Wednesday, July 31, 2013

បក្ស​សង្គ្រោះ​ជាតិ​ព្រមា​ន​ធ្វើ​មហាបាតុកម្ម​ទូ​ទាំង​ប្រទេស​

បក្ស​សង្គ្រោះ​ជាតិ​ព្រមា​ន​ធ្វើ​មហាបាតុកម្ម​ទូ​ទាំង​ប្រទេស​ 
 Wednesday, 31 July 2013
មាស​ សុខជា
ភ្នំពេញប៉ុស្តិ៍

Sam-rainsy
លោក សម រង្ស៊ី ធ្វើសន្និសីទបដិសេធលទ្ធ​ផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន​របស់ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា។ រូបថត ផា លីណា
ភ្នំ​ពេញៈ លោក ​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ​បាតុកម្ម​ធំ​ទូទាំង​ប្រទេសនឹង​​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​​គណបក្ស​ ប្រឆាំង ប្រសិន​បើ​​​គ្មាន​ការ​​បំពេញ​តាម​សំណើ​បង្កើត​គណៈកម្មការ​ចម្រុះ​​​ដើម្បី​ ពិនិត្យ​​​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ទេ​នោះ​។
វីដេអូ ​ដែល​បាន​បង្ហោះ​​​​នៅ​លើ​គេហ​ទំព័រ​​​​​​​ ដែល​​​មាន​សម្ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង កាល​ពី​យប់​មិញ បាន​បង្ហាញ​​​​​លោក សម រង្ស៊ី និង​លោកកឹម សុខា បាន​ប្រាប់​អ្នក​គាំទ្រ​នៅការិយាល័យ​របស់​ខ្លួន​ ក្នុង​​ខណ្ឌ​មាន​ជ័យ​ថាគណៈ ​កម្មាធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​​កែ​តម្រូវ​កំហុស​នៃ​ការ​ បោះ​ឆ្នោត​​កាល​​ថ្ងៃ​អាទិត្យ បើ​មិន​ដូច្នោះ​ទេ​​​ប្រជា​ជន​នឹង​ធ្វើ​បាតុក​ម្ម
លោក​​ថ្លែង​ថា៖ «ពិភព ​លោក​​ដឹង​ថា គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​។ នៅ​ពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ សូម​ប្រើ​ហ្វេស​ប៊ុក​ ប្រាប់​យុវជន និង​ប្រជា​ជន​ខ្មែរ​ទាំង​មូលថា យើង​នឹង​ធ្វើ​បាតុកម្ម​ធំ​»
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​ ​ប្រសិន​បើ​គ្មា​ន​ការ​ពិនិត្យ​​លទ្ធ​ផល​នៃ​ការ​បោះ-​ឆ្នោត​ដែល​គណបក្ស​​លោក ​បាន​ច្រាន​ចោល​ទេ​នោះ ​ការ​ធ្វើ​បាតុកម្ម​នឹង​ជា​ជម្រើសចុងក្រោយ​មួយ​។ ​លោក​ថ្លែង​ថា៖«យើង​សូម​អំពាវ​នាវ​ដល់​អ្នក​រាល់​គ្នា​ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងា​ត់ ហើយ​ទុក​ឲ្យ​យើង​រក​​មធ្យោ​បាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​»
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា វា​ជា​សិទិ្ធ​របស់​ប្រជា​ជន ​ក្នុង​ការ​ធ្វើ​បាតុកម្ម ប៉ុន្តែលោក​បាន​បន្ថែម​ថា ការ​បង្កើ​ត​គណៈកម្មការ​ណា​មួយគឺ​អា​ស្រ័យ​​ទៅ​លើ​ គ.ជ.​ប ឬ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ មិន​មែន​រដ្ឋាភិបាល​ទេ​។

ប៉ុន្តែ ​លោក​ទេព នីថា អគ្គ​លេខាធិការ​ គ.ជ.​ប​ បាន​​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​បង្កើត​គណៈកម្មា​ធិការ​ស៊ើប​អង្កេត​ពី​​ការ​បោះ​ឆ្នោត​គឺ​ហួស​ពី​សមត្ថ​ កិច្ច​របស់​ គ.ជ.​ប។
លោក ​ស្រី មូរ សុខហួរ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ​អ្នក​បោះ​ឆ្នោត​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ទី​ស្នាក់​ការ​​​របស់​គណបក្ស​នា​​ព្រឹក​​ថ្ងៃ​ពុធ​ នេះ ដើម្បី​ដាក់​ពាក្យ​បណ្តឹង ហើយ​លោក​ ស្រី​ លើក​ទឹក​ចិត្ត​​ប្រជា​ជន​​ យក​ឯក​សារ​បោះ​ឆ្នោត​​​ជា​​ភ័ស្តុ​តាង​បង្ហាញ​អំពីភាព​មិន​ប្រក្រតី។
Front-page
លោក​សម រង្ស៊ី កាល​ពី​ម្សិល​មិញ​ បាន​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធអ្នក​ស្លាប់​ ដោយ​ការ​គប់​គ្រាប់​បែក​នៅ​មុខ​អតី​ត​រដ្ឋ​សភា។
 
10-stand-alone
មហាវិថីសំខាន់ៗ នៅម្តុំវិមានឯករាជ្យ ត្រូវបានបិទចរាចរណ៍ ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត​៕ TK
រាយ​ការណ៍​បន្ថែមដោយ KEVI N PONNIAH

3 comments:

Anonymous said...

ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA


ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA


ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA


ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA


ALL YOUTH PLEASE DO NOT MOVE. PLEASE ALL THE TIME LISTEN H.E. SAM RAINSY AND KEM SOKHA

Anonymous said...

អាផៃស៊ីផោម ឆ្លើយដាក់គ្នាទៅវិញទៅមកហើយ
ហាហាហាហាហា អា គ.ជ.ប យករួចខ្លួនថា
មិនមែនជាភារកិច្ចរបស់វាទេ បើចឹងតើអ្នកណា
ទៅនឹងចេញមុខមកទទួល?

Anonymous said...

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីកៅអី និងងារជាឯកឧត្ដមតែប៉ុណ្ណោះ។