Monday, July 08, 2013

អ្នកលេង​ហ្វេ​សប៊ុក ទស្សន៍ទាយ​ពី​លទ្ធភាព លោក សម រង្ស៊ី ចូល​មក​ស្រុក​ខ្មែរ​វិញ​

ដោយ សេង ម៉ូលីនី និងស៊ុន ណារិន ថ្ងៃច័ន្ទ ទី08 កក្កដា ឆ្នាំ2013 ម៉ោង10:30 VOD
អ្នកលេង​ហ្វេ​សប៊ុក​(Facebook)​ ចាប់ផ្តើម​ចែករំលែក និង​​ទស្សន៍​ទាយ​​ពី​លទ្ធភាព ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​​​ជាតិ​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង នឹង​ចូល​ស្រុក​វិញ មុន​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា ឆ្នាំ​២០១៣​។
​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី ឲ្យដឹង​កាលពី​ថ្ងៃ​អា​ទិត្យ​​​ម្សិល​​មិញ​ថា វត្តមាន​របស់​លោក​នៅ​កម្ពុជា នឹង​បង្ហាញ​ពី​ការ​បោះឆ្នោត​មួយ ដោយ​សេរី និង​យុត្តិធម៌  បើ​ទោះ​ជា​លោក​ប្រឈម​នឹង​ហានិភ័យ​នៃ​ការចាប់ខ្លួន​ក៏ដោយ​។​
​លិខិត​មួយ បង្ហោះ​តាម​ហ្វេ​សប៊ុក​(Facebook) កាលពី​ថ្ងៃ​ទី​០៧​ ខែកក្កដា ឆ្នាំ​២០១៣ លោក សម រង្ស៊ី សរសេរថា ការ​ត្រឡប់​របស់​លោក​មក​កម្ពុជា​វិញ នឹង​ជា​ការ​សាក​ល្បង​​មួយ សម្រាប់​ភាព​ពិតប្រាកដ​នៃ​ការបោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌ ស្របតាម កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ២៣​​តុលា​១៩៩១ និង​តាម​ការចង់បាន​របស់​កម្ពុជា គឺ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​។
​អ្នកលេង​ហ្វេ​សប៊ុក លើកឡើងថា នេះ​ជា​លើក​ចុងក្រោយ​ហើយ​សម្រាប់​ លោក សម រង្ស៊ី ចូល​មក​ស្រុក​ខ្មែរ ដើម្បី​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ខាង​មុខ​។​
​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ លោក អ៊ូ រិទ្ធី អាយុ​២៦​ឆ្នាំ​ប្រាប់​VOD តាមរយៈ​ទូរស័ព្ទ​ថា ប្រសិន​បើ ​លោក សម រង្ស៊ី និយាយ​ហើយ​មិន​មក លោក​នឹង​ទទួលរង​ការរិះគន់ និង​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេ​សប៊ុក ហើយ​ប្រជាប្រិយភាព​របស់​លោក នឹង​ធ្លាក់​ចុះ​ក្នុងចំណោម យុវជន​ដែល​មាន​ចំនួន​ច្រើន​នៅលើ​ហ្វេ​សប៊ុក​។ លោក​បន្តថា ប្រសិន​បើ​ លោក សម រង្ស៊ី ចូលមក​កម្ពុជា​មែន លោក​នឹង​មាន​ប្រជាប្រិយភាព​ខ្លាំង ហើយ​អាច​ក្លាយ​ជា​វិរ​បុរសជាតិ  ​៖ "ខ្ញុំឃើញ​លោក​ សម រង្ស៊ី គាត់​ប្រកាសនៅ​លើ​ ហ្វេសប៊ុក ថ្ងៃទី​៦ គាត់​ថា​គាត់​នឹង​ត្រលប់​មក​វិញ​ហើយខ្ញុំគិត​ថា​ប្រសិន​បើ​​គាត់​មក​មែន​ គឺជារឿង​ល្អ​​មែន​ទែន ព្រោះ​វា​មុន​បោះ​ឆ្នោត​ គាត់​អាច​ក្លាយ​ទៅ​ជា​វិរបុរស​ ក្លាយ​ទៅ​ជា​អ្នក​ដែល​គេ​គោរព ហើយ​អ្នក​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​មុន​ទៅ​ទៀត ហើយ​បើ​គាត់​មិន​មក​ ខ្ញុំគិត​ថា​អ្នក​នៅ​ក្នុង​ហ្វេស​ប៊ុក នឹង​នាំ​គ្នា​រិះ​គន់​គាត់​ ហើយ​ប្រជា​ប្រិយ​ភាព​ដែល​គាត់​ទទួល​បាននៅ​ក្នុង​ហ្វេសប៊ុក ​ដែល​មាន​អ្នក​គាំ​ទ្រ​ច្រើន​​​ នឹងក្លាយ​ទៅ​ជា​រឿង​អត់​ន័យ ហើយ​គេនឹង​រិះគន់ ហើយ​គាត់​នឹង​ក្លាយ​ទៅ​ជា​អ្នក​នយោបាយ​ម្នាក់​ដែល​សម្ដីរយនិយាយទៅ​អត់​ន័យ​ បាត់​ប្រជា​ប្រិយ​ភាព​ អាហ្នឹង​បើ​គាត់​ថា​មក​ ហើយ​អត់​មក​វិញ​ ហើយ​បើ​គាត់​មក​ខ្ញុំគិតថា​ជា​ឱកាសហើយ​ ហើយ​នឹង​ក្លាយ​ទៅ​ជា​អ្នក​នយោបាយ​ដែល​​មាន​ប្រជាប្រិយ​ភាព ហ៊ាន​ទទួល​ខុសត្រូវ​ ហ៊ាន​ប្រឈមមុខ​ហ្នឹង​បញ្ហា សេហ្នាជាតិ​" ។

