Saturday, July 20, 2013

ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​រង​ការ​បាញ់​ប្រហារ

ស្នាម​គ្រាប់​កាំភ្លើង​បាញ់​ទម្លុះ​កញ្ចក់​ចូល​ក្នុង​ទីស្នាក់ការ ​គណបក្ស​សង្គ្រោះ​ជាតិ នា​តំបន់​ត្រឡោកបែក សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Uon Chhin
 
កាល​ពី​ម៉ោង​ជាង ៣ ទៀប​ភ្លឺ​ថ្ងៃ​ទី២០ កក្កដា មាន​ការ​បាញ់​កាំភ្លើង​មួយ​គ្រាប់​ចូល​ទៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​តំបន់​ត្រឡោកបែក ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ការ​បាញ់​នេះ​មិន​បាន​បណ្ដាល​ឲ្យ​មាន​រង​របួស និង​គ្រោះថ្នាក់​អាយុ​ជីវិត​អ្នក​ណា​ឡើយ តែ​ធ្វើ​ឲ្យ​បែក​កញ្ចក់​ទីស្នាក់ការ។ កម្លាំង​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើប​អង្កេត​រក​ភស្តុតាង​នៃ​ការ​បាញ់​ ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។
ដោយ ម៉ម មុនីរតន៍ 2013-07-19
ស្នង​ការ​រង​រាជធានី​ភ្នំពេញ លោក ជួន ណារិន ដែល​បាន​ចុះ​អង្កេត​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ម្ដុំ​ត្រឡោកបែក រាជធានី​ភ្នំពេញ អះអាង​ថា ការ​បាញ់​នេះ​នៅ​មិន​ទាន់​ស៊ើប​ដឹង​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត ឬ​គំរាម​កំហែង​ផ្នែក​នយោបាយ​នៅ​ឡើយ​ទេ ពីព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត។
ក៏ប៉ុន្តែ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដែរ​នោះ បាន​អះអាង​ថា អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​នេះ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ជា​ជាង​ការ​ប៉ុនប៉ង​មនុស្ស​ឃាត។ លោក​បន្ត​ថា ការ​បាញ់​នេះ​ស្រប​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ចំ​ពេល លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា៕

សូម​រង់ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​បន្ថែម...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

yim pisal said...

    ​  នៅមានជាបន្តទៀតមិនទាន់ចប់នៅឡើយទេ ដូចដែលខ្ញុំឱស្សាហ៍រំលឹករួចមកហើយ
        សូម្បីព្រះពុទ្ធនៅមានមារតាមផ្ចាញ់ ចុះទម្រាំអ្នករាល់គ្នា?
           សូមរក្សាសុវត្តិភាពផងកុំមានមោទនៈខ្លាំងពេក។
              យឹម ពិសាល

Anonymous said...

យើងក៏អាចដឹងបានដែរ ទង្វើដ៏អាសោចន៍របស់
ជនពាល វាកាន់តែបញ្ជាក់ថា គណបក្សប្រជាជន
កម្ពុជា នឹងឈានទៅរកភាពបរ៉ាជ័យយ៉ាងអាមាស
បំផុត។