Wednesday, 31 July 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
លោក សម រង្ស៊ី ធ្វើសន្និសីទបដិសេធលទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា។ រូបថត ផា លីណា
ភ្នំពេញៈ លោក
សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា
បាតុកម្មធំទូទាំងប្រទេសនឹងជាជម្រើសចុងក្រោយសម្រាប់គណបក្ស
ប្រឆាំង
ប្រសិនបើគ្មានការបំពេញតាមសំណើបង្កើតគណៈកម្មការចម្រុះដើម្បី
ពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោតទេនោះ។
វីដេអូ
ដែលបានបង្ហោះនៅលើគេហទំព័រ
ដែលមានសម្ព័ន្ធនឹងគណបក្សប្រឆាំង កាលពីយប់មិញ បានបង្ហាញលោក
សម រង្ស៊ី និងលោកកឹម សុខា បានប្រាប់អ្នកគាំទ្រនៅការិយាល័យរបស់ខ្លួន
ក្នុងខណ្ឌមានជ័យថា គណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែកែតម្រូវកំហុសនៃការ
បោះឆ្នោតកាលថ្ងៃអាទិត្យ
បើមិនដូច្នោះទេប្រជាជននឹងធ្វើបាតុកម្ម។
លោកថ្លែងថា៖ «ពិភព
លោកដឹងថា គណបក្សសង្គ្រោះជាតិឈ្នះ។ នៅពេលអ្នកត្រឡប់ទៅផ្ទះវិញ
សូមប្រើហ្វេសប៊ុក ប្រាប់យុវជន និងប្រជាជនខ្មែរទាំងមូលថា
យើងនឹងធ្វើបាតុកម្មធំ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា
ប្រសិនបើគ្មានការពិនិត្យលទ្ធផលនៃការបោះ-ឆ្នោតដែលគណបក្សលោក
បានច្រានចោលទេនោះ ការធ្វើបាតុកម្មនឹងជាជម្រើសចុងក្រោយមួយ។
លោកថ្លែងថា៖«យើងសូមអំពាវនាវដល់អ្នករាល់គ្នាឲ្យរក្សាភាពស្ងៀមស្ងាត់ ហើយទុកឲ្យយើងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះ»។
លោក
ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា
វាជាសិទិ្ធរបស់ប្រជាជន ក្នុងការធ្វើបាតុកម្ម
ប៉ុន្តែលោកបានបន្ថែមថា
ការបង្កើតគណៈកម្មការណាមួយគឺអាស្រ័យទៅលើ គ.ជ.ប
ឬក្រុមប្រឹក្សាធម្មនុញ្ញ មិនមែនរដ្ឋាភិបាលទេ។
ប៉ុន្តែ
លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងកាលពីថ្ងៃចន្ទថា
ការបង្កើតគណៈកម្មាធិការស៊ើបអង្កេតពីការបោះឆ្នោតគឺហួសពីសមត្ថ
កិច្ចរបស់ គ.ជ.ប។
លោក
ស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
បានថ្លែងកាលពីម្សិលមិញថា អ្នកបោះឆ្នោត
ត្រូវបានអញ្ជើញឲ្យមកទីស្នាក់ការរបស់គណបក្សនាព្រឹកថ្ងៃពុធ
នេះ ដើម្បីដាក់ពាក្យបណ្តឹង ហើយលោក ស្រី លើកទឹកចិត្តប្រជាជន
យកឯកសារបោះឆ្នោតជាភ័ស្តុតាងបង្ហាញអំពីភាពមិនប្រក្រតី។
លោកសម រង្ស៊ី កាលពីម្សិលមិញ បានទៅគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ដោយការគប់គ្រាប់បែកនៅមុខអតីតរដ្ឋសភា។
មហាវិថីសំខាន់ៗ នៅម្តុំវិមានឯករាជ្យ ត្រូវបានបិទចរាចរណ៍ ចាប់តាំងពីថ្ងៃបោះឆ្នោត៕ TK
រាយការណ៍បន្ថែមដោយ KEVI N PONNIAH
3 comments:
ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA
ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA
ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA
ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA
ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA
អាផៃស៊ីផោម ឆ្លើយដាក់គ្នាទៅវិញទៅមកហើយ
ហាហាហាហាហា អា គ.ជ.ប យករួចខ្លួនថា
មិនមែនជាភារកិច្ចរបស់វាទេ បើចឹងតើអ្នកណា
ទៅនឹងចេញមុខមកទទួល?
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីកៅអី និងងារជាឯកឧត្ដមតែប៉ុណ្ណោះ។
Post a Comment