Wednesday, July 17, 2013

IRI បដិសេធ​​ការ​សរ​សេរ​​លិខិត​​ទៅ​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី លើ​ការ​ក្លែងបន្លំ​ការស្ទង់មតិ​

ដោយ ជន ស្រី​ណុ​ច និង​ស៊ុន ណារិន​ ថ្ងៃពុធ ទី17 កក្កដា ឆ្នាំ2013 ម៉ោង16:14VOD
ប្រធានស្តីទី​វិទ្យាសា្ថន​​សាធារណរដ្ឋ​អន្តរ​ជាតិ​(IRI) លោក​ស្រី Jessica Keegan នៅ​ថ្ងៃ​ពុធ​នេះ បាន​បដិសេធ​​ទៅ​លើ​សេច​ក្តី​ថ្លែង​ការណ៍​​របស់​​មន្ត្រី​​រដ្ឋាភិបាល ដែល​ថា លោក​ស្រី​បាន​​ផ្ញើ​សារ​​អេឡិច​ត្រូនិច​​ទៅ​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ស្តីពី​ការ​ក្លែងបន្លំ​ការស្ទង់មតិ​របស់​​IRI​។​
ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់ ស្វែងរក​មុខសញ្ញា និង​តាម​ចាប់​ខ្លួន អ្នក​ធ្វើ​ឯកសារ​ក្លែងបន្លំ​និង​អ្នក​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ​របស់ IRI ស្តីពី​លទ្ធផល​នៃ​ការស្ទង់មតិ​ប៉ាន់ស្មាន​ពី​ការទទួល​បាន​​អសនៈ តាម​រាជធានី និង​ខេត្ត​នី​មួយៗ រួច​បញ្ជូន ទៅ​តុលាការ​។

