Monday, July 08, 2013

វិភាគ៖ ​លោក សម រង្ស៊ី នឹង​​អស់​​ឱកាស​​វិល​​មក​​កម្ពុជា បើ​​មិន​​ចូល​​ស្រុក​​ឲ្យបាន​មុន​ការបោះឆ្នោត​

ដោយ អ៊ឹង ប៊ុន​ថន ថ្ងៃច័ន្ទ ទី08 កក្កដា ឆ្នាំ2013 ម៉ោង11:07  VOD
ការ​ប្រកាស​​វិល​​ត្រឡប់​​របស់​ ​លោក សម រង្ស៊ី  មក​​កម្ពុជា​​វិញ ឲ្យ​បាន​​មុន​​​ថ្ងៃ​​​បោះ​​ឆ្នោត​​ជាតិ​​​​ថ្ងៃ​​​ទី​​​២៨​ ​ខែ​កក្កដា​ ឆ្នាំ​​២០១៣ ទោះបីជា​​មាន​​ឧបសគ្គ រហូត​ដល់​បូជាជីវិត​​ខ្លួន​ឯង​​ក៏​​ដោយ​​នោះ ត្រូវ​បាន​សាទរ​យ៉ាង​​ពុះ​​​កញ្ច្រោ​ល ពី​​​សំណាក់​​​អ្នក​​គាំទ្រ​។
​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាលពី​ចុង​សប្តាហ៏​​មុន យុវតី​មួយ​ចំនួន ហាក់​​មាន​​ការ​នឹក​រលឹក​​ខ្លាំង ដល់​​លោក​​សម រង្ស៊ី ដែល​​អវត្ត​មាន​ពី​កម្ពុជា​ប្រមាណ​៤​ឆ្នាំ​មកនេះ​ ៖ "ខ្ញុំ​ចង់​ឲ្យ​គាត់​ចូល​ក្នុង​ស្រុក​មុន​ពេល​បោះ​ឆ្នោត​ឆាប់​ៗ ពី​ព្រោះ​ប្រ​សិន​បើ​គាត់​ចូល​ឲ្យ​បាន​មុន និស្សិត​រាប់​ម៉ឺន​នាក់​នឹង​គាំ​ទ្រ​គាត់ ប្រជា​ជន​រាប់​ម៉ឺន​នាក់រាប់​លាន​នាក់ នឹង​ទទួល​គាត់​គ្រប់​ពេល​ ហើយនិង​ការ​ពារ​គាត់​ សុវត្ថិ​ភាព​គាត់ គឺ​គ្មាន​បញ្ហា​អី​ទាំង​អស់​។ ហើយ​អាណត្តិ​ហ្នឹង​​ គឺ​គាត់​ត្រូវ​តែ​ឈ្នះ​ឆ្នោត ពី​ព្រោះ​គាត់​គឺ​ជា​អ្នក​តស៊ូ​យូរ​ហើយ ហើយ​គឺ​គាត់​អត់​ចេះ​ពុក​រលួយ​។ ព្រោះ​អី​គឺ​គាត់​ជា​បេក្ខ​ជន​នាយ​ករដ្ឋ​មន្ត្រី  អញ្ចឹង​ទៅ​គឺ​គាត់​ត្រូវ​តែ​មក​មុន​ពេល​បោះ​ឆ្នោត​​ហ្នឹង​ ដើម្បី​ឲ្យ​យុ​វជន​កម្ពុជារបស់​​យើង​​ គឺ​មាន​ទឹក​ចិត្ត​គាំ​ទ្រ​គាត់​កាន់​តែ​ខ្លាំង​ឡើង​ តាម​សន្ទុះ​របស់​យុវ​ជន​យុវ​នារី​ ដែល​ស្ម័គ្រ​ចិត្ត​ ខ្ញុំ​សង្ឃឹម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​អាច​ឈ្នះ ហើយ​លោក​សម រង្ស៊ី នឹង​អាច​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​​នៅ​ក្នុង​អាណត្តិ​ថ្មី​ឆ្នាំ​២០១៣"។