​អ្នកខ្លះ​ទៀត លើកឡើងថា នេះ​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​រូប​គាត់ ក្នុង​ការ​ចូល​មក​កម្ពុ​ជា​វិញ ដោយ​លើកឡើង​ថា ប្រសិនបើ​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​គាត់ នៅ​ពេល​នេះ វា​នឹង​ជួយ​គាត់ និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យទទួល​បាន​ប្រជាប្រិយភាព​ឡើងវិញ​។​
​លោក​ សម រង្ស៊ី បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ខ្មែរ មុន​លោក​ចូលមក​កម្ពុជា​ថា ៖«​ក្នុង​បរិបទ​នេះ ដោយសារ​ការផ្លាស់ប្តូរ ដែល​ជា​ការពង្រឹង​សេចក្តីសង្ឃឹម​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ខ្ញុំ​សម្រេច​ដោយ​ឆន្ទៈ​របស់​ខ្ញុំ និង​ដឹង​ពី​ភាពគ្រោះថ្នាក់ ដែល​នឹង​ប្រឈម តែ​ខ្ញុំ​ត្រូវតែ​មក​កម្ពុជា ឲ្យបាន​មុន​ថ្ងៃ​បោះឆ្នោត​»​។
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន បដិសេធ​អត្ថាធិប្បាយ​ពី​គម្រោង​នៃ​ការវិល​ត្រលប់​មក​កាន់​កម្ពុជារ​បស់ លោក សម រង្ស៊ី ដោយ​លោក អះអាងថា លោក​មិន​បានដឹងថា ការវិល​ត្រលប់​នោះ មាន​ការសម្របសម្រួល​ផ្នែក​នយោបាយ ឬក៏​យ៉ាងណា​ទេ​។​
​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​កម្ពុជា ផ្តន្ទាទោស​ជាប់ពន្ធនាគារ ជាង​១០​ឆ្នាំ ដោយ​ចោទ​ពីបទ ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម បង្ហោះ​ផែនទី​ក្លែងក្លាយ និង​បរិហារកេរ្តិ៍​៕

5 comments:

Anonymous said...

Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.

United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]

Anonymous said...

MCQ for Khmer People

Who is dare giving Koh Tral island to Vietnam and try to shift blame other and manipulate Khmer history?

a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above

Anonymous said...

God almight is with you, no need to worry, if you don't die now, you will die later on anyway. But your soul will be saved forever and ever. As for the ones who tried to kill you, they will be short lived anyway. Why? because god is right and just. Everything we do is based on a test of time. So, just do what Jesus did, have no fear, must have courage and move on!. No one is perfect, but we have to show them that there are more to life, than letting them to continue to kill our innocent khmers by using Hun Sen's hands.

God almighty said "once you believed in me, you will have no fear because I am in you with you all the way, without you knowing it", Amen!

Therefore, I pray in the name of Jesus Christ, to bless you in every way he could, through your speech, your thinking, and all of your doings, shall come from God almight alone, because he is in you and is with you. All you need is say 'I believe in God almight, the creator of heaven and earth for all that is seen and unseen, I believe in Jesus Christ his only begotten son, who had been crusified for my sin, so that I can be enlightened' Amen!

Because, 'with God almighty, nothing is impossible' and so, I pray in the name of the lord Jesus Christ, Amen!

Anonymous said...



លោកសមរង្ស៊ី គ្មានអ្វីជ្រើសរើស នឹងជំរុញវិលត្រឡប់ មកប្រទេស កម្ពុជាវិញ ជាពិសេសក្នុងឱកាស មុនថ្ងៃបោះឆ្នោត។ជាឱកាសដ៏ល្អមួយ បើពុំនោះទេគ្មានឱកាសណាទៀតឡើយ។

ព្រោះហេតុអ្វី?

