អ្នកលេងហ្វេសប៊ុក(Facebook) ចាប់ផ្តើមចែករំលែក
និងទស្សន៍ទាយពីលទ្ធភាព ដែលប្រធានគណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង នឹងចូលស្រុកវិញ
មុនការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសង្គ្រោះជាតិ លោក
សម រង្ស៊ី ឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា
វត្តមានរបស់លោកនៅកម្ពុជា នឹងបង្ហាញពីការបោះឆ្នោតមួយ ដោយសេរី
និងយុត្តិធម៌ បើទោះជាលោកប្រឈមនឹងហានិភ័យនៃការចាប់ខ្លួនក៏ដោយ។
លិខិតមួយ បង្ហោះតាមហ្វេសប៊ុក(Facebook) កាលពីថ្ងៃទី០៧
ខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី សរសេរថា
ការត្រឡប់របស់លោកមកកម្ពុជាវិញ នឹងជាការសាកល្បងមួយ
សម្រាប់ភាពពិតប្រាកដនៃការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ ស្របតាម
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា១៩៩១
និងតាមការចង់បានរបស់កម្ពុជា គឺប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ សេរី
ពហុបក្ស។
អ្នកលេងហ្វេសប៊ុក លើកឡើងថា នេះជាលើកចុងក្រោយហើយសម្រាប់ លោក សម
រង្ស៊ី ចូលមកស្រុកខ្មែរ
ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។
អ្នកលេងហ្វេសប៊ុកម្នាក់ លោក អ៊ូ រិទ្ធី អាយុ២៦ឆ្នាំប្រាប់VOD
តាមរយៈទូរស័ព្ទថា ប្រសិនបើ លោក សម រង្ស៊ី និយាយហើយមិនមក
លោកនឹងទទួលរងការរិះគន់
និងការប្រមាថយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកប្រើហ្វេសប៊ុក
ហើយប្រជាប្រិយភាពរបស់លោក នឹងធ្លាក់ចុះក្នុងចំណោម
យុវជនដែលមានចំនួនច្រើននៅលើហ្វេសប៊ុក។ លោកបន្តថា ប្រសិនបើ លោក សម
រង្ស៊ី ចូលមកកម្ពុជាមែន លោកនឹងមានប្រជាប្រិយភាពខ្លាំង
ហើយអាចក្លាយជាវិរបុរសជាតិ ៖ "ខ្ញុំឃើញលោក សម រង្ស៊ី
គាត់ប្រកាសនៅលើ ហ្វេសប៊ុក ថ្ងៃទី៦
គាត់ថាគាត់នឹងត្រលប់មកវិញហើយខ្ញុំគិតថាប្រសិនបើគាត់មកមែន
គឺជារឿងល្អមែនទែន ព្រោះវាមុនបោះឆ្នោត
គាត់អាចក្លាយទៅជាវិរបុរស ក្លាយទៅជាអ្នកដែលគេគោរព
ហើយអ្នកដែលមានប្រជាប្រិយភាពជាងមុនទៅទៀត ហើយបើគាត់មិនមក
ខ្ញុំគិតថាអ្នកនៅក្នុងហ្វេសប៊ុក នឹងនាំគ្នារិះគន់គាត់
ហើយប្រជាប្រិយភាពដែលគាត់ទទួលបាននៅក្នុងហ្វេសប៊ុក
ដែលមានអ្នកគាំទ្រច្រើន នឹងក្លាយទៅជារឿងអត់ន័យ
ហើយគេនឹងរិះគន់
ហើយគាត់នឹងក្លាយទៅជាអ្នកនយោបាយម្នាក់ដែលសម្ដីរយនិយាយទៅអត់ន័យ
បាត់ប្រជាប្រិយភាព អាហ្នឹងបើគាត់ថាមក ហើយអត់មកវិញ
ហើយបើគាត់មកខ្ញុំគិតថាជាឱកាសហើយ
ហើយនឹងក្លាយទៅជាអ្នកនយោបាយដែលមានប្រជាប្រិយភាព
ហ៊ានទទួលខុសត្រូវ ហ៊ានប្រឈមមុខហ្នឹងបញ្ហា សេហ្នាជាតិ" ។
អ្នកខ្លះទៀត លើកឡើងថា នេះជាពេលដ៏ល្អបំផុតសម្រាប់រូបគាត់
ក្នុងការចូលមកកម្ពុជាវិញ ដោយលើកឡើងថា
ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះគាត់ នៅពេលនេះ វានឹងជួយគាត់
និងគណបក្សសង្គ្រោះជាតិ ឲ្យទទួលបានប្រជាប្រិយភាពឡើងវិញ។
លោក សម រង្ស៊ី បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋខ្មែរ
មុនលោកចូលមកកម្ពុជាថា ៖«ក្នុងបរិបទនេះ ដោយសារការផ្លាស់ប្តូរ
