ប្រជាពលរដ្ឋ ដែលអះអាងថាទទួលភាព |
អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 03 សីហា 2013
ដោយ ស៊ុន មេសា
បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ ភាពមិនប្រក្រតីស្តីពីការបោះឆ្នោតតំណាងរាស្ត្រ ត្រូវបានបក្សប្រឆាំងប្រមូលបានជាបន្តបន្ទាប់។ ក្នុងយុទ្ធនាការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៣១កក្កដាមក គណបក្សសង្គ្រោះជាតិ បានអះអាងថា បានទទួលបណ្តឹងជាង២ពាន់ករណីហើយ បណ្តឹងដែលប្រជាពលរដ្ឋបានដាក់មកគណបក្សដើម្បីស្វែងរកយុត្តិធម៌។
គិតត្រឹមថ្ងៃទី៣សីហា មានពាក្យបណ្តឹងពីភាពមិនប្រក្រតីស្តីពីការបោះឆ្នោតចំនួនជាង២ពាន់ករណីហើយ ដែលម្ចាស់ឆ្នោតបានប្តឹងមកគណបក្សសង្គ្រោះជាតិ។ ពាក្យបណ្តឹងទាំងនេះត្រូវបានប្រជាពលរដ្ឋដាក់ទៅគណបក្សប្រឆាំង រយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ ក្រោយពីគណបក្សនេះបើកយុទ្ធនាការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត តាំងពីថ្ងៃទី៣១ កក្កដាមក។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានអះអាងថា ពាក្យបណ្តឹងទាំងនោះគឺពាក់ពន្ធ័នឹងការបាត់ឈ្មោះពីបញ្ជីបោះឆ្នោត ការបោះឆ្នោតជំនួស និងករណីអ្នកដែលមានឯកសារគ្រប់គ្រាន់ ហើយមិនបានបោះ រួមទាំងករណីលិខិតបញ្ជាក់ក្លែងក្លាយជាដើម។ គណបក្សសង្គ្រោះជាតិអះអាងថា ភាពមិនប្រក្រតីទាំងនោះប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត និងជាការបញ្ជាក់ពីចន្លោះប្រហោងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមិនអាចទទួលយកបាន។
ចំណែកឯអង្គការអង្កេតការណ៍បោះឆ្នោត ហៅកាត់ថា និកហ្វិក របស់លោក ហង្ស ពុទ្ធា វិញ ក៏បានបញ្ជាក់ដែរថា អង្គការរបស់លោកក៏ទទួលបានភាពមិនប្រក្រតីស្តីពីការបោះឆ្នោតរាប់ពាន់ករណីមែន។ លោកបន្តថា អង្គការរបស់លោក កំពុងធ្វើការអង្កេតយ៉ាងយកចិត្តទុកដាក់លើរាជធានីភ្នំពេញ និងខេត្តធំៗចំនួន៧ ដូចជាកណ្តាល កំពង់ចាម និងព្រៃវែង ជាដើម ដែលភាពមិនប្រក្រតីបានកើនឡើងខ្លាំងជាងគេ។
លោក ហង្សពុទ្ធា ក៏បានសង្កត់ធ្ងន់ថា ដើម្បីស្រាយបញ្ជាក់ពីមន្ទិលសង្ស័យ ស្តីភាពមិនប្រក្រតី អង្គការសង្គមស៊ីវិលទាំងអស់ បានស្នើឱ្យគ.ជ.ប. បង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានបោះរួចហើយ និងលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់ការបោះឆ្នោត តែ គ.ជ.ប បដិសេធមិនព្រមបង្ហាញនោះទេ។ នេះគឺជាដើមចមនៃបញ្ហា។
ប៉ុន្តែ លោក ទេពនីថា អគ្គលេខាគ.ជ.ប. បានឆ្លើយតបថា ការស្រាវជ្រាវ និងការរកឃើញភាពអសកម្មនានា គឺគ្រាន់តែជាអំណះអំណាងរបស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល តែប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺ គ.ជ.ប. បានទទួលពាក្យបណ្តឹងតិចតួចណាស់។ ម្យ៉ាងទៀត យន្តការដោះស្រាយពីអំណះអំណាង ពីភាពមិនប្រក្រតីទាំងនោះ កំពុងតែប្រសូតឡើង។
យ៉ាងណាក៏ដោយ គេសង្ឃឹមថា ក្តីមន្ទិលសង្ស័យទាំងនេះ ទំនងជានឹងត្រូវបានដោះស្រាយនៅពេលដែលគណកម្មការចម្រុះលេចចេញជារូបរាង និងចាប់ផ្តើមធ្វើការលើករណីទាំងនោះក្នុងពេលឆាប់ៗនេះ។ នេះប្រសិនបើគណកម្មការចម្រុះនោះ ពិតជាអាចកើតចេញជារូបរាងមែននោះ៕
3 comments:
If Hun Sen dares to kill his own people, he will be hunted down like a rat by the ICC.
Long Live VietNam and Hun Sen... Killing season start now to all the useless and stupid khmer...
គជប ធ្វើការមិនមានតម្លាភាព រាល់នីតិវិធីរបស់ គជប គឺមានមន្ទិលជាច្រើន។ នៅគ្រប់ការិយាល័យបោះឆ្នោតមិនមានកន្លែងសម្រាប់ជួយដោះស្រាយការលំបាកឬទទួលបណ្តឹងរបស់ពលរដ្ឋទេ ដូចនេះពលរដ្ឋចង់ប្តឹងរឿងអ្វីមួយ មិនដឹងជាទៅប្តឹងនៅឯណា។ តើមានអង្គភាពឯករាជ្យស៊ើបអង្កេត ឬធ្វើសវនកម្ម លើនីតិវិធី គជប ទេ? បើគ្មានទេ មាន័យថានីតិវិធី គជប ជានីតិវិធី គ្មានតម្លាភាព និងគ្មានឯករាជ្យយ៉ាងពិតប្រកដ។
Post a Comment