លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ដោយ ញឹម សុខន និង ដួង សុខា
ថ្ងៃច័ន្ទ ទី15 កក្កដា ឆ្នាំ2013 ម៉ោង15:46 VODអ្នកច្បាប់ និងអ្នកវិភាគព្រឹត្តិការណ៍សង្គម អះអាងប្រហាក់ប្រហែលគ្នាថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ដែលព្រះមហាក្សត្រទើបប្រទានលើកលែងទោសថ្មីៗនេះ អាចក្លាយជាបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជាតិ នីតិកាលទី៥ ឆ្នាំ២០១៣នេះបាន តាមការសម្របសម្រួលផ្នែកនយោបាយ ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅ និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា ពន្យល់ប្រហាក់ប្រហែល លោក សុខ ទូច ដែរ ដោយលោកអះអាងថា គ្មាននរណាម្នាក់ស្មានដល់ថា លោក សម រង្ស៉ី អាចវិលចូលស្រុកវិញបាននៅពេលនេះទេ។ លោកថា ជម្រើសមួយដែលអាចឲ្យមេបក្សប្រឆាំងរូបនោះមានឈ្មោះក្នុងបញ្ជី បោះឆ្នោតឡើងវិញ គឺជំរុញទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យពិនិត្យមើលពីនីតិវិធីលុបឈ្មោះលោកសម រង្ស៉ី ឡើងវិញ ៖
នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) លោកសុក សំអឿន ពន្យល់ថា លោក សម រង្ស៉ី ត្រូវសើរើឡើងវិញ ពីភាពត្រឹមត្រូវ នៃការលុបឈ្មោះលោក ចេញពីបញ្ជីបោះឆ្នោត នៅមូលដ្ឋានដែលមេបក្សប្រឆាំងរូបនោះធ្លាប់រស់នៅ។ ប៉ុន្តែលោកនៅតែមានជំនឿថា ករណីនេះអាចទៅរួច អាស្រ័យលើការចរចាផ្នែកនយោបាយ។
ក្នុងលិខិតឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ លោក ហ៊ុន សែន សង្ឃឹមថា លោក សម រង្ស៉ី នឹងវិលត្រឡប់មកចូលរួមជីវភាពនយោបាយ នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ។
អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ អះអាងថា ក្រៅពីការសម្របសម្រួលផ្នែកនយោបាយ លោក សម រង្ស៊ី ក៏អាចក្លាយជាអ្នកដឹកនាំប្រទេសបានដែរ ហើយមានអំណាចធំជាងនាយករដ្ឋមន្ត្រីទៀតផង ដោយយករូបមន្តតាមប្រទេសសឹង្ហបូរី ហើយមិនរំលោភរដ្ឋធម្មនុញ្ញ បើគណបក្សប្រឆាំងឈ្នះឆ្នោត ៖
លោក សម រង្ស៉ី គ្រោងវិលត្រឡប់មកកាន់កម្ពុជាវិញ នៅថ្ងៃទី១៩ ខែកក្កដានេះ ដើម្បីចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ ក្រោយពីព្រះមហាក្សត្រព្រះរាជលើកលែងទោស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ការវិលត្រឡប់នេះ ត្រូវបានគណបក្សប្រឆាំងអះអាងថា មានអ្នកគាំទ្រជិត៤ម៉ឺនាក់ទៅទទួល និងអមដំណើរ លោក សម រង្ស៉ី នៅពេលនោះ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ៕
6 comments:
ឪពួកអាវិទូល្ងង់នៅក្នុងប្រទេសខ្មែរមិនចេះច្បាប់អ្វីទាំងអស់ មិនស្គាល់អ្វីទៅដែលហៅថាព្រះរាជក្រិត្យ ?
