ការប្រកាសវិលត្រឡប់របស់ លោក សម រង្ស៊ី មកកម្ពុជាវិញ
ឲ្យបានមុនថ្ងៃបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ទោះបីជាមានឧបសគ្គ
រហូតដល់បូជាជីវិតខ្លួនឯងក៏ដោយនោះ
ត្រូវបានសាទរយ៉ាងពុះកញ្ច្រោល ពីសំណាក់អ្នកគាំទ្រ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីចុងសប្តាហ៏មុន
យុវតីមួយចំនួន ហាក់មានការនឹករលឹកខ្លាំង ដល់លោកសម រង្ស៊ី
ដែលអវត្តមានពីកម្ពុជាប្រមាណ៤ឆ្នាំមកនេះ ៖
"ខ្ញុំចង់ឲ្យគាត់ចូលក្នុងស្រុកមុនពេលបោះឆ្នោតឆាប់ៗ
ពីព្រោះប្រសិនបើគាត់ចូលឲ្យបានមុន
និស្សិតរាប់ម៉ឺននាក់នឹងគាំទ្រគាត់
ប្រជាជនរាប់ម៉ឺននាក់រាប់លាននាក់ នឹងទទួលគាត់គ្រប់ពេល
ហើយនិងការពារគាត់ សុវត្ថិភាពគាត់ គឺគ្មានបញ្ហាអីទាំងអស់។
ហើយអាណត្តិហ្នឹង គឺគាត់ត្រូវតែឈ្នះឆ្នោត
ពីព្រោះគាត់គឺជាអ្នកតស៊ូយូរហើយ ហើយគឺគាត់អត់ចេះពុករលួយ។
ព្រោះអីគឺគាត់ជាបេក្ខជននាយករដ្ឋមន្ត្រី
អញ្ចឹងទៅគឺគាត់ត្រូវតែមកមុនពេលបោះឆ្នោតហ្នឹង
ដើម្បីឲ្យយុវជនកម្ពុជារបស់យើង
គឺមានទឹកចិត្តគាំទ្រគាត់កាន់តែខ្លាំងឡើង
តាមសន្ទុះរបស់យុវជនយុវនារី ដែលស្ម័គ្រចិត្ត ខ្ញុំសង្ឃឹមថា
គណបក្សសង្គ្រោះជាតិ នឹងអាចឈ្នះ ហើយលោកសម រង្ស៊ី
នឹងអាចក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មីឆ្នាំ២០១៣"។
បើតាមលោក សម រង្ស៊ី រហូតមកដល់ពេលនេះ
លិខិតរបស់លោកដាក់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី
ដើម្បីព្រះរាជទានទោស
ជាមួយការយល់ព្រមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ
មិនទាន់មានលទ្ធផលណាមួយនោះទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៏និងសន្តិភាព លោក យ៉ង
គឹមអេង មានប្រសាសន៏ថា ការវិលត្រឡប់របស់លោក សម រង្ស៊ី
មានផលចំណេញច្រើន ជាងឧបសគ្គ ៖ "បើសិនគាត់ចូលមក
គឺធ្វើឲ្យមានលក្ខណៈល្អប្រសើរជាង ធម្មតាគេមើលទៅលើអ្នកដឹកនាំ
អ្នកដឹកនាំនៅក្នុងគណបក្សហ្នឹង
អញ្ចឹងការដឹកនាំរបស់បក្សហ្នឹងសំខាន់ណាស់
ត្រូវតែមានវត្តមានរបស់អ្នកដឹកនាំហ្នឹង
ដើម្បីមកលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួន"។
ការនិរទេសខ្លួនរបស់ លោក សម រង្ស៊ី
ក្រោយពីតុលាការខ្មែរកាត់ទោសដែលគេមើលឃើញថា ជារឿងនយោបាយនោះ
បានធ្វើឲ្យមានប្រតិកម្មពីអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ
លោក សុរិយា ស៊ូប៊ែឌី ការព្រួយបារម្ភពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក
ថា បើមិនមានវត្តមានរបស់ប្រធានគណបក្សប្រឆាំងរូបនេះទេ
នោះការបោះឆ្នោត នឹងមិនសេរី និងយុត្តិធម៌ឡើយ។
ដោយសារមានសំពាធពីអន្តរជាតិបែបនេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ
