ង៉ោ បា (ជនក្បត់)រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអតីតតំណាងរាស្ត្រគណបក្ស សម រង្ស៉ី។RFA/Den
ង៉ោ បា (ជនក្បត់)
ត្រូវបានរកឃើញថា មានឈ្មោះបោះឆ្នោតរហូតដល់ទៅ ៣កន្លែង។ ទី១
នៅរាជធានីភ្នំពេញ ទី២ នៅខេត្តកណ្ដាល និងទី៣ នៅខេត្តស្វាយរៀង
ហើយលោកក៏ជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តកណ្ដាល ផងដែរ។
អង្គការអន្តរជាតិចេញរបាយការណ៍ស្ដីពីការលួចបន្លំសន្លឹកឆ្នោត
ស្របពេលដែលលទ្ធផលបោះឆ្នោតនីតិកាលទី៥ នៅមានភាពចម្រូងចម្រាសនៅឡើយ អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បាន
ចេញផ្សាយរបាយការណ៍បន្ទាន់មួយ
ស្ដីពីការបន្លំសន្លឹកឆ្នោតដែលមានលក្ខណៈជាប្រព័ន្ធក្នុងការបោះ
ឆ្នោតកាលពីថ្ងៃ២៨ កក្កដា ដែលរៀបចំឡើងដោយគណបក្សប្រជាជន
សហការជាមួយក្រសួងមហាផ្ទៃ។
ដោយ ចេង ម៉េងជូ និង វណ្ណ វិចារ
2013-07-31 RFA
2013-07-31 RFA
http://www.rfa.org/khmer/news/politics/hrw-releases-irregularity-of-cam-election-07312013071054.html
អង្គការ
ឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ
បានចេញរបាយការណ៍បន្ទាន់មួយនៅថ្ងៃទី៣១ កក្កដា បង្ហាញថា
គណបក្សប្រជាជនកម្ពុជា
មានពាក់ព័ន្ធនឹងការបង្កើតឲ្យមានភាពមិនប្រក្រតីមានលក្ខណៈជា
ប្រព័ន្ធក្នុងការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា
កន្លងទៅ។របាយការណ៍នេះរៀបរាប់អំពីករណីក្លែងបន្លំសន្លឹកឆ្នោតដ៏
ធ្ងន់ធ្ងរដែលបានកើតឡើងនៅក្នុងខេត្តមួយចំនួន
ហើយថែមទាំងមានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនបម្រើ
ការក្នុងជួររដ្ឋាភិបាលទៀតផង។
អង្គការ
នេះបានស៊ើបអង្កេតឃើញថា
មន្ត្រីជាន់ខ្ពស់បម្រើការឲ្យគណបក្សកាន់អំណាច
មានការពាក់ព័ន្ធនឹងការចេញឯកសារក្លែងក្លាយ
និងបានរៀបចំឲ្យអ្នកបោះឆ្នោតមួយចំនួនអាចបោះឆ្នោតបានច្រើន
កន្លែង។
មេ
ភូមិម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានផ្ដល់បទសម្ភាសន៍ដល់
អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ
ដោយបង្ហាញពីរបៀបដែលអាជ្ញាធរមូលដ្ឋានរបស់គាត់ក្លែងបន្លំឯកសារ
បញ្ជាក់អត្តសញ្ញាណដល់អ្នកបោះឆ្នោត។
ឯកសារនេះអាចឲ្យអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបោះឆ្នោតបាន
ទោះបីជាមិនមានឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ក៏ដោយ។
កិច្ចការ នោះមានលក្ខណៈជាប្រព័ន្ធ ដោយក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានគ្រប់គ្រងដោយមេបញ្ជាការយោធាម្នាក់ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សម្នាក់ ហើយមន្ត្រីថ្នាក់មូលដ្ឋានត្រូវធ្វើការក្រោមបង្គាប់របស់ពួកគេ។
កិច្ចការ នោះមានលក្ខណៈជាប្រព័ន្ធ ដោយក្រុមការងារថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានគ្រប់គ្រងដោយមេបញ្ជាការយោធាម្នាក់ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សម្នាក់ ហើយមន្ត្រីថ្នាក់មូលដ្ឋានត្រូវធ្វើការក្រោមបង្គាប់របស់ពួកគេ។