បើអាស្ដាចម៌មោឃៈបានលើកលែងទោសឲ្យទៅដល់ទណ្ឌិតសមរង្ស៊ីនូវបទល្មើសដែលសមរង្ស៊ីមិនបានធ្វើ
ខុស ? ។
បើព្រះអាចម៌ក្រតិត្យនោះរំលាយទោសសមរង្ស៊ីអស់ហើយបានសេចក្ដីជាច្បាប់ទាំងអស់ដែលបានចេញជាបន្ដរបន្ទាប់គ្នាថាសមរង្ស៊ីត្រូវគេដកសិទ្ធិទាំងអស់លែងមានសីទ្ធិជាខ្មែរហើយ ។
តែបើព្រះអាចម៌ក្រិត្យដែលលើកទ្បើងថាសមរង្ស៊ីមានសីទ្ធិជាខ្មែរពេញសិទ្អិដូចខ្មែរឯទៀតហើយ ដូច្នេះច្បាប់ដែនបានដកហូតទាំងអម្បាលម៉ានដែលបានដកហូតសិទ្ធិរបស់សមរង្ស៊ីត្រូវរលាយជាស្វ័យប្រវត្តិ ។
សូមពីទូរល្ងង់ទាំងអស់កុំនាំគ្នាយករឿងនេះមកថាទៅតាមតែនឹកឃើញតាមតែខ្លួននឹកឃើញឲ្យសោះ ។
គ្មានអ្វីជាឱបសគ្គរារាំងបេក្ខជនតំណាងរាស្ត្រលោកសមរង្ស៊ីឡើយ រឿងដែលត្រូវបារម្ភគឺសុវត្តិភាព
ក្នុងករណីដែលយើងស្មានពុំដល់។
យឹម ពិសាល
https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត
សូម បងប្អូន និង ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ជួយតាមដាន
នូវខ្សែ Video នេះគប្បីខកខានឡើយ សូមអរគុណ ។
លោក 11:58 PM សរសេរ ឱ! ក៏ខុសដែរ គឺ
មិនមែនឪ ទេ ក្នុងន័យនោះគឺច្បាស់ជា ឱ! ពួក
ពួកអា.....!ខ្សែចាប៉ី តឹងពេកក៏មិនពិរោះ ធូពេក
ក៏មិនពិរោះ សូមមេត្តា រឹតវាឱ្យល្មមទើបសំដែង
លេងទៅមានសូរសៀងពិរោះរណ្តំ!
តើលោក សមរាង្ស៊ី ចូលកម្ពុជាបានវិញ ដោយសារ
នរណា?
ត្រូវយល់ថាសមរង្ស៊ីចូលមកវិញដោយសមត្តភាពផ្ទាល់ខ្លួន ពុំមែនដោយហ៊ុនសែន ព្រះមហាក្សត
ឬតាមច្បាប់អាជ្ញាដែលបានសុំស្នើនាយករដ្ឋមន្ត្រីតាមលំដាប់លំដោយដូចដែលលោករសចន្ត្រាបុត្រមានប្រសាសន៍
តាមទស្សនាវត្តីដើមអម្ពិលនោះឡើយ។ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងដូច្នេះ?
១ យើងត្រូវយល់ថានេះហើយល្បិចនយោបាយ។បើហ៊ុនសែនចាប់សមរង្ស៊ីបានចំណេញអ្វី?
ហ៊ុនសែនមានគំនាបពីសហគមជាតិនិងអន្តរៈជាតិដោយជៀសមិនរួច បន្ទាប់ពីប្រកាសលិទ្ធិផលនៃការបោះ
ឆ្នោតគឺឥតន័យ បើសមរង្ស៊ជំនះចូលស្រុកមែនតើហ៊ុនសែនហ៊ានចាប់ឬអត់?បើចាប់សុវត្តិភាពក្នុងសង្គមអាច
មានការប្រែប្រួល។បើពុំហ៊ានអាចធ្វើឱយហ៊ុនសែនបាក់មុខ។
២ ហ៊ុនសែនចំណេញផ្នែកនយោបាយក្នុងន័យបង្រួបបង្រួមជាតិ។មូលហេតុមរណៈភាពឳពុកក្នុងន័យជំ
នឿ(សាសនា)
៣ បំបាក់មុខកឹមសុខាដែលមានជំនឿថាខ្លួននិងជំនួសតំណែងសមរង្ស៊ី(នេះហើយល្បិចបំបែកបំបាក់
ដោយវិធីត្រជាក់)
អ្វីដែលត្រូវដោះស្រាយយកមកគិតជាបន្ទាន់គឺសុវត្តិភាពលោកសមរង្ស៊ីពេលចូលមាតុប្រទេសវិញ
បង្ការពួកឱកាសនិយម(ការពារប្រសើជាងព្យាបាល)ឬ(ឆ្កែលួចបាយស៊ីយកទៅលាបមាត់ពពែ)។
យឹម ពិសាល
Post a Comment