ម៉ុងហៃ យល់ថា លោក សម រង្ស៊ី នឹងអស់ឱកាសវិលមកកម្ពុជាវិញ
បើមិនចូលស្រុក ឲ្យបានមុនការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដានេះ
ទេនោះ ៖ "វិលត្រឡប់វិញប្រហែលជាអាចជំរុញចលនាហ្នឹង
អាចឲ្យគណបក្សរបស់គាត់ហ្នឹងទទួលបានសន្លឹកឆ្នោតគ្រប់គ្រាន់
ដើម្បីឈ្នះឆ្នោត ហើយមួយទៀត បើគាត់មិនសម្រេចចិត្តមកពេលនេះទេ
ប្រហែលជានឹងមានការលំបាកទៅថ្ងៃក្រោយ
ក្នុងការវិលត្រឡប់មកវិញ"។
សម្រាប់នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជា ហៅកាត់ថា
និចហ្វិច លោក ហង្ស ពុទ្ធា យល់ថា លោកសម រង្ស៊ី នឹងមិនហ៊ានចូលស្រុកទេ
បើមិនមានការសម្របសម្រួលផ្លូវច្បាប់ជាមុននោះ ៖ "គិតថា
នេះគឺជាការបង្ហាញនូវយុទ្ធសាស្ត្រនយោបាយមួយ
ហើយទោះបីជាមានការបង្ហើបពីតំណាងគណបក្សសង្គ្រោះជាតិក៏ដោយ
ក៏ខ្ញុំនៅតែគិតថា លោកសម រង្ស៊ី ប្រហែលជាមិនចូលមកទេ" ។
នៅមុនពេលបើកយុទ្ធនាការឃោសនាមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រកាសជាញយៗ ដែលអ្នកវិភាគគិតថា ជាសញ្ញាបើកភ្លើងខៀវឲ្យ លោក សម
រង្ស៊ី វិលមកចូលរួមការបោះឆ្នោត ៖ "ទៅខ្ញុំអត់បានដេញទេណា
មកវិញខ្ញុំក៏អត់បានឃាត់ដែរ សូមអញ្ជើញមក កុំនិយាយច្រើនពេក
ខ្ញុំមានដែលដេញពីអង្កាល ខ្ញុំអត់ដេញផង
ឥឡូវនេះបើលោកអ្នកចង់មក មក មក មានអ្នកណាថាអី ហើយខូចអីខូច ទៅ
ទៅខ្លួនឯង មកវិញឲ្យគេហៅ ជើងខ្លួនឯងមាន ស្អីខ្លួនឯងមាន
ម៉េចក៏មិនដើរ រួចដើរទៅត្រង់ណេះ ដើរទៅត្រង់ណោះបាន
ដល់ចូលស្រុកខ្មែរដើរអត់រួច ឲ្យឯងសែង"។
អ្នកវិភាគ និយាយថា
បើមិនមានវត្តមានមេដឹកនាំគណបក្សប្រឆាំងចូលរួមបោះឆ្នោតទេ
នោះនឹងធ្វើឲ្យរដ្ឋាភិបាលដែលកើតឡើង ក្រោយការបោះឆ្នោត
នឹងមិនមានការទទួលស្គាល់ពេញលេញ។
អ្នកវិភាគនយោបាយ លោក សុខ ទូច យល់ថា មានហេតុផលមួយចំនួន
ដែលលោកនាយករដ្ឋមន្ត្រីបើកភ្លើងខៀវឲ្យ លោកសម រង្ស៊ី
វិលចូលស្រុកវិញ ៖ "បើកចំហឲ្យ សម រង្ស៊ី
ចូលចៀសវាងមានការទិតៀនអំពីមជ្ឈដ្ឋានដទៃនៅពេលដែលឈ្នះឆ្នោត
ក៏មិនមានប្រសិទ្ធិភាពហើយ បើសិនជាករណីរដ្ឋាភិបាលមិននិយាបែបហ្នឹង
ហើយ សម រង្ស៊ី ចូលមក ចាប់ឯកឧត្តម សម រង្ស៊ី វិញអាហ្នឹងគិតថា
ឡើងរិញចងដៃគេ ហើយ សម រង្ស៊ី ចាប់កកូរ ដូចសព្វថ្ងៃលើឆាកអន្តរជាតិ
ហាក់ដូចជាកម្ពុជាហ្នឹង ប្រជាធិបតេយ្យដើរថយក្រោយ
ពេលដែលមានវិបត្តិប្រជាធិបតេយ្យ ដូចជា
បញ្ហាកាត់ប្រាក់ខែតំណាងរាស្ត្រ បញ្ហាបង្កើតច្បាប់ថ្មី
ដេញគណបក្សប្រឆាំងចេញពីសភា
ទាំងអស់ហ្នឹងវាបង្ហាញទិដ្ឋភាពឲ្យអ្នកវិនិយោគ
មិនមានចំណាប់អារម្មណ៍ចំពោះប្រទេសឈ្លោះគ្នានៅក្នុងផ្នែកនយោបាយ"។
លោក សម រង្ស៊ី បានថ្លោះសិទ្ធិ ឬហៅថា
អស់សិទ្ធិបោះឆ្នោតម្តងរួចហើយ
កាលពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២