ដែលជាការពង្រឹងសេចក្តីសង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ
និងដំណើរការលទ្ធិប្រជាធិបតេយ្យ ខ្ញុំសម្រេចដោយឆន្ទៈរបស់ខ្ញុំ
និងដឹងពីភាពគ្រោះថ្នាក់ ដែលនឹងប្រឈម តែខ្ញុំត្រូវតែមកកម្ពុជា
ឲ្យបានមុនថ្ងៃបោះឆ្នោត»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
បដិសេធអត្ថាធិប្បាយពីគម្រោងនៃការវិលត្រលប់មកកាន់កម្ពុជារបស់ លោក
សម រង្ស៊ី ដោយលោក អះអាងថា លោកមិនបានដឹងថា ការវិលត្រលប់នោះ
មានការសម្របសម្រួលផ្នែកនយោបាយ ឬក៏យ៉ាងណាទេ។
លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា ផ្តន្ទាទោសជាប់ពន្ធនាគារ
ជាង១០ឆ្នាំ ដោយចោទពីបទ ដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម
បង្ហោះផែនទីក្លែងក្លាយ និងបរិហារកេរ្តិ៍៕
5 comments:
Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.
United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]
MCQ for Khmer People
Who is dare giving Koh Tral island to Vietnam and try to shift blame other and manipulate Khmer history?
a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above
God almight is with you, no need to worry, if you don't die now, you will die later on anyway. But your soul will be saved forever and ever. As for the ones who tried to kill you, they will be short lived anyway. Why? because god is right and just. Everything we do is based on a test of time. So, just do what Jesus did, have no fear, must have courage and move on!. No one is perfect, but we have to show them that there are more to life, than letting them to continue to kill our innocent khmers by using Hun Sen's hands.
God almighty said "once you believed in me, you will have no fear because I am in you with you all the way, without you knowing it", Amen!
Therefore, I pray in the name of Jesus Christ, to bless you in every way he could, through your speech, your thinking, and all of your doings, shall come from God almight alone, because he is in you and is with you. All you need is say 'I believe in God almight, the creator of heaven and earth for all that is seen and unseen, I believe in Jesus Christ his only begotten son, who had been crusified for my sin, so that I can be enlightened' Amen!
Because, 'with God almighty, nothing is impossible' and so, I pray in the name of the lord Jesus Christ, Amen!
លោកសមរង្ស៊ី គ្មានអ្វីជ្រើសរើស នឹងជំរុញវិលត្រឡប់ មកប្រទេស កម្ពុជាវិញ ជាពិសេសក្នុងឱកាស មុនថ្ងៃបោះឆ្នោត។ជាឱកាសដ៏ល្អមួយ បើពុំនោះទេគ្មានឱកាសណាទៀតឡើយ។
ព្រោះហេតុអ្វី?
