Sunday, July 21, 2013

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ការ​គំរាម​សម្លាប់

១៩-កក្កដា-២០១៣៖ ស័ង្កសី និង​គំនរ​ផេះ ក្រោយ​ភ្លើង​ឆេះ​លំនៅឋាន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆួរ ចិន ដែល​គេ​សង្ស័យ​ថា អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយសារ​ជន​មិន​ស្គាល់​មុខ​លួច​ដុត កាល​ពី​រាត្រី​ទៀប​ភ្លឺ​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៣ នា​ភូមិ​រោលជ្រូក ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។
Licadho Photo
 
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​គ្រួសារ ​នៅ​ខេត្ត​បន្ទាយមានជ័យ កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​និង​លួច​ដុត​បំផ្លាញ​លំនៅឋាន​ របស់​គាត់​រួច​មក។
ដោយ សួន សុផលមុន្នី 2013-07-21 RFA
សកម្មជន​គណបក្ស​ប្រឆាំង​មួយ​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​​ស្នាក់​នៅ​ទី​ ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ លាយ​ឡំ​នឹង​ការ​ភិតភ័យ​ ដោយសារ​តែ​ជន​មិន​ស្គាល់​មុខ​បាន​ទូរស័ព្ទ​គំរាម​សម្លាប់​ និង​ធ្វើ​សកម្មភាព​លួច​ដុត​បំផ្លាញ​លំនៅឋាន​របស់​គាត់​នៅ​ភូមិ​រោលជ្រូក ឃុំ​ជប់វារី ស្រុក​ព្រះ​នេត្រព្រះ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។
លោក ឆួរ ចិន​ អាយុ ៥៧​ឆ្នាំ​ ជា​លេខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ព្រះ​នេត្រព្រះ និង​ជា​ម្ចាស់​ផ្ទះ​ថ្លែង​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា រូប​លោក និង​ក្រុម​គ្រួសារ​កំពុង​ព្រួយ​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន ហើយ​កំពុង​សម្ងំ​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ក្រោយ​ពី​មាន​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​រួច​មក។

