Saturday, August 31, 2013

ទ័ព​ដែល​និយាយ​ពី​អំពើ​ពុករលួយ​របស់​មេ​រួច​ផុត​ពី​ការ​ពិន័យ

Friday, 30 August 2013ម៉ៃ ទិត្យថារ៉ាភ្នំពេញ​ប៉ុស្តិ៍​

ព្រះវិហារៈ លោក ​ សុខ រ៉េន ជា​ទាហាន​បម្រើ​ការ​ នៅ​វរសេនា​តូច​លេខ ៣៨៣​ ក្នុង​អង្គភាព​កងពលតូច​ថ្មើរ​ជើង​លេខ៨ ​ប្រចាំ​ការ​នៅ​ព្រំដែន​កម្ពុជា-ថៃ ជិត​ប្រាសាទ​ព្រះ​វិហារ ដែល​បានសរសេរ​រឿង​អា​ស្រូវ​ពុករលួយ របស់​មេ​បញ្ជា​ការ​ ក្នុ​ង​អង្គភាព​របស់​ខ្លួន ​​យក​ទៅ​ដាក់​​ក្នុង​ហឹប​ឆ្នោត ​​កាល​ពី​​ថ្ងៃ​បោះ​ឆ្នោត​នោះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​​វិញ​ហើយ​ បន្ទាប់​ពី​លោក​បាន​ទទួល​ពិន័យ​អស់​រយៈពេល​៣​០​ថ្ងៃ​ នៅ​ក្នុង​បន្ទាយ​ និង​បន្ទាប់​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​រឿង​នេះ​។