​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​​ខែកក្កដា​នេះ បាន​អំពាវនាវ​ដល់​ជន​ណាក៏ដោយ ជា​អ្នក​រួមគំនិត​ពាក់​ព័ន្ធ​ក្នុង​​ការ​ផលិត​​ឯកសារ​​ក្លែង​ក្លាយ​​នេះ ចេញ​មក​សារភាព រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​រង្វាន់​ជូន​។​ សេចក្តីថ្លែងការណ៍​បន្ត​ថា លោកស្រី Jessica Keegan ប្រធាន​វិទ្យាសា្ថន​សាធារណរដ្ឋ​អន្តរជា​តិ (IRI) បាន​ធ្វើ​បដិសេធ​ជា​ផ្លូវការ តាមរយៈ​សារ​អេឡិក​ត្រូនិច ចុះ​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០១៣ ផ្ញើមក​ទីស្តីការគណៈរដ្ឋមន្ត្រី រួចហើយ​ថា ឯកសារ​ដែល​ជន​ទុច្ចរិត បាន​ផលិត និង​ចែក​ចាយ​​ផ្សព្វ​ផ្សាយ​​នេះ គឺជា​ឯកសារ​ក្លែងបន្លំ មិនមែនជា​ឯកសារ​របស់​​វិទ្យាស្ថាន​សាធារណ​​រដ្ឋ​អន្តរ​ជាតិ IRI នោះទេ​។​
ស្តាប់សំឡេង៖  
​លោកស្រី Jessica Keegan ប្រាប់​VOD​តាមរយៈ​ទូរស័ព្ទ និង​អ៊ីម៉េល​ថា IRI មិន​​ដែល​​បាន​ផ្ញើ​លិខិត​ណាមួយ ទៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​នោះ​ទេ ហើយ​​បាន​​ធ្វើ​​ការ​ស្ទង់​មតិ​​តែ​មួយ​គត់ ដែល​ត្រូវបាន​បញ្ចប់​នៅ​ដើមខែ​កុម្ភៈ ក្នុង​ឆ្នាំ​២០១៣​នេះ ហើយ​ត្រូវបាន​ចែកចាយ​ទៅ​​អ្នកពាក់ព័ន្ធ​នៅក្នុង​ខែ​ឧសភា ឆ្នាំ​២០១៣​នេះ​។​​ លោកស្រី​បន្ត​ថា IRI នឹង​មិន​ប្តឹង​ប្រឆាំង​នឹង​នរណាម្នាក់ ដែល​បង្ហាញ​ពី​ទិន្នន័យ ដែល​​មាន​បកស្រាយ​ខុស​នោះទេ ហើយក៏​មិន​គាំទ្រ​នឹង​ការចាប់ខ្លួន​នរណាម្នាក់ ដែល​បង្ហាញ​ពី​មតិ​របស់​ខ្លួន​ទេ​។
លោកស្រី Jessica Keegan៖ «​ព័ត៌មាន និង​ការបកស្រាយ​ខុស លើ​ការស្ទង់មតិ មាន​ច្រើន​អំឡុង​ពេល​យុទ្ធនាការ​រក​សំឡេងឆ្នោត តែ​សេរីភាព​នៃ​ការបញ្ចេញមតិ ត្រូវ​អនុញ្ញាត​​សម្រាប់​​ការ​ពិភាក្សា​​ជា​សាធារណៈ ថា​តើ​​ព័ត៌​មាន​​នោះ ត្រឹមត្រូវ​ឬ​យ៉ាងណា​»​។
ឯកសារ​ដែល​ត្រូវបាន​គេ​បង្ហោះ​តាម​ហ្វេ​សប៊ុក បង្ហាញថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន​៥៤​ភាគរយ ស្មើ​នឹង​​៦៤​អាសនៈ​។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​តែ​៤៦​ភាគរយ​ស្មើនឹង​៥៩​អាសនៈ​។​
សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រដ្ឋា​ភិ​បាល​កម្ពុជា បាន​លើកឡើង​ថា ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ជន​ទុច្ចរិត ជា​សកម្មជន និង​ឃោសនិក​របស់​គណបក្ស​មួយ បាន​ផលិត​ក្លែងបន្លំ​ឯកសារ​ស្ទង់​មតិ របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​IRI ហើយ​កំពុង​ផ្សព្វ​ផ្សាយ​​ឯកសារ​ក្លែងក្លាយ​។ រាជរដ្ឋាភិបាល បានចាត់ទុក​ទង្វើ​នេះ​ជា​ទង្វើ​ដ៏​ថោកទាប​បំផុត​របស់​ក្រុម​ទុច្ចរិត ដែល​បាននិងកំពុង​បំផ្លាញ​​នូវ​ដំណើរ​ការបោះឆ្នោត​មួយ​ដែល​ត្រូវ​មាន​ភាព សេរី តម្លាភាព និង​ជា​ពិសេស​ត្រឹមត្រូវ និង​យុត្តិធម៌​។​
អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​​រហ័ស លោក កែវ រ៉េមី ដែល​បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ ពុធ​នេះ​លើ​បញ្ហា​ក្លែងបន្លំ​ការ​​ស្ទង់​​មិត បដិសេធ​អធិប្បាយ​លើ​បញ្ហា​នេះ។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែងថា ការបញ្ជា​របស់​រដ្ឋាភិបាល​ជា​រឿង​នយោបាយ ៖ "​កុំ​ធ្វើឲ្យ​កករ​ល្អ​ក់​ទៅ​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត ឥឡូវ​យើង​កំពុង​ដំណើរការ​នៃ​ការបោះឆ្នោត យល់​ល្អ​ជៀសវាង​ទៅ​"​។​
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់ថា ការប៉ុនប៉ង​ចាប់ខ្លួន​អ្នក​ផ្សព្វផ្សាយ​ឯកសារ​ស្ទង់​មតិ​នេះ គឺជា​រឿង​នយោបាយ ដើម្បី​បន្ថយ​ប្រជាប្រិយភាព​គណបក្សប្រឆាំង​។ លោក​ចាត់​ទុក​ដូចនេះ ដោយ​លើកយក​ចំណុច​មួយ ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​​របស់​​រដ្ឋាភិបាល​ដែល​ថា នឹង​ផ្តល់​រង្វាន់​ដល់​អ្នក​ដែល​ឡើង​សារភាព ចំពោះ​ការ​រួមគំនិត ផលិត​ឯកសារ​ក្លែងក្លាយ​នោះ​៕

6 comments:

Anonymous said...


