Thursday, July 18, 2013

ជនជាតិ​វៀតណាម​សម្រុក​ចូល​មក​កម្ពុជា


មន្ត្រី ​សង្កេតការណ៍​បោះ​ឆ្នោត​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​កត់​សម្គាល់​ឃើញ​ថា មាន​ជនអន្តោប្រវេសន៍​វៀតណាម រាប់​ពាន់​នាក់​បាន​ចូល​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-​វៀតណាម ក្នុង​ខេត្ត​រតនគិរី ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុង​រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​នេះ។
 
ដោយ រដ្ឋា វីសាល
2013-07-18 RFA
សមត្ថកិច្ច ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ទទួល​ស្គាល់​ថា ក្រុម​ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា​នេះ មួយ​ផ្នែក​ជា​អ្នក​ទេសចរ និង​មួយ​ផ្នែក​ទៀត ជា​កម្មករ​បច្ចេកទេស​ចូល​មក​ធ្វើ​ការ​សម្រាប់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ​ចម្ការ​កៅស៊ូ។
មន្ត្រី ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ជា​បន្ទាន់​ពី​សកម្មភាព​ហូរ​ចូល​នៃ​ជនជាតិ​វៀតណាម ទាំង​នោះ ដែល​គេ​សង្ស័យ​ថា ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្បទាន​សេដ្ឋកិច្ច​វៀតណាម នាំ​ចូល​មក​ធ្វើ​ជា​កម្មករ​នៅ​តាម​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី​នេះ។
លេខា​គណៈកម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) ប្រចាំ​ខេត្ត​រតនគិរី លោក ជូន ភីនដារ៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កក្កដា មាន​ប្រសាសន៍​បញ្ជាក់​ថា រថយន្ត​ប្រភេទ​បើស (BUS) ដឹក ​អ្នក​ដំណើរ​ពី​ប្រទេស​វៀតណាម ជា​ក្រុមៗ បាន​ដឹក​ជញ្ជូន​ជនជាតិ​វៀតណាម ឆ្លង​កាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​នេះ​ក្នុង​មួយ​លើកៗ​មាន​គ្នា​ប្រមាណ ៥០​នាក់ ទៅ ៦០​នាក់ ចូល​មក​ក្រុង​បានលុង ខេត្ត​រតនគិរី ប៉ុន្តែ​គេ​មិន​ឃើញ​ជនជាតិ​វៀតណាម ទាំង​នោះ​មក​កាន់​ខេត្ត​នេះ​ជា​អ្នក​ទេសចរ​នោះ​ទេ។
លោក​បន្ត​ថា ការ​ដឹក​ជញ្ជូន​ជនជាតិ​វៀតណាម​នេះ ធ្វើ​ឡើង​មួយ​សប្ដាហ៍​ពីរ ឬ បី​លើក តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា មក​ម្ល៉េះ៖ «បើ ​សិន​ជា​មក​ដើរ​ទេសចរ អា​ហ្នឹង​វា​មាន​ប៉ាសស្ព័រ​ទេសចរ គេ​ត្រូវ​ដើរ​មើល​ឯ​ណា​ឯ​ណី​ហើយ។ អា​នេះ​ចូល​បាត់ៗ អ៊ីចឹង​មក​ធ្វើ​កម្មករ​គេ មក​មួយ​សា​បី​ឡាន​អ៊ីចឹង ហាហុកសិបៗ​អ៊ីចឹង ជាង​មួយ​ខែ​ហើយ រាប់​ពាន់​នាក់។ ឡាន​ប្រភេទ​ទេសចរណ៍ ឡាន​វៀតណាម»

ទាក់ទង ​ការ​អះអាង​នេះ ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី លោក ឡុង រុក្ខា ទទួល​ស្គាល់​ថា ពិត​ជា​មាន​ពលរដ្ឋ​វៀតណាម ឆ្លង​កាត់​ច្រក​ទ្វារ​នេះ​មែន ប៉ុន្តែ​លោក​ថា ពួក​គេ​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ​ខ្លះ​ចូល​មក​អ្នក​ទេសចរ ខ្លះ​ជា​បុគ្គលិក​បច្ចេកទេស​មក​ធ្វើ​ការ​សម្រាប់​ក្រុមហ៊ុន​សម្បទាន​ សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​នេះ ប៉ុន្តែ​ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ​ជា​បន្តបន្ទាប់៖ «ឥឡូវ ​យើង​លើក​លែង​ទិដ្ឋាការ ភ្ញៀវ​ឡើង​ចុះៗ រដូវ​នេះ​លក្ខណៈ​គេ​មក​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​គេ​ដែល​មក​ធ្វើ​ការ​នៅ​ បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ណា!»
ដូច ​គ្នា​នេះ​ដែរ ប្រធាន​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ រតនគិរី លោក មឿង ខេម មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​មាន​ជនជាតិ​វៀតណាម ណា​ម្នាក់​ចូល​មក​បម្រើ​ការ​ជា​កម្មករ​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ខុស​ច្បាប់​ក្នុង​ខេត្ត​នេះ​ទេ។
លោក ​អះអាង​ថា កម្មករ​បច្ចេកទេស​វៀតណាម មាន​ប្រមាណ ១០​ភាគរយ​នៃ​ចំនួន​កម្មករ​ខ្មែរ​ដែល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​សម្បទាន​ ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម៖ «អត់ ​មាន​ទេ យើង​បាន​ត្រួត​ពិនិត្យ​ជា​អចិន្ត្រៃយ៍​តាម​បណ្ដា​ក្រុមហ៊ុន​អ្នក​មក​វិនិយោគ ​ជា​ពលករ ឬ​កម្មករ​ជំនាញ គឺ​គាត់​មក​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ មាន​វីសា​ស្នាក់​នៅ មាន​ប័ណ្ណ​ការងារ​សៀវភៅ​ការងារ»
យ៉ាង ​នេះ​ក្តី កម្មករ​ខ្មែរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​កំពុង​បម្រើ​ការ​ក្នុង​ ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម នៅ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា កម្មករ​វៀតណាម ត្រូវ​គេ​នាំ​ចូល​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម រាប់​រយ​នាក់​ច្រើន​ជាង​កម្មករ​ខ្មែរ។
ស្ថិតិ ​របស់​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន មាន​កម្មករ​បរទេស​រួម​មាន វៀតណាម ចិន អូស្ត្រាលី សរុប ២៨៨​នាក់​ចូល​មក​ធ្វើ​ការ​ជា​កម្មករ​បច្ចេកទេស​ក្នុង​ក្រុមហ៊ុន​ជាង ២០ នៅ​ក្នុង​ខេត្ត​នេះ។ ក្នុង​នោះ ៩០​ភាគរយ ជា​ជន​ជាតិ​វៀតណាម។ចំណែក​ជនអន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ខេត្ត​នេះ​មាន ២៧២ មាន​សមាជិក​សរុប ៦៥៥​នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

ĆÂṂ ÔÑ ŚÂṂĐÂĆḤ ĐÊĆḤÒ ḤÙŃ ŚÊǸ 3ÔÔÔ!!!

"ព្រោះ​ខ្ញុំ​ត្រូវ​ការ​លុយ​" ។