​បើ​តាម​លោក សម រង្ស៊ី រហូត​មក​ដល់​​ពេល​នេះ លិខិត​​របស់​​លោក​ដាក់​​ថ្វាយ​​ព្រះ​មហា​ក្សត្រ នរោត្តម សីហ​មុនី ដើម្បី​​ព្រះ​រាជ​ទាន​​ទោស ជាមួយ​​ការ​យល់​ព្រម​​ពី​​លោក​​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​នោះ មិន​​ទាន់​មាន​លទ្ធផល​ណាមួយ​នោះ​ទេ​។
ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​​ដើម្បី​អភិវឌ្ឍ​ន៏​និង​សន្តិភាព លោក យ៉ង គឹម​អេង មាន​​ប្រសា​ស​ន៏​​ថា ការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី មាន​ផលចំណេញ​ច្រើន ជាង​ឧបសគ្គ ៖ "បើ​សិន​គាត់​ចូលមក គឺ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រ​សើរ​ជាង ធម្មតា​គេ​មើល​ទៅ​​លើ​អ្នក​ដឹក​នាំ អ្នក​ដឹក​នាំ​នៅ​ក្នុង​គណបក្សហ្នឹង​ អញ្ចឹង​ការ​ដឹក​នាំ​របស់​បក្ស​ហ្នឹង​សំខាន់ណាស់ ត្រូវ​តែ​មាន​វត្ត​មានរបស់​​អ្នក​ដឹក​នាំ​ហ្នឹង ដើម្បី​មក​លើក​ទឹក​ចិត្ត​អ្នក​គាំ​ទ្រ​របស់​ខ្លួន"។
​ការ​និរទេស​ខ្លួន​របស់ លោក សម រង្ស៊ី ក្រោយ​ពី​តុលាការ​ខ្មែរ​កាត់ទោស​ដែល​គេ​មើលឃើញ​ថា ជា​រឿង​​នយោបាយ​​នោះ បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​ពី​អ្នក​រាយ​ការណ៍​​ពិសេស អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូ​ប៊ែ​ឌី ការព្រួយបារម្ភ​ពី​សហភាព​អឺរ៉ុប និង​​សហរដ្ឋអាមេរិក ថា បើ​​មិន​​មាន​​វត្ត​មាន​របស់​​ប្រធាន​​គណបក្សប្រឆាំង​រូបនេះ​ទេ នោះ​ការ​បោះ​ឆ្នោត នឹង​​មិន​​សេរី និង​​យុត្តិ​ធម៌​ឡើយ​។​
​ដោយសារ​មាន​សំពាធ​ពី​អន្តរជាតិ​បែបនេះ អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា លោក សម រង្ស៊ី នឹង​អស់​ឱកាស​វិល​មក​កម្ពុជា​​វិញ បើ​មិន​ចូល​ស្រុក ឲ្យបាន​មុន​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨​​ខែកក្កដា​នេះ ទេនោះ​ ៖ "វិលត្រឡប់​វិញប្រហែល​ជា​អាច​ជំរុញ​ចល​នា​​ហ្នឹង អាច​ឲ្យ​គណបក្ស​របស់​គាត់​ហ្នឹង​ទទួល​បាន​សន្លឹក​ឆ្នោ​តគ្រប់​គ្រាន់​ ដើម្បី​ឈ្នះ​ឆ្នោត​ ហើយ​មួយ​ទៀត បើ​គាត់​មិន​សម្រេច​ចិត្ត​មក​ពេល​នេះទេ ប្រហែល​ជា​នឹង​មាន​ការ​លំបាក​ទៅ​ថ្ងៃ​ក្រោយ​ ក្នុង​ការ​វិល​ត្រ​ឡប់​មក​វិញ"។
​សម្រាប់​នាយក​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា លោក​សម រង្ស៊ី នឹង​មិន​ហ៊ាន​ចូល​ស្រុក​ទេ បើ​មិន​មាន​ការសម្របសម្រួល​​ផ្លូវ​​ច្បាប់​​ជា​មុន​​នោះ​ ៖ "គិត​ថា នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​យុទ្ធ​សាស្ត្រ​​នយោ​បាយ​មួយ ហើយ​ទោះបី​ជាមាន​ការ​បង្ហើប​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​គិត​ថា លោក​សម​ រង្ស៊ី ប្រហែល​ជា​មិន​ចូល​មក​ទេ​" ។