លំនៅឋាន​របស់​លោក ឆួរ ចិន ​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ​ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​គេ​លួច​ដុត​​កាល​ពី​រាត្រី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ​បណ្ដាល​ឲ្យ​ឆេះ​រាប​ដល់​ដី​ ខណៈ​ដែល​រូប​លោក និង​ក្រុម​គ្រួសារ​គេច​ខ្លួន​មក​ស្នាក់​នា​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ ជាតិ នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។
ផ្ទះ​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅ​ភូមិ​រោលជ្រូក ​ឃុំ​ជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​ ហើយ​ការ​ឆេះ​លំនៅឋាន​នេះ​ កើត​មាន​ឡើង​ក្រោយ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ រង​ការ​គំរាម​សម្លាប់​មួយ​ពូជ​តាម​ទូរស័ព្ទ​រួច​មក កាល​ពី​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៣។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​អះអាង​ថា អំពើ​ហិង្សា​លួច​ដុត​បំផ្លាញ​លំនៅឋាន​នេះ​ សកម្មជន​របស់​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ។
លោក កែ សម្ផស្ស ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​តុលាការ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​កក្កដា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ថា ការ​ដុត​បំផ្លាញ​លំនៅឋាន​អាច​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​ករណី​ជន​មិន​ស្គាល់​មុខ ​ ដែល​បាន​គំរាម​គ្រួសារ​របស់​លោក ឆួរ ចិន កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​នេះ។
ទោះ ​យ៉ាង​ណា​ សមត្ថកិច្ច​ប៉ូលិស​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​ កើត​ហេតុ​នោះ ពុំ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ​ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ ឬ​ជា​រឿង​គំនុំ​នោះ​ទេ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ខេង ស៊ុំ សន្និដ្ឋាន​ថា អគ្គិភ័យ​ឆេះ​បំផ្លាញ​លំនៅឋាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ទំនង​កើត​មាន​ឡើង​ដោយសារ​ការ​ឆ្លង​ចរន្ត​អគ្គិសនី​ នៅ​ពេល​ពុំ​មាន​មនុស្ស​នៅ​ផ្ទះ​ ហើយ​លោក​បដិសេធ​ថា ហេតុការណ៍​នេះ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​​នយោបាយ​នោះ​ទេ។
តែ​ការ​សន្និដ្ឋាន​បែប​នេះ​ ត្រូវ​មន្ត្រី​គណបក្ស​ប្រឆាំង​ច្រាន​ចោល។ នៅ​កន្លែង​កើត​ហេតុ​ ពួកគេ​រក​ឃើញ​សាច់​មាន់ និង​សាច់​ក្រក​ ដែល​ជន​សង្ស័យ​ប្រើ​ប្រាស់​សម្រាប់​បំពុល​សត្វ​ឆ្កែ។ លោក ឆួរ ចិន អះអាង​ថា សាច់​មាន់​និង​សាច់ក្រក​ទាំង​នោះ​ ត្រូវ​បាន​គេ​ប្រមូល​ដាក់​ទុក​ក្នុង​ថង់ ហើយ​សមត្ថកិច្ច​ ប៉ូលិស​ពុំ​បាន​យក​ទៅ​ធ្វើ​កោសលវិច័យ​នោះ​ទេ​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​មាន​សត្វឆ្មារ​ពីរ​ក្បាល​ និង​សត្វ​ឆ្កែ​បី​ក្បាល​ ទៅ​ស៊ី​សាច់​នោះ​ ក៏​ត្រូវ​ពុល​ងាប់​ថែម​ទៀត។
ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ​ លោក គី គឹមសេង ​នៅ​ពុំ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​បែប​ណា​ទេ​ជុំ​វិញ​ករណី​ឆេះ​ផ្ទះ​សកម្មជន​ គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ប៉ុន្តែ​លោក​អះអាង​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ឆួរ ចិន កន្លង​ទៅ​នេះ​ទទួល​រង​ការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ពិត​មែន។
ទោះ​យ៉ាង​នេះ​ក្ដី ​ក្រុម​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (Licadho) និង​មន្ត្រី​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ សុទ្ធ​តែ​អះអាង​ថា ​ភ្លើង​ឆេះ​លំនៅឋាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កើត​ឡើង​ដោយសារ​មាន​គេ​លួច​ដុត​បំផ្លាញ​ ហើយ​ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងនយោ​បាយ​ថែម​ទៀត។
កញ្ញា ផាត់ ម៉ារ៉ាឌី ជា​មន្ត្រី​ឃ្លាំ​មើល​គារ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ​បញ្ជាក់​ថា កន្លង​ទៅ​នេះ ​លោក​ ឆួរ​ ចិន ​ធ្លាប់​រង​ការ​គំរាម​សម្លាប់​តាម​ទូរស័ព្ទ​ចំនួន​ពីរ​លើក​ផ្ទួនៗ​គ្នា​ ដោយសារ​តែ​គាត់​មិន​ព្រម​លា​ឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ បន្ថែម​លើ​នេះ លោក ស៊ុំ ច័ន្ទគា ជា​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ បាន​អំពាវនាវ​សុំ​សកម្មជន​គណបក្ស​នយោបាយ​រក្សា​ភាព​ចាស់ទុំ​បញ្ឈប់​ការ​លាប​ ពណ៌​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយសារ​ការ​រើស​អើង​និន្នាការ​នយោបាយ។
ទាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បើក​ ការ​ស៊ើប​អង្កេត​តាម​ចាប់​ជន​ប្រព្រឹត្តិ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ករណី​នេះ​ពួកគេ​អះអាង​ថា ពុំ​មែន​ជា​ករណី​ឆ្លង​ចរន្ត​អគ្គិសនី​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​នោះ​ទេ ព្រោះ​ម្ចាស់​ផ្ទះ​ជា​ជន​រង​គ្រោះ​ត្រូវ​គេ​គំរាម​សម្លាប់​ផ្ទួនៗ​គ្នា​ រហូត​ពុំ​ហ៊ាន​ស្នាក់​នៅ​ផ្ទះ​ រត់​ទៅ​ស្នាក់​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ទី​រួម​ខេត្ត​ បន្ទាយមានជ័យ​ ហើយ​ក្រោយ​មក​ក៏​មាន​ភ្លើង​ឆេះ​ផ្ទះ​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

Can we stop talking about "Barom" and act as chicken against this stupid puppet regime.

