Thursday, July 18, 2013

ពលរដ្ឋ​មួយ​ចំនួន​នៅ​តាកែវ​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត

នេះជាឧទាហរណ៏មួយសម្រាប់កំណត់បញ្ជាក់ អំណះអំណាងរបស់ខុមហ្វ្រែលនិង (IRI)ដែលថា ពលរដ្ន ខ្មែរ ជាងមួយលាននាក់បាត់បង់ សិទ្ធបោះឆ្នោត។តើសង្គ្រោះជាតិគឹតយ៉ាងណា?
ប្រជាពលរដ្ឋ ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ តវ៉ា​ថា ក្នុង​បញ្ជី​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ចុង​ក្រោយ​នេះ មាន​បាត់​ឈ្មោះ​អ្នក​រស់នៅ និង​ធ្វើ​ការងារ​ធម្មតា​នៅ​ក្នុង​ស្រុក ភូមិ តែ​បែរ​ជា​មាន​ឈ្មោះ​អ្នក​ស្លាប់ អ្នក​ចំណាក​ស្រុក​យូរ​ឆ្នាំ និង​ឈ្មោះ​ស្ទួន​ទៅ​វិញ។ ប្រជាពលរដ្ឋ​សង្ស័យ​ចំពោះ​ភាព​ត្រឹមត្រូវ​នៃ​បញ្ជី​នេះ ថា​តើ​អាច​យក​ជា​ការ​បាន​ឬ​ទេ?
  ដោយ អ៊ុក សាវបូរី RFA 2013-07-18
ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន អះអាង​ស្រដៀង​គ្នា​ថា មាន​ភាព​មិន​ប្រក្រតី​ក្នុង​បញ្ជី​បច្ចុប្បន្ន​ភាព ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បញ្ជូន​មក​ឲ្យ​បិទ​ផ្សាយ​នៅ​ខេត្ត​តាកែវ។
ជំទប់ ​ទី១ ឃុំ​ចំបក់ ស្រុក​បាទី ខេត្ត​តាកែវ លោក ហេង អេងឡុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា ថា គាត់​ស្រង់​ឈ្មោះ​ពី​បញ្ជី​បច្ចុប្បន្ន​ភាព​នៅ​ការិយាល័យ​បោះឆ្នោត​លេខ ០០៤៨ រក​ឃើញ​ថា ឈ្មោះ​ក្នុង​បញ្ជី​នោះ​មិន​មាន​លុប​ចេញ​នូវ​ឈ្មោះ​អ្នក​បាន​ស្លាប់​យូរ​ ឆ្នាំ អ្នក​ចំណាក​ស្រុក និង​ឈ្មោះ​ស្ទួន​ទេ។

ប្រជាពលរដ្ឋ ​ឈ្មោះ ណុប សេង ឲ្យ​ដឹង​ថា ឈ្មោះ​បាត់​ពី​បញ្ជី​បច្ចុប្បន្ន​ភាព តែ​អ្នក​នៅ​រស់ ដូច​ជា កូនប្រសា​គាត់​ឈ្មោះ ឃឹម គា ពី​មុន​នៅ​ភូមិ​ត្រពាំងក្រញូង ហើយ​បាន​រៀបការ​ជាមួយ​កូនស្រី​គាត់។ លោក​ថា ឈ្មោះ ឃឹម គា ជា​កូនប្រសា​គាត់ មិន​បាន​សុំ​ផ្ទេរ​ឈ្មោះ​បោះឆ្នោត​ពី​ឃុំ​ចាស់​ទេ តែ​បាន​ប្ដូរ​កន្លែង​រស់នៅ​មក​នៅ​ជាមួយ​គាត់​ក្នុង​ឃុំ​នេះ​មែន។ ប៉ុន្តែ នៅ​ពេល​ទៅ​មើល​ឈ្មោះ បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​បច្ចុប្បន្ន​ភាព ទាំង​នៅ​ឃុំ​ចាស់ និង​នៅ​ឃុំ​ថ្មី​នេះ។
ជំទប់ ​ទី២ ឃុំ​ចំបក់ លោក ឃុត គួន ថ្លែង​ថា បញ្ជី​បច្ចុប្បន្ន​ភាព​បិទ​ផ្សាយ​នៅ​ការិយាល័យ​បោះឆ្នោត​នានា​ក្នុង​ឃុំ​នោះ នៅ​មាន​ឈ្មោះ​អ្នក​ស្លាប់​យូរ​ឆ្នាំ ៦២​នាក់ អ្នក​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​មាន ៥១​នាក់ និង​ឈ្មោះ​ស្ទួន ២៤​នាក់ ដែល​មិន​ទាន់​លុប​ពី​បញ្ជី​ឈ្មោះ​បច្ចុប្បន្ន​ភាព។
មេ ​ឃុំ​ចំបក់ លោក ចាន់ យ៉ែម ថ្លែង​ថា ការ​លុប​ឈ្មោះ​ពី​បញ្ជី កាល​ពី​ឆ្នាំ​២០១២ គឺ​លុប​តែ​អ្នក​ស្លាប់ អ្នក​ចំណាក​ស្រុក និង​ឈ្មោះ​ស្ទួន។ ប៉ុន្តែ អាជ្ញាធរ​មាន​សិទ្ធិ​លុប​បាន លុះត្រា​តែ​ជន​ចំណាក​ស្រុក​មក​សុំ​ប្ដូរ​លំនៅ។ ឯ​អ្នក​ស្លាប់ ទាល់​តែ​មាន​ក្រដាស​មរណភាព។ ចំណែក​ឈ្មោះ​ស្ទួន​វិញ ទាល់​តែ​មាន​ការ​សម្រេច​គ្រប់​គ្នា ថា​ត្រូវ​លុប ទើប​ហ៊ាន​លុប ព្រោះ​ខ្លាច​ប៉ះពាល់​ឈ្មោះ​ស្រដៀង​គ្នា តែ​ភេទ​ខុស​គ្នា​ជាដើម។
អនុប្រធាន ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​តាកែវ លោក គឹម ប៊ុនណាង ឲ្យ​ដឹង​ថា ក្នុង​ខេត្ត​តាកែវ ឈ្មោះ​លុប​ពី​បញ្ជី​បោះឆ្នោត​ចាស់​មាន ២៩.២២១​នាក់៕
 

3 comments:

Anonymous said...

HOPEFULLY THE NATIONAL ELECTION COMMITTEE WILL BE REFORMED. THE ELECTION DATE MUST BE POSTPONE. THE DEMOGRAPHIC REGISTRATION MUST BE REVIEWED. THIS MANNER, WE CAN CALL THE ELECTION IS FREE AND FAIR. WITHOUT THIS NOTHING IS FREE AND FAIR. THE MEMBER OF THE NEC MUST BE ALL REPLACED. SOME UNITED NATION SPECIAL ENVOY MUST BE SENT TO GET INVOLVE IN THE NEC.

Anonymous said...

ĆÂṂ ÔÑ ŚÂṂĐÂĆḤ ĐÊĆḤÒ ḤÙŃ ŚÊǸ 3ÔÔÔ!!!

"ព្រោះ​ខ្ញុំ​ត្រូវ​ការ​លុយ​" ។

Anonymous said...

1:19AM, I hate to break it to you but he won't live that long - hell will open up from the ground and swallow Hun very soon, you'll see. LOL.....