របាយការណ៍
របស់អង្គការនោះបានបន្តទៀតថា
សមាជិកម្នាក់ក្នុងក្រុមការងារថ្នាក់មជ្ឈិមនោះបានចាត់ចែងប្រមូល
ទាហានពីបញ្ជាការដ្ឋានមួយក្នុងខេត្ត រួមទាំងភរិយារបស់ពួកគេ
ឲ្យមកថតរូប ហើយបន្ទាប់មកសាលាឃុំ
និងមន្ត្រីដែលធ្វើការនៅក្រសួងមហាផ្ទៃ
ចេញឯកសារទាំងនោះឲ្យពួកគេដើម្បីអាចទៅបោះឆ្នោតបាន។
មាន
ករណីមិនប្រក្រតីមួយទៀត បានកើតឡើងនៅក្នុងឃុំគគីរធំ
ខេត្តកណ្ដាល ដែលមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា
អាចបោះឆ្នោតបានច្រើនកន្លែង។ នៅថ្ងៃបោះឆ្នោត
អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះបានសម្ភាសប្រជាពលរដ្ឋជាច្រើន
ដែលរស់នៅទីនោះ ហើយអ្នកភូមិទាំងនោះបានឲ្យដឹងថា លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមទាំងលោក ហេង សិក្សា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងសមាជិកដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា បាននាំគ្នាទៅបោះឆ្នោតនៅទីនោះ។
Ayuthea
លោក
ង៉ោ សុវណ្ណ ត្រូវបានរកឃើញថា មានឈ្មោះបោះឆ្នោតរហូតដល់ទៅ
៣កន្លែង។ ទី១ នៅរាជធានីភ្នំពេញ ទី២ នៅខេត្តកណ្ដាល និងទី៣
នៅខេត្តស្វាយរៀង
ហើយលោកក៏ជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តកណ្ដាល ផងដែរ។
ចំណែក
លោក ហេង សិក្សា ដែលអមដំណើរលោក ង៉ោ សុវណ្ណ ទៅបោះឆ្នោតនៅឃុំនោះ
ក៏មានឈ្មោះបោះឆ្នោតមិនតិចដែរ។ លោកមានឈ្មោះបោះឆ្នោតនៅភ្នំពេញ
មួយ និងនៅខេត្តកណ្ដាល មួយ។
នេះបើយោងតាមទិន្នន័យផ្លូវការរបស់គេហទំព័រគណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោត។
អ្នក
ភូមិដែលមើលឃើញពីភាពមិនប្រក្រតីនោះបានតវ៉ាប្រឆាំងមិនឲ្យពួក
គេបោះឆ្នោត ដោយថា
អ្នកទាំងនោះមិនមែនជាប្រជាជនដែលរស់នៅទីនោះទេ
តែមន្ត្រីមូលដ្ឋានរៀបចំការបោះឆ្នោតនៅតែអនុញ្ញាតឲ្យពួកគេបោះ
ឆ្នោត។ នៅពេលមានការតវ៉ាពីប្រជាពលរដ្ឋ
ពួកគេបានគំរាមចាប់ខ្លួនពលរដ្ឋទាំងនោះ។
ក្រោយពេលការបោះឆ្នោតបានបញ្ចប់ មានប៉ូលិសមួយក្រុមដែលគេហៅថា
ប៉ូលិសខ្លាហោះ បានទៅដល់តំបន់នោះ
ដើម្បីស្វែងរកមេខ្លោងហ៊ានតវ៉ាប្រឆាំងពួកគេមិនឲ្យបោះឆ្នោត។
ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ សមាជិកមួយចំនួនក្នុងក្រុមនោះ
បានបង្ហាញខ្លួនម្ដងទៀត ដោយមានជនស៊ីវិលម្នាក់ប្រដាប់ដោយអាវុធ
គំរាមថា នឹងសម្លាប់អ្នកណាដែលព្យាយាមលាក់បាំងមេខ្លោង។
ចំពោះបញ្ហានេះ លោក ប្រែដ អាដាម (Brad Adams) នាយក
ប្រតិបត្តិតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍
វ៉ច្ឆ បានមានប្រសាសន៍ក្នុងរបាយការណ៍នោះថា
ដោយសារគណៈកម្មាធិការជាតិរៀបចម្ការបោះឆ្នោតស្ថិតក្រោមការគ្រប់
គ្រងរបស់គណបក្សកាន់អំណាច ប្រទេសជាម្ចាស់ជំនួយរបស់កម្ពុជា
គួរទាមទារឲ្យមានការស៊ើបអង្កេតប្រកបដោយភាពឯករាជអំពីបញ្ហានេះ
រួមទាំងភាពមិនប្រក្រតីដទៃទៀតដែលទាក់ទងនឹងការបោះឆ្នោត
បើមិនដូច្នេះទេ ប្រជាពលរដ្ឋកម្ពុជា
ដែលជាម្ចាស់ឆ្នោតមិនអាចផ្ដល់ទំនុកចិត្តចំពោះភាពស្របច្បាប់នៃ