Be courageous and fight back. It is all right to lose some lives to save our country. Give that asshole regime " Kdor" and fight back.

In April 17th 1975, we wanted peace and the communist Vietminh killed Khmers in the whole country.

Anonymous said...

យើងខ្ញុំ សុំសួរថា ប្រសិនបើគណបក្សសង្រ្គោះជាតិ
មានវាសនានឹងទទួលជោគជ័យលើគណបក្សប្រជា
ជន តើ អាចនឹងមានសង្រ្គាមកើតឡើងទេ?ជាពិសេស
សង្រ្គាមស៊ីវិល

Anonymous said...

Paid CPP's militants for making the parade. If we noticed in that crowd, we can see each bike have one flag, which mean when they pay them to do the parade, ti was included with flag for each bike, the event not shout.

http://www.youtube.com/watch?v=_Sx7ddXE45s

Anonymous said...

Khmers,

Yuon Ho Chi Minh's new strategies are to buy stupid Khmers to kill Khmers, because they fails to detroyed Khmer race during Yuon puppet queen Ang Mei's reign in 1840 during that Khmer people in all sroks, provinces revolted in a straight Eight Day chasing Troeung Minh Giang colonizing troops out of Cambodia.

The venerable monk Botum Baramei Pich was a witness of Yuon atrocities of torturing and massacred Khmer people, "Kampup Taer Ong" event. He scribed sastra Sloeuk Rith about that event and saved in Wat Prei Kroch, Srok Prei Chhor, Kampong Cham (about 6Km from my house of birth). The origal was taken by Vietnamese troops during Viet Invasion of Cambodia from Budhsassanak Bandit library, but one copy was saved in France. Mr'Khin Sok had translated it as "Kampup Taer Ong" or L'annexation du Cambodge par les Vietnamiens aux 19eme siecle", published by You Feng Library.

So, all Khmers have to realize that
Hanoi won't let Khmer people from its colonization very easily !

Hun Sen-Hanoi will not relinquish the POWER.

Sithan Hin

Khem Rint said...

