ដោយ ជន ស្រីណុច និងស៊ុន ណារិន
ថ្ងៃពុធ ទី17 កក្កដា ឆ្នាំ2013 ម៉ោង16:14VOD
ប្រធានស្តីទីវិទ្យាសា្ថនសាធារណរដ្ឋអន្តរជាតិ(IRI) លោកស្រី
Jessica Keegan នៅថ្ងៃពុធនេះ
បានបដិសេធទៅលើសេចក្តីថ្លែងការណ៍របស់មន្ត្រីរដ្ឋាភិបាល ដែលថា
លោកស្រីបានផ្ញើសារអេឡិចត្រូនិចទៅទីស្តីការគណៈរដ្ឋមន្ត្រី
ស្តីពីការក្លែងបន្លំការស្ទង់មតិរបស់IRI។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា
បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ស្វែងរកមុខសញ្ញា
និងតាមចាប់ខ្លួន
អ្នកធ្វើឯកសារក្លែងបន្លំនិងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំរបស់ IRI
ស្តីពីលទ្ធផលនៃការស្ទង់មតិប៉ាន់ស្មានពីការទទួលបានអសនៈ
តាមរាជធានី និងខេត្តនីមួយៗ រួចបញ្ជូន ទៅតុលាការ។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល
ចេញផ្សាយនៅថ្ងៃទី១៧ខែកក្កដានេះ បានអំពាវនាវដល់ជនណាក៏ដោយ
ជាអ្នករួមគំនិតពាក់ព័ន្ធក្នុងការផលិតឯកសារក្លែងក្លាយនេះ
ចេញមកសារភាព រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់រង្វាន់ជូន។
សេចក្តីថ្លែងការណ៍បន្តថា លោកស្រី Jessica Keegan
ប្រធានវិទ្យាសា្ថនសាធារណរដ្ឋអន្តរជាតិ (IRI)
បានធ្វើបដិសេធជាផ្លូវការ តាមរយៈសារអេឡិកត្រូនិច ចុះថ្ងៃទី ១៥
ខែកក្កដា ឆ្នាំ២០១៣ ផ្ញើមកទីស្តីការគណៈរដ្ឋមន្ត្រី រួចហើយថា
ឯកសារដែលជនទុច្ចរិត បានផលិត និងចែកចាយផ្សព្វផ្សាយនេះ
គឺជាឯកសារក្លែងបន្លំ
មិនមែនជាឯកសាររបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI នោះទេ។
ស្តាប់សំឡេង៖
លោកស្រី Jessica Keegan ប្រាប់VODតាមរយៈទូរស័ព្ទ និងអ៊ីម៉េលថា IRI
មិនដែលបានផ្ញើលិខិតណាមួយ ទៅទីស្តីការគណៈរដ្ឋមន្ត្រីនោះទេ
ហើយបានធ្វើការស្ទង់មតិតែមួយគត់
ដែលត្រូវបានបញ្ចប់នៅដើមខែកុម្ភៈ ក្នុងឆ្នាំ២០១៣នេះ
ហើយត្រូវបានចែកចាយទៅអ្នកពាក់ព័ន្ធនៅក្នុងខែឧសភា ឆ្នាំ២០១៣នេះ។
លោកស្រីបន្តថា IRI នឹងមិនប្តឹងប្រឆាំងនឹងនរណាម្នាក់
ដែលបង្ហាញពីទិន្នន័យ ដែលមានបកស្រាយខុសនោះទេ
ហើយក៏មិនគាំទ្រនឹងការចាប់ខ្លួននរណាម្នាក់
ដែលបង្ហាញពីមតិរបស់ខ្លួនទេ។
លោកស្រី Jessica Keegan៖ «ព័ត៌មាន និងការបកស្រាយខុស លើការស្ទង់មតិ
មានច្រើនអំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត តែសេរីភាពនៃការបញ្ចេញមតិ
ត្រូវអនុញ្ញាតសម្រាប់ការពិភាក្សាជាសាធារណៈ ថាតើព័ត៌មាននោះ
ត្រឹមត្រូវឬយ៉ាងណា»។
ឯកសារដែលត្រូវបានគេបង្ហោះតាមហ្វេសប៊ុក
បង្ហាញថាគណបក្សសង្គ្រោះជាតិ នឹងទទួលបានសំឡេងគាំទ្រចំនួន៥៤ភាគរយ
ស្មើនឹង៦៤អាសនៈ។ ចំណែកគណបក្សប្រជាជនកម្ពុជា
ទទួលបានតែ៤៦ភាគរយស្មើនឹង៥៩អាសនៈ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា
បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះ មានជនទុច្ចរិត ជាសកម្មជន
និងឃោសនិករបស់គណបក្សមួយ បានផលិតក្លែងបន្លំឯកសារស្ទង់មតិ
របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិIRI
ហើយកំពុងផ្សព្វផ្សាយឯកសារក្លែងក្លាយ។ រាជរដ្ឋាភិបាល
បានចាត់ទុកទង្វើនេះជាទង្វើដ៏ថោកទាបបំផុតរបស់ក្រុមទុច្ចរិត
ដែលបាននិងកំពុងបំផ្លាញនូវដំណើរការបោះឆ្នោតមួយដែលត្រូវមានភាព