ការបោះឆ្នោត និងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនេះបានទេ។
យូមែន រ៉ៃថ៍ វ៉ច្ឆ ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតី
នៅ
ក្នុងរបាយការណ៍ស៊ើបអង្កេតដែលចេញផ្សាយនៅក្នុងថ្ងៃ៣១ កក្កដា
នេះដែរ នាយកប្រតិបត្តិតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស
យូមែន រ៉ៃថ៍ វ៉ច្ឆ លោក ប្រែដ អាដាម
បានទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានសង្គមស៊ីវិលឯករាជ្យ
និងម្ចាស់ជំនួយ
ស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា
ដើម្បីជឿជាក់បានថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមច្បាប់
និងឈានទៅបង្កើតរដ្ឋាភិបាលថ្មីនាពេលខាងមុខ។
ឆ្លើយ
តបនឹងការលើកឡើងបែបនេះ
អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា
មានប្រសាសន៍ថា
ចំពោះសំណើរៀបចំអង្គភាពស៊ើបអង្កេតឯករាជ្យមួយដើម្បីអង្កេតទៅលើភាព
មិនប្រក្រតីណាមួយទាក់ទងនឹងដំណើរការបោះឆ្នោតនោះ គ.ជ.ប
នឹងប្រជុំពិភាក្សាសម្រេចនៅល្ងាចថ្ងៃទី៣១ ខែកក្កដា
ហើយនឹងប្រកាសឲ្យដឹងនៅថ្ងៃទី១ ខែសីហា។
គ.ជ.ប និង មន្ត្រីរដ្ឋាភិបាលបដិសេធ
មន្ត្រី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីរដ្ឋាភិបាល
ប្រកាសច្រានចោលរបាយការណ៍អង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស
យូមែន រ៉ៃថ៍ វ៉ច្ឆ នេះ។
អគ្គលេខាធិការ
គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា គ.ជ.ប
មិនអាចទទួលយកបានទេនូវអ្វីដែលបានលើកឡើងថា គ.ជ.ប
អាចជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាចក្នុងការបន្លំសន្លឹកឆ្នោត
នោះ ហើយរាល់ចំណុចអសកម្មទាំងឡាយ គ.ជ.ប
នឹងដោះស្រាយតាមពាក្យបណ្ដឹងពីពលរដ្ឋប៉ុណ្ណោះ
មិនមែនដោះស្រាយតាមរបាយការណ៍របស់ យូមែន រ៉ៃថ័ វ៉ច្ឆ ទេ។
វិទ្យុ
អាស៊ីសេរី មិនអាចទាក់ទងលោក ង៉ោ សុវណ្ណ និងលោក ហេង សិក្សា
ដើម្បីសុំការបំភ្លឺបានទេ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។
តែ
ទោះជាយ៉ាងណាក្តី មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី
និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការដោះស្រាយបណ្ដឹង
និងភាពមិនប្រក្រតីផ្សេងៗជាបន្ទុករបស់ គ.ជ.ប
និងក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបន្តថា
អង្គការអន្តរជាតិគួរទុកឱកាសឲ្យពលរដ្ឋខ្មែរដោះស្រាយបញ្ហាខ្មែរនិង
ខ្មែរ ដើម្បីធានាឯករាជភាព និងការផ្សះផ្សាជាតិខ្មែរ ហើយបុគ្គល ប្រែដ
អាដាម មិនគួរមើលខ្មែរតែផ្លូវអាក្រក់នោះទេ។
លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានជំហរដោះស្រាយបញ្ហាមិនប្រក្រតីទាំងនេះរួមគ្នាជាមួយបក្សប្រឆាំងថែមទៀតផង៖ «គួរ
តែ ប្រែដ អាដាម
ហ្នឹងវាយតម្លៃខ្ពស់ពីបរិយាកាសល្អរវាងគណបក្សប្រឆាំងនិងគណបក្ស
កាន់អំណាច ជាពិសេសថ្មីៗនេះ សម្រេច ហ៊ុន សែន
លោករៀបចំគណៈកម្មការមួយដើម្បីជជែកគ្នាជាមួយគណបក្សប្រឆាំងថែមទៀត។
មានតែគណបក្សនយោបាយដែលជាប់ពាក់ព័ន្ធទេ ដែលអាចប្ដឹងផ្ដល់
