Thursday, August 01, 2013

ង៉ោ សុវណ្ណ ឬ​ ង៉ោ បា (ជនក្បត់) ត្រូវបានរកឃើញថា មានឈ្មោះបោះឆ្នោតរហូតដល់ទៅ ៣កន្លែង

ង៉ោ សុវណ្ណ
ង៉ោ បា (ជនក្បត់)រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអតីតតំណាងរាស្ត្រគណបក្ស សម រង្ស៉ី។​RFA/Den
ង៉ោ បា (ជនក្បត់) ត្រូវ​បាន​រក​ឃើញ​ថា មាន​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ទៅ ៣​កន្លែង។ ទី​១ នៅ​រាជធានី​ភ្នំពេញ ទី​២ នៅ​ខេត្ត​កណ្ដាល និង​ទី​៣​ នៅ​ខេត្ត​ស្វាយរៀង ហើយ​លោក​ក៏​ជា​បេក្ខជន​​តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​កណ្ដាល ផង​ដែរ។
អង្គការ​អន្តរជាតិ​ចេញ​របាយការណ៍​ស្ដីពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត
ស្រប​ពេល​ដែល​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៥ នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) បាន ​ចេញ​ផ្សាយ​របាយការណ៍​បន្ទាន់​មួយ ស្ដីពី​ការ​បន្លំ​សន្លឹក​ឆ្នោត​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​បោះ​ ឆ្នោត​កាល​ពី​ថ្ងៃ​​​២៨ កក្កដា ដែល​​រៀប​ចំឡើង​ដោយ​គណបក្ស​ប្រជាជន សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ។
ដោយ ចេង ម៉េងជូ និង វណ្ណ វិចារ
2013-07-31 RFA
ស្តាប់សំឡេងhttp://www.rfa.org/khmer/news/politics/hrw-releases-irregularity-of-cam-election-07312013071054.html
អង្គការ ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​ចេញ​របាយ​ការណ៍​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​៣១ កក្កដា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​មាន​លក្ខណៈ​ជា​ ប្រព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។របាយការណ៍​នេះ​រៀប​រាប់​អំពី​ករណី​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ ធ្ងន់ធ្ងរ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ហើយ​ថែម​ទាំង​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​បម្រើ​ ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៀត​ផង។

អង្គការ ​នេះ​បាន​ស៊ើប​អង្កេត​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​បម្រើ​ការ​ឲ្យ​គណបក្ស​កាន់​អំណាច មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ឯកសារ​ក្លែងក្លាយ និង​បាន​រៀបចំ​ឲ្យ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​អាច​បោះ​ឆ្នោត​បាន​ច្រើន​ កន្លែង។
មេ ​ភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​ ដោយ​​បង្ហាញ​ពី​របៀប​ដែល​អាជ្ញាធរ​មូលដ្ឋាន​របស់​គាត់​ក្លែង​បន្លំ​ឯកសារ​ បញ្ជាក់​អត្តសញ្ញាណ​ដល់​អ្នក​បោះ​ឆ្នោត។ ឯកសារ​នេះ​អាច​ឲ្យ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​បោះ​ឆ្នោត​បាន ទោះ​បី​ជា​មិន​មាន​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ស្រប​ច្បាប់​ក៏​ដោយ។
កិច្ចការ ​នោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេបញ្ជាការ​យោធា​ម្នាក់ និង​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ម្នាក់ ហើយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ត្រូវ​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​ពួក​គេ។
របាយការណ៍ ​របស់​អង្គការ​នោះ​បាន​បន្ត​ទៀត​ថា សមាជិក​ម្នាក់​ក្នុង​ក្រុម​ការងារ​ថ្នាក់​មជ្ឈិម​នោះ​​បាន​ចាត់​ចែង​ប្រមូល​ ​ទាហាន​ពី​បញ្ជា​ការដ្ឋាន​មួយ​ក្នុង​ខេត្ត រួម​ទាំង​ភរិយា​​របស់​ពួកគេ ឲ្យ​មក​ថត​រូប​ ហើយ​បន្ទាប់​មក​សាលា​ឃុំ និង​មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ចេញ​ឯកសារ​ទាំង​នោះ​ឲ្យ​ពួក​គេ​ដើម្បី​អាច​ទៅ​បោះ​ឆ្នោត​បាន។
មាន ​ករណី​មិន​ប្រក្រតី​មួយ​ទៀត​ បាន​កើត​ឡើង​នៅ​ក្នុង​ឃុំ​គគីរធំ ខេត្ត​កណ្ដាល​ ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​បោះ​ឆ្នោត​បាន​ច្រើន​កន្លែង។ នៅ​ថ្ងៃ​បោះ​ឆ្នោត អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ​បាន​សម្ភាស​ប្រជាពលរដ្ឋ​ជា​ច្រើន​ ដែល​រស់​នៅ​ទី​នោះ ហើយ​អ្នក​ភូមិ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា លោក ង៉ោ សុវណ្ណ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ រួម​ទាំង​លោក ហេង សិក្សា អនុ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​នៅ​ទី​នោះ។

