Monday, July 15, 2013

​អ្នកវិភាគ​៖ លោក​សម រង្ស៉ី អាច​ក្លាយជា​បេក្ខជន​​តំណាងរាស្ត្រ នៅ​អាណត្តិ​ទី​៥​នេះ​បាន

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ដោយ ញឹម សុខន​ និង ដួង សុខា ថ្ងៃច័ន្ទ ទី15 កក្កដា ឆ្នាំ2013 ម៉ោង15:46 VOD

អ្នក​ច្បាប់​ ​និង​អ្នកវិភាគ​ព្រឹត្តិការណ៍​​សង្គម ​អះ​អាង​​ប្រហាក់​ប្រហែល​គ្នា​ថា ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ លោក សម រង្ស៉ី ដែល​​ព្រះ​មហា​ក្សត្រ​ទើបប្រ​​​​​ទាន​​លើក​​លែង​​ទោស​ថ្មីៗ​នេះ អាច​​ក្លាយ​ជា​​បេក្ខ​ជន​តំណាង​រាស្ត្រ សម្រាប់​​ការ​បោះ​ឆ្នោត​ជាតិ នីតិ​កាល​ទី​៥ ឆ្នាំ​២០១៣​​នេះ​​បាន តាម​ការ​សម្រប​សម្រួល​​ផ្នែក​នយោបាយ ។​
​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច យល់ថា ការ​បើក​ផ្លូវ​​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ចូល​កម្ពុជា​វិញ តាមរយៈ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ បង្ហាញថា អ្នក​នយោ​​​បាយ​ខ្មែរ មាន​ភាពចាស់ទំ និង​យក​បញ្ហា​ជាតិ​ជា​ធំ ។ លោក​ថា ករណីនេះ ជា​សារ​នយោបាយ​មួយ​បង្ហាញ​ថា លោក សម រង្ស៉ី អាច​ក្លាយជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​អាណ​តិ្ត​នេះ​បាន តាម​ការសម្របសម្រួល​ផ្នែក​នយោបាយ​នេះ ៖
​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ និ​កហ្វិច (Nicfec) លោក ហង្ស ពុទ្ធា ពន្យល់​ប្រហាក់ប្រហែល លោក សុខ ទូច ដែរ ដោយ​​លោក​អះអាងថា គ្មាន​នរណា​​ម្នាក់​​ស្មាន​​ដល់​​ថា  លោក សម រង្ស៉ី អាច​​វិល​ចូល​ស្រុក​វិញ​បាន​នៅពេល​នេះ​​ទេ។ លោក​ថា ជម្រើស​មួយ​ដែល​អាច​ឲ្យ​មេ​បក្ស​ប្រឆាំង​រូបនោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ បោះឆ្នោត​ឡើងវិញ គឺ​ជំរុញ​ទៅ​គណៈ​កម្មា​ធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ឲ្យ​ពិនិត្យ​មើល​ពី​នីតិវិធី​លុបឈ្មោះ​លោក​សម រង្ស៉ី ឡើងវិញ​ ៖

​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក​សុក សំ​អឿន ពន្យល់ថា លោក សម រង្ស៉ី ត្រូវ​សើរើ​ឡើង​វិញ ពី​​ភាព​ត្រឹមត្រូវ នៃ​ការ​លុបឈ្មោះ​លោក ចេញ​ពី​បញ្ជី​បោះឆ្នោត នៅ​មូលដ្ឋាន​ដែល​មេ​បក្ស​ប្រឆាំង​រូប​នោះ​ធ្លាប់​រស់នៅ។ ​ប៉ុន្តែ​លោក​នៅ​​តែ​​មាន​​ជំនឿ​​ថា ករណី​នេះ​អាច​ទៅរួច អាស្រ័យ​លើ​ការចរចា​ផ្នែក​នយោបាយ។​
​ក្នុង​លិខិត​ឆ្លើយតប​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៉ី កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន សង្ឃឹមថា​ លោក សម រង្ស៉ី ​នឹង​វិលត្រឡប់​​មក​ចូលរួម​ជីវភាព​នយោបាយ នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​​ខាង​មុខ​នេះ ។​
អ្នកវិភាគ​ឯករាជ្យ លោក ឡៅ ម៉ុងហៃ អះអាងថា ក្រៅពី​ការសម្របសម្រួល​ផ្នែក​នយោបាយ លោក សម រង្ស៊ី ក៏​​អាច​ក្លាយ​ជា​​អ្នក​ដឹក​នាំ​​ប្រទេស​បាន​ដែរ ហើយ​​មាន​​អំណាច​ធំ​ជាង​នាយករដ្ឋមន្ត្រី​ទៀតផង ដោយ​​យក​រូបមន្ត​តាម​ប្រទេស​សឹង្ហ​បូរី ហើយ​មិន​រំលោភ​រដ្ឋ​ធម្មនុញ្ញ បើ​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត ៖
​លោក សម រង្ស៉ី គ្រោង​វិលត្រឡប់​មក​កាន់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​នេះ ដើម្បី​ចូលរួម​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ ក្រោយ​​​ពី​ព្រះមហាក្សត្រ​​ព្រះ​រាជ​​លើក​លែង​ទោស កាលពី​ថ្ងៃ​ទី​​១២ ខែ​កក្កដា ឆ្នាំ​២០១៣ តាម​​សំណើ​​របស់​​លោក​នាយក​​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ។​
​ការវិលត្រឡប់​នេះ​ ត្រូវបាន​គណបក្ស​ប្រឆាំង​អះអាងថា មាន​អ្នកគាំទ្រ​ជិត​៤​ម៉ឺនា​ក់​ទៅ​ទទួល និង​​អម​ដំណើរ លោក សម រង្ស៉ី នៅ​ពេល​នោះ ពី​ព្រលាន​យន្តហោះ​​អន្តរជាតិ​ភ្នំពេញ ៕

6 comments:

Anonymous said...

