Friday, 30 August 2013ម៉ៃ ទិត្យថារ៉ាភ្នំពេញប៉ុស្តិ៍
ព្រះវិហារៈ លោក
សុខ រ៉េន ជាទាហានបម្រើការ នៅវរសេនាតូចលេខ ៣៨៣
ក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៨ ប្រចាំការនៅព្រំដែនកម្ពុជា-ថៃ
ជិតប្រាសាទព្រះវិហារ ដែលបានសរសេររឿងអាស្រូវពុករលួយ
របស់មេបញ្ជាការ ក្នុងអង្គភាពរបស់ខ្លួន
យកទៅដាក់ក្នុងហឹបឆ្នោត កាលពីថ្ងៃបោះឆ្នោតនោះ
ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ
បន្ទាប់ពីលោកបានទទួលពិន័យអស់រយៈពេល៣០ថ្ងៃ នៅក្នុងបន្ទាយ
និងបន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយរឿងនេះ។
អ្នកស្រី
នួន ចន្ថា អាយុ ៤៨ ឆ្នាំ ជាប្រពន្ធលោក សុខ រ៉េន បានឲ្យដឹងថា
នៅព្រឹមម្សិលមិញលោក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣
បានមកជួបអ្នកស្រីនៅឯចម្ការ
ដោយគាត់បានមានប្រសាសន៍ប្រាប់អ្នកស្រីថា
ឲ្យទៅព្យាបាលជំងឺឲ្យជា គាត់គឺជាអ្នកចំណាយ
ហើយប្តីរបស់អ្នកស្រី
ក៏ត្រូវបានគាត់អនុញ្ញាតឲ្យត្រឡប់មកធ្វើស្រែចម្ការវិញដែរ។
អ្នកស្រីបានថ្លែងថា៖«ខ្ញុំ
សប្បាយចិត្តណាស់ដែលប្តីខ្ញុំ គាត់អាចមកធ្វើចម្ការវិញបាន
ប៉ុន្តែអ្វីដែលខ្ញុំបារម្ភនោះ គឺពូ ស្រី ឌឹក
គាត់ចង់ទិញស៊ីមទូរស័ព្ទថ្មីឲ្យខ្ញុំប្រើ
ហើយគាត់យកស៊ីមរបស់ខ្ញុំ តែខ្ញុំអត់ព្រមទេ»។
អ្នក
ស្រីបានឲ្យដឹងទៀតថា
មូលហេតុដែលគាត់ចង់បានស៊ីមទូរស័ព្ទរបស់អ្នកស្រីនោះ
គឺគាត់មិនចង់ឲ្យអ្នកស្រីទាក់ទងទៅអង្គការក្រៅរដ្ឋាភិបាល។
អ្នកស្រីបានថ្លែងទៀតថា៖«ខ្ញុំមិនទាន់ដឹងថា គាត់ខឹងឬយ៉ាងម៉េចទេ នៅពេលដែលខ្ញុំមិនព្រមឲ្យស៊ីមរបស់ខ្ញុំនិងប្តី របស់ខ្ញុំទៅគាត់នោះ»។
លោក
សុខ រ៉េន ទាហានបម្រើការនៅវរសេនាតូចលេខ ៣៨៣
ដែលទើបតែត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញនោះបានឲ្យ
ដឹងថា លោកសប្បាយចិត្ត ដែលលោកមេៗទាំងអស់
បានអនុគ្រោះដល់រូបលោក
ហើយព្រមទាំងជួយចេញថ្លៃព្យាបាលជំងឺដល់គ្រួសារលោកទៀត។
លោក
ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣
ពុំអាចទាក់ទងដើម្បីសុំធ្វើការអត្ថា-ធិប្បាយបានទេកាលពីថ្ងៃ
ម្សិលមិញ។
កាល
ពីថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា លោក សុខ រ៉េន
បានសរសេរលិខិតរិះគន់មន្ត្រីថ្នាក់លើរបស់លោកថា
បានប្រព្រឹត្តអំពើពុករលួយ កាត់ប្រាក់ខែកងទ័ព
និងបញ្ហាមួយចំនួនទៀត យកទៅដាក់ក្នុងហឹបឆ្នោត
នៅការិយាល័យបោះឆ្នោតលេខ ១១១៥ ក្នុងខេត្តព្រះវិហារ។
ចាប់
តាំង ពីពេលនោះមក លោក សុខ រ៉េន
ត្រូវបានដាក់ពិន័យឲ្យនៅប្រចាំការក្នុងអង្គភាពដោយមិន
អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះ ដើម្បីជួយធ្វើស្រែចម្ការប្រពន្ធ
ដែលកំពុងមានជំងឺឡើយ។
ប៉ុន្តែលោកត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ
កាលពីថ្ងៃពុធ គឺនៅចំថ្ងៃដែលកាសែតភ្នំពេញប៉ុស្តិ៍
បានចុះផ្សាយពីរឿងរ៉ាវរបស់លោក។
លោក
ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់
សមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងថា ស្ថានភាពនេះ
គឺជាការល្អប្រសើរមួយ ប៉ុន្តែនៅមានចំណុចមួយដែលជាចម្ងល់
ហេតុអ្វីក៏មេរបស់គាត់ ចង់ដូរស៊ីមទូរស័ព្ទរបស់ប្តី
ប្រពន្ធទាំងពីររូបនោះ?
លោកបាននិយាយថា៖ «បើ
ទោះគាត់ត្រូវបានឲ្យមកធ្វើការដូចដើមវិញក៏ដោយ
ក៏អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែមានការស៊ើបអង្កេត
ទាក់ទិនទៅនឹងការប្រព្រឹត្តអំពើពុករលួយ នៅក្នុងវរៈកងទ័ពនោះ
មិនត្រូវព្រងើយកន្តើយនោះទេ»៕
4 comments:
អង្គភាពប្រឆាំងអំពើពុករលួយ គឺ ស្មើរនឹងក្បាលឣាចម៏
CPP & NEC INC.,!
Chasing Poor People
Need Easy Cash
Open your blinded eyes and deaf ears to see or hear your subjects are crying ah kwaq Hun and Sdach kum rook Gayism.They killed your people that was not connect to Cpp thugs,don't you see them or hear them crying for your help? A bird needs a nest to raise their offspring,people needs land and home to raise their families,your Cpp thugs came and robbed them without mercy,what'd you do if your were in their shoes ah kwaq or your lowest king Norodumb Sihanmoni? Hear them crying now!!!!
Kmenhwatt
CPP means Corrupted People Party
Bravo! MR.Sok Ren.You are a brave man.
Post a Comment