
អ្នក​ស្រី​និយាយ​ថា៖ «ការ​លើក​លែង​ទោស​លោក សម រង្ស៊ី គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា តុលាការ​ពុក​រលួយ មិន​ឯករាជ្យ​។​ដូច​រូប​ខ្ញុំ​ជា​កសិករ គ្រាន់​តែ​ការពារ​ដី​ស្រែ​ខ្លួន​ឯង​សោះ មិន​បាន​ទៅ​លួច​ប្លន់​អ្នក​ណា​ផង បែរ​ជា​ជាប់​គុក​អស់ ៩ ខែ ២១ ថ្ងៃ តែ ឈូក បណ្ឌិត (អតីត​អភិបាល​ក្រុង បាវិត) ដែល​គេ​អះអាង​ថា បាន​បាញ់​កម្មករ ៣ នាក់​ឲ្យ​រង​របួស បែរ​ជា​ពុំ​ត្រូវ​បាន​ចាប់​ដាក់​គុក ហើយ​កាត់​ទោស​ស្រាល​បំផុត»។
អ្នក​ស្រី មាស ស្រី មិន​បាន​ស្តី​បន្ទោស ការ​ដែល​លោក សម រង្ស៊ី បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ចាប់​តាំង​ពី​ចូល​រួម​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​អ្នក​ស្រី និង​លោក ព្រំ ជា នោះ​ទេ ដោយ​និយាយ​ថា ការ​និរទេស​ខ្លួន​របស់​លោក សម រង្ស៊ី គឺជា​ការ​ត្រឹម​ត្រូវ ដើម្បី​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ បើ​នៅ​ជាប់​ពន្ធនាគារ​ទាំង​អស់​គ្នា គឺ​គ្មាន​ន័យ​អ្វី​ឡើយ​។ ស្រ្តី​ជា​កសិករ តែ​នៅ​មុខ​ផ្ទះ មាន​ដាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ និយាយ​ទៀត​ថា៖ «ខ្ញុំ​ជាប់​គុក គឺ​ជាប់​គុក​ដើម្បី​ជាតិ​មិន​មែន​ជាប់​គុក ដោយ​សារ​លួច​ប្លន់​គេ​ទេ ហើយ​ឥឡូវ​នេះ ពួក​យើង​ទទួល​បាន​ជោគជ័យ ព្រោះ​ខាង​យួន គេ​ឈប់​មក​បោះ​តម្រុយ​នៅ​លើ​ដី​ស្រែ​យើង​ដូច​មុន​ទៀត​ហើយ»។
ទាំង​អ្នក​ស្រី មាស ស្រី និង​លោក ព្រំ ជា ដែល​អះអាង​ថា ពួក​គាត់ ត្រូវ​បាន​អាជ្ញាធរ​ដែន​ដី​គាប​សង្កត់ និង​តាម​ដាន​ជា​ប្រចាំ សូម្បី​តែ​មាន​បង​ប្អូន​មក​លេង​ផ្ទះ​ក៏​តាម​សួរ​នាំ​ដែរ​នោះ​ចង់​ឲ្យ​លោក សម រង្ស៊ី ចុះ​ទៅ​កន្លែង​ដក​តម្រុយ​បង្គោល​ព្រំដែន​នោះ​ម្តង​ទៀត។ លោក ព្រំ ជា បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​លោក​ប្រធាន​មក មើល​ថា អន្លង់​ដែល​ធ្វើ​ឲ្យ​គាត់ ហើយ​និង​ពួក​ខ្ញុំ​ជាប់​គុក​នោះ​គឺ​ពួក​យើង​ធ្វើ​បាន​ជោគជ័យ​ហើយ ហើយ​ពួក​ខ្ញុំ ក៏​នៅ​តែ​បន្ត​ធ្វើ​ស្រែ​នៅ​លើ​ដី​នេះ​ដែរ មិន​មាន​យួន​ណា មក​បោះ​បង្គោល​អី​ទៀត​ទេ ចាប់​តាំង​ពី​ពេល​ដក​ចេញ​មក​»។
បើ​តាម​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ទើប​មក​ដល់​កម្ពុជា កាល​ពី​ចុង​សប្តាហ៍​មុន បន្ទាប់​ពី​បាន​រស់​នៅ​និរទេស​ខ្លួន ដោយ​ខ្លួន​ឯង​ជិត ៤ ឆ្នាំ ដើម្បី​គេច​ចេញ​ពី​ការ​ជាប់​ពន្ធនាគារ ១១ ឆ្នាំ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​ដ៏​ចម្រូង​ចម្រាស​នោះ នឹង​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ខេត្ត ស្វាយរៀង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​គេ​មិន​ដឹង​ថា តើ​មេ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ នឹង​ទៅ​សួរ​សុខ​ទុក្ខ​អតីត​អ្នក​ទោស​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ រូប​លោក​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ​?