នៅក្នុងប្រទេសខែ្មរយើងបច្ចុប្បន្ន គ្រប់ស្ថាប័នទោះជាសំខាន់ឬ មិនសំខាន់ គឺត្រូបានកាន់កាប់ឬគ្របដណ្ដប់ដោយគណបក្ស(ប្រជាជន និង ហ៊ុនសែន ទាំងស្រុងគឺ (មិនខុស ពីរបបខែ្មរក្រហមឡើយ)ឬលោកគិតថាខុស ? ។
របប ប៉ុល ពត ជារបប(កម្មុយនិស្តផ្តាច់ការ)ចំណែករបប ហ៊ុន សែន(បច្ចុប្បន្ន)ជារបប (រាជាកម្មុយ និស្តផ្ដាច់ការ)ឬ(ប្រជាធិបតេយ្យផ្ដាច់ការ)+(យោធានិយម)ដូច្នេះការបោះឆ្នោតតាមរបប ប្រជាធិប តេយ្យសេរី នោះគឺមិនអាចកើតមានបានទេពួកគេCPP+ក្រុង(ប៉េកាំង)និងក្រុង(ហណូយ)ពិតជា មិនបណ្ដោយឲ្យរបប ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ បាត់បង់អំណាចទៅលើលោក សម រង្សី ដោយងាយៗ នោះឡើយ ។
ពួកគេពិតជានិងប្រើប្រាស់គ្រប់មធ្យោបាយដែលពួកគេមាននៅ និងដៃ ដើម្បីរក្សាអំណាច និង ផលប្រយោជន៍ដ៏មហាសាលដែលពួកគេបានកាន់ កាប់និងគ្រប់គ្រងអស់រយះពេល(3) ទសវត្សរ៍ កន្លងមកនេះឲ្យខាងតែបាន ។
ដូច្នេះការបោះឆ្នោតគឺជា(ឧប្បករណ៍)ដ៏ល្អរបស់ពួកគេ +គ.ជ.ប.+ លាភសក្ការះ +យួន+ ការគៀប សង្កត់គំរាមកំហែង។ល។និង។ល។ ចាប់តាំងពីក្រោយឆ្នាំ2003 មកពួកគេ(ហ៊ុន សែន)មិនដែល ខ្លាច នូវការបោះ ឆ្នោតទៀតឡើយ ។
ជាការពិតសម្រាប់គាត់(រង្សី) មើលឃើញយ៉ាងច្បាស់នូវ(ចំណុចខ្សោយ)របស់របប ហ៊ុន សែន ជាពិសេសនាពេលបច្ចុប្បន្នបើយើងប្រៀបធៀបទៅនឹងមនុស្សវិញគឺប្រៀបបាននិងមនុស្សដែលកំពុងតែមាន(ដំបៅរលុះរលួយ)ពេញទាំងខ្លួនដោយគ្រាន់តែយើង ហ៊ានយក( ឈើចាក់ធ្មេញ )ទៅ ចាក់នៅលើដំបៅទាំងអស់នោះគឺ(ឈាមវានិងហូរខ្សោះខ្លួនស្លាប់បាត់ទៅហើយ) ប៉ុនែ្តហេតុអី្វ បានជាគាត់(រង្សី)មិនព្រមធើ្វ ? ។
ឥឡូវនេះពួកគាត់(រង្សី)កំពុងលើកយករឿង(សាមកុក)(FUNCINPEC)(ឫណរិទិ្ធ)។ល។និង។ល។មកបើកកកាយដើម្បីសមែ្តងប្រាប់គេឯងថាខ្លួនដឹង ខ្លួន ឆ្លាតប៉ុនែ្តរឿងទាំងអស់ហ្នឹង នរណាក៏ គេបានដឹងបានឮដែរកន្លងមកនេះពីព្រោះ ហ៊ុន សែន គេនិយាយប្រាប់ដោយខ្លួនគេ ។
បើវាដូច្នេះ សូមខែ្មរទាំងអស់គ្នារងចាំមើលថាតើពួកគេ(រង្សី)និងមានវិធីណាដើម្បីទប់ស្កាត់ (នយោបាយសាមកុក)របស់អាយ៉ងខ្ញុំកញ្ជះ ចិន-យួន មួយនេះបានបើមនុស្សរបស់គេមាន នៅ ពាសពេញគណបក្ស( សង្គ្រោះជាតិ)( យួន )រួចទៅហើយនោះ សួរថា (តើមាននរណាខ្លះ)? ។ សូមមេត្ដាក្រឡេកមើលទៅក្រោយក្នុងឆ្នាំ1993(FUNCINPEC) អ៊ុង ផន និង បក្ខពួក + ទន់ ចាយ និង បក្ខពួក ចំណែកបក្ស(សង្គ្រោះជាតិ)(យួន)វិញគឺមាន ប៉ែន សុវណ្ណ - ស៊ីសុវត្ថ ធម្មិកោ និង បក្ខពួក+កឹម សុខា - ស៊ុន ឆៃ និង បក្ខពួក ។ រឿងទាំអស់នេះនិងកើតឡើងនៅ ក្រោយថ្ងៃ បោះ ឆ្នោតនេះយ៉ាងពិតប្រាកដ ហើយវាមិនមែនជាការបំបែកខ្លួនដូចកាលសម័យ
នៃ(FUNCINPEC)ទេ ។

Anonymous said...

Sithan Hin,

Well, sometimes they don't want to relinquish but they will have too, when the international pressure is on them and Khmer are aware in expressing what they want.

Just like youn did not want to remove those demarcation posts but when Sam Rainsy brought awareness to the international about youn's greedy land grabbing tactics, youns quickly removed all the other posts in that area. Thieves know they breached the law.

Just like Hun sen never wanted Sam Rainsy to enter Srok Khmer but why caved in and bare the pain of having to see about a million of Sam Rainsy's supporters greeting him at the airport!

When you're talking about getting what is rightfully ours - there is no reason why we can't have it back, especially if it was stolen from us. There's nothing to be afraid of, demand and fight for it back!!

Read this inspirational quote:
"Can we stop talking about "Barom" and act as chicken against this stupid puppet regime.

Be courageous and fight back. It is all right to lose some lives to save our country. Give that asshole regime " Kdor" and fight back.

In April 17th 1975, we wanted peace and the communist Vietminh killed Khmers in the whole country."

Have courage & intelligence and demand for what is rightfully ours.