យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ
ព្រោះថៅកែ បណ្តាញទូរស័ព្ទ គេមិនព្រមយើងបូមលុយគេច្រើនណាស់
ក្រសួងមហាផ្ទៃ ៖ យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ
(ថ្ងៃទី 22 សីហា 2013, ម៉ោង 11:40:AM) | ដោយ: កូឡាប CEN
ភ្នំពេញ: លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា យើងមិនអាចលុបហ្វេសប៊ុក (Facebook)បានទេ ប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េចឲ្យអ្នកប្រើប្រាស់ចេះប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព ឲ្យមានខ្លឹមសារក្នុងក្របខ័ណ្ឌដែលគេហៅថា ក្រមសីលធម៌។
លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោក ងី ច័ន្ទ្រផល បានបញ្ជាក់ថា ហ្វេសប៊ុកជាអាវុធមុខពីរ។ បើយើងចេះប្រើវាត្រឹមត្រូវ វាជាប្រយោជន៍របស់យើង។ យើងទទួលបានព័ត៌មានត្រឹមត្រូវ ប៉ុន្តែបើយើងមិនចេះប្រើវា វាសម្លាប់យើង ដោយឥតដឹងខ្លួន។ “ នេះហើយជាឃាតកម្ម ធ្វើអត្តឃាតខ្លួន”។ លោក ងី ច័ន្ទ្រផល បានមានប្រសាសន៍ទៀតថា ដូច្នេះជាចំណុនដែលសំខាន់ដែលយើងត្រូវពង្រឹងឡើងវិញ នៃការរៀបចំ ចូលរួមទាំងអស់គ្នាជំរុញនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាលឲ្យបានលឿនទៅមុខ ជាពិសេសកំណែទម្រង់ថ្នាក់ក្រោមជាតិ ពីព្រោះថ្នាក់ក្រោមជាតិនេះមានសក្តាដានុពលច្រើនណាស់ ប៉ុន្តែកម្រិតនៃការយល់ដឹងរបស់គាត់នៅទាប ទាំងមន្ត្រីរាជការ ទាំងសង្គមស៊ីវិល ដូច្នេះត្រូវតែខិតខំពង្រឹងកិច្ចការនេះបន្តិចម្តងៗ។យើងមិនអាចធ្វើទាំងអស់បានទេ យើងមានថវិកាប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងប៉ុន្តែកំណែទម្រង់នៅតែទៅមុខអត់មានថយក្រោយទេ គឺកាន់តែខ្លាំងជាងមុខ ជាពិសេសគឺនៅថ្នាក់ក្រោមជាតិតែម្តង។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលមួយក្រោមប្រធានបទ "ការទំនាក់ទំនង ដើម្បីគណនេយ្យភាព" ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣ ការិយាល័យសម្របសម្រួលគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន នៃក្រសួងមហាផ្ទៃ៕
3 comments:
លុបមួយកើតមួយរយ
លុបមួយរយកើតមួយម៉ឺន
លុបមួយម៉ឺនកើតមួយរយលាន..........!
និយាយមិនបាន
អ្វីទៅថ្នាក់ក្រោមជាតិ?
គឺពួកវាហ្នឹង!
និយាយមិនបាន
លោក ងី ច័ន្ទ្រផលនៅថ្នាក់ទីប៉ុន្មានដែ?
ល្ងីល្ងឺប្រមាថរាស្ត្រ។
និយាយមិនបាន
Post a Comment