​នៅ​​មុន​ពេល​បើក​យុទ្ធនាការ​ឃោសនា​មកដល់ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ជា​ញយៗ ដែល​​​អ្នកវិភាគ​គិតថា ជា​សញ្ញា​បើកភ្លើង​ខៀវ​ឲ្យ​​ លោក ​សម រង្ស៊ី វិល​មក​ចូលរួម​ការបោះឆ្នោត ៖ "ទៅខ្ញុំ​អត់​បាន​ដេញ​ទេណា មក​វិញ​ខ្ញុំ​ក៏​អត់​បាន​ឃាត់​ដែរ សូម​អញ្ជើញ​មក កុំ​និយាយ​ច្រើន​ពេក ខ្ញុំ​មាន​ដែល​ដេញ​ពី​អង្កាល ខ្ញុំ​អត់​ដេញ​ផង ឥឡូវ​នេះ​បើ​លោក​អ្នក​ចង់​មក​ មក​ មក មាន​អ្នក​ណា​ថា​អី ហើយ​ខូច​អី​ខូច ទៅ​ ទៅខ្លួន​ឯង មក​វិញ​ឲ្យ​គេ​ហៅ ជើង​ខ្លួន​ឯង​មាន ស្អី​ខ្លួន​ឯង​មាន ម៉េច​ក៏​មិន​ដើរ រួច​ដើរ​​ទៅ​ត្រង់​ណេះ ដើរ​ទៅ​ត្រង់​ណោះ​បាន ដល់​ចូល​ស្រុក​ខ្មែរដើរ​អត់​រួច ​ឲ្យ​ឯង​​សែង"។
​អ្នកវិភាគ និយាយថា បើ​មិន​មាន​វត្តមាន​មេដឹកនាំ​គណបក្សប្រឆាំង​ចូលរួម​បោះឆ្នោត​ទេ នោះ​នឹង​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​​ដែល​​កើត​ឡើង ក្រោយ​​ការ​បោះ​ឆ្នោត នឹង​មិន​មាន​ការទទួល​ស្គាល់​ពេញលេញ​។
​អ្នកវិភាគ​នយោបាយ លោក សុខ ទូច យល់​ថា មាន​​ហេតុផល​​មួយ​ចំនួន ដែល​​លោក​នាយក​​រដ្ឋ​មន្ត្រី​បើក​ភ្លើង​​ខៀវ​​ឲ្យ​​ លោក​​សម រង្ស៊ី វិល​ចូល​​ស្រុក​វិញ​ ៖ "​បើក​ចំហ​ឲ្យ សម រង្ស៊ី ចូល​ចៀសវាង​មាន​ការ​ទិតៀន​​អំពី​មជ្ឈដ្ឋានដ​ទៃ​នៅពេល​ដែល​ឈ្នះឆ្នោត ក៏​មិន​មាន​ប្រសិទ្ធិភាព​ហើយ បើសិនជា​ករណី​រដ្ឋាភិបាល​​មិន​និយា​បែប​ហ្នឹង ហើយ សម រង្ស៊ី ចូលមក ចាប់​ឯកឧត្តម សម រង្ស៊ី វិញ​អាហ្នឹង​គិតថា ឡើង​រិញ​ចងដៃ​គេ ហើយ សម រង្ស៊ី ចាប់​កកូរ ដូច​សព្វថ្ងៃ​លើ​ឆាក​អន្តរជាតិ ហាក់ដូចជា​កម្ពុជា​ហ្នឹង ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ ពេល​ដែល​មាន​វិបត្តិ​ប្រជាធិបតេយ្យ ដូចជា បញ្ហា​កាត់​ប្រាក់ខែ​តំណាង​រាស្ត្រ បញ្ហា​បង្កើត​ច្បាប់​ថ្មី ដេញ​គណបក្សប្រឆាំង​ចេញ​ពី​សភា ទាំងអស់​ហ្នឹង​វា​បង្ហាញ​ទិដ្ឋ​ភាព​​​ឲ្យ​អ្នកវិនិយោគ មិន​មាន​ចំណាប់អារម្មណ៍​ចំពោះ​ប្រទេស​ឈ្លោះ​គ្នា​នៅក្នុង​ផ្នែក​នយោបាយ​"​។​
​លោក សម រង្ស៊ី បាន​ថ្លោះ​សិទ្ធិ ឬ​ហៅ​ថា អស់​សិទ្ធិ​បោះឆ្នោត​ម្តង​រួច​ហើយ​ ​កាល​ពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់​​ឆ្នាំ​២០១២ ប៉ុន្តែ​កាលនោះ​លោក​មិនមែន​ជា​បេក្ខភាព​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត​នោះ​ទេ​។ រីឯ​ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ វិញ​លោក​គឺ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បេក្ខភាព​នាយក​​រដ្ឋមន្ត្រី​ផងដែរ​៕

