មន្ត្រី សង្កេតការណ៍បោះឆ្នោតនៃអង្គការក្រៅរដ្ឋាភិបាលមួយ បានកត់សម្គាល់ឃើញថា មានជនអន្តោប្រវេសន៍វៀតណាម រាប់ពាន់នាក់បានចូលមកតាមច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី ខណៈដែលប្រទេសកម្ពុជា កំពុងរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥នេះ។
ដោយ រដ្ឋា វីសាល
2013-07-18 RFA
2013-07-18 RFA
សមត្ថកិច្ច
ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិស្រុកអូរយ៉ាដាវ
ទទួលស្គាល់ថា ក្រុមជនជាតិវៀតណាម ដែលចូលមកកម្ពុជានេះ
មួយផ្នែកជាអ្នកទេសចរ និងមួយផ្នែកទៀត
ជាកម្មករបច្ចេកទេសចូលមកធ្វើការសម្រាប់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច
ចម្ការកៅស៊ូ។
មន្ត្រី
អង្គការក្រៅរដ្ឋាភិបាលមួយអំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី
ស៊ើបអង្កេតជាបន្ទាន់ពីសកម្មភាពហូរចូលនៃជនជាតិវៀតណាម ទាំងនោះ
ដែលគេសង្ស័យថា
ក្រុមហ៊ុន
សម្បទានសេដ្ឋកិច្ចវៀតណាម
នាំចូលមកធ្វើជាកម្មករនៅតាមចម្ការកៅស៊ូនៅខេត្តរតនគិរីនេះ។
លេខាគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) ប្រចាំខេត្តរតនគិរី លោក ជូន ភីនដារ៉ា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា មានប្រសាសន៍បញ្ជាក់ថា រថយន្តប្រភេទបើស (BUS) ដឹក
អ្នកដំណើរពីប្រទេសវៀតណាម ជាក្រុមៗ បានដឹកជញ្ជូនជនជាតិវៀតណាម
ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិនេះក្នុងមួយលើកៗមានគ្នាប្រមាណ
៥០នាក់ ទៅ ៦០នាក់ ចូលមកក្រុងបានលុង ខេត្តរតនគិរី
ប៉ុន្តែគេមិនឃើញជនជាតិវៀតណាម
ទាំងនោះមកកាន់ខេត្តនេះជាអ្នកទេសចរនោះទេ។
លោកបន្តថា ការដឹកជញ្ជូនជនជាតិវៀតណាមនេះ ធ្វើឡើងមួយសប្ដាហ៍ពីរ ឬ បីលើក តាំងពីពាក់កណ្ដាលខែមិថុនា មកម្ល៉េះ៖ «បើ
សិនជាមកដើរទេសចរ អាហ្នឹងវាមានប៉ាសស្ព័រទេសចរ
គេត្រូវដើរមើលឯណាឯណីហើយ។ អានេះចូលបាត់ៗ
អ៊ីចឹងមកធ្វើកម្មករគេ មកមួយសាបីឡានអ៊ីចឹង ហាហុកសិបៗអ៊ីចឹង
ជាងមួយខែហើយ រាប់ពាន់នាក់។ ឡានប្រភេទទេសចរណ៍ ឡានវៀតណាម»។
ទាក់ទង
ការអះអាងនេះ
ប្រធានប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី
លោក ឡុង រុក្ខា ទទួលស្គាល់ថា ពិតជាមានពលរដ្ឋវៀតណាម
ឆ្លងកាត់ច្រកទ្វារនេះមែន ប៉ុន្តែលោកថា
ពួកគេមានលិខិតឆ្លងដែនត្រឹមត្រូវខ្លះចូលមកអ្នកទេសចរ
ខ្លះជាបុគ្គលិកបច្ចេកទេសមកធ្វើការសម្រាប់ក្រុមហ៊ុនសម្បទាន
សេដ្ឋកិច្ចនៅក្នុងខេត្តនេះ
ប៉ុន្តែពួកគេបានវិលត្រឡប់ទៅប្រទេសវៀតណាម វិញជាបន្តបន្ទាប់៖ «ឥឡូវ
យើងលើកលែងទិដ្ឋាការ ភ្ញៀវឡើងចុះៗ
រដូវនេះលក្ខណៈគេមកសួរសុខទុក្ខក្រុមគ្រួសារគេដែលមកធ្វើការនៅ
បណ្ដាក្រុមហ៊ុនវិនិយោគណា!»។
ដូច
គ្នានេះដែរ
ប្រធានការិយាល័យប៉ូលិសអន្តោប្រវេសន៍នៃស្នងការដ្ឋានប៉ូលិសខេត្ត
រតនគិរី លោក មឿង ខេម មានប្រសាសន៍បញ្ជាក់ថា មិនមានជនជាតិវៀតណាម
ណាម្នាក់ចូលមកបម្រើការជាកម្មករចម្ការកៅស៊ូក្រុមហ៊ុនវៀតណាម
ខុសច្បាប់ក្នុងខេត្តនេះទេ។
លោក
អះអាងថា កម្មករបច្ចេកទេសវៀតណាម មានប្រមាណ
១០ភាគរយនៃចំនួនកម្មករខ្មែរដែលបម្រើការងារក្នុងក្រុមហ៊ុនសម្បទាន
ចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម៖ «អត់
មានទេ
យើងបានត្រួតពិនិត្យជាអចិន្ត្រៃយ៍តាមបណ្ដាក្រុមហ៊ុនអ្នកមកវិនិយោគ
ជាពលករ ឬកម្មករជំនាញ គឺគាត់មកមានលិខិតឆ្លងដែនត្រឹមត្រូវ
មានវីសាស្នាក់នៅ មានប័ណ្ណការងារសៀវភៅការងារ»។
យ៉ាង
នេះក្តី
កម្មករខ្មែរសុំមិនបញ្ចេញឈ្មោះមួយរូបកំពុងបម្រើការក្នុង
ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម នៅខេត្តរតនគិរី ឲ្យដឹងថា កម្មករវៀតណាម
ត្រូវគេនាំចូលមកធ្វើការនៅក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម
រាប់រយនាក់ច្រើនជាងកម្មករខ្មែរ។
ស្ថិតិ
របស់ការិយាល័យប៉ូលិសអន្តោប្រវេសន៍ខេត្តរតនគិរី ចាប់ពីខែមករា
ឆ្នាំ២០១៣ រហូតបច្ចុប្បន្ន មានកម្មករបរទេសរួមមាន វៀតណាម ចិន
អូស្ត្រាលី សរុប
២៨៨នាក់ចូលមកធ្វើការជាកម្មករបច្ចេកទេសក្នុងក្រុមហ៊ុនជាង ២០
នៅក្នុងខេត្តនេះ។ ក្នុងនោះ ៩០ភាគរយ
ជាជនជាតិវៀតណាម។ចំណែកជនអន្តោប្រវេសន៍វៀតណាម
ដែលកំពុងស្នាក់នៅក្នុងខេត្តនេះមាន ២៧២ មានសមាជិកសរុប ៦៥៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
ĆÂṂ ÔÑ ŚÂṂĐÂĆḤ ĐÊĆḤÒ ḤÙŃ ŚÊǸ 3ÔÔÔ!!!
"ព្រោះខ្ញុំត្រូវការលុយ" ។
Post a Comment