នៅ​តាម​ដង​ផ្លូវ​ក្នុង​ឃុំ សំរោង ត្រូវ​បាន​ដោត​ទង់ និង​ស្លាក​គណបក្ស​ប្រជាជន​គ្រប់​ផ្ទះ មាន​តែ​ផ្ទះ​អ្នក​ស្រី មាស ស្រី មួយ​ប៉ុណ្ណោះ​ដែល​ដាក់​តាំង​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​។ ផ្ទះ​អ្នក​ស្រី​មាស ស្រី មាន​ចម្ងាយ​ប្រមាណ ២ គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា វៀតណាម។
អ្នក​ស្រី មាស ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន អ្នក​ស្រី​អាច​ធ្វើ​ស្រែ​នៅ​លើ​ដី​របស់​អ្នក​ស្រី​ដែល​ពី​មុន​គេ​បោះ​តម្រុយ ​នោះ​តែ​អាជ្ញាធរ វៀតណាម គេ​ហាម​មិន​ឲ្យ​ប៉ះ​ពាល់​កន្លែង​ដែល​ជា​អតីត​ចំណុច តម្រុយ​ដែល​អ្នក​ស្រី​បាន​ដក​នោះ​ទេ បើ​ទោះ​បី​ជា​នៅ​សល់​តែ​ស៊ីម៉ងត៍​តូច​មួយ​នៅ​រាប​នឹង​ដី​ក៏​ដោយ។ បើ​តាម​អ្នក​ស្រី​មាស ស្រី​ក្នុង​មួយ​សប្តាហ៍ អាជ្ញាធរ​វៀតណាម ចូល​មក​មើល​ទី​តាំង​អតីត​តម្រុយ​នេះ​ពីរ​ដង។
កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ ២០១០ តុលាការ​ខេត្ត ស្វាយរៀង បាន​កាត់​ទោស អ្នក​ស្រី មាស ស្រី និង​លោក ព្រំ ជា ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១ ឆ្នាំ ដោយ​សារ​ដក​តម្រុយ​ព្រំដែន។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះលែង ដោយ​បន្ថយ​ទោស​ម្នាក់ៗ​ពី​ជាប់​ពន្ធនាគារ ១២ ខែ​មក​ត្រឹម ៩ ខែ ២០​ថ្ងៃ​វិញ​ចំ​ថ្ងៃ​ដែល​ពួក​គេ​បាន​ជាប់​ទោស​រួច​ហើយ។
លោក សុខ សារ៉ូ មេ​ឃុំ សំរោង​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា អាជ្ញាធរ​របស់​លោក​បាន​គំរាម​កំហែង​ឬ​ក៏​ឃ្លាំ​មើល​សកម្មភាព​របស់​ប្រជា​ ពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​និយាយ​ថា ៖ «យើង​គ្មាន​ទទួល​បទ​បញ្ជា​ណា​ឲ្យ​ទៅ​ដើរ​គំរាម​គេ​នោះ​ទេ ហើយ​អាដី​តម្រុយ​ព្រំដែន​នោះ ក៏​គ្មាន​ការ​ហាម​ឃាត់​អី​ដែរ គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ធ្វើ​ស្រែ​ចម្ការ​បាន​ធម្មតា ពី​ព្រោះ​ដី​នោះ គឺ​ជា​ដី​របស់​ខ្មែរ នៅ​លើ​ទឹក​ដី​ខ្មែរ»។
លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​ថ្លែង​ថា ជា​ទូទៅ​ពលរដ្ឋ​ដែល​អាជ្ញាធរ​គិត​ថា ជា​ក្រុម​អ្នក​ប្រឆាំង​គឺ​តែង​តែ​ទទួល​រង​នូវ​ការ​គំរាម​កំហែង ឬ​បង្ក​ការ​លំបាក​ផ្សេងៗ​។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា​៖«ទង្វើ​នេះ​គឺជា​ការ​រំលោភ​សិទ្ធិ​បុគ្គល ហើយ​ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​មាន​ការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​របស់ ពួក​គេ​ផង​ដែរ​។ នៅ​ក្នុង​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ អាជ្ញាធរ ត្រូវ​ផ្តល់​សិទ្ធិ​ពេញ​លេញ​ដល់​ពលរដ្ឋ​បើ​ទោះ​បី​ជា​ពួក​គាត់​គាំទ្រ​ គណបក្ស​ណា​ក៏​ដោយ មិន​ត្រូវ​មាន​ការ​រើស​អើង​ទេ»៕

