ដោយ ម៉ម មុនីរតន៍ 2013-07-19
ស្នងការរងរាជធានីភ្នំពេញ លោក ជួន ណារិន
ដែលបានចុះអង្កេតដោយផ្ទាល់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ
ម្ដុំត្រឡោកបែក រាជធានីភ្នំពេញ អះអាងថា
ការបាញ់នេះនៅមិនទាន់ស៊ើបដឹងថាជាការប៉ុនប៉ងធ្វើមនុស្សឃាត
ឬគំរាមកំហែងផ្នែកនយោបាយនៅឡើយទេ
ពីព្រោះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។
ក៏ប៉ុន្តែ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (Adhoc) លោក
ចាន់ សុវ៉េត ដែលបានចុះអង្កេតផ្ទាល់ដែរនោះ បានអះអាងថា
អង្គការសង្គមស៊ីវិល ចាត់ទុកនេះជាការគំរាមកំហែងផ្នែកនយោបាយ
ជាជាងការប៉ុនប៉ងមនុស្សឃាត។ លោកបន្តថា
ការបាញ់នេះស្របពេលយុទ្ធនាការឃោសនាបោះឆ្នោត និងចំពេល លោក សម រង្ស៊ី
វិលចូលប្រទេសកម្ពុជា៕
សូមរង់ចាំស្ដាប់ និងអានព័ត៌មានបន្ថែម...
2 comments:
នៅមានជាបន្តទៀតមិនទាន់ចប់នៅឡើយទេ ដូចដែលខ្ញុំឱស្សាហ៍រំលឹករួចមកហើយ
សូម្បីព្រះពុទ្ធនៅមានមារតាមផ្ចាញ់ ចុះទម្រាំអ្នករាល់គ្នា?
សូមរក្សាសុវត្តិភាពផងកុំមានមោទនៈខ្លាំងពេក។
យឹម ពិសាល
យើងក៏អាចដឹងបានដែរ ទង្វើដ៏អាសោចន៍របស់
ជនពាល វាកាន់តែបញ្ជាក់ថា គណបក្សប្រជាជន
កម្ពុជា នឹងឈានទៅរកភាពបរ៉ាជ័យយ៉ាងអាមាស
បំផុត។
Post a Comment