១-ក្នុងនាមជាប្រធានគណបក្សប្រឆាំងដែលរដ្ឋាភិបាល ទទួលស្គាល ់និងមានសិទ្ធិចូលរួម បោះឆ្នោត។

២-ជាបេក្ខជន តំណែងនាយករដ្ឋមន្រ្តី ។តើតំណែងនាយករដ្ឋមន្រ្តីកម្ពុជា អាចស្ថិតនៅក្រៅកម្ពុជាទេ?ដោយមិនចូលរួមកម្លាំងក្នុងការបោះឆ្នោត ហើយរុងចាំគេអញ្ជើញ ធ្វើនាយករដ្ឋមន្រ្តីឫ?។បញ្ជាក់ភាពក្លាហាន?។

៣-វត្តមាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិលជាច្រើន ក្នុងកម្ពុជា នាឱកាស បោះឆ្នោត។

៤-ជាតេម៉ូម៉ែត្រ(thermomètre-thermometer )វាស់កម្រិតតម្លៃ កម្ពស់ របបប្រជាធិបតេយ្យ សេរីពហុបក្ស នៃប្រទេសកម្ពុជា។


ស្របនិងពេលនេះលោកសមរង្ស៊ី ត្រូវ​ប្រឈម​ផ្លូវច្បាប់ ដោយ​ត្រូវ​ជាប់ពន្ធនាគារជាង ១០ ឆ្នាំឫទេ? ក្នុង​សំណុំ​រឿង​ព្រំដែនកម្ពុជាវៀតណាម កាលពីចុងឆ្នាំ២០០៩។


លោកសមរង្ស៊ី អាច​ត្រូវ​ជាប់ពន្ធនាគារបាន ពេលវិលត្រឡប់ មកប្រទេស កម្ពុជាវិញ។តើជាប់ពន្ធនាគារ ក្នុងរយះពេលប៉ុន្មាន?នេះអាស្រ័យទៅ លើ:


១-សមត្ថកិច្ច លោកសមរង្ស៊ី ត្រូវដូចលោកស្រី អង់សាន ស៊ូជី របស់ ប្រទេស មីយ៉ាន់ម៉ា នឺសុន ម៉ាន់ដឺឡា អាហ្វ្រិក ខាងត្បូង លោក ម៉ម សូណង់ដូ កម្ពុជា ហ៊ាន ចូលទ្រុងដែក ហែកទ្រុងដែក ចេញមកវិញ។ មាសសុទ្ធ ឥតខ្លាចភ្លើង?។ពិសេសគឺសមត្ថកិច្ច ប្រមូលផ្ដុំនៃសមាជិកក្រុមគណបក្សខ្លួនមានកំរិត ទ្រង់ទ្រាយធំប៉ុណ្ណា។

២-លោកហ៊ុន សែនមានឥរិយបថ បែបណា ចំពោះគ្រោះថ្នាក់ នៃ ការបោះឆ្នោត ក្នុង របបប្រជាធិបតេយ្យ សេរីពហុបក្ស ដោយ ចាប់ឃុំ មេដឹកនាំគណបក្សប្រឆាំង នាពេលឃោសនាបោះឆ្នោត។
លោក ខៀវ​សុភ​ក្ត្រ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​និយាយ​យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង លោក បាន​និយាយថា "កាលដែល​លោក សម រង្ស៊ី​ បានចេញ​ទៅ​គឺ​គាត់​ទៅ​ខ្លួន​គាត់​។ ​ដូច្នេះ បើ​គាត់​ត្រឡប់មកវិញ​នោះ​គឺជា​រឿង​របស់គាត់​។ ប៉ុន្តែ​លោក​ព្រមាន​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មានច្បាប់ ហើយ​គ្មាន​ច្បាប់​ណាមួយ ត្រូវបាន​លុបចោល​ទេ​" ។
ដូចនេះ មានភាពស្ទាក់ស្ទើរ ក្នុងការចាប់ឃុំ​មេដឹកនាំគណបក្សប្រឆាំង ពេលត្រឡប់មកវិញ គឺដូចឆ្អឹងត្រីដិតជាប់បំពង់ក យកចេញ ក៏ពុំបាន លេបចូលក៏មិនកើត។ លើចំណុច នេះ ហើយដែលរដ្ឋាភិបាល មានការភ័យ ខ្លាចនិង ព្រួយបារម្ភ ។

៣-ប្រព័ន្ធតុលាការ កម្ពុជាមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងឯករាជ្យភាព។ ការអនុវត្ត ប្រព័ន្ធតុលាការនេះតែងមានលក្ខណៈយឺតដួចកៅស៊ូ (ចង់ទាញវែងឫខ្លីតាមអំពើចិត្ដ)។

ទោះយ៉ាងណាក៏ដោយ ការវិលត្រឡប់ មកប្រទេស កម្ពុជាវិញ នៃលោកសមរង្ស៊ី មានលាភច្រើនជាងគ្រោះ។

អមតះ

Anonymous said...


តើនរណាមិនស្រឡាញ់ជីវិត កេរឈ្មោះនិងកិត្តិយស
យើងសាកសួរទៅហ៊ុនសែន ទៅមើល ប្រសិនបើ
គេយកគាត់ទៅកាត់ ពីរឿងកាត់កោះត្រល់ឱ្យយួន
តើគាត់សុខចិត្តស្រួលៗដែរទេ?