វាគួរតែលោក កែវរ៉េមី បើកភ្នែកមើលពីដំណើរ
ការបោះឆ្នោតនៅប្រទេសគេផ្សេង ដូចជាប្រទេស
បារាំងជាដើម គឺ គេអាចធ្វើស្ទង់មើលដោយមាន
សិទ្ធិពេញច្បាប់ ពេលគេបោះឆ្នោតជ្រើសរើស
ប្រធានាធិបតី មិនមែនត្រឹមតែ នាយករដ្ឋមន្រ្តី
ដែលមិនសូវសំខាន់នោះទេ គឺ ប្រធានាធិបតី
ជ្រើសដោយខ្លួនឯងផ្ទាល់។ ដូចពុំមានប្រទេស
ណាដូចកម្ពុជាទេ ការស្ទាបស្ទង់មតិ របស់
លោក François Holand គេអាចដឹងមុន
យ៉ាងច្បាស់់៥៦% ឈ្នះ លោក Sakuzi
ហេតុអ្វី Sakuzi មិនរកចាប់អ្នកធ្វើការ
ស្ទាបស្ទង់ទៅញាត់គុក?

Anonymous said...

ហេតុអ្វីបានជាមានរឿងបែបនេះ?​ នរណាបង្កើតអោយមានការភន្តច្រឡំបែបនេះ?​ ដើម្បីអ្វី?

Anonymous said...

A new intimidation tactics. Surveying polls is not a criminal act as the act of intimidation. Please drop this none sense tactics.

Anonymous said...

រឿងនេះដូចជាឮមកយូរដែរតើ ការធ្វើនេះពិតជាមានបំណងណាមួយក្នុងពេល
ដែលសម រង្ស៊ីមិនទានឈានជើងចូលស្រុកបានផង
ឬចងគម្រាមសម រង្ស៊ីទៀត? នេះជាមធ្យោបាយដ៏ថោគទាបវិញទេ មិនមែនអ្នក
ផ្សព្វផ្សាយថោកទាបឡើយ សំខាន់នៅលើយើង
ចេះអត់ធ្មត់ពិចារណា ម៉េចចង់ទិញក្បាលនរណា
មកធ្វើជាសាក្សីដើម្បីឆ្លើយដាក់អ្នកនេះអ្នកនោះទៀត
ឬ? សប្បាយចិត្តនឹងបង្កាច់បង្ខូច ហែកហួរគ្នាណាស់
នេះជាគំនិតថោកទាបរបស់ពួកវាអស់នេះ ប្រជាជន
ខ្មែរគួរពិចារណាឲ្យមែនទែន ចំពោះជនទាំងអស់
នេះដូចជាល្មមឆ្អែតនឹងភាពចំកួតលីលានេះ ការខ្វះ
ពិចារណា របស់ចេះតែហិនហោចទៅៗ មើល
ស្រុកទេសជាធំ ពួកវានៅតែមានទម្លាប់បែបនេះ
បងប្អូនគូសតែមួយខ្វាច់និងទម្លាក់ចូលក្នុងប្រអប់
ឆ្នោតទៅ ពិតជាលែងមានមនុស្សដូចអាអស់នេះ
ទៀតហើយ ។ ស្រុកប្រជាធិបតេយ្យគេមិនចេះ
ខ្វល់រឿងកំប៉ិចកំប៉ុកអញ្ចឹងទេ មានតែពួកល្ងើពក
ថ្ងាសអស់ឯងទេ បើអាចម៍ស្អុយចង់ឲ្យគេសរសើរ
ថាក្រអូបម្ដេចកើត?

Anonymous said...

គ្មានអ្នកណាក្រៅពីអា កែវ រ៉េមី យួន កន្ទបនឹងទេ
ដែលបានទទួលបញ្ជាពីចៅហ្វាយខ្លួនដើម្បីដាក់កំ
ហុសទៅលើលោក សមរាង្ស៊ី អានេះចំជាចោរម្សៀត
មែន។

Anonymous said...

U.S and CNRP should conduct our own voting to see if our supporter are add up to NEC tally. And for cpp suppporter we know from the past they have about 3 millions supporter anything more than that is cheat.