Ayuthea
លោក ង៉ោ សុវណ្ណ​ ត្រូវ​បាន​រក​ឃើញ​ថា មាន​ឈ្មោះ​បោះ​ឆ្នោត​រហូត​ដល់​ទៅ ៣​កន្លែង។ ទី​១ នៅ​រាជធានី​ភ្នំពេញ ទី​២ នៅ​ខេត្ត​កណ្ដាល និង​ទី​៣​ នៅ​ខេត្ត​ស្វាយរៀង ហើយ​លោក​ក៏​ជា​បេក្ខជន​​តំណាងរាស្ត្រ​ប្រចាំ​ខេត្ត​កណ្ដាល ផង​ដែរ។
ចំណែក ​លោក ហេង សិក្សា​ ដែល​អម​ដំណើរ​លោក ង៉ោ សុវណ្ណ​ ទៅ​បោះ​ឆ្នោត​នៅ​ឃុំ​នោះ​ ក៏​មាន​ឈ្មោះ​បោះ​ឆ្នោត​មិន​តិច​ដែរ។ លោក​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ភ្នំពេញ មួយ និង​នៅ​ខេត្ត​កណ្ដាល មួយ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត។
អ្នក ​ភូមិ​ដែល​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នោះ​បាន​តវ៉ា​ប្រឆាំង​មិន​ឲ្យ​ពួក​ គេ​បោះ​ឆ្នោត ​ដោយ​ថា​ អ្នក​ទាំង​នោះ​មិន​មែន​ជា​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ទេ តែ​មន្ត្រី​មូលដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​បោះ​ ឆ្នោត។ នៅ​ពេល​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ ពួកគេ​បាន​គំរាម​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នោះ។ ក្រោយ​ពេល​ការ​បោះ​ឆ្នោត​បាន​បញ្ចប់ មាន​ប៉ូលិស​មួយ​ក្រុម​ដែល​គេ​ហៅ​ថា ប៉ូលិស​ខ្លា​ហោះ បាន​ទៅ​ដល់​តំបន់​នោះ ដើម្បី​ស្វែង​រក​មេខ្លោង​ហ៊ាន​តវ៉ា​ប្រឆាំង​ពួក​គេ​មិន​ឲ្យ​បោះ​ឆ្នោត។ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ​ សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​នោះ បាន​បង្ហាញ​ខ្លួន​ម្ដង​ទៀត ដោយ​មាន​ជន​ស៊ីវិល​ម្នាក់​ប្រដាប់​ដោយ​អាវុធ គំរាម​ថា នឹង​សម្លាប់​អ្នក​ណា​ដែល​ព្យាយាម​លាក់​បាំង​មេខ្លោង។
ចំពោះ​បញ្ហា​នេះ លោក ប្រែដ អាដាម (Brad Adams) នាយក ​ប្រតិបត្តិ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ បាន​មាន​ប្រសាសន៍​​ក្នុង​របាយការណ៍​នោះ​ថា ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀប​ចម្ការ​បោះ​ឆ្នោត​ស្ថិត​ក្រោម​ការ​គ្រប់​ គ្រង​របស់​គណបក្ស​កាន់​អំណាច ប្រទេស​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ឯករាជ​អំពី​បញ្ហា​នេះ រួម​ទាំង​ភាព​មិន​ប្រក្រតី​ដទៃ​ទៀត​ដែល​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត បើ​មិន​ដូច្នេះ​ទេ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​ម្ចាស់​ឆ្នោត​មិន​អាច​​ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​ ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​បាន​ទេ។
យូមែន រ៉ៃថ៍ វ៉ច្ឆ ទាមទារ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី
នៅ ​ក្នុង​របាយការណ៍​ស៊ើប​អង្កេត​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​៣១ កក្កដា នេះ​ដែរ នាយក​ប្រតិបត្តិ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លោក ប្រែដ អាដាម បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​សង្គម​ស៊ីវិល​ឯករាជ្យ និង​ម្ចាស់​ជំនួយ ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដើម្បី​ជឿជាក់​បាន​ថា ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ និង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​នា​ពេល​ខាង​មុខ។
ឆ្លើយ ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា មាន​ប្រសាសន៍​ថា ចំពោះ​សំណើ​រៀបចំ​អង្គភាព​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដើម្បី​អង្កេត​ទៅ​លើ​ភាព ​មិន​ប្រក្រតី​ណា​មួយ​ទាក់ទង​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​នោះ គ.ជ.ប នឹង​ប្រជុំ​ពិភាក្សា​សម្រេច​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​កក្កដា ហើយ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​សីហា។