10 comments:

Anonymous said...

Long Live Viet Nam and Long Live Hun Sen and CPP...

We will killed all of you useless human.. we prepared 3 billion dollars after the election if you not joint the government... We prepared snipers forces to kills all of you and we prepared secret forces if you protest after election ... at the end we will kills all of you..

You will not get free and fair election ... because we deleted more then 1millions voters and we have more then 1 millions ghost voters and other.. so lost just with this ... CPP already won 25% just from this .. This election we will win 90 seats or more ...

Long live Viet Nam and CPP and Hun Sen...

U will never see Khmer Prime Minister only Viet Nam approved one or Vietnamese bloods ... You are all useless khmer and should never live .. soon your country will be our NEW PROVINCE ....

Khem Rint said...

ប្រកាសប្រាប់ដល់( បរិវារ) របស់(រង្សី)ទាំងឡាយអើយ មេត្ដាទទួល យកនូវការរិះគន់ខ្លះផង ការរិះគន់គឺជា(កញ្ចក់) សង្គមដ៏ល្អ សម្រាប់ សង្គមជាតិនិមួយៗបើ(រង្សី)ទទួលមិនបាននូវការ(រិះគន់ ) តើ (រង្សី)ខុសអ្វីពី HUN SEN ? ។

Anonymous said...

Hey ah Khem Rint - ចំតិតភ្លាមមក ដើម្បីឲ្យ ធ្កែ Berger អញបុកប្រហោងក្ដិតអាឯង Doggy-style ឲ្យអាឯង ស្រែកថ្ងូរម្ដងមើល!!!

Khem Rint said...

CAN THIS GUY @8:48 PM SHUT UP?
REALLY ???.Are you sure ???.

Anonymous said...

Hey ah Khem Rint - ចំតិតភ្លាមមក ដើម្បីឲ្យ ធ្កែ Berger អញបុកប្រហោងក្ដិតអាឯង Doggy-style ឲ្យអាឯង ស្រែកថ្ងូរម្ដងមើល!!!

Anonymous said...

^ អាមូយនេះបែបធ្លាប់មានបទពីសោធឆ្កែបុកប្រហោងក្តិតវាហើយមើលទៅបានជាវាប្រាប់គេឲ្យថ្ងូរដូចវា

Anonymous said...

Hey ah Khem Rint - ចំតិតភ្លាមមក ដើម្បីឲ្យ អញបុកប្រហោងក្ដិតអាឯង Doggy-style ឲ្យអាឯង ស្រែកថ្ងូរម្ដងមើល!!!

Anonymous said...

ĆÂṂ ÔÑ ŚÂṂĐÂĆḤ ĐÊĆḤÒ ḤÙŃ SÊÑ 3ÔÔÔ!!!


before: Phnom Penh, Cambodia
currentlY: Ñâṃ Ṿang, Ñâṃbôđỉa

Anonymous said...

កណ្តួយ មីកញ្ចាស់ ម៉ែ អា Khem Rint អោយ Khem Rint មក ជំទាល ខួរ សត្វ មិនគ្រប់ទឹក តាម អា ចុយម្រាយ សួន សេរីរដ្ឋា ចៃ ពួកកញ្ជៈយួន មែនទេ?

Anonymous said...

ĆÂṂ ÔÑ ŚÂṂĐÂĆḤ ĐÊĆḤÒ ḤÙŃ ṢÈŃ 3ÔÔÔ!!!

We would like to congratulated Dr. Hun Sen for his great effort as far as 3 decades and continuing to served for next 30 more years and on until there no Khmer on this land.

ĆÔǸǴ PÊÔPLÊ PÂRṬY ÂṬṬÂĆḤÈĐ CAMBODIAN NOT RUNNING PEOPLE...

before: Phnom Penh, Cambodia
currently: Ñàḿ Ṿàńg, Ñàḿbộđỉâ

Ḥânôỉ, Ṿỉêṭñàḿ