ឪពួកអាវិទូល្ងង់នៅក្នុងប្រទេសខ្មែរមិនចេះច្បាប់អ្វីទាំងអស់ មិនស្គាល់អ្វីទៅដែលហៅថាព្រះរាជក្រិត្យ ?
បើអាស្ដាចម៌មោឃៈបានលើកលែងទោសឲ្យទៅដល់ទណ្ឌិតសមរង្ស៊ីនូវបទល្មើសដែលសមរង្ស៊ីមិនបានធ្វើ
ខុស ? ។
បើព្រះអាចម៌ក្រតិត្យនោះរំលាយទោសសមរង្ស៊ីអស់ហើយបានសេចក្ដីជាច្បាប់ទាំងអស់ដែលបានចេញជាបន្ដរបន្ទាប់គ្នាថាសមរង្ស៊ីត្រូវគេដកសិទ្ធិទាំងអស់លែងមានសីទ្ធិជាខ្មែរហើយ ។
តែបើព្រះអាចម៌ក្រិត្យដែលលើកទ្បើងថាសមរង្ស៊ីមានសីទ្ធិជាខ្មែរពេញសិទ្អិដូចខ្មែរឯទៀតហើយ ដូច្នេះច្បាប់ដែនបានដកហូតទាំងអម្បាលម៉ានដែលបានដកហូតសិទ្ធិរបស់សមរង្ស៊ីត្រូវរលាយជាស្វ័យប្រវត្តិ ។
សូមពីទូរល្ងង់ទាំងអស់កុំនាំគ្នាយករឿងនេះមកថាទៅតាមតែនឹកឃើញតាមតែខ្លួននឹកឃើញឲ្យសោះ ។

yim pisal said...

    ​   គ្មានអ្វីជាឱបសគ្គរារាំងបេក្ខជនតំណាងរាស្ត្រលោកសមរង្ស៊ីឡើយ រឿងដែលត្រូវបារម្ភគឺសុវត្តិភាព
    ក្នុងករណីដែលយើងស្មានពុំដល់។
             យឹម ពិសាល

Anonymous said...

https://www.youtube.com/watch?v=-3JlcVIGl2k

លេខ ៤ នាំយួនចូលស្រុកជា រឿងពិត

សូម បងប្អូន​ និង ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ជួយតាមដាន

នូវខ្សែ Video នេះគប្បីខកខានឡើយ សូមអរគុណ ។

Anonymous said...


លោក 11:58 PM​ សរសេរ ឱ! ក៏ខុសដែរ គឺ
មិនមែនឪ ទេ ក្នុងន័យនោះគឺច្បាស់ជា ឱ! ពួក
ពួកអា.....!ខ្សែចាប៉ី តឹងពេកក៏មិនពិរោះ ធូពេក
ក៏មិនពិរោះ សូមមេត្តា រឹតវាឱ្យល្មមទើបសំដែង
លេងទៅមានសូរសៀងពិរោះរណ្តំ!

Anonymous said...

តើលោក សមរាង្ស៊ី ចូលកម្ពុជាបានវិញ ដោយសារ
នរណា?

yim pisal said...

  ​  ត្រូវយល់ថាសមរង្ស៊ីចូលមកវិញដោយសមត្តភាពផ្ទាល់ខ្លួន ពុំមែនដោយហ៊ុនសែន ព្រះមហាក្សត
  ឬតាមច្បាប់អាជ្ញាដែលបានសុំស្នើនាយករដ្ឋមន្ត្រីតាមលំដាប់លំដោយដូចដែលលោករសចន្ត្រាបុត្រមានប្រសាសន៍
  តាមទស្សនាវត្តីដើមអម្ពិលនោះឡើយ។ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងដូច្នេះ?
    ១ យើងត្រូវយល់ថានេះហើយល្បិចនយោបាយ។បើហ៊ុនសែនចាប់សមរង្ស៊ីបានចំណេញអ្វី?
  ហ៊ុនសែនមានគំនាបពីសហគមជាតិនិងអន្តរៈជាតិដោយជៀសមិនរួច បន្ទាប់ពីប្រកាសលិទ្ធិផលនៃការបោះ
  ឆ្នោតគឺឥតន័យ បើសមរង្ស៊ជំនះចូលស្រុកមែនតើហ៊ុនសែនហ៊ានចាប់ឬអត់?បើចាប់សុវត្តិភាពក្នុងសង្គមអាច
  មានការប្រែប្រួល។បើពុំហ៊ានអាចធ្វើឱយហ៊ុនសែនបាក់មុខ។
    ២ ហ៊ុនសែនចំណេញផ្នែកនយោបាយក្នុងន័យបង្រួបបង្រួមជាតិ។មូលហេតុមរណៈភាពឳពុកក្នុងន័យជំ
  នឿ(សាសនា)
    ៣ បំបាក់មុខកឹមសុខាដែលមានជំនឿថាខ្លួននិងជំនួសតំណែងសមរង្ស៊ី(នេះហើយល្បិចបំបែកបំបាក់
  ដោយវិធីត្រជាក់)
      អ្វីដែលត្រូវដោះស្រាយយកមកគិតជាបន្ទាន់គឺសុវត្តិភាពលោកសមរង្ស៊ីពេលចូលមាតុប្រទេសវិញ
  បង្ការពួកឱកាសនិយម(ការពារប្រសើជាងព្យាបាល)ឬ(ឆ្កែលួចបាយស៊ីយកទៅលាបមាត់ពពែ)។
           យឹម ពិសាល