គ.ជ.ប និង​ មន្ត្រី​រដ្ឋាភិបាល​បដិសេធ
មន្ត្រី ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​មន្ត្រី​រដ្ឋាភិបាល​ ប្រកាស​ច្រានចោល​របាយការណ៍​អង្កេត​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ នេះ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប មិន​អាច​ទទួល​យក​បាន​ទេ​នូវ​អ្វី​ដែល​បាន​លើក​ឡើង​ថា គ.ជ.ប អាច​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បន្លំ​សន្លឹក​ឆ្នោត​ នោះ ហើយ​រាល់​ចំណុច​អសកម្ម​ទាំង​ឡាយ គ.ជ.ប នឹង​ដោះស្រាយ​តាម​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ប៉ុណ្ណោះ មិន​មែន​ដោះស្រាយ​តាម​របាយការណ៍​របស់ យូមែន រ៉ៃថ័ វ៉ច្ឆ ទេ។
វិទ្យុ ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ង៉ោ សុវណ្ណ និង​លោក ហេង សិក្សា ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៣។
តែ ​ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​បណ្ដឹង និង​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ជា​បន្ទុក​របស់ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ លោក​បន្ត​ថា អង្គការ​អន្តរជាតិ​គួរ​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដោះស្រាយ​បញ្ហា​ខ្មែរ​និង ​ខ្មែរ ដើម្បី​ធានា​ឯករាជភាព និង​ការ​ផ្សះផ្សា​ជាតិ​ខ្មែរ ហើយ​បុគ្គល ប្រែដ អាដាម មិន​គួរ​មើល​ខ្មែរ​តែ​ផ្លូវ​អាក្រក់​នោះ​ទេ។
លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ជំហរ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី​ទាំង​នេះ​រួម​គ្នា​ជាមួយ​បក្ស​ប្រឆាំង​ថែម​ទៀត​ផង៖ «គួរ ​តែ ប្រែដ អាដាម ហ្នឹង​វាយ​តម្លៃ​ខ្ពស់​ពី​បរិយាកាស​ល្អ​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្ស​ កាន់​អំណាច ជា​ពិសេស​ថ្មីៗ​នេះ សម្រេច ហ៊ុន សែន លោក​រៀបចំ​គណៈកម្មការ​មួយ​ដើម្បី​ជជែក​គ្នា​ជាមួយ​គណបក្ស​ប្រឆាំង​ថែម​ទៀត។ មាន​តែ​គណបក្ស​នយោបាយ​ដែល​ជាប់​ពាក់ព័ន្ធ​ទេ ដែល​អាច​ប្ដឹងផ្ដល់ ឬ​តវ៉ា​បាន​ដើម្បី​ឲ្យ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ។ ការិយាយ ឬ​អុចអាល​របស់ ប្រែដ អាដាម មិន​អាច​យក​ជា​ការ​បាន​ទេ»
គណៈកម្មាធិការ ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រោង​នឹង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៣។ ក្នុង​នោះ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​បាន​បញ្ជាក់​ពី​ជ័យជម្នះ​រៀងៗ​ខ្លួន។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នៅ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ដែល​ពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ទាក់ទង​នឹង​ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ ឆ្នោត ឈ្មោះ​ស្ទួន វៀតណាម​ចូល​បោះ​ឆ្នោត ទឹក​ថ្នាំ​ជ្រលក់​ដៃ​លុប​ជ្រះ​ជាដើម។
សង្គម ​ស៊ីវិល​បញ្ជាក់​ថា ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ជន​បរទេស​ចូល​បោះ​ឆ្នោត​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​រហូត ​ដល់​ពលរដ្ឋ​ខឹងសម្បា ហើយ​ដុត​រថយន្ត​ប៉េអឹម​នៅ​ការិយាល័យ​បោះ​ឆ្នោត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។
ពលរដ្ឋ​នៅ​ស្វាយរៀង​​មិន​ស្គាល់​លោក ង៉ោ សុវណ្ណ