6 comments:

Anonymous said...

MCQ for Khmer People

Who is dare giving Koh Tral island to Vietnam and try to shift blame other and manipulate Khmer history?

a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above

Anonymous said...

Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.

United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]

Anonymous said...

Sam Raisny: hmmm....I am re-considering my position. I really do not have the balls to face the music.i am only bluffing...hhahahahah

Anonymous said...

God almight is with you, no need to worry, if you don't die now, you will die later on anyway. But your soul will be saved forever and ever. As for the ones who tried to kill you, they will be short lived anyway. Why? because god is right and just. Everything we do is based on a test of time. So, just do what Jesus did, have no fear, must have courage and move on!. No one is perfect, but we have to show them that there are more to life, than letting them to continue to kill our innocent khmers by using Hun Sen's hands.

God almighty said "once you believed in me, you will have no fear because I am in you with you all the way, without you knowing it", Amen!

Therefore, I pray in the name of Jesus Christ, to bless you in every way he could, through your speech, your thinking, and all of your doings, shall come from God almight alone, because he is in you and is with you. All you need is say 'I believe in God almight, the creator of heaven and earth for all that is seen and unseen, I believe in Jesus Christ his only begotten son, who had been crusified for my sin, so that I can be enlightened' Amen!

Because, 'with God almighty, nothing is impossible' and so, I pray in the name of the lord Jesus Christ, Amen!

Anonymous said...



លោកសមរង្ស៊ី គ្មានអ្វីជ្រើសរើស នឹងជំរុញវិលត្រឡប់ មកប្រទេស កម្ពុជាវិញ ជាពិសេសក្នុងឱកាស មុនថ្ងៃបោះឆ្នោត។ជាឱកាសដ៏ល្អមួយ បើពុំនោះទេគ្មានឱកាសណាទៀតឡើយ។

ព្រោះហេតុអ្វី?

១-ក្នុងនាមជាប្រធានគណបក្សប្រឆាំងដែលរដ្ឋាភិបាល ទទួលស្គាល់និងមានសិទ្ធិចូលរួម បោះឆ្នោត។

២-ជាបេក្ខជន តំណែងនាយករដ្ឋមន្រ្តី ។តើតំណែងនាយករដ្ឋមន្រ្តីកម្ពុជា អាចស្ថិតនៅក្រៅកម្ពុជាទេ?ដោយមិនចូលរួមកម្លាំងក្នុងការបោះឆ្នោត ហើយរុងចាំគេអញ្ជើញ ធ្វើនាយករដ្ឋមន្រ្តីឫ?។បញ្ជាក់ភាពក្លាហាន?។

៣-វត្តមាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិលជាច្រើន ក្នុងកម្ពុជា នាឱកាស បោះឆ្នោត។

៤-ជាតេម៉ូម៉ែត្រ(thermomètre-thermometer )វាស់កម្រិតតម្លៃ កម្ពស់ របបប្រជាធិបតេយ្យ សេរីពហុបក្ស នៃប្រទេសកម្ពុជា។