អ្នកស្រី ​ នួន ចន្ថា អាយុ ៤៨ ឆ្នាំ ជា​ប្រពន្ធ​លោក​ សុខ រ៉េន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹម​ម្សិល​មិញ​លោក​ ស្រី​ ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​ ៣ ​បាន​មក​ជួប​អ្នកស្រី​នៅ​ឯ​ចម្ការ​ ដោយ​​​គាត់​​បាន​មាន​ប្រ​សាសន៍​ប្រាប់​អ្នកស្រី​​ថា​ ឲ្យ​ទៅ​ព្យាបាល​ជំងឺ​ឲ្យ​ជា​ គាត់​​គឺ​ជា​អ្នក​ចំណាយ ហើយ​ប្តី​​របស់​អ្នក​ស្រី ក៏​​ត្រូវ​បាន​គាត់​អនុញ្ញាតឲ្យ​ត្រឡប់​មក​ធ្វើ​​ស្រែ​ចម្ការ​​​វិញ​ដែរ​។
អ្នកស្រី​បាន​ថ្លែង​ថា៖«​ខ្ញុំ ​សប្បាយ​ចិត្ត​ណាស់​ដែ​ល​​ប្តីខ្ញុំ​ គាត់​អាច​មក​ធ្វើ​​​ចម្ការ​វិញ​បាន​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បារម្ភ​នោះ ​គឺ​ពូ​ ស្រី​ ឌឹក​ គាត់​​ចង់​ទិញ​ស៊ីម​​ទូរស័ព្ទ​ថ្មី​​ឲ្យ​ខ្ញុំ​ប្រើ ហើយ​គាត់​យក​ស៊ី​ម​របស់​ខ្ញុំ​ តែ​ខ្ញុំ​អត់​ព្រម​ទេ​»។​
អ្នក ​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ មូល​​ហេតុ​ដែល​គាត់​ចង់​បាន​ស៊ីម​ទូរស័ព្ទ​របស់​អ្នកស្រី​នោះ ​គឺ​គាត់​មិន​ចង់​ឲ្យ​អ្នកស្រី​ទាក់ទង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល។
អ្នក​ស្រី​បាន​ថ្លែង​ទៀត​ថា​៖«​ខ្ញុំ​មិន​ទាន់​ដឹង​ថា​ គាត់​ខឹង​ឬយ៉ាង​ម៉េច​ទេ ​នៅ​ពេល​ដែល​ខ្ញុំ​មិន​ព្រម​ឲ្យ​ស៊ីម​របស់​ខ្ញុំ​និង​ប្តី របស់​ខ្ញុំ​ទៅ​គាត់​នោះ​»
លោក ​ សុខ រ៉េន ទាហាន​បម្រើ​ការ​នៅ​វរសេនា​តូច​លេខ ៣៨៣ ដែល​ទើប​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​បាន​ឲ្យ​ ដឹង​ថា​ លោក​សប្បាយ​ចិត្ត​ ដែល​លោក​មេៗ​ទាំង​អស់​ បាន​អនុគ្រោះ​ដល់​រូប​លោក​ ហើយ​ព្រម​ទាំង​ជួយ​ចេញ​ថ្លៃ​ព្យាបាល​ជំងឺ​ដល់​គ្រួសារ​លោក​ទៀត​។
លោក ស្រី​ ឌឹក មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ពុំ​អាច​ទាក់​ទង​ដើម្បី​​សុំ​ធ្វើ​ការ​អត្ថា-​ធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ ម្សិលមិញ។​
កាល ​ពីថ្ងៃ​បោះ​ឆ្នោត​ទី​២៨ ខែ​កក្កដា លោក​ សុខ រ៉េន បាន​សរសេរ​លិខិត​រិះគន់​មន្ត្រី​ថ្នាក់​លើ​របស់​លោក​ថា ​បាន​ប្រ​ព្រឹត្ត​អំពើ​ពុករលួយ​ កាត់​ប្រាក់​ខែ​កងទ័ព និង​បញ្ហា​មួយ​ចំនួន​ទៀត​ ​យក​ទៅ​ដាក់​ក្នុង​ហឹប​ឆ្នោត នៅ​​​ការិយាល័យ​បោះឆ្នោត​លេខ ១១១៥ ក្នុង​ខេត្ត​ព្រះ​វិហារ។
ចាប់ ​តាំង​ ពី​ពេល​នោះ​មក ​លោក ​សុខ រ៉េន ​ត្រូវ​បាន​ដាក់​ពិន័យ​​ឲ្យ​នៅ​ប្រចាំ​ការ​ក្នុង​អង្គភាព​ដោយ​មិន​ អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​ជួយ​ធ្វើ​ស្រែ​ចម្ការ​​ប្រពន្ធ​ ដែល​កំពុង​មាន​ជំងឺ​ឡើយ​។ ប៉ុន្តែ​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ពុធ គឺ​នៅ​ចំ​ថ្ងៃ​ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ពី​រឿង​រ៉ាវ​របស់​លោក​។
លោក ​ ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ថា ស្ថាន​ភាព​នេះ​ ​គឺ​ជា​ការ​ល្អ​ប្រសើរ​មួយ ប៉ុន្តែ​នៅ​មាន​ចំណុច​មួយ​ដែល​ជា​ចម្ងល់ ហេតុអ្វី​ក៏​មេ​របស់​គាត់​​ ចង់​ដូរ​ស៊ីម​ទូរស័ព្ទ​របស់​ប្តី ប្រពន្ធ​ទាំង​ពីរ​រូប​នោះ?
លោក​បាន​និយាយ​​ថា​៖ «​បើ ​ទោះ​​គាត់​ត្រូវ​បាន​ឲ្យ​មក​ធ្វើ​ការ​ដូច​ដើម​វិញ​ក៏​ដោយ ​ក៏​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​ ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ ទាក់​ទិន​ទៅ​នឹង​ការប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​ នៅ​ក្នុង​វរៈ​កងទ័ព​នោះ​ មិ​ន​​ត្រូវ​​ព្រងើយ​កន្តើយ​នោះ​ទេ​»

4 comments:

Anonymous said...

អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ ​​គឺ ស្មើរនឹងក្បាលឣាចម៏

Anonymous said...

CPP & NEC INC.,!

Chasing Poor People

Need Easy Cash

Anonymous said...

Open your blinded eyes and deaf ears to see or hear your subjects are crying ah kwaq Hun and Sdach kum rook Gayism.They killed your people that was not connect to Cpp thugs,don't you see them or hear them crying for your help? A bird needs a nest to raise their offspring,people needs land and home to raise their families,your Cpp thugs came and robbed them without mercy,what'd you do if your were in their shoes ah kwaq or your lowest king Norodumb Sihanmoni? Hear them crying now!!!!

Kmenhwatt

Anonymous said...

CPP means Corrupted People Party
Bravo! MR.Sok Ren.You are a brave man.