របាយការណ៍ ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃថ៍ វ៉ច្ឆ លើក​ឡើង​ថា បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ង៉ោ សុវណ្ណ មាន​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ បី​កន្លែង គឺ​នៅ​ភ្នំពេញ ខេត្ត​កណ្ដាល និង​នៅ​ខេត្ត​ស្វាយរៀង។

នៅ ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មួយ​របស់ គ.ជ.ប បង្ហាញ​ឈ្មោះ​លោក ង៉ោ សុវណ្ណ​ នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​បឋម​សិក្សា​ក្រោលគោ នៅ​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា ពួកគាត់​ពុំ​ដែល​​ស្គាល់​រូប​លោក ង៉ោ សុវណ្ណ នោះ​ឡើយ។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ហ៊ុំ ចំរើន ពី​ខេត្ត​ស្វាយរៀង៖

8 comments:

Anonymous said...

សំដីអាផៃស៊ីផាន "អង្គការ​អន្តរជាតិ​គួរ​ទុក​ឱកាស​
ឲ្យ​ពលរដ្ឋ​ខ្មែរ​ដោះស្រាយ​បញ្ហា​ខ្មែរ​និង ​ខ្មែរ ដើម្បី​ធានា​ឯករាជភាព និង​ការ​ផ្សះផ្សា​ជាតិ​ខ្មែរ ហើយ​បុគ្គល ប្រែដ អាដាម មិន​គួរ​មើល​ខ្មែរ​តែ​ផ្លូវ​អាក្រក់​នោះ​ទេ" មានន័យថា អាក្បត់ជាតិផៃស៊ីផានទុក
ឱ្យយួនប្រខ្មែរសម្លាប់ខ្មែរឱ្យផុតពូជ។

Anonymous said...

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីកៅអី និងងារជាឯកឧត្ដមតែប៉ុណ្ណោះ។

Anonymous said...

even the hope on the win still the hop that all Khmer people should have and this hope will be turn to be the hop fullness and will be turn into the truth in some day.

ទឹះមឺះ said...

ចោរមិនអាចចេះតែមានសំណាងលួចគេបានរហូតនោះទេ វាគង់តែមានថ្ងៃអន្សារមកដល់ជាមិនខាន។
អ្នកបញ្ជារឱ្យចោរលួច វាជាមេចោរធំ រីឯអ្នកស៊ុំគ្រលំនឹងចោរ ក៏គេចាត់ទុកថាជាចោរដូចគ្នា។

Anonymous said...