ប៉ុន្តែកាលនោះលោកមិនមែនជាបេក្ខភាពឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ។
រីឯការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ
វិញលោកគឺជាប្រធានគណបក្សសង្គ្រោះជាតិ
ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីផងដែរ៕
6 comments:
MCQ for Khmer People
Who is dare giving Koh Tral island to Vietnam and try to shift blame other and manipulate Khmer history?
a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above
Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.
United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]
Sam Raisny: hmmm....I am re-considering my position. I really do not have the balls to face the music.i am only bluffing...hhahahahah
God almight is with you, no need to worry, if you don't die now, you will die later on anyway. But your soul will be saved forever and ever. As for the ones who tried to kill you, they will be short lived anyway. Why? because god is right and just. Everything we do is based on a test of time. So, just do what Jesus did, have no fear, must have courage and move on!. No one is perfect, but we have to show them that there are more to life, than letting them to continue to kill our innocent khmers by using Hun Sen's hands.
God almighty said "once you believed in me, you will have no fear because I am in you with you all the way, without you knowing it", Amen!
Therefore, I pray in the name of Jesus Christ, to bless you in every way he could, through your speech, your thinking, and all of your doings, shall come from God almight alone, because he is in you and is with you. All you need is say 'I believe in God almight, the creator of heaven and earth for all that is seen and unseen, I believe in Jesus Christ his only begotten son, who had been crusified for my sin, so that I can be enlightened' Amen!
Because, 'with God almighty, nothing is impossible' and so, I pray in the name of the lord Jesus Christ, Amen!
លោកសមរង្ស៊ី គ្មានអ្វីជ្រើសរើស នឹងជំរុញវិលត្រឡប់ មកប្រទេស កម្ពុជាវិញ ជាពិសេសក្នុងឱកាស មុនថ្ងៃបោះឆ្នោត។ជាឱកាសដ៏ល្អមួយ បើពុំនោះទេគ្មានឱកាសណាទៀតឡើយ។
ព្រោះហេតុអ្វី?