សេរី តម្លាភាព និងជាពិសេសត្រឹមត្រូវ និងយុត្តិធម៌។
អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក កែវ រ៉េមី
ដែលបានធ្វើសន្និសីទព័ត៌មាននៅព្រឹកថ្ងៃ
ពុធនេះលើបញ្ហាក្លែងបន្លំការស្ទង់មិត
បដិសេធអធិប្បាយលើបញ្ហានេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា ការបញ្ជារបស់រដ្ឋាភិបាលជារឿងនយោបាយ ៖ "កុំធ្វើឲ្យកករល្អក់ទៅដល់ដំណើរការនៃការបោះឆ្នោត ឥឡូវយើងកំពុងដំណើរការនៃការបោះឆ្នោត យល់ល្អជៀសវាងទៅ"។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា
ការប៉ុនប៉ងចាប់ខ្លួនអ្នកផ្សព្វផ្សាយឯកសារស្ទង់មតិនេះ
គឺជារឿងនយោបាយ ដើម្បីបន្ថយប្រជាប្រិយភាពគណបក្សប្រឆាំង។
លោកចាត់ទុកដូចនេះ ដោយលើកយកចំណុចមួយ
ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលថា
នឹងផ្តល់រង្វាន់ដល់អ្នកដែលឡើងសារភាព ចំពោះការរួមគំនិត
ផលិតឯកសារក្លែងក្លាយនោះ៕
6 comments:
វាគួរតែលោក កែវរ៉េមី បើកភ្នែកមើលពីដំណើរ
ការបោះឆ្នោតនៅប្រទេសគេផ្សេង ដូចជាប្រទេស
បារាំងជាដើម គឺ គេអាចធ្វើស្ទង់មើលដោយមាន
សិទ្ធិពេញច្បាប់ ពេលគេបោះឆ្នោតជ្រើសរើស
ប្រធានាធិបតី មិនមែនត្រឹមតែ នាយករដ្ឋមន្រ្តី
ដែលមិនសូវសំខាន់នោះទេ គឺ ប្រធានាធិបតី
ជ្រើសដោយខ្លួនឯងផ្ទាល់។ ដូចពុំមានប្រទេស
ណាដូចកម្ពុជាទេ ការស្ទាបស្ទង់មតិ របស់
លោក François Holand គេអាចដឹងមុន
យ៉ាងច្បាស់់៥៦% ឈ្នះ លោក Sakuzi
ហេតុអ្វី Sakuzi មិនរកចាប់អ្នកធ្វើការ
ស្ទាបស្ទង់ទៅញាត់គុក?
ហេតុអ្វីបានជាមានរឿងបែបនេះ? នរណាបង្កើតអោយមានការភន្តច្រឡំបែបនេះ? ដើម្បីអ្វី?
A new intimidation tactics. Surveying polls is not a criminal act as the act of intimidation. Please drop this none sense tactics.
រឿងនេះដូចជាឮមកយូរដែរតើ ការធ្វើនេះពិតជាមានបំណងណាមួយក្នុងពេល
ដែលសម រង្ស៊ីមិនទានឈានជើងចូលស្រុកបានផង
ឬចងគម្រាមសម រង្ស៊ីទៀត? នេះជាមធ្យោបាយដ៏ថោគទាបវិញទេ មិនមែនអ្នក
ផ្សព្វផ្សាយថោកទាបឡើយ សំខាន់នៅលើយើង
ចេះអត់ធ្មត់ពិចារណា ម៉េចចង់ទិញក្បាលនរណា
មកធ្វើជាសាក្សីដើម្បីឆ្លើយដាក់អ្នកនេះអ្នកនោះទៀត
ឬ? សប្បាយចិត្តនឹងបង្កាច់បង្ខូច ហែកហួរគ្នាណាស់
នេះជាគំនិតថោកទាបរបស់ពួកវាអស់នេះ ប្រជាជន
ខ្មែរគួរពិចារណាឲ្យមែនទែន ចំពោះជនទាំងអស់
នេះដូចជាល្មមឆ្អែតនឹងភាពចំកួតលីលានេះ ការខ្វះ
ពិចារណា របស់ចេះតែហិនហោចទៅៗ មើល
ស្រុកទេសជាធំ ពួកវានៅតែមានទម្លាប់បែបនេះ
បងប្អូនគូសតែមួយខ្វាច់និងទម្លាក់ចូលក្នុងប្រអប់
ឆ្នោតទៅ ពិតជាលែងមានមនុស្សដូចអាអស់នេះ
ទៀតហើយ ។ ស្រុកប្រជាធិបតេយ្យគេមិនចេះ
ខ្វល់រឿងកំប៉ិចកំប៉ុកអញ្ចឹងទេ មានតែពួកល្ងើពក
ថ្ងាសអស់ឯងទេ បើអាចម៍ស្អុយចង់ឲ្យគេសរសើរ
ថាក្រអូបម្ដេចកើត?
គ្មានអ្នកណាក្រៅពីអា កែវ រ៉េមី យួន កន្ទបនឹងទេ
ដែលបានទទួលបញ្ជាពីចៅហ្វាយខ្លួនដើម្បីដាក់កំ
ហុសទៅលើលោក សមរាង្ស៊ី អានេះចំជាចោរម្សៀត
មែន។
U.S and CNRP should conduct our own voting to see if our supporter are add up to NEC tally. And for cpp suppporter we know from the past they have about 3 millions supporter anything more than that is cheat.
Post a Comment