នៅពេលដែលលោកហ៊ុនសែនចាញ់ឆ្នោត វាគួរតែចងកសម្លាប់ខ្លួនទៅប្រសើជាងរស់ ព្រោះអី នៅពេលដែលលោកអស់អំណាចហើយ តើលោកអាចទ្រាំនឹងពាក្យដំនៀលរបស់មហាជនដែលបានរងគ្រោះដោយសារលោកនោះបានឬទេ?

Anonymous said...

The law of Karma said do good gets good, do bad gets bad. So bad Karma for Ah Hun is near folks, you just watch.

Anonymous said...

ĆÀḾ ÒŃ SÀḾĐÀĆḤ ĐÈĆḤÔ ḤÙŃ ṢÈŃ 99.99!!!

Didn't you make a promise giving every inch count as everyday since your ruled the country for 30 years and continue to do so for the next 50 years and your land to us all before you die. We loved so much as a brother but not as a family. That means 1% land left for the Khmer to live on and we will reserve your ̣(RIP) rest in paradise in Phuc Duoc Island. All we wanted just expansion we have 100M of us here won't fit it but we do get along very well that why we produce more and more.

The Lòśt Ngùýên

Anonymous said...

អត់ធ្មត់សិន! លទ្ធិកុម្មុនីស្ដ គឺយ៉ាងនោះហើយ កូនខ្មែរសព្វថ្ងៃនេះ ប្រាកដជា ចេះដើរខ្សែស្រប ត្រ​ឡប់យកជាប្រយោជន៍មកឲ្យខ្មែរបានមិនខាន!

មិនដូចកាលខ្ញុំរស់នូវក្នុងរបប ៣ឆ្នាំ ៨ខែ​ ២០​ ថ្ងៃនោះ ខ្ញុំមិនដែលបានឮពាក្យគេនិយាយថា "យុត្តិធ៌ម" ទេ ហើយក៏គ្មានសាលារៀនអំពី "យុត្តិធ៌ម" ដែរ គេឲ្យមនុស្ស​ចេះបំភ្លៃការពិត មួលបង្កាច់ បង្ខូចមនុស្សល្អ។ល។
រឿងឥៗឡូវនេះគេឲ្យខ្មែរមាន យុត្តិធ៌ម!


ខ្ញុំសុំឲ្យកូនខ្មែរទាំងអស់ឈប់ទុករឿងនយោបានឥតបានការណ៍ទៀត! សូមក្ដាប់ឲ្យជាប់ក្នុងដៃរ ហើយ អនុវត្តន៍ឲ្យបានជាប់លាប់ទាំងអស់គ្នា ត្រូវនាំគ្នាតាមដាន គ្រប់សកម្មភាពក្នុងសង្គមដែលយើងកំពុងរស់នូវ! ចូលរួមជាមួយអ្នកនយោបាយ ដែលមានគោលការណ៍ច្បាស់លាស់ ដែលអាចញង​ឲ្យប្រជាពលរដ្ឋ ធ្វើជាម្ចាស់ខ្លួនឯងៗ ទាល់តែយើងធ្វើអ្វីៗដោយខ្លួនឯង បើបណ្ដោយឲ្យគេធ្វើអោយ វាច្បាស់ជាមានការកិបកេងមិនខានទេ! កូនខ្មែរត្រូវតែចាំទុក!

មានរឿងខ្លះ ខ្ញុំសូមរំឭក ពាក្យថា៖

"បើចង់លក់បន្លែដាច់ ទាល់តែបង្ហាត់ឲ្យកូនខ្មែរខ្ពើមដីជាមុនសិន ទើបយើងប្រាកដជាបានជោគជ័យ"

កូនខ្មែរត្រូវប្រយ័ត្ន ព្រោះផែនការណ៍អូសអួន របស់យួន វាផ្លាស់ប្ដូរ!

តែយើងត្រូវចាំ សាម្គីរស់ បែកបាកសាម្គីស្លាប់!
​យើងធ្វើអ្វីៗសម្រាប់កូនចៅយើង បង្ហាត់កូនចៅយើងអោយចេះស្រឡាញ់ដីទុកជាថ្នាលសំណាប!