ឬតវ៉ាបានដើម្បីឲ្យ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយ។
ការិយាយ ឬអុចអាលរបស់ ប្រែដ អាដាម មិនអាចយកជាការបានទេ»។
គណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតជា
បណ្ដោះអាសន្ននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣។ ក្នុងនោះ
គណបក្សកាន់អំណាច
និងគណបក្សប្រឆាំងសុទ្ធតែបានបញ្ជាក់ពីជ័យជម្នះរៀងៗខ្លួន។
ប៉ុន្តែក្នុងអំឡុងពេលបោះឆ្នោតនៅមានភាពមិនប្រក្រតីជាច្រើន
ដែលពលរដ្ឋធ្វើការតវ៉ាទាក់ទងនឹងការបាត់ឈ្មោះចេញពីបញ្ជីបោះ
ឆ្នោត ឈ្មោះស្ទួន វៀតណាមចូលបោះឆ្នោត
ទឹកថ្នាំជ្រលក់ដៃលុបជ្រះជាដើម។
សង្គម
ស៊ីវិលបញ្ជាក់ថា ការបាត់ឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត
និងជនបរទេសចូលបោះឆ្នោតនេះហើយដែលធ្វើឲ្យកើតមានអំពើហិង្សារហូត
ដល់ពលរដ្ឋខឹងសម្បា
ហើយដុតរថយន្តប៉េអឹមនៅការិយាល័យបោះឆ្នោតស្ទឹងមានជ័យ
រាជធានីភ្នំពេញ។
ពលរដ្ឋនៅស្វាយរៀងមិនស្គាល់លោក ង៉ោ សុវណ្ណ
របាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លើកឡើងថា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ង៉ោ សុវណ្ណ មានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បីកន្លែង គឺនៅភ្នំពេញ ខេត្តកណ្ដាល និងនៅខេត្តស្វាយរៀង។
នៅ ក្នុងបញ្ជីឈ្មោះបោះឆ្នោតមួយរបស់ គ.ជ.ប បង្ហាញឈ្មោះលោក ង៉ោ សុវណ្ណ នៅក្នុងការិយាល័យបោះឆ្នោតបឋមសិក្សាក្រោលគោ នៅខេត្តស្វាយរៀង។ ប៉ុន្តែប្រជាពលរដ្ឋរស់នៅភូមិធ្លក ឃុំក្រោលគោ ខេត្តស្វាយរៀង បានឲ្យដឹងថា ពួកគាត់ពុំដែលស្គាល់រូបលោក ង៉ោ សុវណ្ណ នោះឡើយ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ហ៊ុំ ចំរើន ពីខេត្តស្វាយរៀង៖
របាយការណ៍ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លើកឡើងថា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ង៉ោ សុវណ្ណ មានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បីកន្លែង គឺនៅភ្នំពេញ ខេត្តកណ្ដាល និងនៅខេត្តស្វាយរៀង។
នៅ ក្នុងបញ្ជីឈ្មោះបោះឆ្នោតមួយរបស់ គ.ជ.ប បង្ហាញឈ្មោះលោក ង៉ោ សុវណ្ណ នៅក្នុងការិយាល័យបោះឆ្នោតបឋមសិក្សាក្រោលគោ នៅខេត្តស្វាយរៀង។ ប៉ុន្តែប្រជាពលរដ្ឋរស់នៅភូមិធ្លក ឃុំក្រោលគោ ខេត្តស្វាយរៀង បានឲ្យដឹងថា ពួកគាត់ពុំដែលស្គាល់រូបលោក ង៉ោ សុវណ្ណ នោះឡើយ។
8 comments:
សំដីអាផៃស៊ីផាន "អង្គការអន្តរជាតិគួរទុកឱកាស
ឲ្យពលរដ្ឋខ្មែរដោះស្រាយបញ្ហាខ្មែរនិង ខ្មែរ ដើម្បីធានាឯករាជភាព និងការផ្សះផ្សាជាតិខ្មែរ ហើយបុគ្គល ប្រែដ អាដាម មិនគួរមើលខ្មែរតែផ្លូវអាក្រក់នោះទេ" មានន័យថា អាក្បត់ជាតិផៃស៊ីផានទុក
ឱ្យយួនប្រខ្មែរសម្លាប់ខ្មែរឱ្យផុតពូជ។
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីកៅអី និងងារជាឯកឧត្ដមតែប៉ុណ្ណោះ។
even the hope on the win still the hop that all Khmer people should have and this hope will be turn to be the hop fullness and will be turn into the truth in some day.
