Sunday, August 25, 2013

យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ

យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ
ព្រោះថៅកែ បណ្តាញទូរស័ព្ទ គេមិនព្រមយើងបូមលុយគេច្រើនណាស់
ក្រសួងមហាផ្ទៃ ៖ យើងមិនអាចលុបហ្វេសបុកបានទេ វាជាអាវុធមុខពីរ
(ថ្ងៃទី 22 សីហា 2013, ម៉ោង 11:40:AM) | ដោយ: កូឡាប CEN
​ភ្នំពេញ: លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា  យើង​មិនអាច​លុប​ហ្វេ​ស​ប៊ុ​ក (Facebook)​បានទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​អ្នកប្រើប្រាស់​ចេះ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព ឲ្យ​មាន​ខ្លឹមសារ​ក្នុង​ក្របខ័ណ្ឌ​ដែល​គេ​ហៅថា ក្រមសីលធម៌​។
http://www.cen.com.kh/images/upload/local/NjMxOTE0Yz/760_450/ngi-chanporl_Government-has-a-very-clear-direction-Without-reform,-we-die1.jpg
លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ
​លោក ងី ច័​ន្ទ្រ​ផល បាន​បញ្ជាក់ថា ហ្វេ​ស​ប៊ុ​ក​ជា​អាវុធ​មុខ​ពីរ​។ បើ​យើង​ចេះ​ប្រើ​វា​ត្រឹមត្រូវ វា​ជា​ប្រយោជន៍​របស់​យើង​។ យើង​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ ប៉ុន្តែ​បើ​យើង​មិនចេះ​ប្រើ​វា វា​សម្លាប់​យើង ដោយ​ឥត​ដឹងខ្លួន​។ នេះហើយ​ជា​ឃាតកម្ម ធ្វើអត្តឃាត​ខ្លួន​”​
​លោក ងី ច័​ន្ទ្រ​ផល បាន​មានប្រសាសន៍​ទៀតថា ដូច្នេះ​ជា​ចំ​ណុន​ដែល​សំខាន់​ដែល​យើង​ត្រូវ​ពង្រឹង​ឡើងវិញ នៃ​ការរៀបចំ ចូលរួម​ទាំងអស់គ្នា​ជំរុញ​នៃ​ការ​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល​ឲ្យ​បាន​លឿន​ទៅមុខ ជាពិសេស​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ ពីព្រោះ​ថ្នាក់ក្រោម​ជាតិ​នេះ​មាន​សក្តា​ដា​នុព​ល​ច្រើនណាស់ ប៉ុន្តែ​កម្រិត​នៃ​ការយល់ដឹង​របស់គាត់​នៅ​ទាប ទាំង​មន្ត្រីរាជការ ទាំង​សង្គម​ស៊ីវិល ដូច្នេះ​ត្រូវតែ​ខិតខំ​ពង្រឹង​កិច្ចការ​នេះ​បន្តិច​ម្តងៗ​។​យើង​មិន​អាចធ្វើ​ទាំងអស់​បានទេ យើង​មាន​ថវិកា​ប៉ុណ្ណា​យើង​ធ្វើ​ប៉ុណ្ណឹង​ប៉ុន្តែ​កំណែទម្រង់​នៅតែ​ទៅមុខ​អត់​មាន​ថយក្រោយ​ទេ គឺ​កាន់តែខ្លាំង​ជាង​មុខ ជាពិសេស​គឺ​នៅ​ថ្នាក់ក្រោម​ជាតិ​តែម្តង​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ក្រោម​ប្រធានបទ "​ការទំនាក់ទំនង ដើម្បី​គណនេយ្យភាព​" ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ ការិយាល័យ​សម្របសម្រួល​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន នៃ​ក្រសួងមហាផ្ទៃ​៕

3 comments:

Anonymous said...

លុបមួយកើតមួយរយ
លុបមួយរយកើតមួយម៉ឺន
លុបមួយម៉ឺនកើតមួយរយលាន..........!

និយាយមិនបាន

Anonymous said...

អ្វីទៅថ្នាក់ក្រោមជាតិ?

គឺពួកវាហ្នឹង!

និយាយមិនបាន

Anonymous said...

លោក ងី ច័​ន្ទ្រ​ផលនៅថ្នាក់ទីប៉ុន្មានដែ?
ល្ងីល្ងឺប្រមាថរាស្ត្រ។

និយាយមិនបាន