១-ក្នុងនាមជាប្រធានគណបក្សប្រឆាំងដែលរដ្ឋាភិបាល ទទួលស្គាល់និងមានសិទ្ធិចូលរួម បោះឆ្នោត។
២-ជាបេក្ខជន តំណែងនាយករដ្ឋមន្រ្តី ។តើតំណែងនាយករដ្ឋមន្រ្តីកម្ពុជា អាចស្ថិតនៅក្រៅកម្ពុជាទេ?ដោយមិនចូលរួមកម្លាំងក្នុងការបោះឆ្នោត ហើយរុងចាំគេអញ្ជើញ ធ្វើនាយករដ្ឋមន្រ្តីឫ?។បញ្ជាក់ភាពក្លាហាន?។
៣-វត្តមាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិលជាច្រើន ក្នុងកម្ពុជា នាឱកាស បោះឆ្នោត។
៤-ជាតេម៉ូម៉ែត្រ(thermomètre-thermometer )វាស់កម្រិតតម្លៃ កម្ពស់ របបប្រជាធិបតេយ្យ សេរីពហុបក្ស នៃប្រទេសកម្ពុជា។
ស្របនិងពេលនេះលោកសមរង្ស៊ី ត្រូវប្រឈមផ្លូវច្បាប់ ដោយត្រូវជាប់ពន្ធនាគារជាង ១០ ឆ្នាំឫទេ? ក្នុងសំណុំរឿងព្រំដែនកម្ពុជាវៀតណាម កាលពីចុងឆ្នាំ២០០៩។
លោកសមរង្ស៊ី អាចត្រូវជាប់ពន្ធនាគារបាន ពេលវិលត្រឡប់ មកប្រទេស កម្ពុជាវិញ។តើជាប់ពន្ធនាគារ ក្នុងរយះពេលប៉ុន្មាន?នេះអាស្រ័យទៅ លើ:
១-សមត្ថកិច្ច លោកសមរង្ស៊ី ត្រូវដូចលោកស្រី អង់សាន ស៊ូជី របស់ ប្រទេស មីយ៉ាន់ម៉ា នឺសុន ម៉ាន់ដឺឡា អាហ្វ្រិក ខាងត្បូង លោក ម៉ម សូណង់ដូ កម្ពុជា ហ៊ាន ចូលទ្រុងដែក ហែកទ្រុងដែក ចេញមកវិញ។ មាសសុទ្ធ ឥតខ្លាចភ្លើង?។ពិសេសគឺសមត្ថកិច្ច ប្រមូលផ្ដុំនៃសមាជិកក្រុមគណបក្សខ្លួនមានកំរិត ទ្រង់ទ្រាយធំប៉ុណ្ណា។
២-លោកហ៊ុន សែនមានឥរិយបថ បែបណា ចំពោះគ្រោះថ្នាក់ នៃ ការបោះឆ្នោត ក្នុង របបប្រជាធិបតេយ្យ សេរីពហុបក្ស ដោយ ចាប់ឃុំ មេដឹកនាំគណបក្សប្រឆាំង នាពេលឃោសនាបោះឆ្នោត។
លោក ខៀវសុភក្ត្រអ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយយ៉ាងប្រយ័ត្នប្រយ៉ែង លោក បាននិយាយថា "កាលដែលលោក សម រង្ស៊ី បានចេញទៅគឺគាត់ទៅខ្លួនគាត់។ ដូច្នេះ បើគាត់ត្រឡប់មកវិញនោះគឺជារឿងរបស់គាត់។ ប៉ុន្តែលោកព្រមានថា ប្រទេសកម្ពុជា គឺជាប្រទេសមានច្បាប់ ហើយគ្មានច្បាប់ណាមួយ ត្រូវបានលុបចោលទេ" ។
ដូចនេះ មានភាពស្ទាក់ស្ទើរ ក្នុងការចាប់ឃុំមេដឹកនាំគណបក្សប្រឆាំង ពេលត្រឡប់មកវិញ គឺដូចឆ្អឹងត្រីដិតជាប់បំពង់ក យកចេញ ក៏ពុំបាន លេបចូលក៏មិនកើត។ លើចំណុច នេះ ហើយដែលរដ្ឋាភិបាល មានការភ័យ ខ្លាចនិង ព្រួយបារម្ភ ។
៣-ប្រព័ន្ធតុលាការ កម្ពុជាមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងឯករាជ្យភាព។ ការអនុវត្ត ប្រព័ន្ធតុលាការនេះតែងមានលក្ខណៈយឺតដួចកៅស៊ូ (ចង់ទាញវែងឫខ្លីតាមអំពើចិត្ដ)។
ទោះយ៉ាងណាក៏ដោយ ការវិលត្រឡប់ មកប្រទេស កម្ពុជាវិញ នៃលោកសមរង្ស៊ី មានលាភច្រើនជាងគ្រោះ។
អមតះ
និយាយស្រួល តែ ធ្វើ ពិបាកណាស់ នេះជាទម្លាប់
មនុស្សគ្រប់រូបក្នុងលោក!
Post a Comment