ចោរមិនអាចចេះតែមានសំណាងលួចគេបានរហូតនោះទេ វាគង់តែមានថ្ងៃអន្សារមកដល់ជាមិនខាន។
អ្នកបញ្ជារឱ្យចោរលួច វាជាមេចោរធំ រីឯអ្នកស៊ុំគ្រលំនឹងចោរ ក៏គេចាត់ទុកថាជាចោរដូចគ្នា។
នៅពេលដែលលោកហ៊ុនសែនចាញ់ឆ្នោត វាគួរតែចងកសម្លាប់ខ្លួនទៅប្រសើជាងរស់ ព្រោះអី នៅពេលដែលលោកអស់អំណាចហើយ តើលោកអាចទ្រាំនឹងពាក្យដំនៀលរបស់មហាជនដែលបានរងគ្រោះដោយសារលោកនោះបានឬទេ?
The law of Karma said do good gets good, do bad gets bad. So bad Karma for Ah Hun is near folks, you just watch.
ĆÀḾ ÒŃ SÀḾĐÀĆḤ ĐÈĆḤÔ ḤÙŃ ṢÈŃ 99.99!!!
Didn't you make a promise giving every inch count as everyday since your ruled the country for 30 years and continue to do so for the next 50 years and your land to us all before you die. We loved so much as a brother but not as a family. That means 1% land left for the Khmer to live on and we will reserve your ̣(RIP) rest in paradise in Phuc Duoc Island. All we wanted just expansion we have 100M of us here won't fit it but we do get along very well that why we produce more and more.
The Lòśt Ngùýên
អត់ធ្មត់សិន! លទ្ធិកុម្មុនីស្ដ គឺយ៉ាងនោះហើយ កូនខ្មែរសព្វថ្ងៃនេះ ប្រាកដជា ចេះដើរខ្សែស្រប ត្រឡប់យកជាប្រយោជន៍មកឲ្យខ្មែរបានមិនខាន!
មិនដូចកាលខ្ញុំរស់នូវក្នុងរបប ៣ឆ្នាំ ៨ខែ ២០ ថ្ងៃនោះ ខ្ញុំមិនដែលបានឮពាក្យគេនិយាយថា "យុត្តិធ៌ម" ទេ ហើយក៏គ្មានសាលារៀនអំពី "យុត្តិធ៌ម" ដែរ គេឲ្យមនុស្សចេះបំភ្លៃការពិត មួលបង្កាច់ បង្ខូចមនុស្សល្អ។ល។
រឿងឥៗឡូវនេះគេឲ្យខ្មែរមាន យុត្តិធ៌ម!
ខ្ញុំសុំឲ្យកូនខ្មែរទាំងអស់ឈប់ទុករឿងនយោបានឥតបានការណ៍ទៀត! សូមក្ដាប់ឲ្យជាប់ក្នុងដៃរ ហើយ អនុវត្តន៍ឲ្យបានជាប់លាប់ទាំងអស់គ្នា ត្រូវនាំគ្នាតាមដាន គ្រប់សកម្មភាពក្នុងសង្គមដែលយើងកំពុងរស់នូវ! ចូលរួមជាមួយអ្នកនយោបាយ ដែលមានគោលការណ៍ច្បាស់លាស់ ដែលអាចញងឲ្យប្រជាពលរដ្ឋ ធ្វើជាម្ចាស់ខ្លួនឯងៗ ទាល់តែយើងធ្វើអ្វីៗដោយខ្លួនឯង បើបណ្ដោយឲ្យគេធ្វើអោយ វាច្បាស់ជាមានការកិបកេងមិនខានទេ! កូនខ្មែរត្រូវតែចាំទុក!
មានរឿងខ្លះ ខ្ញុំសូមរំឭក ពាក្យថា៖
"បើចង់លក់បន្លែដាច់ ទាល់តែបង្ហាត់ឲ្យកូនខ្មែរខ្ពើមដីជាមុនសិន ទើបយើងប្រាកដជាបានជោគជ័យ"
កូនខ្មែរត្រូវប្រយ័ត្ន ព្រោះផែនការណ៍អូសអួន របស់យួន វាផ្លាស់ប្ដូរ!
តែយើងត្រូវចាំ សាម្គីរស់ បែកបាកសាម្គីស្លាប់!
យើងធ្វើអ្វីៗសម្រាប់កូនចៅយើង បង្ហាត់កូនចៅយើងអោយចេះស្រឡាញ់ដីទុកជាថ្នាលសំណាប!
Post a Comment