១-ក្នុងនាមជាប្រធានគណបក្សប្រឆាំងដែលរដ្ឋាភិបាល ទទួលស្គាល ់និងមានសិទ្ធិចូលរួម បោះឆ្នោត។
២-ជាបេក្ខជន តំណែងនាយករដ្ឋមន្រ្តី ។តើតំណែងនាយករដ្ឋមន្រ្តីកម្ពុជា អាចស្ថិតនៅក្រៅកម្ពុជាទេ?ដោយមិនចូលរួមកម្លាំងក្នុងការបោះឆ្នោត ហើយរុងចាំគេអញ្ជើញ ធ្វើនាយករដ្ឋមន្រ្តីឫ?។បញ្ជាក់ភាពក្លាហាន?។
៣-វត្តមាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិលជាច្រើន ក្នុងកម្ពុជា នាឱកាស បោះឆ្នោត។
៤-ជាតេម៉ូម៉ែត្រ(thermomètre-thermometer )វាស់កម្រិតតម្លៃ កម្ពស់ របបប្រជាធិបតេយ្យ សេរីពហុបក្ស នៃប្រទេសកម្ពុជា។
ស្របនិងពេលនេះលោកសមរង្ស៊ី ត្រូវប្រឈមផ្លូវច្បាប់ ដោយត្រូវជាប់ពន្ធនាគារជាង ១០ ឆ្នាំឫទេ? ក្នុងសំណុំរឿងព្រំដែនកម្ពុជាវៀតណាម កាលពីចុងឆ្នាំ២០០៩។
លោកសមរង្ស៊ី អាចត្រូវជាប់ពន្ធនាគារបាន ពេលវិលត្រឡប់ មកប្រទេស កម្ពុជាវិញ។តើជាប់ពន្ធនាគារ ក្នុងរយះពេលប៉ុន្មាន?នេះអាស្រ័យទៅ លើ:
១-សមត្ថកិច្ច លោកសមរង្ស៊ី ត្រូវដូចលោកស្រី អង់សាន ស៊ូជី របស់ ប្រទេស មីយ៉ាន់ម៉ា នឺសុន ម៉ាន់ដឺឡា អាហ្វ្រិក ខាងត្បូង លោក ម៉ម សូណង់ដូ កម្ពុជា ហ៊ាន ចូលទ្រុងដែក ហែកទ្រុងដែក ចេញមកវិញ។ មាសសុទ្ធ ឥតខ្លាចភ្លើង?។ពិសេសគឺសមត្ថកិច្ច ប្រមូលផ្ដុំនៃសមាជិកក្រុមគណបក្សខ្លួនមានកំរិត ទ្រង់ទ្រាយធំប៉ុណ្ណា។
២-លោកហ៊ុន សែនមានឥរិយបថ បែបណា ចំពោះគ្រោះថ្នាក់ នៃ ការបោះឆ្នោត ក្នុង របបប្រជាធិបតេយ្យ សេរីពហុបក្ស ដោយ ចាប់ឃុំ មេដឹកនាំគណបក្សប្រឆាំង នាពេលឃោសនាបោះឆ្នោត។
លោក ខៀវសុភក្ត្រអ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយយ៉ាងប្រយ័ត្នប្រយ៉ែង លោក បាននិយាយថា "កាលដែលលោក សម រង្ស៊ី បានចេញទៅគឺគាត់ទៅខ្លួនគាត់។ ដូច្នេះ បើគាត់ត្រឡប់មកវិញនោះគឺជារឿងរបស់គាត់។ ប៉ុន្តែលោកព្រមានថា ប្រទេសកម្ពុជា គឺជាប្រទេសមានច្បាប់ ហើយគ្មានច្បាប់ណាមួយ ត្រូវបានលុបចោលទេ" ។
ដូចនេះ មានភាពស្ទាក់ស្ទើរ ក្នុងការចាប់ឃុំមេដឹកនាំគណបក្សប្រឆាំង ពេលត្រឡប់មកវិញ គឺដូចឆ្អឹងត្រីដិតជាប់បំពង់ក យកចេញ ក៏ពុំបាន លេបចូលក៏មិនកើត។ លើចំណុច នេះ ហើយដែលរដ្ឋាភិបាល មានការភ័យ ខ្លាចនិង ព្រួយបារម្ភ ។
៣-ប្រព័ន្ធតុលាការ កម្ពុជាមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងឯករាជ្យភាព។ ការអនុវត្ត ប្រព័ន្ធតុលាការនេះតែងមានលក្ខណៈយឺតដួចកៅស៊ូ (ចង់ទាញវែងឫខ្លីតាមអំពើចិត្ដ)។
ទោះយ៉ាងណាក៏ដោយ ការវិលត្រឡប់ មកប្រទេស កម្ពុជាវិញ នៃលោកសមរង្ស៊ី មានលាភច្រើនជាងគ្រោះ។
អមតះ
តើនរណាមិនស្រឡាញ់ជីវិត កេរឈ្មោះនិងកិត្តិយស
យើងសាកសួរទៅហ៊ុនសែន ទៅមើល ប្រសិនបើ
គេយកគាត់ទៅកាត់ ពីរឿងកាត់កោះត្រល់ឱ្យយួន
តើគាត់សុខចិត្តស្រួលៗដែរទេ?
Post a Comment