ស្របនិងពេលនេះលោកសមរង្ស៊ី ត្រូវ​ប្រឈម​ផ្លូវច្បាប់ ដោយ​ត្រូវ​ជាប់ពន្ធនាគារជាង ១០ ឆ្នាំឫទេ? ក្នុង​សំណុំ​រឿង​ព្រំដែនកម្ពុជាវៀតណាម កាលពីចុងឆ្នាំ២០០៩។


លោកសមរង្ស៊ី អាច​ត្រូវ​ជាប់ពន្ធនាគារបាន ពេលវិលត្រឡប់ មកប្រទេស កម្ពុជាវិញ។តើជាប់ពន្ធនាគារ ក្នុងរយះពេលប៉ុន្មាន?នេះអាស្រ័យទៅ លើ:


១-សមត្ថកិច្ច លោកសមរង្ស៊ី ត្រូវដូចលោកស្រី អង់សាន ស៊ូជី របស់ ប្រទេស មីយ៉ាន់ម៉ា នឺសុន ម៉ាន់ដឺឡា អាហ្វ្រិក ខាងត្បូង លោក ម៉ម សូណង់ដូ កម្ពុជា ហ៊ាន ចូលទ្រុងដែក ហែកទ្រុងដែក ចេញមកវិញ។ មាសសុទ្ធ ឥតខ្លាចភ្លើង?។ពិសេសគឺសមត្ថកិច្ច ប្រមូលផ្ដុំនៃសមាជិកក្រុមគណបក្សខ្លួនមានកំរិត ទ្រង់ទ្រាយធំប៉ុណ្ណា។

២-លោកហ៊ុន សែនមានឥរិយបថ បែបណា ចំពោះគ្រោះថ្នាក់ នៃ ការបោះឆ្នោត ក្នុង របបប្រជាធិបតេយ្យ សេរីពហុបក្ស ដោយ ចាប់ឃុំ មេដឹកនាំគណបក្សប្រឆាំង នាពេលឃោសនាបោះឆ្នោត។
លោក ខៀវ​សុភ​ក្ត្រ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​និយាយ​យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង លោក បាន​និយាយថា "កាលដែល​លោក សម រង្ស៊ី​ បានចេញ​ទៅ​គឺ​គាត់​ទៅ​ខ្លួន​គាត់​។ ​ដូច្នេះ បើ​គាត់​ត្រឡប់មកវិញ​នោះ​គឺជា​រឿង​របស់គាត់​។ ប៉ុន្តែ​លោក​ព្រមាន​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មានច្បាប់ ហើយ​គ្មាន​ច្បាប់​ណាមួយ ត្រូវបាន​លុបចោល​ទេ​" ។
ដូចនេះ មានភាពស្ទាក់ស្ទើរ ក្នុងការចាប់ឃុំ​មេដឹកនាំគណបក្សប្រឆាំង ពេលត្រឡប់មកវិញ គឺដូចឆ្អឹងត្រីដិតជាប់បំពង់ក យកចេញ ក៏ពុំបាន លេបចូលក៏មិនកើត។ លើចំណុច នេះ ហើយដែលរដ្ឋាភិបាល មានការភ័យ ខ្លាចនិង ព្រួយបារម្ភ ។

៣-ប្រព័ន្ធតុលាការ កម្ពុជាមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងឯករាជ្យភាព។ ការអនុវត្ត ប្រព័ន្ធតុលាការនេះតែងមានលក្ខណៈយឺតដួចកៅស៊ូ (ចង់ទាញវែងឫខ្លីតាមអំពើចិត្ដ)។

ទោះយ៉ាងណាក៏ដោយ ការវិលត្រឡប់ មកប្រទេស កម្ពុជាវិញ នៃលោកសមរង្ស៊ី មានលាភច្រើនជាងគ្រោះ។

អមតះ

Anonymous said...


និយាយស្រួល តែ ធ្វើ ពិបាកណាស់ នេះជាទម្លាប់
មនុស្សគ្រប់រូបក្នុងលោក!